៣ ចំណុច​ពិសេស​ដែល​អ្នក​ត្រូវ​ដឹង​មុន​នឹង​សម្រេច​ចិត្ត​ទិញ​ម៉ូតូ​កែ​ច្នៃ​មក​ជិះ

របស់​កែ​ច្នៃ​គឺ​ជា​របស់​ដែល​ពឹង​ផ្អែក​ទៅ​លើ​ការងារ​សិល្បៈ​​ ទេពកោសល្យ​ ចិត្ត​អំណត់​ និង​ ទឹក​ចិត្ត​ដែល​ស្រឡាញ់​ពិត​ប្រាកដ។ ពាក្យ​ថា​កែ​ច្នៃ​គឺ​សំដៅ​ទៅ​លើ​ការ​ប្រឌិត​តុប​តែង​របស់​ដែល​មាន​ស្រាប់​ឲ្យ​មាន​ភាព​ស្រស់​ស្អាត​និង​ប្រើ​ការ​បាន​ប្រសើរ​ជាង​មុន​។​ នៅ​ក្នុង​ចំណោម​វត្ថុ​កែ​ច្នៃ​ទាំង​ប៉ុន្មាន​ ម៉ូតូ​អាច​ចាត់​ទុក​បាន​ថា​គឺ​ជា​វត្ថុ​ដែល​មាន​ការ​កែ​ច្នៃ​ឡើង​វិញ​ច្រើន​ខ្លាំង​គួរ​សម​ទូទាំង​ពិភព​លោក។

បច្ចុប្បន្ន​ម៉ូតូ​កែ​ច្នៃ​ឬ​ម៉ូតូ​ធំ​កាន់​តែ​មាន​ការ​និយម​ចូល​ចិត្ត​យ៉ាង​ខ្លាំង​ពី​សំណាក់​អ្នក​ចូល​ចិត្ត​លេង​ម៉ូត​ម៉ូតូ​ទាំង​បុរស​និង​ស្ត្រី។ ដូច​ដែល​យើង​បាន​ដឹង​ស្រាប់​ហើយ​ថា​ម៉ូតូ​កែ​ច្នៃ​​ប្រភេទ​នេះ​គឺ​មាន​តម្លៃ​ខ្ពស់​ជាង​ម៉ូតូ​ធម្មតា​ដូច្នេះ​មុន​នឹង​សម្រេចចិត្ត​ជ្រើស​រើស​យក​ម៉ូតូ​ប្រភេទ​នេះ​មក​ប្រើ​ប្រាស់​មិន​មែន​គ្រាន់​តែ​មាន​ថវិកា​ក៏​អាច​ទិញ​យក​មក​ជិះ​បាន​នោះ​ទេ​។​

ដើម្បី​ជា​ជំនួយ​ដល់​ប្រិយមិត្ត ​ថ្ងៃ​នេះ​ AMS មាន​ចំណុច​ពិសេស​ ៣ យ៉ាង​ពីសំណាក់ លោក ម៉ៃ ឃុនឧត្តមវិសាល ជាម្ចាស់​ហាងលក់ម៉ូតូកែច្នៃ Home workshop មក​ចែក​រំលែក​ឲ្យ​ប្រិយមិត្ត​បាន​ដឹង​មុន​នឹង​សម្រេច​ចិត្ត​ទិញ​កែ​ច្នៃ​មក​ជិះ។ ចង់​ដឹង​ថា​ចំណុច​ទាំង​បី​នោះ​មាន​អ្វី​ខ្លះ? តោះ! យើង​មក​មើល​ទាំង​អស់​គ្នា!

១. យល់​ដឹង​ពី​ម៉ូតូ​

​​​មិន​ថា​ម៉ូតូ​ឬ​របស់​អ្វី​នោះ​ឡើយ​យើង​គួរ​តែ​ស្វែង​យល់​ពី​វា​ឲ្យ​បាន​ច្រើន​ជា​មុន​សិន​ មុន​នឹង​សម្រេច​ចិត្ត​យក​មក​ប្រើ​ប្រាស់។ គុណសម្បត្តិ​នៃ​របស់​នីមួយៗ​មាន​ខុស​ប្លែក​ពី​គ្នា​សំខាន់​នៅ​ត្រង់​ថា​តើ​យើង​យល់​ច្បាស់​ពី​វា​កម្រិត​ណា?​ ម៉ូតូ​កែ​ច្នៃ​គឺ​ជា​វត្ថុ​មួយ​ដែល​លាក់​បង្កប់​ទៅ​ដោយ​ស្នា​ដៃ​ខាង​សិល្បៈ​ និង​ ទេពកោសល្យ។​ ភាព​លម្អិត​នៃ​ម៉ូតូ​ រូប​រាង​ ពណ៌​សម្បុរ ​ព្រម​ទាំង​សូរសម្លេង​ សុទ្ធ​សឹង​តែ​ត្រូវ​បាន​គិត​គូរ​និង​រៀប​ចំ​ឡើង​យ៉ាង​យក​ចិត្ត​ទុក​ដាក់​ខ្លាំង​បំផុត។​ ម៉ូតូ​ខ្លះ​ត្រូវ​បាន​ផ្គុំ​ឡើង​ពី​បំណែក​ផ្សេងៗ​នៃ​ម៉ូតូ​ចំនួន​ ៥ គ្រឿង​ ទើប​អាច​លេច​ចេញ​ជា​រូប​រាង​ម៉ូតូ​ថ្មី​សន្លាង​ មាន​តែ​មួយ​គ្មាន​ពីរ​ក៏​មាន។​ ដូច្នេះ​​មុន​នឹង​អ្នក​គិត​ចង់​ចែចូវ​យក​ទៅ​គ្រប់​គ្រង​អ្នក​ក៏​គួរ​តែ​យល់​ដឹង​ពី​ម៉ូតូ​ជា​មុន​សិន។​

​​

២. មាន​ចិត្ត​អំណត់

ម៉ូតូ​កែ​ច្នៃ​ទាមទារ​ឲ្យ​អ្នក​ប្រើ​យល់​ដឹង​ពី​វា​ និង​មាន​ភាព​អំណត់​ក្នុង​ការ​ប្រើ​ប្រាស់​ជា​ខ្លាំង​ ប្រោះ​វា​មិន​បាន​ងាយ​ស្រួល​ដូច​ជា​ម៉ូតូ​ធម្មតា​ទូទៅ​ឡើយ។ ទាំង​កម្លាំង​ ទាំង​សូរសំឡេង​ បូក​រួម​ជា​មួយ​នឹង​ បច្ចេកទេស​ផ្សេងៗ​ក្នុង​ការ​ប្រើប្រាស់​អាច​ហៅ​បាន​ថា​ច្រើន​យ៉ាង​គួរ​សម​ដែរ​។​ តែ​ប្រសិន​បើ​ចិត្ត​ស្រឡាញ់​ហើយ​រឿង​ប៉ុណ្ណឹង​មិន​លំបាក​លើស​ពី​សមត្ថភាព​នោះ​ឡើយ។

៣.​ ស្គាល់​ពី​ខ្លួន​អ្នក

មនុស្ស​ជាច្រើន​មុន​នឹង​ទិញ​របស់​យក​ប្រើ​តែង​តែ​ខិត​ខំ​ស្វែង​យល់​ពី​របស់​នោះ​ស្ទើរ​តែ​គ្រប់​ជ្រុងជ្រោយ​ តែ​បែរ​ជា​ភ្លេច​គិត​ពី​ចំណុច​មួយ​នេះ​ទៅ​វិញ។​ ក្រៅ​ពី​ស្គាល់​របស់​ដែល​ចង់​បាន​អ្នក​ក៏​ត្រូវ​ស្គាល់​ពី​ខ្លួន​ឯង​ដូច​គ្នា​។​ ជាក់​ស្ដែង​ចំពោះ​ម៉ូតូ​កែ​ច្នៃ​ប្រៀប​ដូច​ជា​អ្នក​កាត់​ខោ​អាវ​ពាក់​ដែរ អ្នក​គួរ​តែ​ដឹង​ពី​រូប​រាង​ ទម្ងន់​ គោលដៅ​យក​ទៅ​ប្រើប្រាស់​ញឹកញាប់​បំផុត​។​

ប្រសិន​បើ​ជាង​ដំឡើង​ម៉ូតូ​ដែល​ផ្ដោត​តែ​លើ​រឿង​តម្លៃ​ជា​ចម្បង​គេ​នឹង​មិន​ខ្វល់​ពី​ចំណុច​ទាំង​នេះ​ឡើយ។​ តែ​ចំពោះ​ហាង​កែ​ច្នៃ​ម៉ូតូ​មួយ​កន្លែង​ដែល​មាន​ឈ្មោះ​ថា​ ” Home workshop” គឺ​យក​ចិត្ត​ទុក​ដាក់​ខ្លាំង​បំផុត​ទៅ​លើ​រឿង​នេះ​ ព្រោះ​ថា​ការ​រៀប​ចំ​ម៉ូតូ​ឲ្យ​សក្ដិសម​ទៅ​ហ្នឹង​រូប​រាង​របស់​អ្នក​ប្រើ​ប្រាស់​គឺ​ធ្វើ​ឲ្យ​អ្នក​កាន់​តែ​មាន​ភាព​ទាក់​ទាញ​ ហើយ​ម៉ូតូ​ក៏​មើល​ឃើញ​កាន់​តែ​ស្រស់ស្អាត ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត

ការញៀនមើលរឿង AI អាចជះផលប៉ះពាល់រយៈពេលវែងដល់សុខភាពផ្លូវចិត្ត

ទោះបីជាដឹងយ៉ាងច្បាស់ថា តួអង្គមិនមែនជាមនុស្សពិត សាច់រឿងមានភាពស្រដៀងគ្នា និងបង្កប់អត្ថន័យច្រំដែល ក៏ប៉ុន្តែមនុស្សជាច្រើនរូបនៅតែបន្តទស្សនារឿងភាគខ្លីដែលផលិតឡើងដោយ



Leave a Reply

Your email address will not be published.Required fields are marked *