កុំទុកចិត្តប្រយ័ត្នគេធ្វើបាប! ១០ ចំណុចបង្ហាញថាមិត្តក្បែរខ្លួនកំពុងលួចច្រណែនអ្នក

មិត្តភ័ក្ដិបើចង់រកគឺមិនពិបាកនោះទេ កន្លែងធ្វើការ សាលារៀន តាមអ៊ីនធើណេត និងផ្សេងៗទៀតមិនខ្វះឡើយ។ តែបើចង់រកមិត្ត័ភក្ដិដែលល្អរួមទាំងសុខ និងទុក្ខ ស្រឡាញ់រាប់អានអ្នកស្មោះពីចិត្តនោះទើបលំបាក។ អ្នកខ្លះនៅជាមួយតែពេលសប្បាយ មានរឿងក៏រត់ចោលបាត់ អ្នកខ្លះទៀតមករាប់អានមើលឃើញតែផលប្រយោជន៍ លើសពីនេះមកក្បែរព្រោះច្រណែនចង់បំផ្លាញអ្នកបន្ដិចម្ដងៗមិនឱ្យដឹងខ្លួន។

ដូច្នេះគួរតែប្រយ័ត្ន និងឧស្សាហ៍សង្កេត បើមិត្តដែលអ្នកកំពុងរាប់មានអត្តចរិតបែបនេះ ឆាប់ដកខ្លួនថយចេញដោយសារគេកំពុងតែច្រណែននឹងអ្នកហើយ៖

១.មិនសប្បាយចិត្តនៅពេលដែលឃើញអ្នកល្អជាង

នៅពេលដែលឃើញអ្នកល្អជាង ឬធ្វើអ្វីមួយបានជោគជ័យ គេហាក់មិនសប្បាយចិត្ត និងបញ្ចេញកាយវិការគំរោះគំរើយ មិនខ្វាយខ្វល់ឬអបអរសាទរអ្នកឡើយ។

២.ព្យាយាមធ្វើតាមអ្នក

ឃើញអ្នកមានអ្វីក៏ចង់មានរបស់នោះដែរ ឬអាចទិញប្រើដូចអ្នកតែម្ដង។ ជាពិសេសថែមទាំងកូពីទាំងពីចរិត ឬការនិយាយស្ដីរបស់អ្នកទៀត ហើយពេលខ្លះលួចសម្លឹងមើលអ្នកជារឿយៗ ក្នុងកែវភ្នែកមិនសូវពេញចិត្ត។

៣. ធ្វើដូចជាបារម្ភ  និងស្រឡាញ់តែមាត់

តែងតែធ្វើជានិយាយផ្អែម ឬសម្ដែងជាចិត្តល្អបារម្ភពីអ្នក តែពេលដែលអ្នកមានរឿងមែនទែនគឺមិនខ្វាយខ្វល់ ស្រឡាញ់តែមាត់ប៉ុន្ដែទង្វើវិញមានតែចង់ឱ្យអ្នកស្លាប់ឬជួបគ្រោះ។

៤. ដណ្ដើមរបស់អ្នកចូលចិត្ត

ចូលចិត្តដណ្ដើម ឬយករបស់របរដែលអ្នកប្រើដោយមិនប្រាប់។ លើសពីនេះ បើបានដឹងថាអ្នកចង់ទិញ ឬចង់ធ្វើអ្វីមួយ មិននិយាយច្រើនក៏ធ្វើកាត់មុខតែម្ដង។

៥. ពួកគេមិនសូវចង់ឱ្យមានវត្តមានអ្នក

ជាទូទៅគេមិនចង់ឱ្យអ្នកទៅណាមកណាជាមួយគេឡើយ ព្រោះបើមានវត្ដមានអ្នក អ្នកដទៃអាចនឹងចូលចិត្តអ្នកច្រើនជាងគេ។ ដូច្នេះពេលខ្លះទៅដើរលេងជួបជុំគ្នា គឺមិនប្រាប់អ្នកឡើយ។

៦. និយាយបែបឌឺដង

ចូលចិត្តនិយាយលេងសើច​ ប៉ុន្ដែពេលខ្លះបែបមើលងាយ និងផ្លែផ្កា និយាយធ្វើម៉េចឱ្យអ្នកមានអារម្មណ៍ឈឺចាប់។

៧. យករឿងអ្នកទៅប្រាប់អ្នកដទៃ

យករឿងដែលអ្នកនិយាយប្រាប់ ឬចំណុចខ្សោយរបស់អ្នកទៅប្រាប់មនុស្សដទៃ ពេលខ្លះអាចទាំងបំភ្លើសថែមទៀត។

៨. ចូលចិត្តនិយាយជាន់អ្នក

ចង់ឱ្យខ្លួនលើសអ្នក ពេលនិយាយស្ដីគេនឹងព្យាយាមអួតពីចំណុចល្អរបស់ខ្លួន និងចួលចិត្តនិយាយបញ្ឈឺឬជាន់ឈ្លីអ្នកធ្វើម៉េចឱ្យតែបានលើអ្នក។

៩. ណែនាំអ្នកឱ្យដើរផ្លូវខុស

ពេលខ្លះធ្វើជាឱ្យយោបល់ផ្សេងៗ ទាំងដែលការពិតយោលបល់នោះគឺមិនល្អឡើយដូចជាណែនាំអ្នកឱ្យស្គាល់មនុស្សមិនសូវល្អ បបួលអ្នកដើរលេងច្រើនជ្រុល បង្វក់អ្នកឱ្យធ្វើរឿងមិនសមគួរផ្សេងៗ។

១០. ចូលចិត្តធ្វើឱ្យអ្នកខ្មាស់គេ

ពេលខ្លះគេបង្កើតរូបភាព ឬមានចេតនាធ្វើឱ្យអ្នកធ្វើខុសហើយខ្មាស់គេ។ ពេលខ្លះទៀតក៏និយាយឬស្រែកលឺៗ មិនទុកមុខឱ្យអ្នក។ល៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត

ការញៀនមើលរឿង AI អាចជះផលប៉ះពាល់រយៈពេលវែងដល់សុខភាពផ្លូវចិត្ត

ទោះបីជាដឹងយ៉ាងច្បាស់ថា តួអង្គមិនមែនជាមនុស្សពិត សាច់រឿងមានភាពស្រដៀងគ្នា និងបង្កប់អត្ថន័យច្រំដែល ក៏ប៉ុន្តែមនុស្សជាច្រើនរូបនៅតែបន្តទស្សនារឿងភាគខ្លីដែលផលិតឡើងដោយ