កាលពីពេលថ្មីៗនេះ វិទ្យាស្ថានដើម្បីគុណភាពជីវិត បានបើកបង្ហាញនូវតារាងប្រចាំឆ្នាំរបស់ខ្លួន ជាមួយនឹងចំណាត់ថ្នាក់ទីក្រុងដែលមានសុភមង្គលបំផុតនៅជុំវិញពិភពលោក ដោយមានទីក្រុងអាស៊ីចំនួន ៣ បានឈានចូលក្នុងតារាងទីក្រុងកំពូលទាំង ១០។
ជាក់ស្ដែង របាយការណ៍ដែលមានឈ្មោះថា សន្ទស្សន៍ទីក្រុងរីករាយប្រចាំឆ្នាំ ២០២៥ នេះ បានធ្វើការវាយតម្លៃទីក្រុងសរុបចំនួន ២០០ទីក្រុង ដោយផ្អែកទៅលើ ៦ចំណុចសំខាន់ៗ រួមមាន ការមានចំណែករួមក្នុងទីសាធារណៈ ការគ្រប់គ្រងទីក្រុង គុណភាពបរិស្ថាន លក្ខខណ្ឌសេដ្ឋកិច្ច គុណភាពសុខភាព និងគុណភាពនៃគមនាគមន៍។



ជាលទ្ធផល បានបង្ហាញថា ទីក្រុងទាំង ៥ ដែលទទួលបានពិន្ទុខ្ពស់បំផុតលើកត្តាទាំង ៦នេះ ទទួលបានចំណាត់ថ្នាក់រៀងគ្នាដូចជា ទីក្រុង Copenhagen ប្រទេសដាណឺម៉ាក ទីក្រុង Zurich ប្រទេសស្វីស ទីក្រុង សិង្ហបុរី ប្រទេសសិង្ហបុរី ទីក្រុង Aarhus ប្រទេសដាណឺម៉ាក និង ទីក្រុង Antwerp ប្រទេសបែលហ្សិក។
ឯទីក្រុងដែលទទួលបានចំណាត់ថ្នាក់ពីលេខ ៦ ដល់លេខ ១០វិញ រួមមាន ទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង ទីក្រុង Stockholm ប្រទេសស៊ុយអែត ទីក្រុង តៃប៉ិ កោះតៃវ៉ាន់ ទីក្រុង Munich ប្រទេសអាល្លឺម៉ង់ និងទីក្រុង Rotterdam ប្រទេសហូឡង់។



គួរឱ្យដឹងផងដែរថា សន្ទស្សន៍ទីក្រុងរីករាយប្រចាំឆ្នាំ ២០២៥ បានបែងចែកចេញជាមេដាយ ៣ធំៗ រួមមានមេដាយមាសសម្រាប់ប្រទេសដែលទទួលបានចំណាត់ថ្នាក់ពីលេខ ១ ដល់លេខ ៣១ មេដាយប្រាក់ សម្រាប់ចំណាត់ថ្នាក់ពីលេខ ៣២ ដល់លេខ ១០០ និងមេដាយសំរឹទ្ធ សម្រាប់ចំណាត់ថ្នាក់ពីលេខ ១០០១ ដល់ ២០០៕

























Account
Security
Favourite Content