មកដឹងរឿងរ៉ាវខ្លះៗ មុនការប៉ះគ្នាលើឆាកសម្រស់រវាង ប៊ី សុធារី និង ផន ស្រីពី

មិន​នឹក​ស្មាន​សោះ​ថា ផន ស្រីពី និង ប៊ី សុធារី ធ្លាប់​ប៉ះ​គ្នា​ច្រើន​ដង​នៅ​ក្នុង​ការ​ប្រកួត​កម្មវិធី​សម្រស់​នា​ពេល​កន្លង​មក។ លើក​ទី​១​ នៅក្នុងកម្មវិធី Miss Grand Cambodia 2024 បន្ទាប់​មក​ទៀត​នោះ​ជា​កម្មវិធី​ប្រកួត​ដែល​ទើប​តែ​បញ្ចប់​ថ្មីៗគឺ Miss Cosmo Cambodia 2025 ។

បវរ​កញ្ញា​ទាំង​ពីរ​រូប​សុទ្ធ​សឹង​ជា​ជើង​ខ្លាំង​ដែល​ពិបាក​ធ្វើ​ឱ្យ​បណ្ដា​អ្នក​តាម​ដាន​វិស័យ​បវរ​កញ្ញា​ ជ្រើសរើសដោយឆ្នាំមុន ស្រីពី គឺជា 5th runner up Miss Grand Cambodia 2024 ហើយ ប៊ី សុធារី ជាម្ចាស់មកុដ។ ចូលមកដល់ឆ្នាំនេះវិញ ផន ស្រីពីរ គឺជា​ម្ចាស់មកុដ Miss Cosmo Cambodia 2025។ មក​ដឹង​រឿង​រ៉ាវ​ខ្លះៗ​នៃ​ការ​ប្រកួត​កន្លង​មក​របស់ ផន ស្រីពី និង ប៊ី សុធារី៖

ឆ្នាំ ២០២៤ Miss Grand Kampong Cham បាន​ទៅ​លើ ​ផន ស្រីពី ចូល​មក​ប្រកួត​ថ្នាក់​ជាតិ Miss Grand Cambodia 2024 ស្រីពី ទទួលបានចំណាត់ថ្នាក់5th runner up Miss Grand Cambodia 2024 ។ ក្នុង​ឆ្នាំ ២០២៤ ដដែល បវរ​កញ្ញា​រូប​នេះ​ទទួលបាន​ឱកាស​បន្ត​ក្ដី​ស្រមៃ​ ដោយបោះ​ជំហាន​លើ​ឆាក​អន្តរជាតិ​ដោយ​ទទួល​បាន​ថប់ ២២ នៃ​ការ​ប្រកួត Miss Intercontinental 2024 ក្នុង​ប្រទេស​អេហ្សីប។ រហូត​ដល់​ឆ្នាំ ២០២៥ ផន ស្រីពី កាន់​តែ​លេច​ធ្លោ​ជាមួយ​សមត្ថភាព​ ចំណេះដឹង ​ព្រម​ទាំង​សម្រស់​ដោយ​បាន​ក្លាយ​ជា​ម្ចាស់​មកុដ Miss Cosmo Cambodia 2025 ។

រី​ឯ ប៊ី សុធារី មិន​ត្រឹម​តែ​ធ្លាប់​ជា​ដួង​តារា​ដែល​រះ​ចែងចាំង​នៅ​លើ​ឆាក Miss Grand Cambodia 2024 ក្នុង​តំណែង​ជា​ម្ចាស់​មកុដប៉ុណ្ណោះទេ កញ្ញាក៏​ធ្លាប់​បាន​គ្រង​តំណែង​លេខ​១​នៃ​កម្មវិធី Miss Universe Cambodia 2017 ថែម​ទាំង​បាន​នាំ​យក​ទង់ជាតិ​កម្ពុជា​ទៅ​បង្ហាញ​លើ​ឆាក Miss Universe កាល​ឆ្នាំ​នោះ​ដែរ។ ដោយ​ឡែក បវរ​កញ្ញា Miss Charm Cambodia 2023 រូប​នេះ​ក៏​ធ្លាប់​បាន​ទទួល​បាន​ពាន​រង្វាន់​ឈុត​តំណាង​ជាតិ​ល្អ​ដាច់​គេ​ក្នុង​កម្មវិធី Miss Charm International 2023 នៅ​ប្រទេស​វៀតណាមទៀតផង។ មក​ដល់​ឆ្នាំ ២០២៥ ប៊ី សុធារី បន្ត​ក្ដី​ស្រមៃ​ក្នុង​វិស័យ​បវរ​កញ្ញា​ដោយ​ទទួល​បាន​តំណែង​លំដាប់​រង​ទី​១​ ក្នុង​ការ​ប្រកួត​ផ្ដាច់​ព្រ័ត្រ Miss Cosmo Cambodia 2025។

តាម​រយៈ​ការ​លើក​ឡើង​ខាង​លើ​ពិត​ណាស់​បវរ​កញ្ញា​ជើង​ខ្លាំង​ទាំង​ពីរ​រូប​ធ្លាប់​បាន​ប៉ះ​គ្នា​ដល់​ទៅ ២​ដង​ក្នុង​កម្មវិធី​សម្រស់​ដោយ​លើក​ទី​១​ កម្មវិធី Miss Grand Cambodia 2024 ប៊ី សុធារី ជា​ម្ចាស់​មកុដ ខណៈ​លើក​ទី​២ ក្នុង​កម្មវិធី Miss Cosmo Cambodia 2025 ផន ស្រីពី ក្លាយ​ជា​ម្ចាស់​មកុដ៕

រូបភាព៖FB



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

អ៊ិន លក្ខិណា ចូលដល់ Top 60 នៃការប្រកួត Miss World Top Model របស់​កម្មវិធី Miss World 2026

បវរកញ្ញា​ពិភពលោក​របស់​កម្ពុជា ២០២៦ កញ្ញា អ៊ិន លក្ខិណា បាន​ជាប់​ចូល​ក្នុង​ Top 60 នៃ​ការ​ប្រកួត Miss World Top Model របស់​កម្មវិធី Miss World 2026 ដែល​កំពុង​រៀបចំ​ឡើង​នៅ​ប្រទេស​វៀតណាម

ឪពុកម្ដាយចង់ឱ្យកូនមានចំណេះជំនាញសិល្បៈក្នុងខ្លួន សិក្សាឥតបង់ថ្លៃនៅសាលាមធ្យមវិចិត្រសិល្បៈ

អាណាព្យាបាល​ដែល​មាន​កូន​ៗ​ក្រោម​អាយុ ១៨ ឆ្នាំ ហើយ​ចង់​បណ្ដុះ​ជំនាញ​សិល្បៈ​ក៏​ដូច​ជា​ចង់​ឱ្យ​ពួកគេ​បាន​សិក្សា​នូវ​ចំណេះ​ជំនាញ​ដែល​ដូន​តា​ខ្មែរ​បាន​បន្សល់​ទុក​ឱ្យ ឱកាស​បាន​ដល់​ហើយ។

ទៅ​សៀមរាប​កុំ​ភ្លេច​ចូល​មើល​ពិព័រណ៍​សំលៀកបំពាក់​ប្រពៃណី​បុរាណ​ខ្មែរ សម្រាប់ភ្ញៀវ​ខ្មែរ​ ១ពាន់​រៀល​ប៉ុណ្ណោះ

ដំណឹង​ល្អ​សម្រាប់​ទេសចរ​ដែល​ទៅ​លេង​លេង​កម្សាន្ត​ក្នុង​ខេត្ត​សៀមរាប​កុំ​ភ្លេច​ឆៀង​ចូល​ទស្សនា ពិព័រណ៍​សម្លៀកបំពាក់​បុរាណ​ដែល​ជា​កេរ្តិ៍​ដំណែល​ដូន​តា​បាន​បន្សល់​ទុក​តាំង​ពី​យូរ​លង់​នៅ​ឯ​សារមន្ទីរ​វាយនភណ្ឌ​ប្រពៃណី​អាស៊ី។

កម្ពុជាត្រូវជ្រើសជា «ប្រទេសកិត្តិយស» ក្នុងមហោស្រពភាពយន្តនិយាយភាសាបារាំងទីក្រុង Angoulême

អបអរ​កម្ពុជា​ដែល​ត្រូវ​បាន​ជ្រើស​រើស​ជា​ប្រទេស​កិត្តិយស​សម្រាប់​មហោស្រព​ភាពយន្ត​និយាយ​ភាសា​បារាំង​ទីក្រុង Angoulême លើក​ទី​១៩ ចាប់​ពី​ថ្ងៃ​ទី ២៤ ដល់​ថ្ងៃ​ទី ២៩ ខែ សីហា ឆ្នាំ ២០២៦។

ឆ្នាំមុនមករៀបចំកម្មវិធីបង្ហាញម៉ូដនៅប្រាសាទខ្មែរ ស្រាប់តែស្ងាត់ៗនេះប្រធានក្រុមហ៊ុន Bvlgari Jc babin ត្រឡប់មកសៀមរាបម្ដងទៀត

ជឿ​ថា​ប្រិយមិត្ត​ពិត​ជា​ចាំ​ពី​ព្រឹត្តិការណ៍ Bvlgari Aeterna Angkor Thom High Jewelry នៅ​ខេត្ត​សៀមរាប កាលពី​ថ្ងៃ​២១ ខែ​កុម្ភៈ ឆ្នាំ ២០២៥ ដោយ​បាន​នាំ​យក​គ្រឿងអលង្ការ​មាន​តម្លៃ និង​ជា​របស់​ប្រណិត​មក​កម្ពុជា មាន​តម្លៃ​

សាស្ត្រាចារ្យ ខ្លូត រតនា ចង់ឱ្យមានអ្នកបន្តវេន ត្បិតមិនចង់ឃើញ «ល្ខោននិយាយ» ត្រូវបាត់បង់

មិន​ត្រឹម​ជា​សាស្ត្រាចារ្យ​មួយ​រូប​ដែល​កំពុង​បង្ហាត់​បង្រៀន​កូន​សិស្ស​លើ​ជំនាញ​សិល្បៈ​បុរាណ​លោក ខ្លូត រតនា ជា​ជើង​ចាស់​មួយ​រូប​ដែល​ធ្លាប់​បាន​ប្រឡូក​ក្នុង​វិស័យ​ភាពយន្ត​ក្នុង​នាម​ជា​ផលិតករ តារា​សម្ដែង និង​ជា​អ្នក​ដឹក​

សឹងមិនគួរឲ្យជឿតារាចម្រៀងប្រុសអាមេរិក Jason Derulo ស្នើសុំ មាលា ធ្វើវីដេអូខ្លីសម្រាប់បទចម្រៀងថ្មីលោក

តារា​ម៉ូដែល និង​ជា​តារា​ភាពយន្ត​កម្ពុជា Mélia Constantin ជា​កូន​កាត់​ខ្មែរ​បារាំង បាន​សាង​រឿង​ភ្ញាក់ផ្អើល​មួយ​នា​ថ្ងៃ​នេះ ដោយ​កញ្ញា​បាន​បង្ហាញ​សារ​ឆ្លើយឆ្លង​រវាង​នាង និង​តារា​ចម្រៀង​អាមេរិក Jason Derulo

ChatGPT និង Gemini ក្លាយជា AI ដែលមានអ្នកប្រើប្រាស់ដល់ខ្ទង់ពាន់លាននាក់!

ប្រសិនបើត្រឡប់ទៅប៉ុន្មានឆ្នាំមុន គ្មាននរណានឹកស្មានដល់ថា Chatbot AI នឹងក្លាយជាសេវាកម្មដែលមានអ្នកប្រើប្រាស់រហូតដល់កម្រិត «ពាន់លាននាក់» នោះឡើយ។ ប៉ុន្តែនៅពេលនេះ រូបភាពនោះកំពុងតែក្លាយជាការពិត

ប្រធាន​នាយកដ្ឋាន​សិល្បៈ​ភាពយន្ត បញ្ជាក់ច្បាស់ថា Zhu ZhengTing នឹង​មក​កម្ពុជា​ ចូលរួម 4th CAFF

តារា​សម្ដែង/ចម្រៀង​ចិន​ល្បី​ឈ្មោះ Zhu ZhengTing នឹង​ធ្វើ​ដំណើរ​មក​កម្ពុជា​ចូលរួម​ព្រឹត្តិការណ៍​មហោស្រព​ភាពយន្ត​អាស៊ី​កម្ពុជា ដើម្បី​ដើរ​លើ​វេទិកា​កម្រាល​ព្រំ​ក្រហម ក្នុង​នាម​ជា​ទូត​សុឆន្ទៈ 4th CAFF ។

ក្រោយឈ្នះជយលាភី 2nd Runner up Face of Cambodia 2026 សំអុល គុណយ៉ាន្នី សម្រេចបន្តក្ដីស្រមៃ​ចេញទៅសិក្សានៅអាមេរិក

កញ្ញា សំអុល គុណយ៉ាន្នី តារាម៉ូដែលវ័យក្មេងពោរពេញដោយសមត្ថភាព ថ្មី​ៗ​នេះ​ទើប​តែ​ដណ្ដើម​បាន​ជយលាភី​លំដាប់​រង​ទី ២ ក្នុង​កម្មវិធី Face of Cambodia 2026 បាន​សម្រេច​ចិត្ត​ចេញ​ទៅ​បន្ត​ការ​សិក្សា​នៅ​សហរដ្ឋអាមេរិក



Leave a Reply

Your email address will not be published.Required fields are marked *