The Beast រថយន្ត​សុវត្ថិភាព​បំផុត​ក្នុង​លោក សម្រាប់ដឹក​ប្រធានាធិបតី​អាមេរិក​មាន​លក្ខណៈ​ពិសេស​អ្វី​ខ្លះ?

រថយន្ត​ពាស​ដែក​​ Cadillac ១ ដែល​គេ​ឲ្យ​ឈ្មោះ​ក្រៅ​ថា​ The Beastជា​រថយន្ត​ដ៏​ល្បីល្បាញ​ដែល​គេ​ប្រើ​សម្រាប់​ដឹក​តែ​ប្រធានាធិបតី​សហរដ្ឋអាមេរិក​តាំង​ពី​ឆ្នាំ​ ២០០១​មក។ The Beast បាន​ផលិត​ពីរ​ជំនាន់​ហើយ​ដោយ​ក្រុមហ៊ុន​ General Motor។ ​បច្ចុប្បន្ន​នេះ​ The Beast ២.០ កំពុង​ប្រើប្រាស់​ដោយ​ប្រធានាធិបតី​ទី​៤៦ របស់​អាមេរិក​លោក Joe Biden។

The Beast ២.០ បង្ហាញ​ខ្លួន​ដំបូង​នា​ឆ្នាំ​ ២០១៨ ក្នុង​ទីក្រុង​ញូវយ៉ក​ ក្រោយ​ការ​ស្រាវ​ជ្រាវ​ និង​អភិវឌ្ឍន៍​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ និង​ចំណាយ​ប្រាក់​រហូត​ដល់​ ១៥លាន​ដុល្លារ។ ការ​ស្រាវជ្រាវ​ចំណាយ​ប្រាក់​ដោយ​ឡែក​ ហើយ​ការ​ផលិត​ត្រូវ​ចំណាយ​ ១.៥លាន​ដុល្លារ​ផ្សេង​ទៀត​ក្នុង​មួយ​គ្រឿង​។

រថយន្ត​សម្រាប់​ដឹក​ប្រធានាធិបតី​មួយ​នេះ​ត្រូវ​បាន​គេ​ចាត់​ទុក​ដូច​ជា​​រថក្រោះ​អ៊ីចឹង​ ដោយ​​ទ្វារ​រថយន្ត​មាន​កម្រាស់​​ដល់​ ២០ ស.ម, កញ្ចក់​ដែល​អាច​បញ្ឈប់​គ្រាប់​កាំភ្លើង A.44 Magmum, តួ​ខ្លួន​ពាស​ដែក​​កម្រាស់​ ១២,៧ ស.ម និង​ បាត​រថយន្ត​ពាស​ដែក​ដែល​អាច​ការពារ​ប្រធានាធិបតី​ពី​គ្រាប់​បែក​ដៃ​ និង គ្រាប់​បែក​ដែល​បោះ​ចូល​​ក្រោម​រថយន្ត​បាន។ មិន​តែ​ប៉ុណ្ណោះ​ធុង​ផ្ទុក​ប្រេង​ឥន្ធនៈ​ក៏​ពាស​ដែក​ដែរ​ ដោយ​វា​មាន​ផ្ទុក​នូវ​សារធាតុ​ហ្វូម​ពិសេស​​ ប្រសិន​បើ​​ធ្លុះ​ធ្លាយ​កន្លែង​ណា​ហ្វូម​នឹង​ទៅ​ផ្ចិត​រន្ធ​នោះ​ភ្លាម។

លើស​ពី​នេះ​ទៅ​ទៀត The Beast ​ជា​រថយន្ត​សុវត្ថិភាព​បំផុត​ក្នុង​លោក​ ដែល​សឹង​អាច​ការពារ​គ្មាន​អ្វី​អាច​ទម្លុះ​បាន មិន​ត្រឹម​ការពារ​តែ​ខាង​ក្រៅ​ទេ តែ​ផ្នែក​ខាង​ក្នុង​ឡាន​វិញ​ក៏​មាន​នូវ​ធុង​អុកស៊ីហ្សែន ប្រភេទ​ឈាម​ដែល​ដូច​នឹង​ប្រធានាធិបតី និង​សូម្បី​ប៊ូតុង​មួយ​ឈ្មោះ​ថា Panic ដែល​គេ​មិន​ដឹង​ឡើយ​ថា​ពេល​ចុច​ទៅ​រថយន្ត​ទាំង​មូល​នឹង​មាន​អ្វី​កើត​ឡើង​។ ដោយ​ឡែក The Beast តែ​មួយ​មិន​មែន​ជា​អ្វី​ដែល​ជូន​ដំណើរ​បុរស​មាន​ឥទ្ធិពល​របស់​អាមេរិក​ដោយ​គ្មាន​ការ​ខ្វាយ​ខ្វល់​នោះ​ទេ តែ​ក្បូន​អម​ដំណើរ​នៃ​រថយន្ត​នេះ​ទៅ​វិញ​ទេ​ដែល​មាន​អំណាច​ អាច​ការពារ​ប្រធានាធិបតី​អាមេរិក​បាន​សូម្បី​តែ​ការ​វាយ​ប្រហារ​ពី​មីស៊ីល។

រាល់​ពេល​ប្រធានាធិបតី​ Joe Biden ធ្វើ​ដំណើរ​ទៅ​ណា​ម្ដងៗ​ ក្បូន​ការពារ​​មាន​រថយន្ត​សរុប​យ៉ាង​ហោច​ណាស់​ ៥០គ្រឿង​ ក្នុង​នោះ​មាន​រថយន្ត​កាត់​ផ្ដាច់​សេវា​ទំនាក់ទំនង​តាម​រលក​អាកាស ឧបករណ៍​បំផ្ទុះ​ពី​ចម្ងាយ សូម្បី​យន្តហោះ​ឥត​មនុស្ស​បើក, រថយន្ត​ផ្ទុក​ឧបករណ៍​ចាប់​សញ្ញា​ និង​ឆ្លើយ​តប​ការ​វាយ​ប្រហារ​ដោយ​អាវុធ​នុយក្លេអ៊ែរ អាវុធ​ជីវសាស្ត្រ និង​គីមី​ ,រថយន្ត​សង្គ្រោះ​បន្ទាន់​, កង​កម្លាំង​ការពារ​ជំនាញ​ច្រើន​សន្ធឹកសន្ទាប់ ហើយ​ពេល​ខ្លះ​មាន​សូម្បី​ឧទ្ធម្ភាគចក្រ​ល្បាត​ពី​លើ​ក្បូន​ទាំង​នោះ​ទៅ​ទៀត​ពេល​ខ្លះ។ ជាក់ស្ដែង​ពេល​ដែល​ប្រធានាធិបតី​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ណា​មួយ​ ​គេ​តែង​ប្រើ​យន្តហោះ​ចម្បាំង​របស់​កងទ័ព​អាមេរិក​ដើម្បី​ដឹក​រថយន្ត​​​ទាំង​អស់​នេះ​ទៅ​ដល់​គោល​ដៅ​មុន​ ដើម្បី​ត្រៀម​សម្រាប់​ការ​មក​ដល់​របស់​ប្រធានាធិបតី។ តួ​យ៉ាង​ដូច​ជា​ការ​ទៅ​បំពេញ​ទស្សនកិច្ច​របស់​លោក​ Joe Biden នៅ​ក្នុង​ប្រទេស​អ៊ីតាលី​ត្រូវ​បាន​គេ​រាយការណ៍​ថា​ក្បូន​របស់​លោក​បាន​ប្រើប្រាស់​រថយន្ត​សរុប​ចំនួន ៨៥ គ្រឿង​ឯណោះ​៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សមាគមសិល្បករខ្មែរដឹកនាំដោយអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង នាំ​ក្រុមសិល្បករទស្សនាភាពយន្ត «LOOT»ដើម្បីបំផុសការ​​ស្វែងយល់អំពីដំណើរនៃប្រវត្តិសាស្ត្រ

អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំឱ្យសិល្បករខ្មែរប្រមាណ ៥០រូប ចូលរួមទស្សនាខ្សែភាពយន្តឯកសារអន្តរជាតិ «LOOT: ការវិលត្រឡប់មកវិញនូវរតន

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត