​នាំឱ្យស្គាល់សណ្ឋាគារ​ ៥​ ​​កន្លែងនៅ​ជិត Pub-Street តម្លៃធូរៗបន្ទប់ស្អាតញាក់

ជិត​ដល់​រដូវ​កាល​សម្រាក​ក្នុង​ឱកាស​ពិធី​បុណ្យ​អុំទូក​អក​អំបុក​សំពះ​ព្រះខែ​ហើយ អ្នកណា​ខ្លះ​មាន​គម្រោង​ចង់​ទៅ​លេង​ខេត្ត​សៀមរាប? រី​ឯ​អ្នក​ខ្លះ​ទៀត​តែងតែ​មាន​គម្រោង​ចង់​ទៅ​លេង​ទឹក​ដី​សុវណ្ណភូមិ​នេះ​យូរ​ហើយ ប៉ុន្តែ​ឧបសគ្គ​ធំ​បំផុត​នោះ​គឺ “អត់​លុយ” ។ អស់​បារម្ភ​ទៀត​ហើយ បើ​លោកអ្នក​ពិត​ជា​ចង់​ទៅ​លេង​នៅ​ទីនោះ​ពិត​មែន ទោះ​មាន​ថវិកា​មិន​ច្រើន​ក៏​អាច​ទៅ​លេង​បាន​ដោយ​គ្រាន់​តែ​ជ្រើសរើស​យក​កន្លែង​ស្នាក់​ដែល​មាន​តម្លៃ​សមរម្យ​ទៅ​បាន​ហើយ។

AMS Infotainment សូម​លើក​យក​សណ្ឋាគារ​ទាំង ៥កន្លែង​ស្ថិត​នៅ​ជិត Pub-Street ​មាន​តម្លៃ​សមរម្យ​ចន្លោះ​ពី ២០ទៅ ៤០ដុល្លារអាមេរិក​ ស្ថិត​នៅ​ក្នុង​ក្រុង​សៀមរាប៖

១. Central Corner d’Angkor

សណ្ឋាគារ Central Corner d’Angkor មាន​បន្ទប់​គ្រែ​១ បន្ទប់​គ្រែ​២ និង​បន្ទប់​បែប​គ្រួសារ​ ឬ​មនុស្ស​ច្រើន​នាក់​ដែល​មាន​អម​ដោយ balcony ផ្ទាល់ខ្លួន ​អាច​មើល​ឃើញ​ទេសភាព​អាង​ទឹក​យ៉ាង​ស្រស់​ស្អាត​។ Central Corner d’Angkor ស្ថិត​នៅ​ចំកណ្ដាល​ក្រុង​ងាយស្រួល​សម្រាប់​ភ្ញៀវ​ទេសចរ​ដែល​មាន​បំណង​ដើរ​លេង​ទៅ​កាន់​តំបន់​ប្រវត្តិសាស្ត្រ និង​តំបន់​កម្សាន្ត​ផ្សេង​ៗ​ទៀត​ជុំវិញ​ក្រុង​សៀមរាប។ នៅ​ទី​នេះ​មាន​អាង​ហែល​ទឹក​ធំ​ទូលាយ មាន​សន្តិសុខ​យាម​យ៉ាង​ស្វិតស្វាញ​ និង​មាន​ធម្មជាតិ​បៃតង​​យ៉ាង​ស្រស់​ស្អាត​។

ទីតាំង៖ ផ្លូវលេខ២៧ ភូមិ​វត្តបូណ៌

ទំនាក់ទំនង៖ 012 557 650

គេហទំព័រ៖ centralcornerdangkor.com

២. Bayon Boutique

មិន​ថា​លោកអ្នក​ចង់​ទៅ​ដើរ​លេង​កម្សាន្ត​ជាមួយ​គូរ​សង្សារ មិត្តភ័ក្ដិ ឬ​ក្រុម​គ្រួសារ​ ការ​ជ្រើសរើសBayon Boutique ជា​កន្លែង​ស្នាក់​នៅ​គឺ​ជា​រឿង​មួយ​ដែល​អាច​ជួយ​សម្រាល​បន្ទុក​ចំណាយ​បាន​ខ្លះ ​មួយ​វិញ​ទៀត​សណ្ឋាគារ​មួយ​នេះ​មាន​ទីតាំង​ស្ថិត​នៅ​កណ្ដាល​ក្រុង​ដូច​សណ្ឋាគារ​តម្លៃ​ថ្លៃ​មួយ​ចំនួន​ដែរ​ដោយ​វា​ស្ថិត​នៅ​សង្កាត់​ស្វាយ​ដង្គុំ​ ខេត្ត​សៀមរាប។ សម្រាប់​អ្នក​ដែល​ចូលចិត្ត​ដើរ​លេង​យប់​ដូចជា​ទៅ​ផាប់ស្ទ្រីត ទៅ bar ផ្សារចាស់ គួរ​តែ​ពិចារណា​ទៅ​លើ Bayon Boutique។

សម្រាប់​តម្លៃ​សូម​ទាក់ទង​ទៅ​កាន់​គេហទំព័រ https://www.bayonboutique.com ឬ​លេខ​ទូរសព្ទ 031 345 8080។

៣. Ladear Privilege Rooms

ស្ថិត​នៅ​ក្នុង​សង្កាត់​ស្វាយ​ដង្គុំ​ដែល​ជា​កន្លែង​​ទីប្រជុំជន​នៃ​ទី​ក្រុង​សៀមរាប Ladear Privilege Rooms គឺ​ជា​សណ្ឋាគារ​សម្រាក​លំហែ​មួយ​ដែល​មាន​ការ​រៀបចំ​រចនា​ឡើង​តាម​បែប​ខ្មែរ​លាយ​ជាមួយ​សម័យ​ទំនើប បង្កើត​បាន​ជា​ភាព unique មួយ​របស់​សណ្ឋាគារ។ នៅ​ទី​នេះ​អ្នក​ទេសចរ​អាច​រីករាយ​ទស្សនា​ និង​ហែល​ទឹក​កម្សាន្ត​លេង​ជាមួយ​បរិយាកាស​បែប​ធម្មជាតិ​នៅ​ជុំវិញ​ដើម្បី​បន្ធូរ​អារម្មណ៍​ស្ត្រេស​ចេញ​ក្នុង​ទ្រូង។

ទំនាក់ទំនង៖ 010 489 648​

គេហទំព័រ៖ https://ladearprivilegehotel.com

៤. Tanei Angkor Resort and Spa

នៅ​ទី​នេះ​មាន​អាង​ហែល​ទឹក​ធំ​ទូ​លាយ​មួយ​ព័ទ្ធ​ជុំវិញ​ដោយ​ដើម​ឈើ​ជា​ច្រើន​ដែល​ធ្វើ​ឲ្យ​សណ្ឋាគារ​មួយ​នេះ​មើល​ទៅ​កាន់​តែ​ទាក់ទាញ​ ហើយ​អ្វី​ដែល​ពិសេស​វា​ស្ថិត​នៅ​ជិត​ជាប់​ស្ទ្រីត​អាច​ឲ្យ​ភ្ញៀវ​ទេសចរ​ដើរ​លេង​បាន​យ៉ាង​សប្បាយ។ មួយ​វិញ​ទៀត​សម្រាប់​លោក​អ្នក​ដែល​មាន​បំណង​ចង់​ទៅ​លេង​ខេត្ត​សៀមរាប​ជា​លក្ខណៈ​មិត្តភ័ក្ដិ គ្រួសារ និង​ក្រុម​ការងារ​គួរ​តែ​ពិចារណា​ជ្រើសរើស​យក​សណ្ឋាគារ​មួយ​នេះ​ជា​កន្លែង​ស្នាក់​នៅ។

ទំនាក់ទំនង៖ 089 844 589

គេហទំព័រ៖ https://www.taneiangkor.com

៥. Bayon Modern Residence

ឈប់​បារម្ភ​ទៀត​ទៅ «Bayon Modern Residence» ជា​អូតែល​មួយ​ដែល​ស្ថិត​នៅ​ក្នុង​ក្រុង​សៀមរាប មាន​តម្លៃ​សមរម្យ Free Breakfastនិង​ស្ថិត​នៅ​មិន​ឆ្ងាយ​ពី Pup-Street។ សម្រាប់​បរិយាកាស​នៅ​ទី​នេះ​វិញ ថ្វីត្បិត​តែ​ស្ថិត​នៅ​ក្នុង​ក្រុង​មែន ប៉ុន្តែ​អូតែល​មួយ​នេះ​បាន​រក្សា​នូវ​ភាព​ស្រស់​បំព្រង និង​ភាព​ស្ងប់ស្ងាត់​ជូន​អតិជន​ជានិច្ច។ អ្វី​ដែល​ពិសេស​នៅ​ទីនោះ​ ពេល​ដែល​លោកអ្នក​បាន​ធ្វើ​ការ​កក់​កន្លែង​ស្នាក់​នៅ​រួច​ហើយ លោកអ្នក​នឹង​ទទួល​បាន​នូវ​អាហារ​ពេល​ព្រឹក​ដ៏​អស្ចារ្យ​ពី​ខាង Hotelផ្ទាល់​តែ​ម្ដង។ ចំពោះ​សកម្មភាព​ដែល​អាច​ធ្វើ​បាន​នៅ​ទីនោះ​មាន​ដូច​ជា អាង​ទឹក​ហែល​លេង​ហ្វី្រ, មាន​បន្ទប់​គេង គ្រែ១ គ្រែ២ និង​គ្រែ៣​ដែល​មាន​ផាសុកភាព​ខ្ពស់, មានBarអាច Enjoy Cocktails, និង​ស្ដាប់​ចម្រៀង​បែបChill នៅ​ក្បែរ​អាង​ទឹក​បាន។

ទំនាក់ទំនង៖ 089 997 299

គេហទំព័រ៖ https://www.facebook.com



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម