ពេលចូលឆ្នាំចិន តើគួរដាក់ផ្កាចំនួនប៉ុន្មានដើម្បីឱ្យមានហុងស៊ុយ?

ការរៀបចំផ្កាភ្ញីគឺជាផ្នែកមួយដែលជួយលើករាសីឱ្យកាន់តែប្រសើរដើម្បីទទួលបុណ្យចូលឆ្នាំចិនដែរ។ ជាមួយគ្នានេះ យើងក៏យកចិត្តទុកដាក់ទៅលើការរៀបចំចំនួនផ្កាដែរដោយតាមទស្សនៈអរូបិយលេខសេសដូចជា ១​ ៣​ ៥ ៧ និង ៩ គឺតំណាងភាពវិជ្ជមាន សំណាង និងហុងស៊ុយ ខណៈដែលលេខគូដូចជា ២ ៤ ៦ និង​ ៨ គឺតំណាងឱ្យភាពអវិជ្ជមាន។

តាមហុងស៊ុយឆ្នាំនេះ ការររៀបចំអាយុផ្កាឱ្យត្រូវតាមឆ្នាំដែលយើងកើតនឹងជួយនាំសំណាង និងរកស៊ីមានបាន។ ដូច្នេះសម្រាប់អ្នកកើត៖

  • ឆ្នាំកុរ ឆ្នាំថោះ និងឆ្នាំមមែគួរដាក់ផ្កាចំនួន ៦ ដើមក្នុងថូ។
  • ឆ្នាំម្សាញ់ ឆ្នាំរកា និងឆ្នាំឆ្លូវគួរដាក់ផ្កាចំនួន ៩ ដើមក្នុងថូ។
  • ឆ្នាំខាល ឆ្នាំមមីរ និងឆ្នាំចគួររៀបចំផ្កាចំនួន ២ ដើមដាក់ក្នុងថូ។
  • ឆ្នាំវក ឆ្នាំជូត និងឆ្នាំរោងគួររៀបចំផ្កាចំនួន ៧ ដើមដាក់ក្នុងថូ។

ក្រៅពីការយកចិត្តទុកដាក់ទៅលើការរៀបចំចំនួនផ្កាហើយ របៀបនៃការជ្រើសរើសថូផ្កា​ និងអត្ថន័យរបស់ផ្កាក៏ជារឿងដែលយើងមិនគួររំលងដែរ។

  • តើគួរជ្រើសរើសថូផ្កាប្រភេទណា?

តាមតម្រាហុងស៊ុយ ថូគឺជាកន្លែងរក្សាវិញ្ញាណនៃឋានសួគ៌ និងផែនដី ហើយក៏ជានិមិត្តរូបនៃភាពស្រស់ស្រាយ ក៏ដូចជាការរក្សាទ្រព្យសម្បត្តិផងដែរ។ ដូចនេះប្រណីតភាពនៃក្បូរក្បាច់រចនាលើថូអាចជួយបង្កើនថាមពល ភាពស្រស់ស្រាយ និងការហូរចូលនូវលាភសក្ការៈទៀតផង។

ក្នុងចំណោមប្រភេទថូផ្កាជាច្រើន ថូដែលត្រូវបានគេណែនាំឱ្យប្រើនោះគឺធ្វើអំពីប៉សឺឡែន។ វាមានភាពស្រស់ស្អាត ឆើតឆាយតែថ្លៃថ្នូរ។ មិនតែប៉ុណ្ណោះ វាក៏អាចជួយបង្កើនសោភ័ណភាពនៃការតុបតែងបានមួយកម្រិតទៀតផងដែរ។ ស្របពេលនេះយើងក៏សូមណែនាំអំពីការរៀបតុបតែងថូផ្កាខ្លះៗដើម្បីឱ្យកាន់តែស្អាត​ និងសមរម្យដូចជា៖

  • យើងគួរជ្រើសរើសផ្កាដែលមានពណ៌លឿង ពណ៌ស ពណ៌ផ្កាឈូក ហើយក៏អាចបន្ថែមជាមួយការចងព្យួរកាក់ជាដើម។
  • ក្នុងមួយថូគឺមិនត្រូវឱ្យមានពណ៌ផ្កាច្រើនពេកទេព្រោះវាធ្វើឱ្យបាត់បង់អត្ថន័យ និងភាពស្រស់ស្អាតរបស់ផ្កា។
  • យោងតាមជំនឿតៗគ្នាមក តុដែលយើងរៀបចំសែនព្រេនគឹកន្លែងនៃភាពបរិសុទ្ធ ដូច្នេះការរៀបចំត្រូវតែមានតុល្យភាព។ មានន័យថាយើងមិនគួរដាក់ថូផ្កាដែលធំពេកនៅលើតុសែនទេព្រោះវាអាចគ្របដណ្ដប់លើវត្ថុសក្ការៈផ្សេងៗបាន។

អត្ថន័យផ្កាដែលគួរយកមកទទួលបុណ្យចូលឆ្នាំចិន

១. ផ្កាអង្គសិល្ប៍ពណ៌លឿង៖ អត្ថន័យនៃផ្កាមួយនេះគឺតំណាងឱ្យការហូរចូលនូវទ្រព្យសម្បត្តិ។ ហើយយោងទៅតាមជំនឿ ផ្កាអង្គាសិល្ប៍ពណ៌លឿងក៏មានឥទ្ធិពលក្នុងការការពារវិញ្ញាណអាក្រក់ទាំងឡាយ ហើយនាំមកនូវភាពរឹងមាំ សុខភាពល្អ និងសុភមង្គលដល់ក្រុមគ្រួសារផងដែរ។

២. ផ្កាកុលាបក្រហម៖ ជានិមិត្តរូបនៃក្ដីស្រឡាញ់ និងភាពរីករាយ។ នៅក្នុងក្បួនហុងស៊ុយ ពណ៌ក្រហមតំណាងឱ្យសំណាងល្អ ដូច្នេះការជ្រើសរើសផ្កាកុលាបមកតុបតែងប្រៀបដូចជាការទទួលពរជ័យពីព្រះពុទ្ធ និងទ្រព្យហូរហៀរចូលផ្ទះផងដែរ។

៣. ផ្កាឈូក៖ ភាគច្រើនយើងតែងតែយកផ្កាឈូកទៅថ្វាយដល់ព្រះពុទ្ធ។ អត្ថន័យនៃផ្កាឈូកគឺពន្លឺ និងភាពបរិសុទ្ធ។ ហើយវាក៏តំណាងឱ្យកម្លាំង ឆន្ទៈ ភាពស្មោះត្រង់ ទំនុកចិត្ត និងភាពអត់ធ្មត់ផងដែរ។

៤. ផ្កាគ្រីសាន៖ ជាផ្កាដែលគេនិយមប្រើបំផុតក្នុងឱកាសបុណ្យចូលឆ្នាំចិន។ ដោយសារតែផ្កានេះមានពណ៌លឿងភ្លឺ និងទាក់ភ្នែកជាមួយអត្ថន័យផ្សេងៗដូចជាភាពស្មោះ និងគង់វង្សយូរអង្វែង។ ក្នុងក្បួនហុងស៊ុយ ពណ៌លឿងគឺជាសញ្ញានៃលាភសំណាង។ ដូច្នេះការប្រើប្រាស់ផ្កាគ្រីសាននឹងជួយបង្កើនពរជ័យ សំណាង និងសុភមង្គលក្នុងជីវិត៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត

ការញៀនមើលរឿង AI អាចជះផលប៉ះពាល់រយៈពេលវែងដល់សុខភាពផ្លូវចិត្ត

ទោះបីជាដឹងយ៉ាងច្បាស់ថា តួអង្គមិនមែនជាមនុស្សពិត សាច់រឿងមានភាពស្រដៀងគ្នា និងបង្កប់អត្ថន័យច្រំដែល ក៏ប៉ុន្តែមនុស្សជាច្រើនរូបនៅតែបន្តទស្សនារឿងភាគខ្លីដែលផលិតឡើងដោយ