ផ្ទះស្នាក់នៅបែបខ្មែរ អមជាមួយដងព្រែកដ៏ស្រស់ស្អាត ជម្រើសល្អថ្ងៃសម្រាកចុងសប្ដាហ៍

សាកស្រមៃមើល បើសិនជាលោកអ្នកកំពុង​មានបញ្ហាស្មុគស្មាញច្រើន ស្រ្តេសខ្លាំង និងកំពុងតែនឿយហត់ក្នុងជីវិតប្រចាំថ្ងៃ ហើយបន្ទាប់មក​បានមកសម្រាកលំហែ ស្រូបខ្យល់អាកាសបរិសុទ្ធ និងសាកថ្មជីវិតនៅកន្លែងដែលមានបរិយាកាសល្អ ទេសភាពស្អាត ស្រស់ស្រាយ នោះលោកអ្នកប្រាកដជាបានធូរស្បើយពី​ស្ត្រេសយ៉ាងឆាប់រហ័ស។ ដូច្នេះហើយទើបបានជានៅពេលដែលមនុស្សណាម្នាក់មានបញ្ហាបាក់ទឹកចិត្ត បញ្ហាស្ត្រេស តែងតែមានមនុស្សផ្សេងទៀតមកណែនាំឲ្យធ្វើដំណើរកម្សាន្ត។

សម្រាប់លោកអ្នកដែលមានបំណងចង់ទៅលេងខេត្តកំពត និងកំពុងតែស្វែងរកកន្លែងដែលស្ងប់ស្ងាត់ មិនសូវមានមនុស្សច្រើន AMS សូមណែនាំរីសតមួយមួយដែលមានទេសភាពជាប់ដងព្រែកគួរឲ្យគយគន់។ ស្ថិតនៅក្នុងស្រុកសណ្ដែក ខេត្តកំពត ​រីសតមួយនេះមានទីតាំងជាប់ជាមួយមាត់ព្រែក អមទៅដោយទេសភាពដងព្រែកដ៏ស្រស់ស្អាត និងមានទេសភាពភ្នំបូកគោស្ថិតនៅចំពីមុខ តែងតែនាំអារម្មណ៍អ្នកទេសចរឲ្យលំហែចិត្តយ៉ាងស្ងប់សុខ។ រីសតមួយនេះមានឈ្មោះថា Les Manguiers, Mango Tree។ បើនិយាយអំពីសណ្ឋាននៃផ្ទះនេះវិញ វាមានរចនាបថបែបខ្មែរសុទ្ធសាធ ស្ថិតនៅដាច់​ដោយ​ឡែកពីគ្នា អមជាមួយនិងគ្រឿងសង្ហារឹមបែបប្រណិត​ សម្ភារៈប្រើប្រាស់ក្នុងផ្ទះទំនើប និងមានការរៀបចំបែប minimalist ជាហេតុធ្វើឲ្យផ្ទះនេះមើលទៅស្រស់ស្អាត ស្រទន់បែបធម្មជាតិ និងធ្វើឲ្យអ្នកទេសចរទទួលបានអារម្មណ៍ដូចជាផ្ទះខ្លួនឯងដូច្នោះដែរ។

អ្វីដែលគួរជាទីជាប់ចិត្តនៃរីសតមួយនេះគឺ វាមានទីធ្លាធំទូលាយ អមទៅដោយដើមឈើតូចធំជាម្លប់ត្រឈឹងត្រឈៃ ហើយនៅខាងមុខផ្ទះ មានទេសភាពមាត់ទឹក ទេសភាពដងព្រែក ដែលអាចឲ្យអ្នកទេសចរសាកថ្មជីវិតបានគ្រប់ពេលវេលា ជាពិសេសនោះគឺពេលព្រឹក និងពេលល្ងាចដែលថ្ងៃរៀបលិច។ នៅក្នុងរីសតមួយនេះ មានលក្ខណៈស្ងប់ស្ងាត់ល្អ បរិយាកាសត្រជាក់គ្រប់រដូវកាល ជាកន្លែងមួយដែលអាចអង្គុយលំហែលេង ទស្សនាទូកនេសាទ នៅជាប់មាត់ព្រែកបានយ៉ាងមានក្ដីសុខ។

ចំពោះសកម្មភាពកម្សាន្តនៅទីនេះ មានច្រើនបែប ច្រើនសណ្ឋានដូចជា ជិះទូកកាយ៉ាក ជិះទូកទស្សនាដងព្រែក ហែលទឹកលេង ជិះកង់កម្សាន្តតាមជុំវិញរីសត លេងបាល់ទាត់ លេងបាល់ទះ លេងបោះប៊ូល និងហ្គេមសប្បាយៗជាច្រើនទៀត។ សម្រាប់អាហារវិញ រីសត Mango Tree ក៏មានភោជនីយដ្ឋានមួយដែលបម្រើសេវាកម្មទាំងម្ហូបខ្មែរ និងបរទេស ហើយអ្វីដែលពិសេសសម្រាប់លោកអ្នកដែលចង់យកម្ហូបចូលទៅក្នុងរីសតដើម្បីលំហែតាមបែប private ខាងរីសតនឹងអនុញ្ញាតដោយស្នាមញញឹម។ នៅចាំអ្វីទៀត? កន្លែងធម្មជាតិដែលស្ងប់ស្ងាត់ private និងមានទេសភាពស្អាតបែបនេះ កំពុងតែងរង់ចាំអ្នកទេសចរគ្រប់រូបទៅកម្សាន្តគ្រប់ពេលវេលា៕

រូបថត៖ ប្រភពLes Manguiers, Mango Tree

ទំនាក់ទំនង៖ 092330050-090330050- 069823400

ទីតាំង៖ ស្រុកសណ្ដែក ខេត្តកំពត



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

លោក ឯល ប៊ុនណុល ចង់ឱ្យមានសិស្សរៀនជំនាញសិល្បៈបុរាណត្រូវផ្ដល់ក្ដីសង្ឃឹម និងការត្រួសត្រាយផ្លូវ

លោក ឯល ប៊ុនណុល គឺជាមន្ត្រីជាន់ខ្ពស់ និងជាអ្នកដឹកនាំក្នុងវិស័យសិល្បៈវប្បធម៌ខ្មែរ ដោយបច្ចុប្បន្នលោកមានតួនាទីជាអនុប្រធាននាយកដ្ឋានសិល្បៈទស្សនីយភាព នៃក្រសួងវប្បធម៌ ន

ព្រះនាង នរោត្តម ជេនណា ឲ្យតម្លៃការសិក្សាខ្លាំង សុខចិត្តបោះបង់ឱកាសក្លាយជាតារា Kpop

ព្រះនាង នរោត្តម ជេនណា ដែល​ជាខត្តិយៈ​ត្រកូល​ខ្មែរ បាន​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​ទាំង​បុរាណ និង​សម័យ​តែងតែ​ត្រូវ​បាន​គេ​ប្រសិទ្ធិនាម​ថា ឯកអគ្គរដ្ឋទូត​វប្បធម៌​វ័យ​

ការសិក្សា៖ ទឹកនោមពីអ្នកឡើងភ្នំ ធ្វើឱ្យទឹកកកលើភ្នំ Everest រលាយអស់ជាង ១៥៤ តោនត្រឹមពេល ៥០ថ្ងៃ

វត្តមានមនុស្សរាប់ពាន់នាក់ដែលឡើងលើភ្នំ Everest បានបញ្ចេញទឹកនោមប្រមាណ ៦ ០០០ លីត្រជារៀងរាល់ថ្ងៃ ដែលអាចរួមចំណែកដល់ការរលាយទឹកកកប្រមាណ ១៥៤ តោន ក្នុងរដូវកាលឡើងភ្នំ

រដ្ឋមន្ត្រីក្រសួងអប់រំផ្ដល់អាហារូបករណ៍ដល់សិស្សទី១២ ដែលរស់នៅតាមបណ្ដាខេត្តថៃឈ្លានពាន

ដំណឹង​ល្អ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ​ យុវជន និងកីឡា បាន​​សម្រេច​ផ្ដល់​ជូន​ដល់​សិស្ស​ទើប​ចប់​ទី១២ ក្នុង​ឆ្នាំ​ន

ស្រាយចម្ងល់ ជនរងគ្រោះពីការបាក់ដីនៅនេប៉ាល់អាចនៅរស់របៀបណា ក្រោយជាប់នៅក្រោមដីដាច់បាយដាច់ទឹកអស់ ៩ ថ្ងៃ?

កាលពីថ្ងៃទី ២៦ ខែសីហា គ្រោះមហន្តរាយបាក់ផ្ទាំងទឹកកកដ៏ធ្ងន់ធ្ងរនៅជ្រលងភ្នំ Trishuli ប្រទេសនេប៉ាល់ បានបង្កឱ្យមានជំនន់ទឹកភក់ និងការបាក់ដីយ៉ាងសន្ធឹក

កម្មវិធីសំពះគ្រូ ដែលរៀបចំឡើងរាល់ឆ្នាំមានអត្ថន័យធំធេងខ្លាំង

សិស្ស​របាំ​ច្រើន​ខេត្ត​ក្រុង​បាន​មក​រាជធានី​ភ្នំពេញ ​ដើម្បី​រៀបចំ​កម្មវិធី​គ្រូល្ខោនប្រចាំឆ្នាំ២០២៦ ក្រោម​ប្រធាន​បទ «មោ​ទ​ក​ភាព​គ្រូ» រៀបចំ​ដោយ​ក្រុម​សិល្បៈ​យុវ

កុំខកខាន! «វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣» រៀបចំឡើងកាន់តែធំ និងអស្ចារ្យជាងមុននៅកោះពេជ្រ

ព្រឹត្តិការណ៍ពាណិជ្ជកម្មឌីជីថលដ៏ធំសម្បើមប្រចាំឆ្នាំគឺ «វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣» នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១១ ដល់ ១៣ ខែកញ្ញា

​សាស្ត្រាចារ្យ​សិល្បៈ ប៉ុក សុវណ្ណា ចំណុច​ពិសេស «ល្ខោន​និយាយ» តួ​អង្គ​ចេះ​បង្កើត​ទំនាក់ទំនង​ជាមួយទស្សនិកជន

មិន​បត់​បែន​វែង​ឆ្ងាយ​បែក​ជា​អូរ​ហូរ​ជា​ស្ទឹង សាស្ត្រាចារ្យ​សិល្បៈ​ខ្មែរ​អ្នក​គ្រូ ប៉ុក សុវណ្ណា បង្ហាញ​ប្រាប់​ពី​តម្លៃ​ពិត​នៃ​ទម្រង់​ល្ខោន​និយាយ ថា​បើ​សិន​រៀប​ច

តារាម៉ូដែល Ya gal Terry កូនកាត់ខ្មែរ-ចិន ធ្លាប់ថត TVC ជាមួយតារាប្រុសកូរ៉េ Park Seo Joon

កញ្ញា Ya gal Terry ដែល​មហាជន​ខ្មែរ​ស្គាល់​យ៉ាង​ច្បាស់​ថា ជា​ម៉ូដែល​ឲ្យ​សាប៊ូ​កក់​សក់​របស់​អ្នកនាង ផន សុផារី អ្នក​ផលិត​មាតិកា​ខ្មែរ ដែល​មាន​ផលិតផល​ថែរក្សា​សម្រស់

អ្នកជាប់បាក់ឌុបត្រៀមខ្លួនចូលរៀនជំនាញ IT សាកលវិទ្យាល័យ និងវិទ្យាស្ថានទាំង ១១ នេះអាចគិតគូរពិចារណា

លទ្ធផល​នៃ​ការ​ប្រឡង​​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) បាន​ចេញ​រួចរាល់​ហើយ ដូចនេះ​អ្នក​ដែល​ដឹង​ពី​និទ្ទេស និង​លំដាប់​ពិន្ទុ ក៏​អាច​កាន់តែ​ងាយស្រួល​ក្នុង​