ក្រៅពីកុលាប ផ្កាទាំង ៥នេះ ក៏អាចយកមកប្រើប្រាស់ជំនួសភាសាស្នេហ៍បានដែរ

ជាធម្មតា ផ្កាកុលាប ជាពិសេសគឺកុលាបក្រហមតែម្ដង គឺជាប្រភេទផ្កាដែលពេញនិយមខ្លាំងសម្រាប់យកមកធ្វើជាបាច់ផ្កាជូនដល់គូស្នេហ៍ក្នុងឱកាសពិសេសនានា ក៏ព្រោះតែវាមានបង្កប់នូវអត្ថន័យពីអារម្មណ៍ស្នេហាផ្អែមល្អែម និងស៊ីជម្រៅ។

យ៉ាងណាមិញ បើសិនជាអ្នកមានអារម្មណ៍ថាធុញទ្រាន់នឹងផ្កាកុលាប ហើយកំពុងតែស្វែងរកប្រភេទផ្កាផ្សេងយកមកជូនមនុស្សជាទីស្រឡាញ់នៅក្នុងថ្ងៃបុណ្យនៃក្ដីស្រឡាញ់ខាងមុខនេះ ដូច្នេះ អ្នកគួរតែមកស្គាល់ពីផ្កាទាំង ៥ប្រភេទនេះ បានទាំងរូបសម្រស់ បានទាំងអត្ថន័យល្អ៖

ផ្កាទូលីប

មិនត្រឹមតែមានភាពស្រស់ស្អាតប៉ុណ្ណោះទេ ផ្កាធូបលីបមួយពណ៌ៗក៏មានបង្កប់អត្ថន័យយ៉ាងស៊ីជម្រៅផងដែរ។ ជាក់ស្ដែង ផ្កាធូលីបពណ៌ផ្កាឈូក តំណាងឱ្យសេចក្តីស្រឡាញ់ និងមិត្តភាព។ ផ្កាទូលីបពណ៌ស្វាយតំណាងឱ្យភាពស្មោះស្ម័គ្រ​ ស្របពេលដែលផ្កាទូលីបពណ៌លឿងតំណាងសេចក្ដីសុខ និងសុភមង្គល។ ចំណែកឯផ្កាទូលីបពណ៌សវិញ គឺជាតំណាងឱ្យភាពបរិសុទ្ធ ​ទន្ទឹមគ្នានឹងពណ៌ក្រហម​ ដែលតំណាងដល់ភាពផ្អែមល្អែមក្នុងសេចក្ដីស្នេហា។

ផ្កាលីលី

ផ្កាលីលី ជាផ្កាមួយប្រភេទដែលមានភាពទាក់ទាញខ្លាំង និងជាតំណាងនៃភាពថ្លៃថ្នូរស័ក្ដិសមបំផុតសម្រាប់យកមកធ្វើជាបាច់ផ្កានៅក្នុងថ្ងៃបុណ្យនៃសេចក្ដីស្រឡាញ់។ ក្រៅពីមន្តស្នេហ៍ពីក្លិនក្រអូបប្រហើរ ការជ្រើសរើសពណ៌ផ្កាលីលីត្រឹមត្រូវក៏ជារឿងសំខាន់ផងដែរ។​

ជាក់ស្ដែង ពណ៌ផ្កាលីលីដ៏ពេញនិយម ដូចជាពណ៌ស តំណាងឱ្យភាពថ្លៃថ្នូរ, ពណ៌ផ្កាឈូក តំណាងឱ្យភាពឆើតឆាយ, ពណ៌លឿងតំណាងឱ្យអារម្មណ៍រីករាយ និងសុខភាព និងពណ៌ក្រហម ជាតំណាងឱ្យអារម្មណ៍មនោសញ្ចេតនា។

ផ្កាឈូករ័ត្ន

ស្រទាប់ផ្កាពណ៌លឿងស្រស់របស់ផ្កាឈូករ័ត្ន គឺជាភាពទាក់ទាញដែលល្អឥតខ្ចោះ សម្រាប់ការយកទៅជូនមនុស្សជាទីស្រឡាញ់ មិត្តភក្ដិ និងសមាជិកគ្រួសារ ដោយសារតែផ្កាមួយប្រភេទនេះ មានអត្ថន័យសំដៅទៅលើ ការកោតសរសើរ ការបេ្ដជ្ញាចិត្តលះបង់ចំពោះដៃគូស្នេហា ការជូនពរឱ្យមានអាយុវែង មិត្តភាព និងភាពស្មោះត្រង់ជាដើម។

ផ្កាដេស៊ី

ដ្បិតជាប្រភេទផ្កាតូចៗមានទម្រង់មិនខុសគ្នាពីផ្កាស្មៅក៏ពិតមែន តែផ្កាដេស៊ី គឺជាតំណាងនៃស្នេហាស្មោះស្ម័គ្រ។ បន្ថែមពីនេះទៀត ផ្កាដេស៊ី ក៏មានបង្កប់អត្ថន័យនៃភាពស្មោះត្រង់ ក្ដីសង្ឈឹម និងភាពបរិសុទ្ធ ធ្វើឱ្យផ្កាមួយនេះ ជាផ្កាដែលស័ក្ដិសមបំផុតសម្រាប់ជូនដល់ដៃគូដែលត្រូវការកម្លាំងចិត្តជាពិសេស។

ផ្កា Gypso

នៅក្នុងពិធីមង្គលការតាមបែបអឺរ៉ុប គេតែងនិយមប្រើប្រាស់ផ្កា Gypso ដើម្បីតុបតែងសក់របស់ក្មេងៗដែលចូលរួមក្នុងកម្មវិធី ព្រោះជាធម្មតា ផ្កាមួយនេះគឺជាតំណាងនៃភាពបរិសុទ្ធ។ លើសពីនេះទៀត ផ្កា Gypso ក៏និយមប្រើប្រាស់នៅក្នុងថ្ងៃបុណ្យនៃសេចក្ដីស្រឡាញ់ដែរ ព្រោះក្រៅពីជាតំណាងនៃចិត្តស្មោះស្ម័គ្រ ផ្កាមួយនេះក៏មានបង្កប់អត្ថន័យនៃក្ដីស្នេហាជានិរន្តរ៍ផងដែរ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត

ការញៀនមើលរឿង AI អាចជះផលប៉ះពាល់រយៈពេលវែងដល់សុខភាពផ្លូវចិត្ត

ទោះបីជាដឹងយ៉ាងច្បាស់ថា តួអង្គមិនមែនជាមនុស្សពិត សាច់រឿងមានភាពស្រដៀងគ្នា និងបង្កប់អត្ថន័យច្រំដែល ក៏ប៉ុន្តែមនុស្សជាច្រើនរូបនៅតែបន្តទស្សនារឿងភាគខ្លីដែលផលិតឡើងដោយ



Leave a Reply

Your email address will not be published.Required fields are marked *