អាហារ​ដែល​ប្រជាជន​ខ្មែរ​យល់​ថា​ធម្មតា​ តែ​ចម្លែក​សម្រាប់​ជន​បរទេស

បើ​និយាយ​ពី​អាហារ​តាម​ដង​ផ្លូវ​ប្រិយមិត្ត​ច្បាស់​ជា​ស្គាល់​យ៉ាង​ច្បាស់​ ព្រោះ​មិន​ថា​ជិះ​ទៅ​ណា​កន្លែង​ណា​ក៏​ឃើញ​មាន​លក់​ជា​ហូរហែ​។ អាហារ​មួយ​ចំនួន​អាច​ជាទី​ពេញ​និយម​របស់​ប្រជាជន​ខ្មែរ​តែ​សម្រាប់​ជន​បរទេស​ដែល​មក​កម្សាន្ត​នៅ​ប្រទេស​យើង​ឃើញ​ហើយ​ប្រាកដ​ជា​ឆ្ងល់​ថា​ “​ នេះ​គឺ​ជា​អ្វី​? តើ​គេ​ញ៉ាំយ៉ាង​ម៉េច?​

ថ្ងៃ​នេះ​ AMS បាន​រួប​រួម​ចំណី​អាហារ​ខ្មែរ​ចំនួន​ ៥​ មុខ​ដែល​ជន​បរទេស​ឃើញ​ហើយ​ភ្ញាក់​ផ្អើល។ ចង់​ដឹង​ថា​មាន​អ្វី​ខ្លះ?​ តោះ​យើង​ទៅ​មើល​ទាំង​អស់​គ្នា!​

១.​ សត្វ​បំពង​គ្រប់​ប្រភេទ

មិន​ថា​ចង្រិត​បំពង​ កណ្ដូប​បំពង​ ឬ​សត្វ​អា​ពីង​បំពង​សុទ្ធ​សឹង​តែ​ជា​ចំណី​អាហារ​ដែល​ប្រជាជន​ខ្មែរ​យើង​និយម​ញ៉ាំ​លេង​។ តែ​សម្រាប់​ជន​បរទេស​វិញ​ពេល​ឃើញ​លើក​ដំបូង​អ្នក​ណាៗ​ក៏​ភ្ញាក់​ផ្អើល​ខ្លាំង​ដែរ​​។ តែ​បើ​បាន​សាក​ភ្លក់​ធានា​ថា​រសជាតិ​ជាប់​ចិត្ត​មិន​ខាន។

២.​ លៀស​ហាល

គ្រាន់​តែ​លឺ​ឈ្មោះ​ក៏​ចង់​ស្រក់​ទឹក​មាត់​ដែរ​។ លៀស​ហាល​ថ្ងៃ​ក្ដៅៗ​ រសជាតិ​ជូរ​ហឹរ​ ជា​មួយ​បាយ​កក​ជា​ចំណី​ដែល​ប្រជាជន​ខ្មែរ​និយម​ខ្លាំង​បំផុត។​ ជន​បរទេស​មួយ​ចំនួន​បាន​ឈរ​ថត​រូប​លៀស​ហាល​ និង​សាក​សួរ​អ្នក​លក់​ពី​របៀប​ញ៉ាំ​ព្រោះ​តែ​គេ​មិន​ធ្លាប់​បាន​ឃើញ​វា​ពី​មុន​មក​។ តែ​កុំ​ចង់​សាក​ឲ្យ​សោះ​ណា​ប្រយ័ត្ន​ជាប់​មាត់​ឈប់​ញ៉ាំ​មិន​បាន​ ព្រោះ​លៀស​ហាល​ខ្មែរ​ឆ្ងាញ់​មិន​ចាញ់​ Oyster ប៉ុន្មាន​ទេ។

៣.​ អន្សម​អាំង

បើ​ប្រិយមិត្ត​បាន​ទៅ​លេង​ខេត្ត​សៀម​រាប​ប្រាកដ​ជា​ធ្លាប់​បាន​ឃើញ​ជន​បរទេស​ជា​ច្រើន​កំពុង​តែ​នាំ​គ្នា​ឈរ​ថត​រូប​នំ​អន្សម​អាំង​ដែល​លក់​នៅ​មុខ​ផ្លូវ​ចូល​អង្គរវត្ត​។ នំ​អន្សម​អាំង​ខ្មែរ​យើង​បាន​ទាក់​ទាញ​ចំណាប់​អារម្មណ៍​ភ្ញៀវ​ទេសចរអន្តរ​ជាតិ​យ៉ាង​ខ្លាំង​ដោយ​សារ​តែ​ក្លិន​ឈ្ងុយ​ និង​ការ​វិច​ខ្ចប់​តាម​បែប​បុរាណ​។​ តែ​បន្ទាប់​ពី​បាន​ភ្លក់​រស​ជាតិ​ហើយ​គឺ​សរសើរ​ថា​ឆ្ងាញ់​គ្រប់​គ្នា។​

៤.​ ពង​ទា​កូន

ពង​ទា​កូន​គឺ​ជា​ចំណី​អាហារ​ពេញ​និយម​យ៉ាង​ខ្លាំង​សម្រាប់​ជន​ជាតិ​ខ្មែរ​ ដោយ​សារ​រស​ជាតិ​ឆ្ងាញ់​តម្លៃ​សម​រម្យ​។​ ប្រជាជន​ខ្មែរ​យើង​តែង​និយម​បរិភោគ​ពង​ទា​កូន​ដើម្បី​ប៉ូវ​កម្លាំង​ក្រោយ​ពី​ការ​ហត់​នឿយ​ពី​ការ​ងារ​។ តែ​ប្រិយមិត្ត​មាន​ដឹង​ឬ​ទេ​ថា​សម្រាប់​ជន​បរទេស​គ្រាន់​តែ​បាន​ឃើញ​គឺ​រត់​ចែក​ជើង​គ្នា​អស់​បាត់​ទៅ​ហើយ​។​ ដោយ​សារ​តែ​មាន​កូន​ទា​នៅ​ខាង​ក្នុង​ជា​រូប​រាង​ទាំង​មូល​​ទើប​ធ្វើ​ឲ្យ​ពួក​គេ​ខ្លាច​មិន​ហ៊ាន​បរិភោគ​ តែ​កុំ​លូក​ប្រយ័ត្ន​ជាប់​ចិត្ត​ណា!

៥.​ ប្រហុក​ចិញ្ច្រាំ

ប្រហុក​ចិញ្ច្រាំ​អន្លក់​ខ្ចី​ម្ហូប​ប្រចាំ​ត្រកូល​របស់​ខ្មែរ​យើង។​ មាន​ជន​បរទេស​ជា​ច្រើន​បាន​សាក​ភ្លក់​មុខ​ម្ហូប​មួយ​នេះ​តែ​ក៏​នៅ​តែ​មិន​ទាន់​អាច​ញ៉ាំ​បាន​ច្រើន​ដោយ​សារ​តែ​ក្លិន​ ដែល​ប្លែក​ខុស​ពី​គេ​ខ្លាំង​ពេក​។​ តែ​ក៏​មាន​បច្ចុប្បន្ន​យើង​សង្កេត​ឃើញ​ថា​ភ្ញៀវ​ទេសចរមួយ​ចំនួន​អាច​ញ៉ាំ​ប្រហុក​របស់​ខ្មែរ​យើង​បាន​ច្រើន​ជាង​មុន​ឆ្ងាយ​ណាស់​។ ប្រាប់​ហើយ​ថា​ម្ហូប​ខ្មែរ​កុំ​ចង់​សាក​ប្រយ័ត្ន​ឆ្ងាញ់​ជាប់​មាត់។

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត

ការញៀនមើលរឿង AI អាចជះផលប៉ះពាល់រយៈពេលវែងដល់សុខភាពផ្លូវចិត្ត

ទោះបីជាដឹងយ៉ាងច្បាស់ថា តួអង្គមិនមែនជាមនុស្សពិត សាច់រឿងមានភាពស្រដៀងគ្នា និងបង្កប់អត្ថន័យច្រំដែល ក៏ប៉ុន្តែមនុស្សជាច្រើនរូបនៅតែបន្តទស្សនារឿងភាគខ្លីដែលផលិតឡើងដោយ