អ្នក​ឧស្សាហ៍​ប្រើ Contact Lens មាន​ដឹង​អត់​ថា​វា​​មាន​ប្រវត្តិ​​និង​ការវិវឌ្ឍន៍បែប​ណា​ទម្រាំ​ក្លាយ​ដូច​សព្វ​ថ្ងៃ?

Contact Lens ចាប់​ផ្ដើម​មាន​រូប​រាង​ដំបូង​នៅ​ក្នុង​គ្រិស្តសករាជ ១៨៨៧​។ Contact Lens មុន​ដំបូង​គេ​ផលិត​មក​ពី​កែវ​ថ្លា​​​ មាន​រូប​រាង​ដូច​ជា​កញ្ចក់​នាឡិកា​មូល​ ពេល​ប្រើ​ពាក់​គ្រប​ពី​លើ​ភ្នែក​។

ក្រោយ​មក​នៅ​ក្នុង​ឆ្នាំ​ ១៩៣៩​ ចាប់​ផ្ដើម​មាន​ការ​នាំ​យក​ប្លាស្ទិក​មក​ធ្វើ​ជា​ Contact Lens លើក​ដំបូង​។ មាន​ការវិវឌ្ឍន៍​ដោយ​ប្រើ​ប្លាស្ទិក​ថ្លា​​ដើម្បី​កាត់​បន្ថយ​ការ​ប៉ះពាល់​ដល់​កែវ​ភ្នែក​ក៏​បាន​មាន​ការ​ធ្វើ​ Contact Lens គ្រប​ត្រឹម​តែ​រង្វង់​ប្រស្រី​ភ្នែក​វិញ។

នៅ​ឆ្នាំ​ ១៩៧១​ Contact Lens ប្រភេទ​ទន់​ត្រូវ​បាន​ផលិត​ឡើង​ជា​លើក​ដំបូង​។ នៅ​ឆ្នាំ​ ១៩៧៨​ មាន​ការ​ផលិត​ Contact Lens ដែល​អាច​ឲ្យ​អុកស៊ីហ្សែន​ចេញ​ចូល​បាន​។​

ក្រោយ​មក​នៅ​​ក្នុង​ឆ្នាំ​ ១៩៨៦​ មាន​ការ​ផលិត​ Contact Lens ដែល​អាច​ពាក់​រំលង​មួយ​យប់​បាន​ និង​ ប្រភេទ​ដែល​ពាក់​ហើយ​ដោះ​ចោល​ដូច​ដែល​ឃើញ​សព្វ​ថ្ងៃ​នេះ។

​​​​​​​​​​​តាម​ការ​សិក្សា​បាន​ឲ្យ​ដឹង​ថា​ Contact Lens មាន​ការវិវឌ្ឍន៍​បី​ដំណាក់​កាល​គឺ៖

  • Contact Lens បែប​រឹង​ (​ Conventional hard Lenses)
  • Contact Lens បែប​ទន់​ (​ Soft hydro gel contact Lenses)
  • Contact Lens បែប​ទន់​ស្វិត ( Flexible Lenses)

ក្រោយ​មក​មាន​ការ​ផ្លាស់​ប្ដូរ​ដ៏​ធំ​មួយ​ដោយ​សារ​តែ​អ្នក​វិទ្យាសាស្ត្រ​បាន​​ផលិត​​Contact Lens ដែល​អាច​ពង្រីក​រូប​ភាព​បាន​ ២.៨ ​ដង​ត្រឹម​តែ​មួយ​ប៉ប្រិច​ភ្នែក។

​នៅ​ពេល​ថ្មីៗ​នេះ​ក៏​មាន​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា​អ្នក​វិទ្យាសាស្ត្រ​ទទួល​បាន​ជោគជ័យ​ក្នុង​ការ​ផលិត​ Contact Lens ដែល​អាច​បញ្ជា​ឲ្យ​ ពង្រីក​រូប​ភាព​ចេញ​ចូល​បាន​ដោយ​គ្រាន់​តែ​ប្រិច​ភ្នែក​ចំនួន​ ២​ដង។

ទោះ​បី​ជា​ប្រិយមិត្ត​ប្រើ​ប្រាស់​ Contact Lens ប្រភេទ​ណា​ក៏​ដោយ​អ្វី​ដែល​សំខាន់​គឺ​ការ​សម្អាត​ និង​ថែរក្សា​កែវ​ភ្នែក​របស់​អ្នក​។

ការ​ប្រើ​ទឹក​ថ្នាំ​លាង​សម្អាត​ភ្នែក​គឺ​ជា​ជម្រើស​ល្អ​សម្រាប់​អ្នក​ដែល​ប្រើ​ប្រាស់​ Contact Lens។​

ទាំង​នេះ​គ្រាន់​តែ​ជា​ទិន្នន័យ​មួយ​ចំនួន​ដែល​យើង​បាន​នាំ​យក​មក​ចែក​រំលែក​ដល់​ប្រិយមិត្ត​ដែល​និយម​ប្រើប្រាស់​ Contact Lens ឲ្យ​បាន​ដឹង​ពី​ការវិវឌ្ឍន៍​តាំង​ពី​ចាប់​ផ្ដើម​ដំបូង​រហូត​មក​ទល់​បច្ចុប្បន្ន​នេះ​ ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត

ការញៀនមើលរឿង AI អាចជះផលប៉ះពាល់រយៈពេលវែងដល់សុខភាពផ្លូវចិត្ត

ទោះបីជាដឹងយ៉ាងច្បាស់ថា តួអង្គមិនមែនជាមនុស្សពិត សាច់រឿងមានភាពស្រដៀងគ្នា និងបង្កប់អត្ថន័យច្រំដែល ក៏ប៉ុន្តែមនុស្សជាច្រើនរូបនៅតែបន្តទស្សនារឿងភាគខ្លីដែលផលិតឡើងដោយ