វប្បធម៌ចម្លែកៗគួរឱ្យខ្លាចទាំង ៥ នេះឃើញហើយស្រៀវសាច់

ជាការពិតតាមប្រភេទនីមួយៗតែងតែមានវប្បធម៌រៀងៗខ្លួន។ ​វប្បធម៌ក៏បានដើរតួជាអ្នកបង្ហាញអំពីអត្តសញ្ញាណជាតិ និងភាពសម្បូរបែបទៅតាមតំបន់ ឬប្រទេសនីមួយៗផងដែរ។ ដោយឡែក វប្បធម៌ខ្លះក៏មានភាពទន់ភ្លន់ និងស្រស់ស្អាតគួរឱ្យស្ញប់ស្ញែង ខណៈពេលមានវប្បធម៌ខ្លះទៀតគ្រាន់តែដឹងក៏អាចធ្វើឱ្យយើងភ្ញាក់ផ្អើលដល់ថ្នាក់ចំហមាត់បានដែរដូចជា ៥ ចំណុចខាងក្រោមនេះជាដើម៖

១. រស់នៅជាមួយសាកសព (Living With Dead)

តើអ្នកទាំងអស់គ្នាហ៊ានស្រមៃថាខ្លួន​ឯងអាចរស់នៅជាមួយសាកសពទេ? ប៉ុន្តែសម្រាប់ប្រជាជន Tojara មួយចំនួនដែលរស់នៅកោះ Sulawesi នៃប្រទេសឥណ្ឌូនេស៊ីបានគោរពទំនៀមទម្លាប់នេះដោយរក្សាទុកនូវរាងកាយអ្នកស្លាប់ឱ្យមានសុវត្ថិភាពក្នុងផ្ទះរបស់ពួកគេទៅវិញ។

ពួកគេគោរពទំនៀមមួយនេះដោយសារគេជឿជាក់ថាវិញ្ញាណរបស់មនុស្សជាទីស្រឡាញ់នៅលើពិភពលោកនេះជាមួយគេនៅឡើយ។ ក្នុងអំឡុងពេលនោះ ពួកគេបានមើលថែសាកសពទាំងនោះដូចនឹងពេលមានជីវិតយ៉ាងអ៊ីចឹងដោយមានអាហារ សម្លៀកបំពាក់ ទឹក និងបារីជាដើម។ ពួកគេនឹងមើលថែសាកសពរហូតដល់សន្សំលុយបានទើបប្រារព្ធពិធីបុណ្យសព។

អ្វីដែលកាន់តែចម្លែកទៀតនោះគឺមនុស្សយើងតែងតែពិបាកចិត្ត កើតទុក្ខនៅពេលប្រារព្ធពិធីបុណ្យសព។ ផ្ទុយពីប្រជាជននៅទីនោះ ដោយសារពួកគេសប្បាយចិត្តដែលអាចបញ្ជូនមនុស្សជាទីស្រឡាញ់ទៅកន្លែងកំណើតគេវិញ ឬឥណ្ឌូនេស៊ីហៅថា Puya និងអង់គ្លេស Land of Souls។

២. លោតរំលងទារក (El Colacho)

ចំណែកឯអ្នកស្រុកមួយក្នុងប្រទេសអេស្ប៉ាញក៏មានវប្បធម៌មួយដ៏ចម្លែកផងដែរដែលគេហៅថាពិធីបុណ្យ El Colacho ឬពិធីលោតរំលងទារក។ គេបានប្រារព្ធពិធីមួយនេះតាំងពីឆ្នាំ ១៦២០ មកម្ល៉េះ។ នៅក្នុងពិធីបុណ្យនេះ គេនឹងដាក់ឱ្យទារកនៅលើពូកកណ្ដាលផ្លូវ ហើយឱ្យមនុស្សដែលតែងខ្លួនដូចជាអារក្ស (devil) លោតរំលង។ ពួកគេជឿជាក់ថាការធ្វើបែបនេះគឺអាចបណ្ដេញអារក្ស ឬព្រាយបិសាចដែលមានបំណងធ្វើបាបកូនរបស់គេបាន។

៣. ព្យួរមឈូស (Hanging Coffins)

សម្រាប់តំបន់មួយនៃប្រទេសចិនឯណេះវិញ ប្រជាជននៅទីនោះក៏មានទំនៀមទម្លាប់មួយដោយយកមឈូសរបស់អ្នកស្លាប់ទៅព្យួរនៅលើច្រាំងថ្មចោតតាមដងទន្លេ Yangtze ដែរ។ គេបានព្យួរមឈូសទាំងនោះពី ១០ ម៉ែត្រទៅ ៥០ ម៉ែត្រ ឬអាចឈានទៅដល់ ១០០ ម៉ែត្រពីដី។

ចំពោះមូលហេតុនៃការព្យួរមឈូសបែបនេះគឺមិនទាន់មានប្រភពណាមួយបញ្ជាក់ច្បាស់លាស់ទេ។ ប៉ុន្តែបើតាមជំនឿរបស់អ្នកនៅទីនោះ ពួកគេជឿជាក់ថាវាអាចជួយឱ្យអ្នកស្លាប់ងាយស្រួលឡើងដល់ឋានសួគ៌។ ចំណែកឯទំនៀមទម្លាប់មួយនេះត្រូវបានគោរពមកជិត ២០០០ ឆ្នាំទៅហើយ។

៤. ទម្លាក់ទារក (Throwing Baby)

វាត្រូវបានគេចាត់ទុកថាជាទម្លាប់ធម្មតារបស់អ្នកភូមិ Solapur រដ្ឋធានី Maharashtra នៃប្រទេសឥណ្ឌាដោយទម្លាក់កូនក្មេងក្រោមអាយុ ២ ឆ្នាំចុះពីប៉មកំពស់ ១០ ទៅ ១៥ ម៉ែត្រពីដីដោយមានមនុស្សនៅចាំទ្រពីក្រោម។ គេជឿថាការធ្វើបែបនេះនឹងធ្វើឱ្យក្មេងៗទាំងនោះមានសំណាងល្អ អាយុវែង និងសុខភាពល្អថែមទៀតផង។

៥. ពិធីបុណ្យកាន់ទុក្ខ Muharram (Ashura)

ចំពោះអ្នកកាន់សាសនាឥស្លាម ឬ Shia Muslims តែងតែប្រារព្ធពិធីកាន់ទុក្ខនេះជារៀងរាល់ឆ្នាំ។ ការប្រារព្ធពិធី Ashura នេះឡើងគឺជាការរំលឹកដល់មរណភាពរបស់បុព្វការីជន  Hussayn Ibn Ali ដែលបានលះបង់ជីវិតនៅសមរភូមិក្នុងឆ្នាំ ៦៨០ នៃគ.ស។ គេតែងតែប្រើប្រាស់ដៃ រំពាត់ ឬឧបករណ៍មុតវាយទៅលើខ្លួនឯងមិនឈប់រហូតដល់ចេញឈាមដើម្បីជាការដឹងគុណ និងរំលឹកពីភាពឈឺចាប់របស់បុព្វការីជន។ ហើយ Ashura នេះផងដែរគឺត្រូវបានធ្វើឡើងក្នុងរយៈពេល ១០ ថ្ងៃ។

ដូច្នេះប្រសិនបើប្រិយមិត្តមានដឹងវប្បធម៌ប្លែកៗនៃប្រទេសណាខ្លះអាចចែករំលែកបានណា៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ហេតុផលគួរឱ្យភ្ញាក់ផ្អើលដែល Madonna, Shakira, BTS និង Justin Bieber មិនទទួលបានប្រាក់ឈ្នួលសូម្បី ១ ដុល្លារពីការសម្ដែងនៅ World Cup

ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រដែលការប្រកួតផ្តាច់ព្រ័ត្រ FIFA World Cup ឆ្នាំ 2026 បានបង្ហាញនូវកម្មវិធីសម្តែងពេលសម្រាកពាក់កណ្តាលតង់តាមបែប Super Bowl។ ខណៈដែលអេស្ប៉ាញ និងអាហ្សង់ទីនចាកចេញពី

ស្ថានីយប៉ូលិសចិន ទទួលចិញ្ចឹមឆ្មាគ្មានផ្ទះសម្បែង និងឱ្យធ្វើជា «ប៉ូលិសឆ្មា» ជួយចាប់សត្វកណ្តុរ

ស្ថានីយប៉ូលិសជាច្រើននៅប្រទេសចិន បានចាប់ផ្តើមទទួលចិញ្ចឹមសត្វឆ្មាគ្មានផ្ទះសម្បែងដែលត្រាច់ចរតាមដងផ្លូវជិតស្ថានីយ និងបានធ្វើការតែងតាំងក្រៅផ្លូវការឱ្យឆ្មាទាំងនេះធ្វើជា «ប៉ូលិសឆ្មា» ប្រចាំការនៅតាមស្ថានីយ

យុវជន Gen Z ចិនយកសម្លៀកបំពាក់បុរាណ ជាការរត់គេចពីភាពហត់នឿយនឹងពិភពបច្ចុប្បន្ន

ការរស់នៅក្នុងសង្គមដែលទីផ្សារការងារមានការប្រកួតប្រជែងកាន់តែខ្លាំង ជាការដាក់សម្ពាធលើបញ្ហាសេដ្ឋកិច្ច រហូតដល់ប្រជាជនចិនជាច្រើនបានសម្រេចចិត្តពន្យារពេលរៀបការ និងមានកូន ទុក្ខលំបាកទាំងនេះបានរុញច្រានឱ្យឧស្សាហកម្មសម្លៀកបំពាក់

មណ្ឌលវិបស្សនាខេត្តកំពង់ឆ្នាំង ដែល ហេង វិសាល និងគ្រួសារប្រគេនដី ៤ ហិកតា ពេលនេះរៀបចំបុកគ្រឹះសាងសង់ហើយ

កាលពី​ប៉ុន្មាន​ខែ​មុន​អ្នក​បង្កើត​មាតិកា​ ហេង វិសាល និង​គ្រួសារ បាន​ប្រគេន​ដី ៤ ហិកតា​ដល់​ព្រះ​សង្ឃ ដើម្បី​កសាង​មណ្ឌល​វិបស្សនា​ថ្មី ដើម្បី​ជា​ប្រយោជន៍​ដល់​សង្គម និង​ជួយ​ឲ្យ​មនុស្ស​ម្នា​ជាច្រើន​មាន​ពេល​គ្រប់​គ្រាន់​ជាមួយ​

បារាំងក្លាយជាប្រទេសដំបូងគេនៅអឺរ៉ុប ដែលចេញច្បាប់ហាមឃាត់កុមារមិនឱ្យប្រើបណ្ដាញសង្គម

សមាជិកសភាបារាំងបានបោះឆ្នោតកាលពីថ្ងៃអង្គារដើម្បីហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារដែលមានអាយុក្រោម ១៥ ឆ្នាំ ដោយធ្វើឱ្យប្រទេសនេះក្លាយជាប្រទេសដំបូងគេនៅក្នុងសហភាពអឺរ៉ុបដែលដាក់ចេញនូវ

យុវជនចិនសម្រុកបង្ហោះសារ “បែកបាក់ស្នេហា” បន្ទាប់ពីរដ្ឋាភិបាលចេញច្បាប់ថ្មី ហាមឃាត់ទំនាក់ទំនងស្និទ្ធស្នាលជាមួយ AI

រដ្ឋាភិបាលចិន បានចេញបទបញ្ញត្តិថ្នាក់ជាតិចូលជាធរមានកាលពីថ្ងៃទី១៥ ខែកក្កដា កន្លងទៅ ដើម្បីការពារកុំឱ្យប្រជាជនធ្លាក់ក្នុងអន្លង់ស្នេហ៍ជាមួយ AI និងដើម្បីដោះស្រាយបញ្ហាអត្រាកំណើតទាប។

ឆ្នាំនេះកម្ពុជានៅតែជាម្ចាស់ផ្ទះរៀបចំ Miss Planet International ដដែល

កម្ពុជា​នៅតែ​ជា​ម្ចាស់​ផ្ទះ​រៀបចំ​កម្មវិធី Miss Planet International ដដែល ដែល​នឹង​ធ្វើ​ឡើង​នៅ​ រោង​មហោស្រព​កោះ​ពេជ្រ​នា​វគ្គ​ផ្ដាច់ព្រ័ត្រ។ ការ​រៀបចំ​នេះ​ជួយ​ឲ្យ​កម្ពុជា​ចំណេញ​រឿង​ជាច្រើន​ទាំង​ថវិកា កេរ្តិ៍ឈ្មោះ វប្បធម៌​ប្រពៃណី

Kaylee Hottle តួស្រីក្នុងភាពយន្ត Godzilla ត្រូវបាត់បង់ជីវិតក្នុងអាយុ 18 ឆ្នាំ ដោយគ្រោះថ្នាក់ចរាចរណ៍

Kaylee Hottle តារាសម្តែងស្រីគថ្លង់ ដែលត្រូវបានស្គាល់យ៉ាងច្បាស់បំផុតតាមរយៈការសម្ដែងក្នុងខ្សែភាពយន្ត Godzilla ចំនួនពីរភាគ បានស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍រថយន្តមួយកន្លែងក្នុងរដ្ឋ Maryland សហរដ្ឋអាមេរិក កាលពីព្រឹកព្រលឹមថ្ងៃអង្គារ ទី

ជប៉ុនត្រៀមមានវិធានការការពារ “សំឡេង” បុគ្គលល្បីៗពី AI

ក្នុងសម័យកាលដែល AI អាចត្រាប់តាមសំឡេងរបស់នរណាក៏បាន រហូតដល់ពេលខ្លះស្ទើរតែមិនអាចបែងចែកបានថា ជាសំឡេងពិត ឬជាសំឡេងក្លែងក្លាយ តើច្បាប់អាចការពារម្ចាស់សំឡេងបានដោយរបៀបណា?

គ្រូ​មួយ​ថ្ងៃ គ្រូ​មួយ​ជីវិត! លោកស្រី​ សុភា បុត្រឈរ ​ជូន​ប្រាក់​ ១៨​ ម៉ឺន​ដុល្លារ​ ដល់​គ្រូ​១៨​នាក់​ដែល​ធ្លាប់​បង្រៀន​កាលពីក្មេង

ដូច​ពាក្យ​ដែល​គេ​តែង​និយាយ ​គ្រូ​មួយ​ថ្ងៃ​គ្រូ​មួយ​ជិវិត ​គឺ​មន​ខុស​ពិត​មែន។ ជាក់​ស្ដែង ​លោកស្រី សុភា ​បុត្រឈរ ទោះ​ជា​ទៅ​ដល់​ទី​ណា​ក៏​មិន​ដែល​ភ្លេច​គ្រូ​បង្រៀន​ដែល​ធ្លាប់​បង្រៀន​លោក​ស្រី​កន្លង​មក​នោះ​ទេ។