ខំប្រឹងដល់ដង្ហើមចុងក្រោយដើម្បីកូន! Peter Pan’s Dad កូរ៉េបង្កើត Neverland បានសម្រេចសម្រាប់កូនប្រុសមានជំងឺអូទីហ្សឹមធ្ងន់ធ្ងរមុនលាចាកលោក

លោក Jeon Gyeong Cheol ជាអ្នកនិពន្ធម្នាក់ដែលធ្លាប់បានលាតត្រដាងរឿងរ៉ាវជីវិតដ៏កម្សត់ក្នុងការចិញ្ចឹមកូនប្រុស អូទីហ្សឹម ធ្ងន់ធ្ងរក្នុងនាមជាឪពុកតែម្នាក់ នៅតាមកម្មវិធីទូរទស្សន៍ល្បីៗរួមទាំង You Quiz on the Block បានទទួលមរណភាពហើយ ក្រោយពេលលោកបានតស៊ូប្រជែងនឹងជោគវាសនាដើម្បីថែកូនប្រុសម្នាក់នេះរហូតដល់វិនាទីចុងក្រោយ។

លោកស្រី Jeong Yu​ Jin ប្រធានវេទិកាអ្នកជំនាញគាំទ្រជនមានពិការភាពផ្នែកការអភិវឌ្ឍបានចែករំលែកដំណឹងដ៏សោកសៅនេះលើបណ្តាញសង្គមកាលពីថ្ងៃអាទិត្យថា៖ លោក Jeon Gyeong Cheol ដែលគ្រប់គ្នាហៅថាឪពុករបស់ Peter Pan បានសម្លឹងមើលពិភពលោកនេះជាលើកចុងក្រោយ និងបានចាកចេញទៅយ៉ាងស្ងប់ស្ងាត់នៅវេលាម៉ោង ៧:៥៦ នាទីយប់ ថ្ងៃសៅរ៍ ទី៥ ខែកញ្ញា ឆ្នាំ២០២៦។ លោកស្រីបានបន្ថែមថា ពិធីបុណ្យសពត្រូវរៀបចំឡើងយ៉ាងស្ងប់ស្ងាត់បំផុតដោយគ្មានការតាំងសពជាសាធារណៈឡើយទៅតាមបំណងប្រាថ្នាចុងក្រោយដ៏សមរម្យរបស់លោក។

យោងតាម The Korea Times អស់រយៈពេលជាច្រើនឆ្នាំហើយ លោកបានពុះពារចិញ្ចឹមកូនប្រុសអាយុ ២៧ ឆ្នាំ ដែលមានជំងឺអូទីហ្សឹមធ្ងន់ធ្ងរ  និងមានកម្រិតប្រាជ្ញាស្មើនឹងកុមារអាយុត្រឹម ២ ឬ ៣ ឆ្នាំតែម្នាក់ឯង។ នៅពេលដឹងថាខ្លួនឯងមានជំងឺមហារីកថ្លើមដំណាក់កាលចុងក្រោយ អ្វីដែលលោកបារម្ភមិនមែនជារាងកាយខ្លួនឯងដែលទ្រុឌទ្រោមទៅហើយនោះទេ ប៉ុន្តែជាអនាគតរបស់កូនប្រុសនៅថ្ងៃដែលគ្មានរូបលោក។ លោកបានកត់ត្រារាល់ដំណក់ទឹកភ្នែក និងក្តីស្រឡាញ់ចូលទៅក្នុងសៀវភៅ «លាហើយ Peter Pan» (Goodbye, Peter Pan) ដែលជាបណ្ដាំបេះដូងបន្សល់ទុកឱ្យពិភពលោកមួយនេះ។

រហូតដល់ដង្ហើមចុងក្រោយ លោកមិនដែលបោះបង់ក្ដីស្រមៃក្នុងការបង្កើត Neverland ដែលជាសហគមន៍កក់ក្តៅមួយសម្រាប់ជនមានពិការភាពផ្នែកការអភិវឌ្ឍ។ កាលនៅមានជីវិតលោកបានប្តេជ្ញាបរិច្ចាគរាល់ប្រាក់សិទ្ធិអ្នកនិពន្ធ និងចំណូលពីសៀវភៅ «Goodbye, Peter Pan» ដើម្បីបង្កើតមូលនិធិ Peter Pan Foundation សម្រាប់កសាង សហគមន៍ដែលផ្តល់ការថែទាំយ៉ាងយកចិត្តទុកដាក់ពេញ ២៤ ម៉ោងចំពោះជនមានពិការភាពផ្នែកការអភិវឌ្ឍ។

នៅក្នុងកម្មវិធី You Quiz on the Block កាលពីថ្ងៃទី១២ ខែសីហា ពោលគឺត្រឹម ២៤ ថ្ងៃមុនពេលលោកចាកចេញ លោកបានរៀបរាប់ទាំងស្នាមញញឹមថាលោកអាចរស់នៅបានយូរជាងការព្យាករណ៍របស់គ្រូពេទ្យដល់ទៅពីរដង ក៏ព្រោះតែកូនប្រុសជាប្រភពថាមពលតែមួយគត់ដែលជំរុញរូបលោកងើបឈរមកប្រយុទ្ធនឹងជំងឺនេះ។ ពេលត្រូវគេសួរថាតើមានពាក្យអ្វីចង់ផ្ដាំទៅកាន់កូនប្រុស លោកបានពោលពាក្យយ៉ាងរំជួលចិត្តថា៖

«វាពិតជាមិនស្មោះត្រង់នោះទេប្រសិនបើខ្ញុំនិយាយថាខ្ញុំចង់ឱ្យកូនភ្លេចឪពុករបស់គេចោលទាំងអស់ ហើយរស់នៅដើម្បីតែសេចក្តីសុខរបស់ខ្លួនឯងនោះ។ ខ្ញុំគ្រាន់តែចង់បន្តជាបុរសម្នាក់ដែលកូនចងចាំមិនច្បាស់ ជាបុរសម្នាក់ដែលដោយសារតែកូនប្រុសមិនអាចយល់ពីហេតុផលបានស្រាប់តែចាស់ទៅៗ ប៉ុន្តែគឺជាមនុស្សម្នាក់ដែលប្រកបដោយភាពកក់ក្តៅ និងចិត្តល្អ។ ជាមនុស្សម្នាក់ដែលគេមិនអាចនឹកឃើញច្បាស់ ប៉ុន្តែតែងតែនឹកនាដល់រាល់ពេលដែលរូបភាពនោះលេចឡើងក្នុងការគិត»។

ក្រុមការងារកម្មវិធី «You Quiz on the Block» បានចូលរួមរំលែកទុក្ខ និងសម្តែងការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះអ្នកនិពន្ធ Jeon Gyeong-cheol ដែលបានខិតខំតស៊ូរហូតដល់នាទីចុងក្រោយដើម្បីជនមានពិការភាព ព្រមទាំងប្តេជ្ញាចងចាំនូវសេចក្តីស្រឡាញ់ដ៏ធំធេងដែលលោកបានបន្សល់ទុក។

គួរបញ្ជាក់ផងដែរfaមូលហេតុដែលលោក Jeon Gyeong Cheol ប្រៀបប្រដូចកូនប្រុសទៅនឹង Peter Pan គឺដោយសារនៅក្នុងរឿងព្រេង Peter Pan ជ្រើសរើសមិនព្រមធំធាត់ព្រោះគេខ្លាចបាត់បង់ភាពសេរីភាព ខ្លាចការទទួលខុសត្រូវ ខ្លាចការងងគំនៀបពីច្បាប់សង្គម និងមិនចង់ប្រែជាមនុស្សធំដែលរវល់គ្មានពេលទំនេរដូចឪពុកឡើយ។ ស្រដៀងគ្នានេះដែរកូនប្រុសរបស់លោកដែលកើតមកជាមួយពិការភាពខួរក្បាល ឬអូទីហ្សឹមដែលត្រូវបានជោគវាសនាកំណត់ឱ្យខួរក្បាលលូតលាស់ត្រឹមវ័យ ២-៣ ឆ្នាំប៉ុណ្ណោះ។ រូបគេគេប្រៀបដូចជា «Peter Pan ក្នុងពិភពពិត» ដែលនឹងរក្សាភាពទន់ភ្លន់ បរិសុទ្ធ និងមិនព្រមធំធាត់ទៅតាមពេលវេលាជារៀងរហូត៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត

ការញៀនមើលរឿង AI អាចជះផលប៉ះពាល់រយៈពេលវែងដល់សុខភាពផ្លូវចិត្ត

ទោះបីជាដឹងយ៉ាងច្បាស់ថា តួអង្គមិនមែនជាមនុស្សពិត សាច់រឿងមានភាពស្រដៀងគ្នា និងបង្កប់អត្ថន័យច្រំដែល ក៏ប៉ុន្តែមនុស្សជាច្រើនរូបនៅតែបន្តទស្សនារឿងភាគខ្លីដែលផលិតឡើងដោយ



Leave a Reply

Your email address will not be published.Required fields are marked *