លោក ឯល ប៊ុនណុល គឺជាមន្ត្រីជាន់ខ្ពស់ និងជាអ្នកដឹកនាំក្នុងវិស័យសិល្បៈវប្បធម៌ខ្មែរ ដោយបច្ចុប្បន្នលោកមានតួនាទីជាអនុប្រធាននាយកដ្ឋានសិល្បៈទស្សនីយភាព នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។

ទាក់ទិននឹងជំនាញសិល្បៈបុរាណ ល្ខោននិយាយ អនុប្រធាននាយកដ្ឋានសិល្បៈទស្សនីយភាពលោក ឯល ប៊ុនណុល បានបង្ហាញក្ដីបារម្ភ ត្បិតបច្ចុប្បន្នពុំសូវមានអ្នកចូលចិត្តរៀន ក៏ដូចជាចាប់នូវជំនាញសិល្បៈបុរាណនោះទេ។ យ៉ាងណាមិញ បង្ហាញវត្តមានក្នុងនាមជាគណៈកម្មការត្រួតពិនិត្យនិងវាយតម្លៃពិន្ទុបេក្ខភាពចូលរួមប្រកួត «ល្ខោននិយាយ» អ្នកជំនាញក្នុងវិស័យសិល្បៈបុរាណរូបនេះបានលើកឡើងចំៗយ៉ាងដូច្នេះថា៖«ដើម្បីឱ្យមានធនធានមនុស្សលើចំណេះជំនាញ ល្ខោននិយាយ លុះណាមានអ្នកបន្តវេន»។ ត្រង់ចំណុចនេះ លោកចង់សំដៅដល់ការដែលមានសិស្សចូលរៀននូវជំនាញមួយនេះ ហើយទីចាប់ផ្ដើមទៀតសោតគួរជាសាលាជាតិមធ្យមសិល្បៈដែលជាថ្នាលបណ្ដុះដំបូងនៃជំនាញសិល្បៈបុរាណ។
លោកក៏បានលើកឡើងឱ្យមានការត្រួសត្រាយផ្លូវសម្រាប់សិស្សនិស្សិតដែលបានជ្រើសរៀនជំនាញសិល្បៈបុរាណ មិនថាល្ខោននិយាយ ឬជំនាញផ្សេងនោះទេ ពួកគេគួរទទួលបានក្ដីសង្ឃឹម ពោលបានដឹងថារៀនចប់អាចធ្វើអ្វីបាន? ហើយអាចទៅណាបាន? មិនមែនរៀនឱ្យតែចប់នោះទេ។
ជាមួយគ្នា គណៈកម្មការឆ្នើមដ៏មានសក្ដានុពលរូបនេះក៏បានអំពាវនាវឱ្យមានការចូលរួមឱ្យបានច្រើនកុះករពីសំណាក់មហាជនក្នុងស្រុក មិនថាជាសិស្ស ពលរដ្ឋទូទៅ ឬ អ្នកស្រលាញ់សិល្បៈបុរាណ ក្នុងព្រឹត្តិការណ៍មហោស្រព ល្ខោននិយាយ នាពេលខាងមុខ ពោលចាប់ពីថ្ងៃទី ១ ដល់ ថ្ងៃទី ២ ខែ តុលា ឆ្នាំ ២០២៦ (រយៈពេល ២ ថ្ងៃ) ។
ការចូលរួមរបស់បងប្អូនប្រជាជនខ្មែរគឺជាចំណែកនៃការគាំទ្រ តែរក្សា ការពារ មរតកសិល្បៈវប្បធម៌ខ្មែរមិនឱ្យបាត់បង់ សាបសូន្យ ថែមទាំងអាចបន្តឱ្យបានដល់កូនចៅជំនាន់ក្រោយថែមទៀតផង៕

























































Account
Security
Favourite Content