បើ​មិន​ធ្វើ​រឿង​ទាំង​នេះ​ទេ ទំនាក់ទំនង​បងប្អូន​នឹង​ត្រូវ​ប្រេះឆា

បុគ្គល​មួយ​ចំនួន​បែរ​ជា​មើល​រំលង​រឿង​ទាំងនេះ​ដែល​ជា​ហេតុ​ដែល​ធ្វើ​ទំនាក់ទំនង​បងប្អូន​ខ្លួន​ក្លាយ​ជា​ប្រេះ​ឆា​មិន​ស្គាល់​បង មិន​ស្គាល់​ប្អូន​ទាំង​ដែល​ទាំង​អស់​គ្នា​គឺ​កើត​ចេញ​មក​ពី​ពោះ​តែ​មួយ។ យើង​ដឹង​ហើយ​ថា​បងប្អូន​មួយ​ចំនួន​មិន​សូវ​ចុះ​សម្រុង​និង​គ្នា​ឡើយ ​ជា​ពិសេស​គឺ​នៅ​ពេល​ដែល​ធំ​ដឹង​ក្ដី​រៀង​ខ្លួន ឯ​អ្នកខ្លះ​វិញ​បែរ​ជា​ព្យាយាម​យកចិត្ត​ទុកដាក់​ទៅ​លើ​រឿង​ស្នេហា​ជា​ជាង​ការ​ផ្សះផ្សា​ស្នាម​របួស​ជាមួយ​បង​ប្អូន​ខ្លួន​ទៅ​វិញ។ ប្រសិន​ជា​លោកអ្នក​មិន​ចង់ឲ្យ​ទំនាក់​ទំនង​សាច់​ឈាម​ខ្លួន​ត្រូវ​បែកបាក់​គ្នា​ ឬ​មិន​យល់​ចិត្ត​គ្នា​ចូរ​ធ្វើ​រឿង​មាន​ប្រយោជន៍អស់នេះវិញ៖

១.ចំណាយ​ពេល​វេលា​ជាមួយ​គ្នា

ការ​ចំណាយ​ពេល​វេលា​ជាមួយ​គ្នា​នេះ​វា​មិនមែន​ជា​រឿង​ដែល​ពិបាក ហើយ​ក៏​មិនមែន​ជា​រឿង​ងាយស្រួល​ឡើយ​ បើសិនជា​អ្នក​ទាំង​អស់​គ្នា​បាន​ធំ​ដឹង​ក្ដី​រៀងៗខ្លួន​នោះ។ ដូច្នេះ​ហើយ​ចំណុច​មួយ​ដែល​អ្នក​មិន​​គួរ​ភ្លេច​គឺ​ការ​ចំណាយ​ពេល​នៅ​ជាមួយ​គ្នា​ឲ្យ​បាន​ច្រើន ហើយ​ព្យាយាម​មើល​ចំណង់ចំណូលចិត្ត​របស់​គ្នាឲ្យ​បាន​ច្រើន។ ការ​ធ្វើ​បែបនេះ​គឺ​ដើម្បី​បង្កើន​ភាព​ស្និទ្ធស្នាល​ ផ្ដល់​ទំនុក​ចិត្ត​ បង្កើត​ភាព​កក់​ក្ដៅ និង​ផ្សះផ្សា​រឿងរ៉ាវ​ផ្សេងៗ​ដែល​ធ្លាប់​កើត​មាន។

២.ចែករំលែក

ជា​ធម្មតា​បងប្អូន​តែងតែ​ធ្វើ​ការ​ចែក​រំលែក​របស់​របរ​ឲ្យ​គ្នា​ទៅវិញទៅមក​ដូច​ជា ទូរសព្ទ ខោអាវ ម្ហូប​អាហារ និង​របស់​របរ​ផ្សេង​ៗ​ឲ្យ​គ្នា​ទៅវិញទៅមក។ រីឯ​រឿង​ដែល​មិន​ធម្មតា​គឺ​បងប្អូន​របស់​អ្នក​គម្រិះ​ម៉ៅ​ស្វិត​មិន​ព្រម​ចែក​រំលែក​របស់​អ្វី​ដែល​ខ្លួន​មាន​ទៅ​កាន់​បង​ប្អូន​ខ្លួន។ ចូរ​អ្នក​កុំ​មើល​រំលង ព្រោះ​ទង្វើ​ទាំង​នេះ​នឹង​ធ្វើ​ឲ្យ​បងប្អូន​របស់​អ្នក​ក្លាយ​ជា​អ្នក​ដទៃ​បាន។

៣.បង្ហាញ​ក្ដី​ស្រឡាញ់

គ្រប់គ្នា​សុទ្ធ​តែ​ចង់​បាន​ក្ដី​ស្រឡាញ់ ការ​ព្រួយ​បារម្ភ និង​ការ​ឲ្យ​តម្លៃ​ពី​មនុស្ស​ជុំ​វិញ​ខ្លួន។ បើ​សិន​ជា​អ្នក​រស់នៅ​ជាមួយ​គ្នា​ ចូរ​អ្នក​បង្ហាញ​រឿង​ទាំង​នេះ​ទៅ​កាន់​គ្នា និង​ត្រូវ​ចេះ​កែ​តម្រូវ​គ្នា​ទៅវិញទៅមក ចេះ​គោរព​គ្នា និង​យល់​ចិត្ត​គ្នា​ជានិច្ច។ ចូរ​អ្នក​កុំ​បណ្ដោយ​ឲ្យ​រឿង​​តូចៗ​មួយ​ចំនួន​ដែល​អ្នក​ធ្លាប់​ឈ្លោះ​គ្នា​ក្លាយ​ជា​ហេតុ​ដែល​បំផ្លាញ​បងប្អូន​ខ្លួន។

៤. ស្ដាប់​ហេតុផល​គ្នា

ជា​បងប្អូន​និង​គ្នា​ទោះបី​ជា​មាន​រឿង​អ្វី​ក៏ដោយ​ អ្នក​មិន​ត្រូវ​បង្ហាញ​សកម្មភាព​គំរោះគំរើយ​ដាក់​គ្នា​ដែរ ហេតុផល​គឺ​វា​មិនមែន​ជា​ដំណោះ​ស្រាយ​ល្អ​នោះ​ទេ។ អ្នក​គួរ​តែ​ចេះ​ស្ដាប់​គ្នា​ទៅវិញ​ទៅ​មក មិន​ថា​រឿង​នោះ​អាក្រក់ ឬ​ល្អ។ ជួន​កាល​បើ​សិន​ជា​មាន​អ្នកណា​ម្នាក់​ច្រឡោត​ខឹង​ខ្លាំង អ្នក​គួរ​តែ​ស្ងៀមស្ងាត់​និង​រង​ចាំ​មើល​ស្ថាន​ការណ៍​ទើប​ប្រសើរ ដូច​ពាក្យ​ចាស់​គេ​និយាយ​ថា ភ្លើង​កំពុង​ឆេះ កុំ​យក​សាំង​មក​ចាក់​បន្ថែម​ អ្នក​គួរ​តែ​ដើរ​តួ​ជា​ទឹក​វិញ។

៥. ជឿ​ជាក់​ទៅ​លើ​បងប្អូន​របស់​អ្នក

​​អ្នកណា​ក៏​ចង់​បាន​ទំនុក​ចិត្ត​ពី​អ្នក​ជុំវិញ​ខ្លួន​ដែរ ជា​ពិសេស​គឺ​ក្រុម​គ្រួសារ។ នៅ​ពេល​ដែល​អ្នក​ពិបាក​ចិត្ត​និង​យល់​ថា​គ្មាន​អ្នកណា​ទៀត គឺ​អ្នក​នៅ​មាន​គ្រួសារ​ដែល​ជា​ទី​បង្អែក ដូច្នេះ​ហើយ​អ្នក​គួរ​តែ​ព្យាយាម​រក្សា​ទំនាក់ទំនង​ល្អ​ជាមួយ​គ្នា និង​ជឿជាក់​លើ​បងប្អូន​ខ្លួន​ឯង​ទើប​ជា​ការ​ប្រសើរ។៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

លោក ឯល ប៊ុនណល់ ចង់ឱ្យមានសិស្សរៀនជំនាញសិល្បៈបុរាណត្រូវផ្ដល់ក្ដីសង្ឃឹម និងការត្រួសត្រាយផ្លូវ

លោក ឯល ប៊ុនណុល គឺជាមន្ត្រីជាន់ខ្ពស់ និងជាអ្នកដឹកនាំក្នុងវិស័យសិល្បៈវប្បធម៌ខ្មែរ ដោយបច្ចុប្បន្នលោកមានតួនាទីជាអនុប្រធាននាយកដ្ឋានសិល្បៈទស្សនីយភាព នៃក្រសួងវប្បធម៌ ន

ព្រះនាង នរោត្តម ជេនណា ឲ្យតម្លៃការសិក្សាខ្លាំង សុខចិត្តបោះបង់ឱកាសក្លាយជាតារា Kpop

ព្រះនាង នរោត្តម ជេនណា ដែល​ជាខត្តិយៈ​ត្រកូល​ខ្មែរ បាន​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​ទាំង​បុរាណ និង​សម័យ​តែងតែ​ត្រូវ​បាន​គេ​ប្រសិទ្ធិនាម​ថា ឯកអគ្គរដ្ឋទូត​វប្បធម៌​វ័យ​

ការសិក្សា៖ ទឹកនោមពីអ្នកឡើងភ្នំ ធ្វើឱ្យទឹកកកលើភ្នំ Everest រលាយអស់ជាង ១៥៤ តោនត្រឹមពេល ៥០ថ្ងៃ

វត្តមានមនុស្សរាប់ពាន់នាក់ដែលឡើងលើភ្នំ Everest បានបញ្ចេញទឹកនោមប្រមាណ ៦ ០០០ លីត្រជារៀងរាល់ថ្ងៃ ដែលអាចរួមចំណែកដល់ការរលាយទឹកកកប្រមាណ ១៥៤ តោន ក្នុងរដូវកាលឡើងភ្នំ

រដ្ឋមន្ត្រីក្រសួងអប់រំផ្ដល់អាហារូបករណ៍ដល់សិស្សទី១២ ដែលរស់នៅតាមបណ្ដាខេត្តថៃឈ្លានពាន

ដំណឹង​ល្អ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ​ យុវជន និងកីឡា បាន​​សម្រេច​ផ្ដល់​ជូន​ដល់​សិស្ស​ទើប​ចប់​ទី១២ ក្នុង​ឆ្នាំ​ន

ស្រាយចម្ងល់ ជនរងគ្រោះពីការបាក់ដីនៅនេប៉ាល់អាចនៅរស់របៀបណា ក្រោយជាប់នៅក្រោមដីដាច់បាយដាច់ទឹកអស់ ៩ ថ្ងៃ?

កាលពីថ្ងៃទី ២៦ ខែសីហា គ្រោះមហន្តរាយបាក់ផ្ទាំងទឹកកកដ៏ធ្ងន់ធ្ងរនៅជ្រលងភ្នំ Trishuli ប្រទេសនេប៉ាល់ បានបង្កឱ្យមានជំនន់ទឹកភក់ និងការបាក់ដីយ៉ាងសន្ធឹក

កម្មវិធីសំពះគ្រូ ដែលរៀបចំឡើងរាល់ឆ្នាំមានអត្ថន័យធំធេងខ្លាំង

សិស្ស​របាំ​ច្រើន​ខេត្ត​ក្រុង​បាន​មក​រាជធានី​ភ្នំពេញ ​ដើម្បី​រៀបចំ​កម្មវិធី​គ្រូល្ខោនប្រចាំឆ្នាំ២០២៦ ក្រោម​ប្រធាន​បទ «មោ​ទ​ក​ភាព​គ្រូ» រៀបចំ​ដោយ​ក្រុម​សិល្បៈ​យុវ

កុំខកខាន! «វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣» រៀបចំឡើងកាន់តែធំ និងអស្ចារ្យជាងមុននៅកោះពេជ្រ

ព្រឹត្តិការណ៍ពាណិជ្ជកម្មឌីជីថលដ៏ធំសម្បើមប្រចាំឆ្នាំគឺ «វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣» នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១១ ដល់ ១៣ ខែកញ្ញា

​សាស្ត្រាចារ្យ​សិល្បៈ ប៉ុក សុវណ្ណា ចំណុច​ពិសេស «ល្ខោន​និយាយ» តួ​អង្គ​ចេះ​បង្កើត​ទំនាក់ទំនង​ជាមួយទស្សនិកជន

មិន​បត់​បែន​វែង​ឆ្ងាយ​បែក​ជា​អូរ​ហូរ​ជា​ស្ទឹង សាស្ត្រាចារ្យ​សិល្បៈ​ខ្មែរ​អ្នក​គ្រូ ប៉ុក សុវណ្ណា បង្ហាញ​ប្រាប់​ពី​តម្លៃ​ពិត​នៃ​ទម្រង់​ល្ខោន​និយាយ ថា​បើ​សិន​រៀប​ច

តារាម៉ូដែល Ya gal Terry កូនកាត់ខ្មែរ-ចិន ធ្លាប់ថត TVC ជាមួយតារាប្រុសកូរ៉េ Park Seo Joon

កញ្ញា Ya gal Terry ដែល​មហាជន​ខ្មែរ​ស្គាល់​យ៉ាង​ច្បាស់​ថា ជា​ម៉ូដែល​ឲ្យ​សាប៊ូ​កក់​សក់​របស់​អ្នកនាង ផន សុផារី អ្នក​ផលិត​មាតិកា​ខ្មែរ ដែល​មាន​ផលិតផល​ថែរក្សា​សម្រស់

អ្នកជាប់បាក់ឌុបត្រៀមខ្លួនចូលរៀនជំនាញ IT សាកលវិទ្យាល័យ និងវិទ្យាស្ថានទាំង ១១ នេះអាចគិតគូរពិចារណា

លទ្ធផល​នៃ​ការ​ប្រឡង​​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) បាន​ចេញ​រួចរាល់​ហើយ ដូចនេះ​អ្នក​ដែល​ដឹង​ពី​និទ្ទេស និង​លំដាប់​ពិន្ទុ ក៏​អាច​កាន់តែ​ងាយស្រួល​ក្នុង​



​​​