រៀបការ​​អាយុ ៣០ ឡើង ជីវិត​អាពាហ៍ពិពាហ៍​ខុស​គ្នាពីក្មេងៗយ៉ាងម៉េចទៅ?

ការ​សិក្សា​ជាច្រើន​​បាន​បង្ហាញ​ថា ស្ត្រី​ដែល​មាន​ទំនាក់​ទំនង​​នៅ​ពេល​មាន​អាយុ​ច្រើន​គឺ​ពេញ​ចិត្ត​បំផុត​ចំពោះ​ជីវិត​ស្នេហា​របស់​ពួក​គេ។ ខណៈអាពាហ៍ពិពាហ៍​ចាប់ផ្ដើម​តាំងពី​ក្មេង​អាច​មាន​បញ្ហា​ច្រើន​ជាង។

ក្រោយ​មនុស្ស​ជុំវិញ​ខ្លួន​កំពុង​បោះបង់​ជីវិត​នៅ​លីវ​បណ្ដើរ​ៗ ហើយ​ឈាន​ជើង​ចូល​រោងការ ដើម្បី​ក្លាយ​ជា​កូន​ក្រមុំ​ដ៏​ស្រស់​ស្អាត និង​ត្រៀម​ខ្លួន​មាន​កូន​តូច​ៗ ស្រី​ៗ​នៅ​ពេល​ដល់​អាយុ ៣០ ឆ្នាំ​មិន​ទាន់​មាន​គូ ទទួល​រង​សម្ពាធ​ជាច្រើន​ទាំង​ឪពុកម្ដាយ​ជំរុញ​កាន់តែ​ខ្លាំង មិត្តភ័ក្ដិ​ចូលចិត្ត​និយាយ​បង្អាប់​លេងសើច ញ៉េះញ៉ោះ ធ្វើឲ្យ​យើង​ចាប់ផ្ដើម​ស្ត្រេស។

ជាមួយ​នឹង​សម្ពាធ​នេះ អ្នក​គ្រប់គ្នា​ប្រាកដជា​មាន​អារម្មណ៍​អសន្តិសុខ​បន្តិច ប៉ុន្តែ​តើ​អ្នក​គ្រប់គ្នា​មាន​ភាព​ខ្ជាប់ខ្ជួន​គ្រប់គ្រាន់​ក្នុង​ការ​រក្សា​គំនិត​ខ្លួន​ឯង ហើយ​រង់ចាំ​រហូត​ដល់​បាន​ជួប​មនុស្ស​ដែល​ខ្លួន​ស្រលាញ់​ដែរ ឬ​ទេ? តើ​គួរ​បន្ត​មាន​សេរីភាព ឬ​ក៏​ប្រញាប់​រក​មនុស្ស​រៀបការ? ស្ថិត​ក្នុង​ស្ថានភាព​នោះ វា​ពិបាក​ក្នុង​ការ​ស្ងប់ស្ងាត់​ដោយ​សារ​តែ​មាន​ការ​ថប់​បារម្ភ និង​ការ​ភ័យ​ខ្លាច​ច្រើន​នៅ​ជុំវិញ​ខ្លួន។ ខ្លាច​ចាស់ជ្រុល ខ្លាច​ពិបាក​មាន​កូន ខ្លាច​មិន​បាន​រៀបការ​ឆាប់ ខ្លាច​ឪពុក​ម្ដាយ​បារម្ភ ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ ការ​គិត​ចង់​រៀបការ​កាន់តែ​ក៏​ចាប់ផ្ដើម​មាន​នៅ​ក្នុង​ខួរក្បាល។

ប្រសិនបើមាន​មិត្ត​អាយុ ២០ ឆ្នាំ​របស់​អ្នក​មាន​កូន វា​មិន​អី​ទេ​ ហើយបើ​អ្នក​មិន​រៀបការ​រហូត​ដល់​អាយុ ៣៥ ឆ្នាំក៏​មិន​ជា​បញ្ហា​ដែរ។ មិនមែន​គ្រប់គ្នា​ដែល​ក្រោក​ពី​ម៉ោង ៩ ព្រឹក​ជា​មនុស្ស​ខ្ជិល​ទេ ចុះបើ​គេ​ធ្វើការ​ពេញ​មួយ​យប់​ហើយ​ដេក​ពេល​ព្រឹក? ដូច្នេះ​​មាន​អាយុ​លើស​ពី ៣០ ឆ្នាំ​មិនមែន​ជា​រឿង​ដែល​គួរ​ឲ្យ​ខ្លាច​​នោះ​ទេ មិន​ថា​អ្នកណា​និយាយ​អ្វី​ក៏​ដោយ អ្នក​ជា​អ្នក​សម្រេចចិត្ត គេ​មិន​រស់នៅ​ជាមួយ​យើង​ទេ។

អាពាហ៍ពិពាហ៍​មិន​មែន​ជា​ការ​បញ្ចប់​ដ៏​រីករាយ​នោះ​ទេ វា​ពិត​ជា​ការ​ចាប់​ផ្ដើម​ថ្មី។ ការ​រៀបការ​មិន​សំខាន់​ថា​ពេល​ណា​យើង​រៀប​ការ​នោះ​ទេ ប៉ុន្តែ​យើង​រៀបការ​ជាមួយ​នរណា។ ជំនួស​ការ​ប្រញាប់​រៀប​ការ​ ម៉េច​មិន​ទុក​ពេល​នោះ​ឲ្យ​ខ្លួន​ឯង ខំ​ប្រឹង​ស្រលាញ់​ខ្លួន​ឯង ធ្វើ​ដំណើរ​ស្វែង​រក​ប្រាក់​ច្រើន​មើល​ថែ​ឪពុក​ម្ដាយ​ឲ្យ​ល្អ.? លុះត្រាតែ​អ្នក​ត្រៀម​ខ្លួន​គ្រប់​បែបយ៉ាង​ពី​ហិរញ្ញវត្ថុ រូបរាង គំនិត និង​អារម្មណ៍ អ្នក​អាច​ចូល​ទៅ​ក្នុង​អាពាហ៍ពិពាហ៍​ដែល​មាន​ភាព​ចាស់ទុំ ។

អាពាហ៍ពិពាហ៍​ល្អ​មិន​មែន​ខ្លាច​ការ​រៀបការ​យឺត​ទេ គ្រាន់តែ​ខ្លាច​មិន​អាច​ថែរក្សា​បាន។ ដូច្នេះ អ្នក​មិន​ត្រូវ​បោះបង់​ចោល​ដោយ​ងាយ ឬ​ខ្វល់​ពី​អាយុ​ដោយសារ​គំនិត​អ្នក​ដទៃ​ឡើយ។

អ្នក​រៀបការ​នៅ​អាយុ ៣០ ពួកគេ​ដឹង​ពី​អ្វី​ដែល​ពួកគេ​ចង់​បាន ហើយ​អាយុ​ត្រូវគ្នា​នឹង​ដៃគូ​ដែល​មាន​គំនិត​ចាស់ទុំ​ដូច​គ្នា។ ស្ត្រី​វ័យ​ជាង ២០ ដែល​ចង់​មាន​គ្រួសារ ប្រហែល​ជា​កំពុង​ស្វែងរក​បុរស​មាន​ភាព​ចាស់ទុំ និង​ថេរភាព​មាន​បទពិសោធន៍​ជីវិត ជាង​មាន​ប្រាក់ តែសម្រាប់​​ស្វាមី​ដែលមាន​ភរិយា​មាន​វ័យ​ចំណាស់ មាន​គុណសម្បត្តិ​សំខាន់​មួយ គឺ​ជួយ​ឲ្យ​បុរស​ដឹង​ច្បាស់​ថា​គាត់​នៅ​ឯណា គោលដៅ​ជា​ត្រង់​ណា និង​អ្វី​ដែល​ចង់​បាន។

ស្ត្រី​មាន​វ័យ​ជ្រេ​បន្តិច​មាន​ទំនោរ​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ដោយ​សម​ហេតុផល និង​យុត្តិធម៌​ជាង​នារី​ក្មេង​ៗ មិន​យក​តែ​ចិត្ត​ឯង ដោយសារ​មនុស្ស​ចាស់​យល់​ពី​អ្វី​ដែល​អ្នកដទៃ​ត្រូវការ។ អ្នក​មាន​ស្នេហា​នៅ​វ័យ​នេះ មិន​ចូលចិត្ត​ការ​ប្រកួតប្រជែង ឬ​ប្រកែក​គ្នា​យក​ឈ្នះ​ចាញ់​ទៀត​ទេ។ នៅ​ក្នុង​វ័យ​នេះ​គូ​ស្វាមី​ភរិយា​មាន​ទស្សនៈ​បន្ថែម ឲ្យ​គ្នាហើយ​អ្នក​ទាំង ២ ក្រៅ​ពី​ធ្វើ​ការ​នាំ​គ្នា​អាន​សៀវភៅ និង​បង្រៀន​គ្នា​ទៅ​វិញ​ទៅ​មក​៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ

ទីបំផុត ប្រតិមានៅប្រាសាទចិនដែលលួចលក់អំឡុងទសវត្ស ៧០ បានវិលមកកម្ពុជាខ្លះៗ ហើយ

តាម​ការ​បញ្ជាក់​លើ​ផេក​ផ្លូវ​ការ​នាយកដ្ឋាន​បុរាណ​វត្ថុ ក្នុង​អំឡុង​ពេល​ដែល​កម្ពុជា​ស្ថិត​ក្នុង​ភ្លើង​សង្គ្រាម ឆ្នាំ ១៩៧៥ មាន​ជន​ឆ្លៀត​ឱកាស​បាន​ចូល​ក្នុង​ប្រាសាទ

យុវជនចិនបដិសេធការឡើងតំណែង ដើម្បីគេចចេញពីសម្ពាធការងារ

បុគ្គលិកជនជាតិចិនជាច្រើនរូបបានចែករំលែកស្គ្រីបអំពីវិធីបដិសេធការឡើងតំណែងតាមអ៊ីនធឺណិត ដើម្បីចៀសវាងពីសម្ពាធការងារបន្ថែម។ នេះចាត់ទុកថាជាសកម្មភាពដែលផ្ទុយ

សែលកាត​បង្វែរ​ប្រាក់​ចំណេញ​ពីអតិថិជន មកជួយទ្រទ្រង់សមាគមសិល្បករខ្មែរ ដោយឆ្នាំទី៣នេះឧបត្ថម្ភ ៤០០ លានរៀល

ក្រុមហ៊ុនសែលកាត ដែល​ជា​ប្រតិបត្តិករ​ទូរគមនាគមន៍​ឌីជីថល និង​សមាគម​សិល្បករ​ខ្មែរ បាន​រៀបចំ​កម្មវិធី​ប្រគល់ និង​ទទួល​ថវិកា​ទ្រទ្រង់​សម្រាប់​​ឆ្នាំ​ទី ៣ មានចំនួន

ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ ប្រទេសជប៉ុនមានប្រជាជនអាយុចាប់ពី ១០០ ឆ្នាំឡើងទៅ លើស ១ សែននាក់

ប្រទេសជប៉ុនបានជួបប្រទះនូវការធ្លាក់ចុះនៃចំនួនប្រជាជនអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ប៉ុន្តែមានក្រុមអាយុមួយដែលកំពុងកើនឡើងសមាជិកថ្មីៗ ហើយមានចំនួនច្រើនជាងពេលណាៗ

អ្នកជំនួញវ័យក្មេង ងន ដេវីដសំបូរ ប្រើទុនជាង ៦លានដុល្លារ បើករោងចក្រផលិតត្រីខ នៅកម្ពុជា

ហ៊ាន​សម្រេច​ចិត្ត​ត្រឡប់​មក​កម្ពុជា ត្បិត​លោក​ជឿជាក់​​ប្រជាជន​កម្ពុជា​ថែ​របស់​ដែល​ខ្លួន​អាច​បង្កើត​បាន ហើយនេះជាហេតុផលដែលអ្នក​ជំនួញ​វ័យ​ក្មេង​ ងន ដេវីដសំបូរ ​ចំណ