ធ្លាប់ដឹងអត់ ស្រីៗស្លៀកឈុត jumpsuit ចូលបន្ទប់ទឹកម្ដងៗពិបាកខ្លាំងណាស់

ម៉ូដ​សម្លៀកបំពាក់​សម្រាប់​មនុស្ស​ស្រី​នា​ពេល​បច្ចុប្បន្ន​មាន​ច្រើន​ណាស់ ហើយ​ក្នុង​ចំណោម​នោះ​ឈុត ខោ​ជាប់​អាវ ឬ​យើង​ហៅ​ថា jumpsuit ក៏​ជា​ទី​ពេញ​និយម​ដែរ។ សម្រាប់​ហេតុផល​វិញ​គឺ​ដោយសារ​តែ​វា​ស្អាត តែ​បើ​ថា​ស្រួល​ស្លៀក ឬ​ដោះ​ចេញ​នោះ គឺ​អត់​ទេ។ ធ្លាប់​មាន​បុរស​ៗ​មួយ​ចំនួន តែ​ក៏​មាន​ស្រី​ៗ​ដូចគ្នា​ដែរ ដែល​មិន​ធ្លាប់​ស្លៀក​ឈុត​នេះ លើក​ឡើង​ជា​សំណួរ​ថា ពេល​ចូល​បន្ទប់​ទឹក ដោះ​ចេញ​យ៉ាង​មិច​ទៅ ដើម្បី​បាន​បន្ទោបង់។ ជា​ទូទៅ​អ្នក​ស្លៀក​ឈុត​បែប​នេះ​មាន​អារម្មណ៍​​ល្អ ប៉ុន្តែ​លើកលែង​រឿង​ចូល​បន្ទប់​ទឹក​នេះ​មួយ។ សម្រាប់​ប្រភេទ​ឈុត jumpsuit សាច់​យឺត មាន​ស្មា​សំយេះ គឺ​អាច​រមូល ឬ​ទាញ​ចុះ​មក​ដល់​ត្រឹម​ជង្គង់​ដើម្បី​កុំឲ្យ​ឈុត​ធ្លាក់​ដល់​ដី ពេល​ទៅ​បង្គន់។

មួយ​វិញ​ទៀត ឈុត jumpsuit ខ្លះ​ជា​ដៃ​វែង ឬ​ដៃ​ខ្លី ដោយ​មាន​រូត​នៅ​ផ្នែក​ណា​មួយ​នៃ​តួ​ខ្លួន ដូចនេះ​បើ​មាន​រូត យើង​រូត​វា​ចុះ​មក​ក្រោម ហើយបើមិនដូច្នេះទេ គឺវាមានឡេវ។ ចំណែក​ប្រភេទ​ខ្លះ​ទៀត​មាន​ខ្សែ​ចង់​នៅ​ចំហៀង ឬ​ខាង​មុខ ដែល​នេះ​ក៏​អាច​ឲ្យ​យើងងាយ​ស្រាយ ហើយ​ទាញ​ផ្នែក​ខាង​លើ​ចុះ​មក​ក្រោម ពេល​ចង់បន្ទោបង់​ម្ដង​ៗ។ តែ​ត្រូវ​ប្រយ័ត្ន​កុំឲ្យសម្លៀកបំពាក់ប្រឡាក់ ឬ​ធ្លាក់ទៅដី ព្រោះទីនោះ​សម្បូរមេរោគ​ណាស់។

ម៉ូដ jumpsuit នេះ​ដែល​ពិបាក​ជាង​គេ គឺ​រូត​នៅ​ខាង​ក្រោយ ហើយ​ពេល​ធ្វើ​ធុរៈ​រួច ក្រោក​ឈរ​រួច​ទាញ​សាច់​ខោអាវ​នោះ​ពី​ជង្គង់​រហូត​មក​ស្លៀក​ពាក់​ដោយ​ប្រុងប្រយ័ត្ន។ ជា​ការ​ណែនាំ​បើ​ស្លៀក​ឈុត​នេះ ពេល​ឈឺ​​ល្មម​ៗ​ត្រូវ​ប្រញាប់​ទៅ​បន្ទប់​ទឹក​ភ្លាម កុំ​ទ្រាំ​ចាំ​យូរ ព្រោះ​អាច​មិន​ទាន់​ពេល ដោយសារ​ការ​ស្រាត​ឈុត​នេះ​ចេញ រៀង​ចំណាយ​ពេល​យូរ​បន្តិច៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ

ទីបំផុត ប្រតិមានៅប្រាសាទចិនដែលលួចលក់អំឡុងទសវត្ស ៧០ បានវិលមកកម្ពុជាខ្លះៗ ហើយ

តាម​ការ​បញ្ជាក់​លើ​ផេក​ផ្លូវ​ការ​នាយកដ្ឋាន​បុរាណ​វត្ថុ ក្នុង​អំឡុង​ពេល​ដែល​កម្ពុជា​ស្ថិត​ក្នុង​ភ្លើង​សង្គ្រាម ឆ្នាំ ១៩៧៥ មាន​ជន​ឆ្លៀត​ឱកាស​បាន​ចូល​ក្នុង​ប្រាសាទ

យុវជនចិនបដិសេធការឡើងតំណែង ដើម្បីគេចចេញពីសម្ពាធការងារ

បុគ្គលិកជនជាតិចិនជាច្រើនរូបបានចែករំលែកស្គ្រីបអំពីវិធីបដិសេធការឡើងតំណែងតាមអ៊ីនធឺណិត ដើម្បីចៀសវាងពីសម្ពាធការងារបន្ថែម។ នេះចាត់ទុកថាជាសកម្មភាពដែលផ្ទុយ

សែលកាត​បង្វែរ​ប្រាក់​ចំណេញ​ពីអតិថិជន មកជួយទ្រទ្រង់សមាគមសិល្បករខ្មែរ ដោយឆ្នាំទី៣នេះឧបត្ថម្ភ ៤០០ លានរៀល

ក្រុមហ៊ុនសែលកាត ដែល​ជា​ប្រតិបត្តិករ​ទូរគមនាគមន៍​ឌីជីថល និង​សមាគម​សិល្បករ​ខ្មែរ បាន​រៀបចំ​កម្មវិធី​ប្រគល់ និង​ទទួល​ថវិកា​ទ្រទ្រង់​សម្រាប់​​ឆ្នាំ​ទី ៣ មានចំនួន

ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ ប្រទេសជប៉ុនមានប្រជាជនអាយុចាប់ពី ១០០ ឆ្នាំឡើងទៅ លើស ១ សែននាក់

ប្រទេសជប៉ុនបានជួបប្រទះនូវការធ្លាក់ចុះនៃចំនួនប្រជាជនអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ប៉ុន្តែមានក្រុមអាយុមួយដែលកំពុងកើនឡើងសមាជិកថ្មីៗ ហើយមានចំនួនច្រើនជាងពេលណាៗ

អ្នកជំនួញវ័យក្មេង ងន ដេវីដសំបូរ ប្រើទុនជាង ៦លានដុល្លារ បើករោងចក្រផលិតត្រីខ នៅកម្ពុជា

ហ៊ាន​សម្រេច​ចិត្ត​ត្រឡប់​មក​កម្ពុជា ត្បិត​លោក​ជឿជាក់​​ប្រជាជន​កម្ពុជា​ថែ​របស់​ដែល​ខ្លួន​អាច​បង្កើត​បាន ហើយនេះជាហេតុផលដែលអ្នក​ជំនួញ​វ័យ​ក្មេង​ ងន ដេវីដសំបូរ ​ចំណ