ប្រុស​ៗ​និយាយ​ពាក្យ​ ៧​ ឃ្លា​នេះ ​ស្រី​ៗ​ស្តាប់​ហើយ​ដឹងតែទន់​ជង្គង់​លង់ស្នេហ៍អ្នក​ទ្វេដង

រាល់​ពេល​ចាប់​ផ្តើម​កសាង​ស្នេហា​ថ្មី​ថ្មោង​ ម្នាក់​ៗ​ព្យាយាម​រក​ពាក្យ​សម្តី​ផ្អែម​ៗ​ដើម្បី​ឱ្យ​ដៃ​គូ​ម្ខាង​ទៀត​មាន​អារម្មណ៍​ល្អ​។​ ជា​ពិសេស​ប្រុស​ៗ​ច្រើន​តែ​ជា​អ្នក​ចាប់​ផ្តើម​ភ្លើង​ស្នេហ៍​ និយាយ​ឱ្យ​ស្រួល​ស្តាប់​ទៅ​គឺ​ ញ៉ែ​កូន​ក្រមុំ​គេ​ គួរ​តែ​មក​ដឹង​ពី​វិធី​ចង​ចិត្ត​នារី​ៗ​តាម​រយៈ​ការ​ប្រើប្រាស់​ពាក្យ​សម្តី​។​ អ្នក​ខ្លះ​ក៏​និយាយ​ផ្អែម​ជ្រុល​រហូត​ដល់​ទ្រលាន់​ ដល់​អ្នក​ខ្លះ​វិញ​ប្រើ​ពាក្យ​ស្តាប់​សឹង​មិន​ចូល​។​ អញ្ចឹង​ថ្ងៃ​នេះ​យើង​សូម​ណែនាំ​ពាក្យ​ ៧​ ឃ្លា​ដែល​មនុស្ស​ប្រុស​ៗ​គួរ​និយាយ​ឱ្យ​បាន​ច្រើន​ ហើយ​ដូច​ដាក់​ស្នេហ៍​ឱ្យ​នារី​ៗ​ទៅ​ណា​មិន​រួច​ទេ​។​

.​ “​ស្អាត​តាស៎​

ពាក្យ​សរសើរ​ថា​ “​ស្អាត​តាស​”​ គឺ​ជា​ពាក្យ​ដែល​អាច​ធ្វើ​ឱ្យ​មនុស្ស​ស្រី​មាន​អារម្មណ៍​ល្អ​ភា្លម​មួយ​រំពេច​។​ ព្រោះ​ធម្មជាតិ​របស់​មនុស្ស​ស្រី​ចូលចិត្ត​ធ្លោយ​មាត់​ស្ទើរ​តែ​គ្រប់​រឿង​ថា​ “​ស្អាត​ណាស់​ គួរ​ឱ្យ​ស្រឡាញ់​ម៉េះ​”​។​ ប៉ុន្តែ​អ្វី​ដែល​សំខាន់​នោះ​មិន​មែន​ស្ថិត​នៅ​លើ​ថា​របស់​នោះ​ស្អាត​ឬ​មិន​ស្អាត​នោះ​ទេ​ តែ​វា​ជា​ការ​បង្ហាញ​ថា​អ្នក​មាន​ការ​គិត​ស្រប​គ្នា​ទៅ​នឹង​នាង​ដែរ​។​ អ្នក​អាច​និយាយ​ថា​ “​ខ្សែ​ក​នេះ​សម​នឹង​អូន​ណាស់​”​ ឬ​នៅ​ពេល​ដើរ​ផ្សារ​ជាមួយ​គ្នា​ឃើញ​នាង​កាន់​អ្វី​មើល​ក៏​និយាយ​ថា​ស្អាត​បាន​ដែរ​ តែ​មិន​មែន​ត្រូវ​តែ​និយាយ​ឱ្យ​បាន​គ្រប់​យ៉ាង​ដែល​នាង​កាន់​នោះ​ទេ​ណា​វា​មើល​ទៅ​មិន​ចេញ​ពី​ចិត្ត​ ហើយ​នាង​នឹង​ចាប់​ផ្តើម​មាន​អារម្មណ៍​ថា​អ្នក​ជា​មនុស្ស​ប្លែក​ៗ​។​

.​ “​អូន​ជា​មនុស្ស​តែ​ម្នាក់​ដែល​ធ្វើ​ឱ្យ​បង​ស្គាល់​អារម្មណ៍​បែប​នេះ​

នៅ​ពេល​នាង​បាន​ធ្វើ​អ្វី​មួយ​ឱ្យ​អ្នក​មាន​អារម្មណ៍​ពិសេស​ដោយ​ចៃដន្យ​នោះ​ គួរ​តែ​បង្ហាញ​ឱ្យ​ម្ខាង​ទៀត​ដឹង​ថា​នាង​មាន​ភាព​ខុស​ប្លែក​ពី​មនុស្ស​ស្រី​ផ្សេង​ទៀត​ដែល​អ្នក​ធ្លាប់​ជួប​ ដោយ​ការ​និយាយ​ថា​ “​អូន​ជា​មនុស្ស​តែ​ម្នាក់​គត់​ដែល​ធ្វើ​ឱ្យ​បង​មាន​អារម្មណ៍​បែប​នេះ​”​។​ ព្រោះ​នេះ​ជា​ពាក្យ​ដែល​ធ្វើ​ឱ្យ​នារី​ៗ​មាន​ភាព​ភ្ញាក់ផ្អើល​ស្ទើរ​តែ​គាំង​ហើយ​ ហើយ​សែន​រំជើប​រំជួល​។​ នាង​នឹង​មាន​អារម្មណ៍​ថា​ ខ្លួន​មាន​អ្វី​ពិសេស​ដែល​មិន​ធ្លាប់​ដឹង​ពី​មុន​មក​។​ ចង់​ប្រាប់​ថា​ ក្បាច់​នេះ​អ្នក​នឹង​បាន​បេះដូង​នាង​ជាង​ពាក់​កណ្តាល​បាត់​ទៅ​ហើយ​។​

.​ “​មិន​ច្រើន​ទេ​ ពេល​នេះ​មាន​អូន​តែ​ម្នាក់​

ពាក្យ​នេះ​ប្រើ​នៅ​ពេល​ដែល​នាង​ចង់​មក​សាក​ចិត្ត​អ្នក​ថា​ ពេល​នេះ​អ្នក​ទាក់​ទង​ឬ​ធ្លាប់​មាន​សង្សារ​មក​ប៉ុន្មាន​នាក់​ហើយ​។​ អ្នក​ត្រូវ​តប​វិញ​ដោយ​មិន​ច្រើន​ពេក​ឬ​តិច​ពេក​ ជា​ពិសេស​កុំ​ប្រាប់​ជា​តួ​លេខ​ តែ​គួរ​ប្រាប់​ថា​ “​មាន​មិន​ច្រើន​ទេ​ ព្រោះ​ពេល​នេះ​បង​មាន​តែ​អូន​មួយ​”​។​ និយាយ​ដោយ​មុខ​មាំ​និង​ទម្លាក់​ភាព​ផ្អែម​ល្ហែម​មក​ជាមួយ​ផង​។​ ហើយ​បើ​កាន់​តែ​ល្អ​គួរ​តែ​បន្ថែម​ទៀត​ថា​ “​សង្សារ​ចាស់​មិន​នៅ​ក្នុង​ភ្នែក​បង​ទៀត​ទេ​”​ ឬ​ “​ភ្លេច​អស់​ហើយ​ ខាន​ទាក់​ទង​គ្នា​យូរ​ហើយ​”​ ដើម្បី​បញ្ជាក់​ថា​អ្នក​បាន​លុប​ចោល​អតីតកាល​ចាស់​ ហើយ​ត្រៀម​ខ្លួន​ដើម្បី​ចាប់​ផ្តើម​ជា​ថ្មី​ជាមួយ​នាង​។​

.​ “​មិន​ច្បាស់​ថា​អូន​ចូលចិត្ត​ឬ​អត់​ទេ​ តែ​បង​តាំង​ចិត្ត​រើស​វា​បំផុត​ហើយ​

ក្នុង​កំឡុង​ពេល​មិន​ទាន់​ដឹង​ចំណូល​ចិត្ត​នាង​ច្បាស់​ ចូរ​ប្រើ​ការ​តាំង​ចិត្ត​មក​ប្រយុទ្ធ​ជំនួស​។​ ត្រូវ​រក​ឱ្យ​ឃើញ​អ្នក​មាន​ភាព​លំបាក​ប៉ុណ្ណា​ទម្រាំ​តែ​រក​កាដូរ​មួយ​នេះ​ឱ្យ​នាង​បាន​ ហើយ​កុំ​ភ្លេច​រៀបរាប់​វា​នៅ​ពេល​ឱ្យ​នាង​តាម​រយៈ​ ឃ្លា​​នេះ​ “​មិន​ប្រាកដ​ថា​អូន​ចូលចិត្ត​ឬ​អត់​ទេ​ តែ​បង​តាំង​ចិត្ត​រើស​វា​បំផុត​ហើយ​”​។​ ពាក្យ​នេះ​អាច​ធ្វើ​ឱ្យ​នាង​អារម្មណ៍​ភ្លាម​ៗ​ រហូត​ដល់​អាច​សុំ​អ្នក​ធ្វើ​សង្សារ​វិញ​ផង​។​ តែ​បើ​សិន​ជា​ចង់​បាន​ពិន្ទុ​កាន់​តែ​ច្រើន​កុំ​ភ្លេច​បន្ថែម​ថា​ “​ធ្លាប់​ឮ​អូន​និយាយ​ថា​ចង់​បាន​វា​”​ ផង​ តែ​ក៏​ត្រូវ​ប្រាកដ​ថា​នាង​ពិត​ជា​ចង់​បាន​វា​មែន​។​

.​ “​អូន​ជា​មនុស្ស​ដែល​…​ហួស​ពី​ការ​គិត​

ពេល​អ្នក​បាន​កត់​សម្គាល់​អ្វី​ម្យ៉ាង​ពី​នាង​ គួរ​និយាយ​វា​ចេញ​មក​ទោះ​បី​ជា​រឿង​សាមញ្ញ​ក៏​ដោយ​។​ ដូច​ជា​ “​អូន​ពូកែ​កំប្លែង​លើស​ពី​អ្វី​ដែល​បង​គិត​ទៀត​”​ ឬ​ “​អូន​ចិត្ត​ល្អ​ជាង​អ្វី​ដែល​បង​គិត​ទៅ​ទៀត​”​ តែ​ត្រូវ​តែ​ជា​រឿង​ដែល​ល្អ​ៗ​ណា​ទើប​អាច​និយាយ​បាន​។​ ប្រសិន​បើ​ចង់​បាន​ពិន្ទុ​ពី​មនុស្ស​ស្រី​ឬ​ចង់​ឱ្យ​នាង​មាន​អារម្មណ៍​ល្អ​ពិត​មែន​ អ្នក​ត្រូវ​យល់​បរិបទ​ថា​ ពេល​និយាយ​ហើយ​នឹង​មាន​អ្វី​កើត​ឡើង​ ដូច្នេះ​ត្រូវ​យក​ចិត្ត​ទុក​ដាក់​រឿង​ពាក្យ​សម្តី​ឱ្យ​បាន​ខ្ពស់​។​

.​ “​អូន​នៅ​តែ​ដដែល​ហ្មង​​

“​អូន​នៅ​តែ​ស្អាត​ដដែល​”​ “​អូន​នៅ​តែ​ចិត្ត​ល្អ​ដដែល​”​ “​អូន​ក្រអូប​គ្រប់​ពេល​ហ្មង​ហ៎ា​”​ ពាក្យ​ទាំង​នេះ​អ្នក​អាច​និយាយ​បាន​ព្រោះ​វា​ធ្វើ​ឱ្យ​នាង​មាន​អារម្មណ៍​រំជើប​រំជួល​។​ នារី​ៗ​ភាគ​ច្រើន​ចូលចិត្ត​ឮ​ពាក្យ​ដែល​ឆ្លុះ​បញ្ចាំង​ពី​ខ្លួន​នាង​ ហើយ​ក៏​ជា​ការ​បង្ហាញ​ឱ្យ​នាង​ដឹង​ថា​អ្នក​កំពុង​តែ​តាម​មើល​ឬ​ចាប់​អារម្មណ៍​នាង​។​

៧.​ “​នេះបាន​សមជាអូនមែន អស្ចារ្យ​ណាស់​”

ការ​ចូលរួម​ឬ​កោត​សរសើរ​ពី​ការ​សម្រេច​ចិត្ត​របស់​នាង​ ធ្វើ​ឱ្យ​នាង​គិត​ថា​អ្នក​ព្រម​ទទួល​អ្វី​ដែល​នាង​កំពុង​តែ​មាន​ ឬ​អ្នក​ក៏​មាន​គំនិត​ដូច​នាង​ដែរ​។​ មិន​ថា​រឿង​តែង​ខ្លួន​ ឥរិយាបថ​ ឬ​សូម្បី​តែ​សកម្មភាព​ផ្សេង​ៗ​ទៀត​ដែល​នាង​ចូលចិត្ត​ធ្វើ​។​ គ្រាន់​តែ​អ្នក​សរសើរ​នាង​ទៅ​ព្រោះ​វា​ជា​ពាក្យ​សម្តី​ដែល​ធ្វើ​ឱ្យ​ស្រី​ៗ​មាន​អារម្មណ៍​ល្អ​យ៉ាង​ពិត​ប្រាកដ​ ហើយ​នាង​នឹង​បែរ​មក​ចាប់​អារម្មណ៍​អ្នក​ភ្លាម​។​

ទោះ​បី​ជា​ដឹង​ថា​គួរ​និយាយ​ពាក្យ​អី​ខ្លះ​ទៅ​កាន់​នារី​ៗ​ក៏​វា​មិន​ទាន់​គ្រប់គ្រាន់​ស្មើ​នឹង​ភាព​ស្មោះត្រង់​នៃ​សម្លេង​ដែល​អ្នក​និយាយ​ទៅ​រក​នាង​ដែរ​។​ ដូច្នេះ​អ្នក​ត្រូវ​និយាយ​វា​ឱ្យ​ចេញ​ពី​ចិត្ត​ នោះ​ពាក្យ​ដែល​អ្នក​និយាយ​នឹង​កើត​ឡើង​ដោយ​ធម្មជាតិ​ ដោយ​មិន​បាច់​ព្យាយាម​និយាយ​ឱ្យ​ល្អ​ស្តាប់​នោះ​ឡើយ​ ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ

ទីបំផុត ប្រតិមានៅប្រាសាទចិនដែលលួចលក់អំឡុងទសវត្ស ៧០ បានវិលមកកម្ពុជាខ្លះៗ ហើយ

តាម​ការ​បញ្ជាក់​លើ​ផេក​ផ្លូវ​ការ​នាយកដ្ឋាន​បុរាណ​វត្ថុ ក្នុង​អំឡុង​ពេល​ដែល​កម្ពុជា​ស្ថិត​ក្នុង​ភ្លើង​សង្គ្រាម ឆ្នាំ ១៩៧៥ មាន​ជន​ឆ្លៀត​ឱកាស​បាន​ចូល​ក្នុង​ប្រាសាទ

យុវជនចិនបដិសេធការឡើងតំណែង ដើម្បីគេចចេញពីសម្ពាធការងារ

បុគ្គលិកជនជាតិចិនជាច្រើនរូបបានចែករំលែកស្គ្រីបអំពីវិធីបដិសេធការឡើងតំណែងតាមអ៊ីនធឺណិត ដើម្បីចៀសវាងពីសម្ពាធការងារបន្ថែម។ នេះចាត់ទុកថាជាសកម្មភាពដែលផ្ទុយ

សែលកាត​បង្វែរ​ប្រាក់​ចំណេញ​ពីអតិថិជន មកជួយទ្រទ្រង់សមាគមសិល្បករខ្មែរ ដោយឆ្នាំទី៣នេះឧបត្ថម្ភ ៤០០ លានរៀល

ក្រុមហ៊ុនសែលកាត ដែល​ជា​ប្រតិបត្តិករ​ទូរគមនាគមន៍​ឌីជីថល និង​សមាគម​សិល្បករ​ខ្មែរ បាន​រៀបចំ​កម្មវិធី​ប្រគល់ និង​ទទួល​ថវិកា​ទ្រទ្រង់​សម្រាប់​​ឆ្នាំ​ទី ៣ មានចំនួន

ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ ប្រទេសជប៉ុនមានប្រជាជនអាយុចាប់ពី ១០០ ឆ្នាំឡើងទៅ លើស ១ សែននាក់

ប្រទេសជប៉ុនបានជួបប្រទះនូវការធ្លាក់ចុះនៃចំនួនប្រជាជនអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ប៉ុន្តែមានក្រុមអាយុមួយដែលកំពុងកើនឡើងសមាជិកថ្មីៗ ហើយមានចំនួនច្រើនជាងពេលណាៗ

អ្នកជំនួញវ័យក្មេង ងន ដេវីដសំបូរ ប្រើទុនជាង ៦លានដុល្លារ បើករោងចក្រផលិតត្រីខ នៅកម្ពុជា

ហ៊ាន​សម្រេច​ចិត្ត​ត្រឡប់​មក​កម្ពុជា ត្បិត​លោក​ជឿជាក់​​ប្រជាជន​កម្ពុជា​ថែ​របស់​ដែល​ខ្លួន​អាច​បង្កើត​បាន ហើយនេះជាហេតុផលដែលអ្នក​ជំនួញ​វ័យ​ក្មេង​ ងន ដេវីដសំបូរ ​ចំណ