៣ វិធីមិត្តខ្ញុំប្រាប់ ជួយឱ្យបំភ្លេចមនុស្សអតីតបានពិតមែន

ធ្លាប់​ចង់​បំភ្លេច​នរណា​ម្នាក់ ហើយ​ព្យាយាម​លុប និង​បោះចោល​គ្រប់យ៉ាង​ដែល​ពាក់ព័ន្ធ​នឹង​គេ​អត់? ទាំង​រូប​ថត ទាំង​សារ ទាំង​កាដូ… តែ​ជា​លទ្ធផល តើ​អាច​បំភ្លេច​គេ​ម្នាក់​នោះ​បាន​ទេ? ខ្ញុំ​ធ្លាប់!!! ហើយ​ធ្លាប់​សូម្បី​តែ​លុប Account ហ្វេសប៊ុក​ចោល ដើម្បី​កុំឱ្យ​ឃើញ​រូប​ថត​រួម​គ្នា ផុស​ដែល​មាន​រូបគេ រឿងរ៉ាវ​គ្រប់​យ៉ាង​ដែល​ធ្លាប់​ធ្វើ​ជាមួយ​គ្នា បិទ​លេខ​ទូរស័ព្ទ​ចាស់​ចោល ហើយ​ក៏​ផ្តាច់​ទំនាក់ទំនង​សូន្យ​ឈឹង​ពី​គេ។

តែ​មួយ​​រយៈ​ក្រោយ​មក​មាន​អារម្មណ៍​ថា​ហត់…ហត់​តែ​ម្នាក់ឯង ហត់​នឹង​រត់គេច​ពី​ស្រមោល​ខ្លួនឯង!!! មិន​ថា​ខំ​ប្រឹង​យ៉ាង​ណា យូរ​ៗ​ទៅ​មាន​អារម្មណ៍​អាណិត​ខ្លួនឯង ដែល​ត្រូវ​រងគ្រោះ អាណិត​បេះដូង ត្រូវ​មក​គ្រាំគ្រា អាណិត​ផ្លូវ​ចិត្ត ដែល​ត្រូវ​មក​ទ្រុឌទ្រោម។ ហេតុ​អី​ត្រូវ​រស់​បែបនេះ? ពេលនោះ ខ្ញុំ​បាន​សាកល្បង​វិធី​ខ្លះ​ដែល​មិត្តភ័ក្ដិ​បាន​ណែនាំ។

ធ្វើខ្លួន​ឱ្យ​រវល់

ពេល​ដែល​រវល់​សូម្បី​តែ​ពេល​នឹក​ដល់​គេ ក៏​លែង​មាន​ពេល​ដែរ! ដំបូង​ៗ​វា​ពិបាក​មែន តែ​ពេល​មាន​ការងារ​ក្នុង​ដៃ​ជាប់​រហូត មាន​អ្វី​ដែល​ត្រូវ​គិត​ច្រើន យូរ​ៗ​ទៅ​ក៏​​លែង​សូវ​នឹក​គិត​ដល់​គេ។

ទទួល​ស្គាល់​ការពិត

ការពិត​នៅតែ​ជា​ការពិត ទោះបី​ជា​វា​ជូរចត់​កម្រិត​ណា​ក៏​ដោយ…ត្រូវ​ហ៊ាន​ប្រឈម​នឹង​ការ​ពិត​ដែល​ថា​អ្វីៗ​លែង​ដូច​មុន​ហើយ គេ​លែង​ជា​កម្មសិទ្ធិ​របស់​អ្នក​ទៀតហើយ។

ស្រលាញ់​ខ្លួនឯង​ឱ្យ​ច្រើន​ៗ

ក្រោយ​ពេល​ជ្រើសរើស​ទុក​ខ្លួនឯង​ជា​អាទិភាព យើង​នឹង​លែង​ធ្វើអ្វី​ដែល​នាំ​ទុក្ខ​ដល់​បេះដូង និង​ផ្លូវចិត្ត​ខ្លួនឯង​ទៀត។ យក​ពេល​ថែទាំ​ខ្លួនឯង ផ្ដល់​ក្ដី​សុខ​ឱ្យ​ខ្លួនឯង ទើប​ជា​អ្វី​ដែល​គួរធ្វើ។ 

ខ្ញុំ​ទទួល​ស្គាល់​ថា​វិធី​ខាង​លើ​មិន​បាន​ជួយ​ឱ្យ​ភ្លេច​គេ​ភ្លាម​ៗ​នោះ​ទេ តែ​ពេលវេលា និង​ការ​តាំងចិត្ត​បាន​ជួយ​ស្រង់​ខ្ញុំ​ចេញ​ពី​រណ្ដៅ​មួយ​នោះ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត

ការញៀនមើលរឿង AI អាចជះផលប៉ះពាល់រយៈពេលវែងដល់សុខភាពផ្លូវចិត្ត

ទោះបីជាដឹងយ៉ាងច្បាស់ថា តួអង្គមិនមែនជាមនុស្សពិត សាច់រឿងមានភាពស្រដៀងគ្នា និងបង្កប់អត្ថន័យច្រំដែល ក៏ប៉ុន្តែមនុស្សជាច្រើនរូបនៅតែបន្តទស្សនារឿងភាគខ្លីដែលផលិតឡើងដោយ