រោគសញ្ញាទាំង ៣ នៃជំងឺវង្វេងរួមជាមួយវិធីសាស្រ្តការពារ

ជម្ងឺ Alzheimer ត្រូវបានគេចាត់ទុកថាជាជម្ងឺមួយដែលបណ្ដាលមកពីជំងឺវង្វេង។ លក្ខណៈពិសេសប្លែកនៃជំងឺនេះគឺអ្នកជម្ងឺឆាប់ភ្លេចភ្លាំងនូវព្រឹត្តិការណ៍ដែលទើបកើតឡើង មនុស្សជុំវិញខ្លួន រួមទាំងអ្នកមើលថែពួកគាត់ដោយផ្ទាល់ផងដែរ។ ក្នុងពេលបច្ចុប្បន្ន មនុស្សជាច្រើនកំពុងប្រឈមជាមួយនឹងការកើតជំងឺវង្វេងមិនថាចាស់ ឬក្មេងនោះទេ។ ដូចនេះតើកត់សម្គាល់បែបណាទើបដឹងថាមនុស្សម្នាក់ចាប់ផ្ដើមមានជំងឺនេះ?​ តើមានវិធីសាស្រ្តអ្វីដើម្បីការពារជំងឺនេះអត់?

១. រោគសញ្ញា

មានបញ្ហាជាមួយលំដាប់លំដោយ៖ ប្រសិនបើអ្នកចាប់ផ្ដើមកត់សម្គាល់អារម្មណ៍ខ្លួនឯង ឬមនុស្សណាម្នាក់នៅជិតខ្លួនថាមានបញ្ហាជាមួយនឹងលំដាប់លំដោយនោះរោគសញ្ញាដំបូងនៃជំងឺវង្វេងលេចឡើងហើយ។ ជាឧទាហរណ៍ នៅពេលអ្នកទើបតែហូបបាយហើយ ឬធ្វើអ្វីមួយហើយអ្នកនឹងមានអារម្មណ៍មិនទាន់បានហូប មិនទាន់ធ្វើនៅឡើយទេ។

មានបញ្ហាជាមួយនឹងអារម្មណ៍ផ្សេងគ្នា៖ ជាធម្មតាក្នុងខ្លួនមនុស្សម្នាក់តែងតែមានអារម្មណ៍ច្រើន ប៉ុន្តែវាមិនអាចកើតឡើងបានក្នុងពេលតែមួយនោះទេ។ មនុស្សដែលមានរោគសញ្ញានៃជំងឺវង្វេងហើយសូម្បីតែការញ៉ាំ​ ហិត ស្ដាប់ និងប៉ះពាល់ក៏ពិបាកនឹងផ្ដោតអារម្មណ៍ដែរ។ ជាក់ស្ដែងនៅពេលដែលគាត់ទទួលទានបាយក៏លែងមានអារម្មណ៍ថាឆ្ងាញ់ដូចមុន នោះសុខភាពគាត់ក៏កាន់តែទន់ខ្សោយដែរ។

មានបញ្ហាជាមួយនឹងការទំនាក់ទំនង៖ ពេលខ្លះអ្នកដែលមានជម្ងឺបែបនេះដឹងខ្លួនថាចង់និយាយអ្វីតែបែរជាមិនដឹងថាគួររៀបពាក្យនិយាយបែបណា។ ជាឧទាហរណ៍ពួកគាត់ប្រើពាក្យគួរសមទេ តែការលើកដាក់សំឡេង ឬការភ្លេចភ្លាំងរបស់គាត់បែរជាធ្វើឱ្យគេយល់ច្រលំថាជាពាក្យគំរោះគំរើយទៅវិញ។ នេះក៏ព្រោះតែខួរក្បាលរបស់គាត់ចាប់ផ្ដើមមានបញ្ហាធ្វើឱ្យប្រព័ន្ធសរសៃប្រសាទចុះខ្សោយនិងអាកប្បកិរិយាអ្នកជំងឺផ្លាស់ប្ដូរ។

២. វិធីសាស្រ្តការពារ

ញ៉ាំអាហារដែលបំប៉នដល់ខួរក្បាល៖ ការទទួលទានអាហារដែលជំនួយដល់ខួរក្បាលក៏ជាចំណែកមួយអាចជួយកាត់បន្ថយហានិភ័យនៃការវិវត្តទៅជាជំងឺវង្វេងបានដែរ។ អាហារទាំងអស់នោះរួមមានអាហារសមុទ្រ ស៊ុត និងបន្លែបៃតងបូករួមជាមួយការកាត់បន្ថយអាហារម្សៅ និងស្ករផងដែរដោយសារអាហារទាំងនេះងាយនឹងបង្កទៅជាការរលាកក្នុងខ្លួន។

ការគេងៈ ជាទូទៅមនុស្សធម្មតាត្រូវគេងឱ្យបានពី ៦ ទៅ ៨ ម៉ោងក្នុងមួយថ្ងៃទើបរាងកាយអាចបញ្ចេញអ័រម៉ូនចាំបាច់បានត្រឹមត្រូវតាមបរិមាណនិងតម្រូវការ។ នៅពេលរាងកាយរឹងមាំនោះខួរក្បាលក៏អាចកាត់បន្ថយភាពតានតឹងអត្រានៃការកើតជំងឺវង្វេងក៏កាន់តែថយចុះតាមនោះដែរ។

ការធ្វើលំហាត់ប្រាណ៖ យោងទៅតាមគ្រូពេទ្យជំនាញផ្នែកសរសៃប្រសាទជាច្រើនបានផ្ដល់យោបល់ថាការហាត់ប្រាណឱ្យបានទៀងទាត់ក្នុងរយៈពេលហោចណាស់ត្រឹម ២០ ទៅ ៣០ នាទីក្នុងមួយថ្ងៃក៏អាចជួយកាត់បន្ថយអត្រានៃការកើតជំងឺវង្វេងបានដែរ។ ចំពោះលំហាត់ប្រាណនោះមិនចាំបាច់ទាល់តែហាត់ធ្ងន់ៗទើបបាននោះទេ គ្រាន់តែការដើរ រត់តិចៗ ធ្វើការងារផ្ទះ ឬដាំដំណាំបន្តិចបន្តួចក៏បានដែរ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សិល្បករជាច្រើនពាន់នាក់ចូលរួមកម្មវិធី ពិសាអាហារសាមគ្គី និងបំពាក់គ្រឿងឥស្សរិយយស

នា​ថ្ងៃ​ទី​២៥​ ខែ​ មេសា ​ឆ្នាំ ​២០២៤​ សិល្ប​ករ សិល្ប​ការិនី គ្រប់​ទម្រង់​បាន​អញ្ជើញ​ជា​កិត្តិយស​ចូល​រួម​ក្នុង​កម្មវិធី “ពិសាអាហារសាមគ្គី និងបំពាក់គ្រឿងឥស្សរិយយសជូនលោកគ្រូ អ្នកគ្រូ

សមាជិកក្រុមចម្រៀងនារីល្បីៗ រួមទាំង Girls’ Generation និង Apink ត្រូវដកហូតយកលិខិតឆ្លងដែន និងជាប់នៅឯកោះ បាលី

ក្រុមការងារ និងសមាជិកក្នុងកម្មវិធី “Pick Me Trip” បានកំពុងជាប់គាំងនៅលើ កោះបាលី ប្រទេស ឥណ្ឌូនេស៊ី បន្ទាប់ពីបានចូលទៅថតកម្មវិធីទាំងខុសច្បាប់ ..

មិនធម្មតា! ពូកែទាំងរឿងវិនិយោគ Kim SooHyun ក្ដោបក្ដាប់អចលនទ្រព្យក្នុងដៃរាប់សិបលានដុល្លារ

Kim SooHyun ជាតារាសម្ដែងប្រុសដ៏លេចធ្លោម្នាក់ក្នុងប្រទេសកូរ៉េខាងត្បូង ក្រោយបង្ហាញមុខក្នុងរឿង “Queen Of Tears” ភាពល្បីល្បាញរបស់លោក បានឡើងដល់កម្រិតខ្ពស់បន្ថែមមួយទៀត ដែលធ្វើឲ្យតារាប្រុសក្មេងៗ

Miss Grand ភ្នំពេញ បញ្ចេញទេពកោសល្យជាកញ្ចប់ទាក់ការគាំទ្រ បែរមានអ្នកឱ្យកែចំណុចនេះ

ស្របពេលដែលសមភូមិ Miss Grand Cambodia 2024 កំពុងចាប់ផ្តើមឡើងកម្ដៅស្រឺតៗ កញ្ញា លឹម ចាន់សេរីរ័ត្ន Miss Grand Phnom Penh មិនបន្ធូរដៃឱ្យបេក្ខភាពផ្សេងទៀតឡើយ

ទៅការបងប្រុស វណ្ណដា ត្រូវអ្នក​​ព្រែកពោធិ​ ចោមរោមសុំថតព្រោងព្រាត

តារារ៉េបល្បីឈ្មោះលំដាប់ប្រទេស ម៉ាន់ វណ្ណដា ​ត្រូវ​ហ្វេន​ៗ​​ និង​អ្នកឃុំព្រែក​ពោធិ​ ចោម​រោម​សុំ​ថត​ព្រោង​ព្រាត ​ខណៈ​ចូល​រួម​ពិធី​មង្គល​ការ​បង​ប្រុស​បង្កើត​​ កាល​ថ្ងៃ​​​២៥ ​ខែ ​មេសា ឆ្នាំ ២០២៤

ចំណងស្នេហ៍រឹងមាំរយៈពេល ២៥ ឆ្នាំ របស់តួ យ៉ាងគួ និងសៀវឡុងនី ផ្អែមល្ហែមដូចព្រេងនិទាន

គូស្នេហ៍តារាស្រី Fann Wong និងតារាប្រុស Christopher Lee ត្រូវបានគេចាត់ទុកជា ជាគូស្នេហ៍ផ្អែមល្ហែម និងគម្រូមួយក្នុងពិភពសិល្បៈរបស់ប្រទេសសឹង្ហបុរី។ មិនត្រឹមតែមានទេពកោសល្យ និងជំនាញរៀងៗ ខ្លួន ថែមទាំងមានសម្រស់ស្រស់ស្អាត សង្ហា ស័កិ្ដសម គ្នាយ៉ាងខ្លាំង។ ជាពិសេស អ្នកទាំងពីរបានរៀបការបង្កើតគ្រួសារ ព្រមទាំងរក្សាចំណងស្នេហាអស់រយៈពេលជាង ២៥ ឆ្នាំមកហើយ។

ច្បាស់ៗពីគោលបំណងនៃការចូលរួមប្រកួត Miss Grand Cambodia 2024 របស់ រី ស្រីនេត

ដូចប្រិយមិត្តបានជ្រាបស្រាប់ហើយថា កញ្ញា រី ស្រីនេត ហៅ រី លីណា បានសម្រេចចិត្តដាក់ពាក្យប្រកួតប្រជែងកម្មវិធី Miss Grand Cambodia 2024 ដោយនាងត្រូវបានជ្រើសតាំងជា ...

ខ្លោចចិត្ដ! អតីតសមាជិកក្រុម Super Junior ទទូចចង់ជួបអ្នកគាំទ្ររហូតសុខចិត្ដឡើងច្រៀងមិនយកប្រាក់

ថ្មីៗ នេះ អតីតសមាជិកក្រុម Super Junior គឺតារាប្រុស Sungmin បានធ្វើការ live និយាយជជែកកម្សាន្ដជាមួយអ្នកគាំទ្រលើបណ្ដាញសង្គមយូធូបរប

ពូឃ្លាំង តារាចាស់វស្សាកំពូលកូរ ចូលទៅកូរដល់ក្នុងឡានអ្នកឈ្នះរបស់គ្រុឌ

រំភើបអស់ស្ទះ! ឡូយហ្ម៎ង បងប្រុស ឌុល សំបូរ រស់នៅភ្នំពេញ ឈ្នះរង្វាន់ឡានដ៏ថ្មីសន្លាងពីស្រាបៀរ គ្រុឌ ថែមទាំងបានជិះឡានថ្មីដើរលេងយ៉ាងសប្បាយរីករាយ