«ផ្ដាំជនទី៣» ចម្រៀងត្រូវសាច់រឿងពិតរបស់ គូម៉ា កំពុងចាក់ចំបេះដូងមហាជន

ផលិតកម្មថោន ថ្មីៗនេះទើបបញ្ចេញបទចម្រៀងបែបភាពយន្ដខ្លី មានចំណងជើងថា «ផ្ដាំជនទី៣» បកស្រាយដោយតារាចម្រៀងសម្បុរស្រអែមស្រស់ លោក គូម៉ា ដែលបទនេះបានកំពុងចាក់ដោតចំបេះដូងមហាជនអ្នកទស្សនា ឱ្យខ្លោចចិត្តអាណិតតួប្រុសក្នុងវីដេអូ រហូតដល់ស្រក់ទឹកភ្នែកតាមសាច់រឿងដោយមិនដឹងខ្លួន។

បទចម្រៀង «ផ្ដាំជនទី៣» ដឹកនាំសម្ដែងដោយលោក ផល ពេជ្រសីហា (Phano ice)។ បទនេះដែរ បានលាតត្រដាងពីរឿងរ៉ាវស្នេហារបស់គូស្នេហ៍មួយគូ ដែលបានស្រឡាញ់គ្នាចាប់ដៃគ្នា ផ្ដើមរកស៊ីពីបាតដៃទទេរហូតដល់មានហាង និងផ្ទះ ដែលអ្នកទាំងពីរគិតថាអាចបំពេញក្ដីសុខឱ្យគ្នាបាន។ ស្រាប់តែថ្ងៃមួយ ជនទី៣បានលេចមុខមក ធ្វើឱ្យក្ដីស្រឡាញ់ និងការខិតខំប្រឹងប្រែងរបស់អ្នកទាំងពីរ ត្រូវរលាយសូន្យសុង។ 

តាមការឱ្យដឹងពីលោក ផល ពេជ្រសីហា ចំពោះបទចម្រៀង «ផ្ដាំជនទី៣» គឺនិយាយពីជនទី៣ ហើយក៏ជាស្នាដៃសម្រិតសម្រាំងបំផុត ទាំងសាច់រឿង និងតួសម្ដែង ជាពិសេសនោះគឺ មានឧបសគ្គច្រើនក្នុងការថត។ លោកថា៖ «ចំពោះការថតបទ «ផ្ដាំជនទី៣» គឺយើងសម្រិតសម្រាំងសាច់រឿង ដែលធ្វើឱ្យមហាជនអ្នកគាំទ្រទស្សនាហើយ ចាក់ដោតអារម្មណ៍ បើនិយាយទៅប្រៀបដូចជាបទនេះនិយាយពីរឿងគាត់ ឬអារម្មណ៍កើតមានក្ដីអាណិតចំពោះតួប្រុស ដែលរងគ្រោះដោយសារជនទី៣។ ការពិតបទចម្រៀង «ផ្ដាំជនទី៣» នៅក្នុងផលិតកម្មថោន គឺមានមុនការផ្ទុះប្រធានបទជនទី៣នៅលើបណ្ដាញសង្គម ក៏ប៉ុន្ដែដោយសារតែវិបត្តិកូវីដ១៩ បានអូសបន្លាយពេលយូរពេក ទើបធ្វើឱ្យបទចម្រៀងមួយនេះកាន់តែរុញពេលថត»។

យ៉ាងណាមិញ បទចម្រៀងនេះ នៅមានសាច់រឿងបន្ដទៀត មិនទាន់បញ្ចប់ត្រឹមនេះនោះទេ។ ចង់ដឹងថា តើសាច់រឿងបទ «ផ្ដាំជនទី៣» នឹងធ្វើចាក់ដល់ជម្រៅអ្នកទស្សនាកម្រិតណានោះ? ហើយចុងក្រោយមានរឿងអ្វីកើតឡើង សូមទស្សនាវីដេអូនេះទាំងអស់គ្នា និងកុំភ្លេចរង់ចាំទស្សនាវគ្គបន្ដទៀតនៅពេលខាងមុខ។

គេសង្កេតឃើញថា តារាចម្រៀងនិយមច្រៀងបទអន្លង់អន្លោចស្រងេះស្រងោច គូម៉ា ពិតជាបកស្រាយបទនេះបានយ៉ាងពិរោះរណ្តំ និងលន្លង់លន្លោចបំផុត រហូតអ្នកស្តាប់អត់ទប់ទឹកភ្នែកមិនបាន ពិសេសការសម្តែងដាក់អារម្មណ៍របស់លោកតែម្តង។ គេឃើញហ្វេនៗជាច្រើនបាននាំគ្នា Comment បង្ហាញពីការពេញចិត្តពន់ពេកលើទឹកដម និងសំឡេងរបស់តារាចម្រៀងរូបនេះ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ

ទីបំផុត ប្រតិមានៅប្រាសាទចិនដែលលួចលក់អំឡុងទសវត្ស ៧០ បានវិលមកកម្ពុជាខ្លះៗ ហើយ

តាម​ការ​បញ្ជាក់​លើ​ផេក​ផ្លូវ​ការ​នាយកដ្ឋាន​បុរាណ​វត្ថុ ក្នុង​អំឡុង​ពេល​ដែល​កម្ពុជា​ស្ថិត​ក្នុង​ភ្លើង​សង្គ្រាម ឆ្នាំ ១៩៧៥ មាន​ជន​ឆ្លៀត​ឱកាស​បាន​ចូល​ក្នុង​ប្រាសាទ

យុវជនចិនបដិសេធការឡើងតំណែង ដើម្បីគេចចេញពីសម្ពាធការងារ

បុគ្គលិកជនជាតិចិនជាច្រើនរូបបានចែករំលែកស្គ្រីបអំពីវិធីបដិសេធការឡើងតំណែងតាមអ៊ីនធឺណិត ដើម្បីចៀសវាងពីសម្ពាធការងារបន្ថែម។ នេះចាត់ទុកថាជាសកម្មភាពដែលផ្ទុយ

សែលកាត​បង្វែរ​ប្រាក់​ចំណេញ​ពីអតិថិជន មកជួយទ្រទ្រង់សមាគមសិល្បករខ្មែរ ដោយឆ្នាំទី៣នេះឧបត្ថម្ភ ៤០០ លានរៀល

ក្រុមហ៊ុនសែលកាត ដែល​ជា​ប្រតិបត្តិករ​ទូរគមនាគមន៍​ឌីជីថល និង​សមាគម​សិល្បករ​ខ្មែរ បាន​រៀបចំ​កម្មវិធី​ប្រគល់ និង​ទទួល​ថវិកា​ទ្រទ្រង់​សម្រាប់​​ឆ្នាំ​ទី ៣ មានចំនួន