អេន ជេឡា ត្រឡប់មកជាមួយភាពថ្មីប្លែកមិនធ្លាប់មាន

ប្រិយមិត្តអ្នកអាន និងហ្វេនៗអ្នកគាំទ្រកញ្ញា អេន ជេឡា ប្រាកដជាជ្រាបច្បាស់ហើយថា កញ្ញា អេន ជេឡា បានវិលត្រលប់មកវិស័យសិល្បៈចម្រៀងវិញកាលពីពេលថ្មីៗនេះ ដោយការមកវិញរបស់តារាចម្រៀងរាងតូចល្អិតនេះ​ មិនពេញលេញ១០០%នោះទេ ដោយនាងមិនបានសម្រុកបញ្ចេញបទចម្រៀងថ្មីៗច្រើនដូចគេឯង ដើម្បីស្រូបទាញប្រជាប្រិយភាពឱ្យដូចដើមទេ ប៉ុន្តែនាងវិលមកវិញក្នុងទម្រង់ថ្មីៗមួយមិនធ្លាប់មានពីមុនមក។

តាមអ្វីដែល អេន ជីឡា ធ្លាប់បានលើកឡើងកន្លងមក កញ្ញាវិលមកវិញលើកនេះ គឺមកតែមួយផ្នែកប៉ុណ្ណោះ គឺការងារតាមបែបឌីជីថលដោយមិនទទួលកម្មវិធីសិល្បៈអ្វីទាំងអស់។ អតីតតារាចម្រៀងប្រចាំផលិតកម្ម M រូបនេះ បាន Cover ចម្រៀងចាស់ៗឡើងវិញជាច្រើនបទ ដែលសុទ្ធសឹងជាបទល្បីល្បាញខ្លាំងកាលពីជំនាន់ជាង១០ឆ្នាំមុន តួយ៉ាងមានដូចជា «ពេលជួបពេលឃ្លាតពិបាកដូចគ្នា» «ទោះវេលាមិនសាកសម» «ដំបៅដួងចិត្ត» និងបទ «ព្រះច័ន្ទ – Remake» ដែលបទនេះទើបត្រូវនាងបញ្ចេញជាផ្លូវការលើ Channel YouTube Angella- Official នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២ នេះ និងជាស្នាដៃបទដំបូងបំផុតរបស់កញ្ញានៅដើមឆ្នាំ២០២២នេះ។

ដើម្បីកាន់តែធ្វើឱ្យហ្វេនអ្នកគាំទ្រប្លែកអារម្មណ៍ជាមួយបទនេះម្ដងទៀត កញ្ញា អែន ជេឡា បានសម្រេចធ្វើបទចម្រៀងនេះជា Version Remake ដោយលាយបញ្ជូលភ្លេងថ្មី និងស្ទាយច្រៀងបែបថ្មី ស្ដាប់ទៅមានអារម្មណ៍អណ្ដែតអណ្ដូងជាងមុន ព្រោះបទថ្មីនេះ មានការលាយបញ្ចូលជាមួយឧបករណ៍ភ្លេងបុរាណខ្មែរ ដូចជា ខ្លុយ រនាថ និងស្គរដៃ ជាដើម។ ជាពិសេសបទនេះ អែន ជេឡា បានប្រើ​ប្រាស់ស្ទាយក្នុងការបកស្រាយបែបថ្មី និងបានបន្ថែមឃ្លាដ៏ទាក់ទាញមួយទៀតនៅចន្លោះកណ្ដាល គឺឃ្លា៖ «អើង… ហាអើងអើយ» ដែលឃ្លាមួយនេះ ស្ដាប់ទៅកាន់តែធ្វើឱ្យអ្នកគាំទ្រចូលអារម្មណ៍សោកសៅទៅតាមបទចម្រៀងថែមទៀត។ នេះចាត់ទុកជាភាពថ្មីមិនធ្លាប់មានពីមុនមករបស់តារាចម្រៀងស្រីរូបនេះ ដែលដូចទៅនិងងអ្វីដែលកញ្ញាធ្លាប់បានប្រាប់ឱ្យអ្នកសារព័ត៌មានក្នុងស្រុកដឹងកាលពេលកន្លងមក។

អែន ជេឡា រំពឹងថា ហ្វេនៗនៅតែស្រឡាញ់ និងចង់ស្ដាប់បទរបស់កញ្ញា ហើយកញ្ញានឹងមានបទមនោសញ្ចេតនាច្រើនបទទៀត ត្រៀមបង្ហាញហ្វេនៗអ្នកគាំទ្រផងដែរ។

គួររំលឹកថា ការបង្ហាញវត្តមានសារជាថ្មីរបស់តារាចម្រៀងស្រី អេន ជេឡា មិនត្រឹម ដើម្បី Cover បទចាស់ប៉ុណ្ណឹងទេ ចំនុចសំខាន់នៃការត្រឡប់វិញលើកនេះគឺ Angella ចង់ចាប់យកឱកាសនេះដើម្បីធ្វើអ្វីមួយដែលជះឥទ្ធិពលក្នុងសង្គម ពាក់ព័ន្ធតួនាទីនៃតន្ត្រី។ អ្វីដែលតារាចម្រៀងរូបនេះចង់ផ្តោតសំខាន់ឲ្យទស្សនិកជនបានដឹង គឺតួនាទីរបស់តន្ត្រី ដោយតន្ត្រីមិនមែនគ្រាន់បម្រើអារម្មណ៍មនុស្សម្នាក់ៗ ប៉ុន្តែតន្រ្តីអាចដើរតួនាទីជួយដល់សង្គម វាជះឥទ្ធិពលវិជ្ជមានដល់សង្គម។ កន្លងមក កញ្ញាធ្លាប់ប្រាប់ឱ្យដឹងថា យោងតាមអ្វីដែលកញ្ញាមានបទពិសោធន៍ និងធ្លាប់បានសិក្សារៀនសូត្រ តន្រ្តីក៏ជះឥទ្ធិពលដល់ការអភិវឌ្ឍន៍សន្តិភាពផងដែរ ដូចនេះហើយទើបកញ្ញាចង់ឲ្យគ្រប់គ្នាយល់ដឹងពីតន្ត្រីឲ្យកាន់តែស៊ីជម្រៅ ពីលើការយល់ឃើញថាតន្ត្រីគ្រាន់សម្រាប់ស្តាប់ កម្សាន្ត និងកំដរអារមុ្មណ៍តែប៉ុណ្ណឹងទេ ទើបកញ្ញាចង់បង្កើតវីដេអូឃ្លីបផ្សេងៗមានន័យអប់រំពីរឿងរ៉ាវទាំងនេះឲ្យមហាជនបានដឹង ក្រោមការជ្រោមជ្រែងជាគំនិតពីមិត្តភ័ក្តរបស់កញ្ញា ៕

https://youtu.be/rr8kZFa81m8


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ

ទីបំផុត ប្រតិមានៅប្រាសាទចិនដែលលួចលក់អំឡុងទសវត្ស ៧០ បានវិលមកកម្ពុជាខ្លះៗ ហើយ

តាម​ការ​បញ្ជាក់​លើ​ផេក​ផ្លូវ​ការ​នាយកដ្ឋាន​បុរាណ​វត្ថុ ក្នុង​អំឡុង​ពេល​ដែល​កម្ពុជា​ស្ថិត​ក្នុង​ភ្លើង​សង្គ្រាម ឆ្នាំ ១៩៧៥ មាន​ជន​ឆ្លៀត​ឱកាស​បាន​ចូល​ក្នុង​ប្រាសាទ

យុវជនចិនបដិសេធការឡើងតំណែង ដើម្បីគេចចេញពីសម្ពាធការងារ

បុគ្គលិកជនជាតិចិនជាច្រើនរូបបានចែករំលែកស្គ្រីបអំពីវិធីបដិសេធការឡើងតំណែងតាមអ៊ីនធឺណិត ដើម្បីចៀសវាងពីសម្ពាធការងារបន្ថែម។ នេះចាត់ទុកថាជាសកម្មភាពដែលផ្ទុយ

សែលកាត​បង្វែរ​ប្រាក់​ចំណេញ​ពីអតិថិជន មកជួយទ្រទ្រង់សមាគមសិល្បករខ្មែរ ដោយឆ្នាំទី៣នេះឧបត្ថម្ភ ៤០០ លានរៀល

ក្រុមហ៊ុនសែលកាត ដែល​ជា​ប្រតិបត្តិករ​ទូរគមនាគមន៍​ឌីជីថល និង​សមាគម​សិល្បករ​ខ្មែរ បាន​រៀបចំ​កម្មវិធី​ប្រគល់ និង​ទទួល​ថវិកា​ទ្រទ្រង់​សម្រាប់​​ឆ្នាំ​ទី ៣ មានចំនួន