ខ្លាញ់/ប្រេង​ដែល​ប្រើ​រួច​ហើយ គួរ​ចាក់ចោល​តាម ៣ វិធី​នេះ ទើប​មិន​ប៉ះពាល់​ដល់​បរិស្ថាន

សម្រាប់មនុស្សទូទៅ ជាពិសេសភាគច្រើនស្រីៗរាល់ពេលធ្វើម្ហូបរួចតែងតែចាក់ប្រេងចោលតាមបំពង់បង្ហូរនៅកន្លែងលាងចានជាមិនខាន ដោយសារតែពួកគេគិតថាធ្វើបែបនេះមានភាពងាយស្រួល និងចំណេញពេលវេលា។ ប៉ុន្តែពួកគេមិនបានដឹងទេថាពេលចាក់ប្រេងចោលតាមបំពង់បង្ហូរមិនត្រឹមតែធ្វើឱ្យបំពង់នោះស្ទះទេ ថែមទាំងជះឥទ្ធិពលដល់បរិស្ថានទៀតផង។ ដូចនេះត្រូវធ្វើយ៉ាងណានៅពេលចង់ចាក់ប្រេងចោលហើយមិនប៉ះពាល់បរិស្ថាន?

១. ចាក់ចូលក្នុងថង់

សម្រាប់វិធីទីមួយនេះអាចនឹងមានភាពងាយស្រួលជាងគេដោយគ្រាន់តែយកថង់ដែលប្រើប្រាស់ចំនួន ២ និងក្រដាស ២ ទៅ ៣ សន្លឹកតែប៉ុណ្ណោះ។ ក្នុងវិធីនេះយើងត្រូវដាក់ចង់ទាំងពីរចូលគ្នា​រួចទ្រាប់ក្រដាសដែលបានត្រៀមទុកនោះនៅបាតថង់ បន្ទាប់ចាក់ប្រេងចូលហើយចងមាត់ថង់ឱ្យជិតល្អ។ ប៉ុន្តែមុននឹងចាក់ប្រេងចូលថង់ត្រូវទុកវាឱ្យត្រជាក់ជាមុនសិន ជៀសវាងប្រេងក្ដៅពេកវាអាចធ្លាយគូទថង់បាន។

២. ដាក់ចូលដបទឹកសុទ្ធ

សម្រាប់វិធីទីពីរនេះមានភាពងាយស្រួលជាងវិធីទីមួយដោយមិនចាំចាប់មានសម្ភារៈច្រើននោះទេ គ្រាន់តែមានដបទឺកសុទ្ធដែលប្រើហើយមួយដបប៉ុណ្ណោះ។ ដូចគ្នានឹងវិធីទីមួយដែរដោយមុនចាក់ចូលដបត្រូវទុកប្រេងឱ្យត្រជាក់សិន។ ក្រោយចាក់ចូលដបហើយត្រូវមួលគម្របដបឱ្យជិតល្អរួចយកទៅដាក់ក្នុងទូរឱ្យកកសឹមបោះចោល។ ធ្វើបែបនេះប្រេងនឹងមិនហូរហៀរផ្ដេសផ្ដាសនោះទេ។

៣. ចាក់ចូលក្នុងខ្សាច់

វិធីចុងក្រោយនេះក៏មិនពិបាកប៉ុន្មានដែរ គ្រាន់តែមានខ្សាច់បន្តិចហើយថង់ដែលប្រើហើយមួយប៉ុណ្ណោះ។ សម្រាប់អ្នកដែលចិញ្ចឹមឆ្មាហើយមានខ្សាច់បង្គន់ឆ្មារឹតតែល្អ មិនចាំបាច់ចំណាយច្រើន។ ដូចនឹងវិធីទីមួយនិងទីពីរដែរត្រូវទុកប្រេងឱ្យត្រជាក់សិន ហើយយើងត្រូវចាក់ខ្សាច់នោះដាក់ចូលថង់រួចចាក់ប្រេងហើយចងមាត់ថង់ឱ្យជិតជាការស្រេច។ ធ្វើបែបនេះទើបប្រេងខ្លាញ់នោះមិនហូរពាសវាលពាសកាលបាន។

ដូចនេះប្រិយមិត្តសាកធ្វើវិធីទាំង ៣ នេះមើល ណាមួយអាចជួយសម្រួលបរិស្ថានបានទៀត៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ

ទីបំផុត ប្រតិមានៅប្រាសាទចិនដែលលួចលក់អំឡុងទសវត្ស ៧០ បានវិលមកកម្ពុជាខ្លះៗ ហើយ

តាម​ការ​បញ្ជាក់​លើ​ផេក​ផ្លូវ​ការ​នាយកដ្ឋាន​បុរាណ​វត្ថុ ក្នុង​អំឡុង​ពេល​ដែល​កម្ពុជា​ស្ថិត​ក្នុង​ភ្លើង​សង្គ្រាម ឆ្នាំ ១៩៧៥ មាន​ជន​ឆ្លៀត​ឱកាស​បាន​ចូល​ក្នុង​ប្រាសាទ

យុវជនចិនបដិសេធការឡើងតំណែង ដើម្បីគេចចេញពីសម្ពាធការងារ

បុគ្គលិកជនជាតិចិនជាច្រើនរូបបានចែករំលែកស្គ្រីបអំពីវិធីបដិសេធការឡើងតំណែងតាមអ៊ីនធឺណិត ដើម្បីចៀសវាងពីសម្ពាធការងារបន្ថែម។ នេះចាត់ទុកថាជាសកម្មភាពដែលផ្ទុយ

សែលកាត​បង្វែរ​ប្រាក់​ចំណេញ​ពីអតិថិជន មកជួយទ្រទ្រង់សមាគមសិល្បករខ្មែរ ដោយឆ្នាំទី៣នេះឧបត្ថម្ភ ៤០០ លានរៀល

ក្រុមហ៊ុនសែលកាត ដែល​ជា​ប្រតិបត្តិករ​ទូរគមនាគមន៍​ឌីជីថល និង​សមាគម​សិល្បករ​ខ្មែរ បាន​រៀបចំ​កម្មវិធី​ប្រគល់ និង​ទទួល​ថវិកា​ទ្រទ្រង់​សម្រាប់​​ឆ្នាំ​ទី ៣ មានចំនួន

ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ ប្រទេសជប៉ុនមានប្រជាជនអាយុចាប់ពី ១០០ ឆ្នាំឡើងទៅ លើស ១ សែននាក់

ប្រទេសជប៉ុនបានជួបប្រទះនូវការធ្លាក់ចុះនៃចំនួនប្រជាជនអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ប៉ុន្តែមានក្រុមអាយុមួយដែលកំពុងកើនឡើងសមាជិកថ្មីៗ ហើយមានចំនួនច្រើនជាងពេលណាៗ