រៀបការហើយក៏ដោយ ស្រីៗត្រូវរក្សារឿង ៤ នេះឱ្យបាន ទើបខ្លួនឯងរឹងមាំ និងរក្សាចំណងអាពាហ៍ពិពាហ៍បានល្អ

ជាទូទៅមនុស្សម្នាក់ៗក្រោយពីរៀបការហើយ​ មនុស្សស្រីអាចនឹងមានបន្ទុកធ្ងន់បន្ដិចក្នុងការរក្សាចំណងអាពាហ៍ពិពាហ៍ ដើម្បីឱ្យគ្រួសារមានក្ដីសុខ និងសុភមង្គល។ ប៉ុន្តែអំឡុងពេលនោះ មនុស្សស្រីមិនត្រូវប្រែខ្លួនមកជាទន់ជ្រាយ ដោយរស់នៅក្រោមអំណាច ​និងចាំរំពឹងលើស្វាមីជ្រុលពេក​ឡើយ។ ដូច្នេះថ្ងៃនេះ AMS សូមចែករំលែកជូន​រឿង ៤ យ៉ាងដែលស្រ្តីរៀបការហើយគួររក្សាឱ្យបាន៖

១. បន្ដតាមចាប់ក្ដីសុបិន្ដ

ស្រ្តីភាគច្រើននៅពេលរៀបការហើយតែងតែលះបង់ខ្លួនឯង ដើម្បីគ្រួសាររបស់ខ្លួន ហើយក៏លែងអើពើនឹងក្ដីសុបិន្ដដែលខ្លួនឯងធ្លាប់ប្រាថ្នាចង់ធ្វើដែរ។ យ៉ាងណាមិញត្រូវគិតមកវិញថាបើទោះបីជាយើងបានបញ្ចប់ភាពនៅលីវពិតមែន តែយើងមិនបានបញ្ចប់​ខ្លួនឯងក្នុងការតាមចាប់ក្ដីសុបិន្ដនោះទេ។ ម្យ៉ាងវិញទៀត ការសម្រេចបានក្ដីសុបិន្ដគឺប្រៀប​ដូចជាការ​រកប្រាក់ចំណូលមួយចំណែក បង្ហាញភាពរឹងមាំ និងមិនចាំបាច់រស់នៅក្រោមការគ្រប់គ្រងរបស់នរណាម្នាក់ផងដែរ។

២.​ រក្សាមិត្តភក្ដិជិតស្និត

គ្រួសារមានសារៈសំខាន់ ប៉ុន្តែក្នុងនោះយើងគួរតែមានមិត្តភក្ដិជិតស្និតនៅក្បែរខ្លួនដែរ។ ពេលខ្លះបន្ទាប់ពីរៀបការរួចមិនប្រាកដថាប្ដីរបស់យើងទទួលស្ដាប់រាល់ការត្អូញត្អែរនោះទេ ដោយគេអាចនឹងមានភាពនឿយហត់ពីការងារ ឬសម្ពាធផ្សេងៗជាដើម។ ដូច្នេះយើងអាចយកបញ្ហាមួយចំនួនទៅចែករំលែកជាមួយមិត្តភក្ដិជិតស្និតណាមួយដែលអាចទុកបាន ដើម្បីឱ្យបានធូរស្បើយអារម្មណ៍។ បែបនេះហើយក្រោយរៀបការយើងមិនគួរផ្ដាច់ទំនាក់ទំនងជាមួយមិត្តភក្ដិទាំងស្រុងនោះទេ។

៣. រក្សាអាកប្បកិរិយាល្អ

ការរក្សាអាកប្បកិរិយាក្នុងគ្រួសារគឺរឿងចាំបាច់មែនទែនដែលធ្វើឱ្យសមាជិកគ្រួសារមានភាពងាយស្រួលចូលជិត និងប្រាស្រ័យទាក់ទងជាមួយ។ ប្រសិនបើយើងតែងតែ​បញ្ចេញអាកប្បកិរិយាមើលទៅដូចជាធុញទ្រាន់ ចូលចិត្តស្ដីបន្ទោស និងបង្ហាញអាការៈដែលប៉ះពាល់ដល់ទឹកចិត្តអ្នកផ្ទះ នោះអាពាហ៍ពិពាហ៍ក៏នឹងរងផលប៉ះពាល់តាមនោះដែរ។ ដូច្នេះហើយនៅពេលមានបញ្ហាណាមួយកើតឡើងរវាងអ្នកទាំងពីរ ចាំបាច់ត្រូវរក្សាអាកប្បកិរិយាជាមុន សឹមស្វែងរកដំណោះស្រាយតាមក្រោយ។

៤. បន្ដការរៀនសូត្រ និងលូតលាស់

មិនខុសនោះទេមនុស្សស្រីដែលបានរៀបការមានគ្រួសាររួចហើយ នៅពេលមានអាយុច្រើនបន្តិចនឹងចាប់ផ្ដើមបោះបង់ចោល​គោលដៅ និងការអភិវឌ្ឍន៍ផ្ទាល់ខ្លួនជាមិន​ខាន។ ប៉ុន្តែបច្ចុប្បន្ននេះសង្គមគឺកាន់តែរីកចម្រើន ដូច្នេះមនុស្សគ្រប់គ្នាមិនថាប្រុស ឬស្រីនោះទេគឺត្រូវតែដើរឱ្យទាន់សម័យកាលដែរ។ ប្រសិនបើយើងបញ្ឈប់ដំណើរត្រឹមនេះ នោះប្រៀបដូចជាយើងកំពុងដើរថយក្រោយ ឬនៅទ្រឹង​មួយ​កន្លែង​ដូច្នេះដែរ។ បែបនេះហើយ ដើម្បីជៀសវាងភាពលំបាកគួរតែព្យាយាមរៀនសូត្រពីអ្វីថ្មីៗ ដើម្បីភាពរីក​ចម្រើន​របស់ខ្លួន៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត

ការញៀនមើលរឿង AI អាចជះផលប៉ះពាល់រយៈពេលវែងដល់សុខភាពផ្លូវចិត្ត

ទោះបីជាដឹងយ៉ាងច្បាស់ថា តួអង្គមិនមែនជាមនុស្សពិត សាច់រឿងមានភាពស្រដៀងគ្នា និងបង្កប់អត្ថន័យច្រំដែល ក៏ប៉ុន្តែមនុស្សជាច្រើនរូបនៅតែបន្តទស្សនារឿងភាគខ្លីដែលផលិតឡើងដោយ