កូនខ្មែរកាត់រុស្ស៊ី ឌៀប សុហ្វៀរ៉ា សិល្បករស្រករក្រោយ កំពុងត្រូវប៉ាន់ការងារសិល្បៈ

ប្រិយមិត្តអ្នកនិយមតាមដានរឿងរ៉ាវសិល្បៈពិតជាបានស្គាល់ កូនខ្មែរកាត់រុស្ស៊ី យុវតី ឌៀប សុហ្វៀរ៉ា ដែលនាងជាសិល្បករស្រករក្រោយម្នាក់ កំពុងផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំង​ក្រោយឈ្នះតំណែង 2nd Runner up ពីកម្មវិធី Little Miss Junior Idol World 2023 នៅប្រទេសថៃ​កន្លង​ទៅ។

អាយុតិចក៏ពិតមែន តែសម្រស់ និង​ទេពកោសល្យសិល្បៈរបស់ សុហ្វៀរ ល្អមិនចាញ់សិល្បកររៀមច្បងប៉ុន្មានឡើយ ទាំងការដើរម៉ូដ ការសម្តែង និងការតុបតែងខ្លួនជាដើម។ ជា​ហេតុធ្វើឱ្យឆក់បានការងារធំៗជាហូរហែ ក្លាយជាសិល្បករស្រកររលកក្រោយដ៏លេចធ្លោម្នាក់។

កូនកាត់ខ្មែរ-រុស្ស៊ីរូបនេះ លេចមុខថតសម្អាងការតាំងពីនាងអាយុ ១២ ឆ្នាំមកម៉្លេះ រួចក៏បានចូលរួមប្រកួតកម្មវិធីបវរកញ្ញាវ័យក្មេង រហូតឈ្នះជយលាភីពីកម្មវិធីអន្តរជាតិទៀតផង។ គ្រាន់តែឈ្នះការប្រកួតអន្តរជាតិភ្លាម ការងារសម្រុកមករក ឌៀប សុហ្វៀរ៉ា ដូចទឹកបាក់ទំនប់ ធ្វើឱ្យសិល្បការិនីរូបស្រស់នេះមានឱកាសសាងស្នាដៃ និងកេរ្តិ៍ឈ្មោះ​លើ​វិថីសិល្បៈទាំងវ័យក្មេង។

ក្រៅពីការថតម៉ូដសម្អាងការ យុវតីដ៏ស្រស់ឆើតឆាយនេះ ទទួលបានការងារថតប្រម៉ូតផ្សព្វផ្សាយផលិតផល, ស៉្បតពាណិជ្ជកម្ម, ថត MV ចម្រៀង និងបានប្រឡូកវិស័យភាពយន្តថែមទៀតផង។ ជាក់ស្តែង នាងត្រូវបានផលិតកម្ម LD Entertainment ជ្រើសឱ្យសម្តែងតួឯកភាពយន្តរន្ធត់ព្រឺព្រួច «ហ្វូតូកូពី» និងរឿងភាគខ្នាតធំ «កោះទ្រង់អន្លង់ស្នេហ៍» របស់ស្ថានីយ៍ទូរទស្សន៍ទំនើប PNN ផងដែរ។ 

រឹតតែពិសេស ស្នាដៃខ្សែភាពយន្តថ្មីចំណងជើង «ខ្មោចតាម – The Follower »ដែលតារាស្រីកូនកាត់​រូបនេះ ចូលរួមសម្តែងបានសម្ពោធចាក់បញ្ចាំងជាផ្លូវការ កាលពីថ្ងៃទី២០ ខែមិថុនា ដែលរឿងព្រឺព្រួចថ្មីនេះឆ្លុះបញ្ចាំងពីកម្មផល និងបង្កប់អត្ថន័យអប់រំពីការរស់នៅប្រចាំថ្ងៃផងដែរ។

តាមរយៈ trailer បង្ហាញឱ្យឃើញថា ការសម្តែង និងការដាក់អារម្មណ៍មនោសញ្ចេតនារបស់ សុហ្វៀរ៉ា ពិតជាល្អ មើលទៅព្រឺព្រួចទៅតាមដាច់រឿងតែម្តង គួបផ្សំបច្ចេកទេស​ថតរបស់អភិហ្វៀម – Abhi Film ធ្វើឱ្យរឿងនេះកាន់តែរន្ធត់ញាប់ញ័រ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ស្វាគមន៍មកកាន់កម្ពុជា! តារាសម្ដែងចិន Li Meng និង Jiang Yiyi នឹងចូលរួមមហោស្រពភាពយន្តកម្ពុជាអាស៊ី ២០២៦ ក្នុងនាមទូតសុច្ឆន្ទៈ

តារាសម្ដែងស្រីចិនពីររូបគឺ Li Meng និង Jiang Yiyi ត្រូវបានប្រកាសតែងតាំងជាទូតសុច្ឆន្ទៈ និងទូតសុច្ឆន្ទៈយុវជននៃមហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ ដែលរៀបចំឡើង

លោកអភិបាលក្រុងឡុងប៊ិច Rex Richardson ទទួល​ស្វាគមន៍ ព្រះនាង ជេនណា យ៉ាងកក់ក្ដៅ

កាលពី​ជាង ១ សប្ដាហ៍​មុន ព្រះនាង នរោត្តម ជេនណា បាន​ធ្វើ​ដំណើរ​ទៅ​កាន់​សហរដ្ឋអាមេរិក និង​បាន​ទៅ​កាន់​ទីក្រុង​ឡុងប៊ិច ហើយ​លោក Rex Richardson បាន​ទទួល​ស្វាគមន៍​យ៉ាង

Dolly Parton និងកេរតំណែលនៃទឹកចិត្តដ៏សប្បុរសដែលពិភពលោកនឹងបន្តចងចាំ

នៅថ្ងៃទី២៥ ខែសីហានេះ គឺជាថ្ងៃមួយដែលពិភពលោកបានបាត់បង់នារីដ៏សប្បុរសម្នាក់ ឈ្មោះថា Dolly Parton។

អ្នកវិទ្យាសាស្ត្របកស្រាយមូលហេតុបង្កឱ្យមានទឹកជំនន់បាក់ដីដ៏សាហាវនៅព្រំដែនទីបេ-នេប៉ាល់

មូលហេតុនៃការរអិលបាក់ដី និងទឹកជំនន់ដ៏សាហាវនៅតាមបណ្តោយព្រំដែននេប៉ាល់-ទីបេមិនទាន់មានសេចក្ដីបញ្ជាក់ប្រាកដ ១០០% នៅឡើយទេ ប៉ុន្តែអ្នកជំនាញនិយាយថា ហានិភ័យនៃ

Billboard  ហ្វីលីពីន បញ្ចូលឈ្មោះ វណ្ណដា ​ក្នុង​ចំណោម​សិល្បករ ១៥រូប កំពុង​រួមចំណែកកំណត់ទិសដៅថ្មី​វិស័យ​ហ៊ីបហប​នៅ​អាស៊ីអាគ្នេយ៍

កំពូល​តារា​រ៉េប វណ្ណដា នៅតែ​ធ្វើឲ្យ​អ្នក​គាំទ្រ​មាន​មោទនភាព និង​ភ្ញាក់ផ្អើល ដោយ​ថ្មី​ៗ​នេះ​លោក​បាន​បង្ហាញ​មុខ​នៅ Billboard Philippine។ វណ្ណដា ដែល​ជា​សិល្បករ​

ចូលរួមម្ដងទៀតហើយ! ប្រេនខ្មែរ ALmée Couture នឹងទៅ New York Fashion Week 2026 ខែក្រោយនេះ

ជា​ថ្មី​ម្ដង​ទៀត​ប្រេន​សម្លៀកបំពាក់​កូន​ខ្មែរ​ដែល​ល្បី​លំដាប់​អន្តរជាតិ ALmée Couture ដែល​កសាង​ឡើង​ដោយ​ដៃ​ស្ត្រី​វ័យ​ក្មេង​ដ៏​ស្រស់​ស្អាតTaing Sokhang។ កាលពី​

CSFF ចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយ ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និង​ផ្សព្វផ្សាយ​ទេសចរណ៍កម្ពុជា

កាលពី​ថ្ងៃ ២១ ខែ សីហា ឆ្នាំ ២០២៦ កន្លង​ទៅ ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និង​ផ្សព្វផ្សាយ​ទេសចរណ៍កម្ពុជា (CTB) និង​មហោស្រពភាពយន្តខ្លីចតុមុខ (CSFF)

ប្រទេសអូស្ត្រាលីប្រកាសហាមឃាត់មិនឱ្យបទចម្រៀងបង្កើតដោយ AI ចូលតារាងចម្រៀងផ្លូវការណាមួយឡើយ

ថ្មីៗនេះសមាគមឧស្សាហកម្មថតសំឡេងអូស្ត្រាលី (ARIA) បានចេញវិធានការថ្មីដោយហាមឃាត់បទចម្រៀងដែលបង្កើតឡើងដោយបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត

មកស្គាល់ពីត្បូង Zircon ខៀវ របស់ខេត្តរតនគិរី ល្បីសុះសាយរហូតដល់ក្រុមហ៊ុន LV ជ្រើសច្នៃគ្រឿងអលង្ការតម្លៃមហាសាល

ដូច​ដែល​ដឹង​ស្រាប់​ហើយ​ថា កាលពី​ប៉ុន្មាន​ថ្ងៃ​មុន​ល្បី​រឿង​ក្រោយ​ក្រុមហ៊ុន Louis Vuitton របស់​បារាំង បាន​ច្នៃ​ត្បូង Zircon ខៀវ របស់​ខេត្ត​រតនគិរី នៃ​ប្រទេស​

«កន្លាស់អាវរូបចាបទាំងគ្រាប់» បច្ចុប្បន្នក្លាយជាគ្រឿងតុបតែង​លម្អ​កាយា​កូនក្រមុំ ក្នុងថ្ងៃមង្គលការ

សម្ដេច​ព្រះ​វររាជ​នី នាថ វ័ណ ជា​ម្ចាស់ «កន្លាស់​ចាប​ទាំង​គ្រាប់» ដ៏​ប្រណីត កាលពី​អតីតកាល បាន​កំពុង​ក្លាយ​ជា​គ្រឿងអលង្ការ​ដ៏​ថ្លៃថ្លា នា​ថ្ងៃ​មង្គលការ​កូន​ក្រមុំ