ទង្វើ ៧ យ៉ាងដែលមនុស្សច្រណែនគេចូលចិត្តធ្វើពីក្រោយខ្នង

មនុស្សគ្រប់គ្នារស់នៅក្នុងសង្គមនេះត្រូវតែមានទំនាក់ទំនងមិត្តភាពជាមួយមនុស្សជុំវិញខ្លួន។ ទន្ទឹមនឹងនេះមិនមែនមនុស្សទាំងអស់ដែលយើងកំពុងបង្កើតចំណងមិត្តភាពជាមួយនោះសុទ្ធតែស្មោះត្រង់ឡើយ។ ពោលក្នុងចំណោមនោះ មនុស្សមួយភាគតូចតែងតែមានចិត្តច្រណែនជាមួយយើងស្ទើរគ្រប់យ៉ាង។ ជាក់ស្ដែងខាងក្រោមនេះគឺជាទង្វើដែលមនុស្សចូលចិត្តច្រណែនគេតែងធ្វើនៅក្រោយខ្នង៖

១. និយាយដើមក្រោយខ្នង

មនុស្សដែលមានចិត្តច្រណែនជាមួយអ្នកដទៃតែងតែនិយាយដើមគេពីក្រោយខ្នងដោយមានចេតនាបំផ្លាញកេរ្ដិ័ឈ្មោះយ៉ាងច្បាស់។ ពួកអាចមិនខា្លចក្នុងការផ្សព្វផ្សាយពាក្យចចាមអារ៉ាមដែលមិនពិត ឬប្រើពាក្យមើលងាយយើងនៅចំពោះមុខអ្នកដទៃឡើយ។​ ជាពិសេសពួកគេក៏មានចិត្តញុះញង់ឱ្យអ្នកដទៃស្អប់យើងដោយគ្មានហេតុផងទៀតផង។

២. មានចេតនារំខាន

បន្ថែមលើនេះ មនុស្សច្រណែនអ្នកដទៃតែងមានចេតនាចង់រំខានអារម្មណ៍យើងតាមគ្រប់រូបភាព។ ពេលខ្លះពួកគេអាចនឹងមករិះគន់លើការងារ ជិវិត ឬសូម្បីរបៀបស្លៀកពាក់របស់យើងក្នុងគោលបំណងធ្វើឱ្យយើងមានអារម្មណ៍អន់ចិត្ត និងយល់ថាខ្លួនឯងមិនល្អគ្រប់គ្រាន់នៅឡើយទេ។

៣. តែងមានចិត្តចង់ឈ្នះ

មនុស្សប្រភេទនេះតែងចង់បង្ហាញអ្នកដទៃថាខ្លួនជាមនុស្សពូកែ និងខ្លាំងជាងអ្នកណាទាំងអស់។ ដូច្នេះហើយដើម្បីយកឈ្នះអ្នកណាម្នាក់ ពួកគេនឹងមិនខ្លាចក្នុងការប្រើមធ្យោបាយគ្រប់បែបយ៉ាងដើម្បីទទួលបានសមិទ្ធផល និងមុខតំណែងដែលគេចង់បានមិនខាន។

៤. ព្យាយាមតាមបំផ្លាញផែនការ

ជាងនេះទៅទៀត មនុស្សដែលមានចិត្តច្រណែនជាមួយអ្នកដទៃតែងតែមានចេតនាចង់បំផ្លាញផែនការរបស់យើងដើម្បីរារាំងភាពជោគជ័យ។ ពេលខ្លះពួកគេអាចនឹងប្រើប្រាស់វិធីសាស្រ្តលួងលោមសម្ដែងធ្វើជាមានគោលបំណងល្អមកលើយើង ប៉ុន្តែចេតនាពិតគឺប្រើគ្រប់មធ្យោបាយធ្វើយ៉ាងណាមាន្យផែនការរបស់យើងបានជោគជ័យឡើយ។

៥. ព្យាយាមលួចយកឱកាស

មិនត្រឹមប៉ុណ្ណេះ មនុស្សជំពូកនេះក៏ព្យាយាមលួចយកឱកាសរបស់យើងទៅហើយបង្ហាញពីឧត្តមភាពរបស់ពួកគេមកលើដោយមិនគិតពីមិត្តភាពនោះទេ។ ដូច្នេះក្នុងជីវិតយើងបើមានមនុស្សបែបនេះនៅជុំវិញខ្លួនមិនថានៅកាលៈទេសៈបែបណានោះទេ ពួកគេតែងព្យាយាមឆ្មក់កេងចំណេញឱកាសពីយើងជានិច្ច។

៦. ព្យាយាមផ្ដល់អារម្មណ៍ឯកោ

អ្វីដែលមនុស្សចូលចិត្តច្រណែនគេឃើញហើយរីករាយនោះគឺនៅពេលឃើញយើងនៅតែឯកោដោយមិនមានមិត្ត ឬអ្នកណាម្នាក់ក្បែរខ្លួន។ ជាងនេះទៅទៀតពួកគេតែងនិយាយអាក្រក់ពីយើង បង្កាច់បង្ខូច ថែមទាំងញុះញង់ឱ្យយើងមានជម្លោះជាមួយអ្នកជុំវិញខ្លួនដើម្បីឱ្យគេផ្ដាច់ចំណងមិត្តភាពជាមួយយើងដែរ។

៧. ព្យាយាមបំបាក់ទឹកចិត្ត

ត្រឹមតែឃើញមនុស្សដែលពួកគេមិនចូលចិត្តឯកោ បរាជ័យ និងមិនរីករាយ ពួកគេមិនទាន់អស់ចិត្តនៅឡើយទេ។ ពោលមនុស្សបែបនេះតែងតែព្យាយាមខ្លាំងណាស់ដើម្បីបំបាក់ទឹកចិត្តរបស់យើង ហើយពួកគេនឹងឆក់ឱកាសនោះដើម្បីជាន់យើងទៅបង្ហាញអ្នកដទៃពីភាពជោគជ័យរបស់គេ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សមាគមសិល្បករខ្មែរដឹកនាំដោយអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង នាំ​ក្រុមសិល្បករទស្សនាភាពយន្ត «LOOT»ដើម្បីបំផុសការ​​ស្វែងយល់អំពីដំណើរនៃប្រវត្តិសាស្ត្រ

អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំឱ្យសិល្បករខ្មែរប្រមាណ ៥០រូប ចូលរួមទស្សនាខ្សែភាពយន្តឯកសារអន្តរជាតិ «LOOT: ការវិលត្រឡប់មកវិញនូវរតន

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត