ចង់ហាត់ប្រាណបានសាច់ដុំស្អាតអត់? STEP ប្រាប់របបអាហារ ជួយជំរុញឲ្យឆាប់ឃើញប្រសិទ្ធភាព

ក្រោយការបង្ហាញមុខសាជាថ្មីជាមួយបទ«កាឡកណ្ណី» បន្ទាប់ពីបាត់មុខអស់រយៈពេល​យូរSTEPបានធ្វើឱ្យមហាជន និងអ្នកគាំទ្រភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រោះលោកបាននាំមកនូវបទចម្រៀងបែបថ្មី ហើយប្លែកដែល​មានគុណភាពជូនអ្នកគាំទ្រ។

ជាពិសេសអ្វីដែល​​ កាន់តែប្លែក ទៅទៀតនោះSTEP បាននាំមកជាមួយនូវភាពស្រស់សង្ហាមួយបែបផ្សេង គឺមានមាឌមាំជាងមុន និងសាច់ដុំកង់ៗស្អាតជាងមុន ដែល​នោះ​គឺជាគោលបំណងរបស់លោក ចង់បង្ហាញទៅកាន់ហ្វេន​អ្វីថ្មីៗផងដែរ។ដើម្បីឱ្យការហាត់ប្រាណឆាប់បានផល៖តាមរយៈការបង្ហោះវីដេអូនៅលើហ្វេកបុកផេកផ្លូវការ STEP ក៏បានចែករំលែកនូវវិធីសាស្រ្តក្នុងការញ៉ាំអាហារមួយចំនួន 4.2 REP.

១. អាហារ
ពេលព្រឹក
ដោយសារ STEP ជាមនុស្សដែលចូលចិត្តធ្វើអ្វីលឿនៗដូច្នេះហើយលោកបានជ្រើសរើសយកនំប៉័ងជាមួយត្រីធូណាជាអាហារពេលព្រឹក។

ថ្វីត្បិតមិនសូវមានរសជាតិឆ្ងាញ់ប៉ុន្តែសម្រាប់អ្នកតមអាហារគឺតម្រូវឱ្យញ៉ាំអាហារណាដែលមាន ប្រូតេអ៊ីនច្រើន ប៉ូវ និង មិនធ្វើឱ្យធាត់ ទើបលោករើសយកអាហារពេលព្រឹកមួយនេះ។តារាចម្រៀងប្រុសរូបនេះក៏បាននិយាយបន្ថែម​ពី​លើ​មូលហេតុដែលលោកចូលចិត្តញ៉ាំត្រីធូណាកំប៉ុង គឺវាអាចរក្សាបានយូរ និងមិនចំណាយពេលច្រើនសម្រាប់ចម្អិន។ដូច្នេះសម្រាប់អាហារពេលព្រឹកមួយពេលនេះមាន​​ ២៩០ កាឡូរី និងប្រូតេអ៊ីន ៣៣ ក្រាម។

២. អាហារ
ថ្ងៃត្រង់
មកដល់អាហារថ្ងៃត្រង់ STEP បានជ្រើសរើសយកសាច់ទ្រូងមាន់ ២០០ ក្រាមប្រឡាក់ចៀនញ៉ាំជាមួយបន្លែស្រស់ៗ។

តារាចម្រៀង​ឈ្មោះ​ពិត សុខ វិបុល បានបន្តថាប្រសិនបើយើងមានការ កំណត់របបអាហារតឹងរ៉ឹង ហើយញ៉ាំអាហារដែលមិនមានរសជាតិឆ្ងាញ់ទៀត នោះនឹងមានភាព លំបាកក្នុងការតមអាហារ មិនខាន។ជាការពិតសម្រាប់អ្នកតមអាហារ គឺ មិនត្រូវញ៉ាំអាហារមានរសជាតិដិតនោះទេ ប៉ុន្តែចំពោះលោកផ្ទាល់គិតថាការញ៉ាំសាច់ទ្រូងមាន់គឺជាការកំណត់របបអាហារមួយបែបហើយ ដូច្នេះវាគួរតែមានរសជាតិឆ្ងាញ់ទើបអាចធ្វើបានក្នុងរយៈពេលយូរ។ចំពោះអាហារថ្ងៃត្រង់មួយពេលនេះមាន ៤៥០ កាឡូរី និងប្រូតេអ៊ីន ៦៥ ក្រាម។450 cal

៣. អាហារ
សម្រន់ពងមាន់ស្ងោរគឺអាហារប្រចាំត្រកូលសម្រាប់អ្នកហាត់ប្រាណនិងតមអាហារ។

ជាមួយគ្នានេះពងមាន់ស្ងោរគឺជាចំណីអាហារប្រចាំរបស់លោកញ៉ាំក្នុងពេលហាត់ប្រាណដើម្បី​ថត​បទចម្រៀង «កាឡកណ្ណី»។ជាពិសេសនៅពេលដែលលោកត្រូវចំណីកំដរមាត់ លោកតែងតែញ៉ាំ ពងមាន់ស្ងោរ ២ គ្រាប់ជាមួយយ៉ាអួរមួយកំប៉ុង ។ចំពោះអាហារសម្រន់មួយនេះមាន ២៥៩ កាឡូរី និងប្រូតេអ៊ីន ២២ ក្រាម។

៤. អាហារ
មុនហាត់ប្រាណរហូតមកពេលដែម្ចាស់បទ«កាឡកណ្ណី»ត្រូវចេញទៅហាត់ប្រាណភាគច្រើនលោកតែងតែក្រឡុកទឹកដោះគោជាមួយចេកនិងម្សៅប្រូតេអ៊ីន។

ចំពោះលោកផ្ទាល់ពេលខ្លះលោកបានញ៉ាំ ហើយពេលខ្លះក៏មិនបានញ៉ាំដែរ។ ដោយសារអ្នកហាត់ប្រាណត្រូវការ ប្រូតេអ៊ីន ប្រហែលលើសពី ១០០ ក្រាម ក្នុងមួយថ្ងៃដូច្នេះនៅពេលញ៉ាំសាច់ច្រើនហើយមិនចាំបាច់ញ៉ាំប្រូតេអ៊ីនក្រឡុកក៏បានដែរ។ប៉ុន្តែសម្រាប់អ្នកដែលរវល់ការងារច្រើន ហើយញ៉ាំមិនសូវបានគ្រប់គ្រាន់អាចញ៉ាំប្រូតេអ៊ីនក្រឡុក ដើម្បីកសាងសាច់ដុំ និងចិញ្ចឹមសារពាង្គកាយ។ចំពោះភេសជ្ជៈនេះមាន ៣៦០ កាឡូរី និងប្រូតេអ៊ីន ៣០ ក្រាម។

៥. អាហារ
ពេលល្ងាចចំពោះSTEPអាហារពេលល្ងាចគឺជាពេលដែលលោកញ៉ាំច្រើនជាងគេដើម្បីឱ្យមានកម្លាំងនិងគេងលក់ស្រួល។

ដូច្នេះថ្ងៃនេះលោកជ្រើសរើសធ្វើ ស៊ុបមីគីមឈី ជាមួយសាច់ជ្រូក។បើទោះបីជាលោកបានឆុកមីកញ្ចប់ពិតមែនតែលោកញ៉ាំត្រឹមពាក់កណ្ដាលប៉ុណ្ណោះ ដោយភាគច្រើនលោកញ៉ាំសាច់ព្រោះវាសម្បូរប្រូតេអ៊ីនជួយព្យាបាលសាច់ដុំក្រោយហាត់ប្រាណហើយ។ លោកគិតថាការញ៉ាំមីច្រើនគឺមិនមានអត្ថប្រយោជន៍សម្រាប់សុខភាពទេ ថែមទាំងធ្វើឱ្យធាត់ទៀតផង។ចំពោះអាហារពេលល្ងាចនេះមាន ៧៥០ កាឡូរី និងប្រូតេអ៊ីន ៦០ ក្រាម។450cal

សរុបមកវិញក្រោយញ៉ាំអាហារបែបនេះពេញមួយថ្ងៃលោកទទួលបាន ២ ១០០ កាឡូរី និងប្រូតេអ៊ីន ២១០ ក្រាម។KCAL2100
PROTEIN210

លោកបានបន្ថែមថាមនុស្សម្នាក់ៗមានរាងកាយខុសគ្នា ការញ៉ាំខុសគ្នា ហើយសម្រាប់ខ្លួនលោកផ្ទាល់ការកំណត់ត្រឹម ២០០០ កាឡូរីក្នុងមួយថ្ងៃគឺសមស្របសម្រាប់លោក ដោយសារលោកគ្រាន់តែចង់រក្សាទម្ងន់ និងបង្កើនសាច់ដុំប៉ុណ្ណោះ។ជាចុងក្រោយលោកបានផ្ដាំថាបើមានការកំណត់របបអាហារល្អហើយ ក៏ត្រូវលៃពេលវេលាដើម្បីហាត់ប្រាណដែរ ដូច្នេះត្រូវចេះថ្លឹងថ្លែងរក្សាតុល្យភាពកត្តាទាំងពីរនេះ៕

រចនាដោយ Article
Designer
ក្រុមការងារទៅលើការរចនាអត្ថបទកញ្ញា ឡាច​ ស្រីកា l LACH SREYKA គឺជាអ្នករចនាក្រាហ្វិក UI/UX ដែលមានបទពិសោធន៍។ បច្ចុប្បន្នគាត់ជាអ្នករចនានៅក្រុមហ៊ុន អប្សរា មេឌា សឺវីស ឯ.ក (Apsara Media Services Co., Ltd.)៕ក្រុមការងារផ្នែករចនាគេហទំព័ររចនាដោយ កញ្ញា ឡាច​ ស្រីកាArticle
Designer
ក្រុមការងារទៅលើការរចនាអត្ថបទកញ្ញា ឡាច​ ស្រីកា l LACH SREYKA គឺជាអ្នករចនាក្រាហ្វិក UI/UX ដែលមានបទពិសោធន៍។ បច្ចុប្បន្នគាត់ជាអ្នករចនានៅក្រុមហ៊ុន អប្សរា មេឌា សឺវីស ឯ.ក (Apsara Media Services Co., Ltd.)៕ក្រុមការងារផ្នែករចនាគេហទំព័ររចនាដោយ កញ្ញា ឡាច​ ស្រីកាទៅមើលអត្ថបទវិញ ក្រុមការងារផ្សេងទៀត លោក នុត រិទ្ធី គឺជាអ្នករចនា សហគ្រិន និងជាអ្នកដឹកនាំអាជីវកម្មបន្ទាប់ពីលោកបានបញ្ចប់ការសិក្សាជាន់ខ្ពស់ផ្នែករចនាផលិតផលនៅទីក្រុងប៉ារីស។ បច្ចុប្បន្នលោកជាស្ថាបនិក និងជានាយកប្រធាន (នាយកប្រតិបត្តិ) នៃក្រុមហ៊ុន នុត-ឌីស៊ាញ (Nouth-Design) នៅប្រទេសបារាំង និងនៅប្រទេសកម្ពុជា។ ទន្ទឹមនឹងនេះ លោកជានាយកប្រធានផ្នែករចនាគេហទំព័រ សម្រាប់ប្រព័ន្ធផ្សព្វផ្សាយអប្សរា មេឌា សឺវីស (Apsara Media Services)៕ប្រធានផ្នែករចនាគេហទំព័រក្រោមការគ្រប់គ្រង និងត្រួតពិនិត្យដោយ លោក នុត រិទ្ធីក្រុមការងារផ្សេងទៀត លោក នុត រិទ្ធី គឺជាអ្នករចនា សហគ្រិន និងជាអ្នកដឹកនាំអាជីវកម្មបន្ទាប់ពីលោកបានបញ្ចប់ការសិក្សាជាន់ខ្ពស់ផ្នែករចនាផលិតផលនៅទីក្រុងប៉ារីស។ បច្ចុប្បន្នលោកជាស្ថាបនិក និងជានាយកប្រធាន (នាយកប្រតិបត្តិ) នៃក្រុមហ៊ុន នុត-ឌីស៊ាញ (Nouth-Design) នៅប្រទេសបារាំង និងនៅប្រទេសកម្ពុជា។ ទន្ទឹមនឹងនេះ លោកជានាយកប្រធានផ្នែករចនាគេហទំព័រ សម្រាប់ប្រព័ន្ធផ្សព្វផ្សាយអប្សរា មេឌា សឺវីស (Apsara Media Services)៕ប្រធានផ្នែករចនាគេហទំព័រក្រោមការគ្រប់គ្រង និងត្រួតពិនិត្យដោយ លោក នុត រិទ្ធីទៅមើលអត្ថបទវិញ Article
Designer
ក្រុមការងារទៅលើការរចនាអត្ថបទ កញ្ញា ឡាច​ ស្រីកា l LACH SREYKA គឺជាអ្នករចនាក្រាហ្វិក UI/UX ដែលមានបទពិសោធន៍។ បច្ចុប្បន្នគាត់ជាអ្នករចនានៅក្រុមហ៊ុន អប្សរា មេឌា សឺវីស ឯ.ក (Apsara Media Services Co., Ltd.)៕ក្រុមការងារផ្នែករចនាគេហទំព័ររចនាដោយ កញ្ញា ឡាច​ ស្រីកាក្រុមការងារផ្សេងទៀត លោក នុត រិទ្ធី គឺជាអ្នករចនា សហគ្រិន និងជាអ្នកដឹកនាំអាជីវកម្មបន្ទាប់ពីលោកបានបញ្ចប់ការសិក្សាជាន់ខ្ពស់ផ្នែករចនាផលិតផលនៅទីក្រុងប៉ារីស។ បច្ចុប្បន្នលោកជាស្ថាបនិក និងជានាយកប្រធាន (នាយកប្រតិបត្តិ) នៃក្រុមហ៊ុន នុត-ឌីស៊ាញ (Nouth-Design) នៅប្រទេសបារាំង និងនៅប្រទេសកម្ពុជា។ ទន្ទឹមនឹងនេះ លោកជានាយកប្រធានផ្នែករចនាគេហទំព័រ សម្រាប់ប្រព័ន្ធផ្សព្វផ្សាយអប្សរា មេឌា សឺវីស (Apsara Media Services)៕ប្រធានផ្នែករចនាគេហទំព័រក្រោមការគ្រប់គ្រង និងត្រួតពិនិត្យដោយ លោក នុត រិទ្ធីទៅមើលអត្ថបទវិញ Article
Designer
ក្រុមការងារទៅលើការរចនាអត្ថបទកញ្ញា ឡាច​ ស្រីកា l LACH SREYKA គឺជាអ្នករចនាក្រាហ្វិក UI/UX ដែលមានបទពិសោធន៍។ បច្ចុប្បន្នគាត់ជាអ្នករចនានៅក្រុមហ៊ុន អប្សរា មេឌា សឺវីស ឯ.ក (Apsara Media Services Co., Ltd.)៕ក្រុមការងារផ្នែករចនាគេហទំព័ររចនាដោយ កញ្ញា ឡាច​ ស្រីកាលោក នុត រិទ្ធី គឺជាអ្នករចនា សហគ្រិន និងជាអ្នកដឹកនាំអាជីវកម្មបន្ទាប់ពីលោកបានបញ្ចប់ការសិក្សាជាន់ខ្ពស់ផ្នែករចនាផលិតផលនៅទីក្រុងប៉ារីស។ បច្ចុប្បន្នលោកជាស្ថាបនិក និងជានាយកប្រធាន (នាយកប្រតិបត្តិ) នៃក្រុមហ៊ុន នុត-ឌីស៊ាញ (Nouth-Design) នៅប្រទេសបារាំង និងនៅប្រទេសកម្ពុជា។ ទន្ទឹមនឹងនេះ លោកជានាយកប្រធានផ្នែករចនាគេហទំព័រ សម្រាប់ប្រព័ន្ធផ្សព្វផ្សាយអប្សរា មេឌា សឺវីស (Apsara Media Services)៕ប្រធានផ្នែករចនាគេហទំព័រក្រោមការគ្រប់គ្រង និងត្រួតពិនិត្យដោយ លោក នុត រិទ្ធីក្រុមការងារផ្សេងទៀត ទៅមើលអត្ថបទវិញ


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

អស្ចារ្យមែន! ការប្រកួត ល្ខោននិយាយ ឆ្នាំនេះចូលរួមសុទ្ធតែសិល្បករមានភាពប៉ិនប្រសប់ក្នុងការសម្ដែង

កម្មវិធី​មហោស្រព ល្ខោន​និយាយ ទូទាំង​ប្រទេស ឆ្នាំ ២០២៦ ត្រូវ​បាន​ចាត់​ជា​ព្រឹត្តិការណ៍​នៃ​ការ​ចងចាំ​សិល្បៈ​បុរាណ​ខ្មែរ​ដែល​បាន​រួម​គ្នា​ថែ​ដោយ​សិល្បករ​ចាស់​ក្មេង

សោកនាដកម្មនៅរាជធានីបុរាណកោះកេរ៖ ការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃបេតិកភណ្ឌខ្មែរ

កោះកេរ ដែលជារាជធានីបុរាណនៃអាណាចក្រខ្មែរក្នុងសតវត្សរ៍ទី ១០ បានឆ្លងកាត់ប្រវត្តិសាស្ត្រដ៏ជូរចត់ រវាងសោកនាដកម្មនៃការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃព្រលឹងវប្បធម៌ជាតិ។

អាជ្ញាធរ​ជាតិ​អប្សរា ធ្វើពិធីភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព២ នៅ​ខ្លោងទ្វារជ័យ

កាលពី​ម្សិលមិញ​នេះ អាជ្ញាធរ​ជាតិ​អប្សរា​បាន​​​ប្រារព្ធ​ពិធី​ភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព ២ នៅ​ខ្លោងទ្វារ​ជ័យ នៃ​ក្រុង​អង្គរ​ធំ ​​ក្រោម​យុទ្ធ​នា

សិង្ហបុរីបង្កើតសេវាកម្មស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ខណៈជាប់ជាប្រទេសមានអត្រាកំណើតទាបបំផុតនៅអាស៊ីអាគ្នេយ៍

ប្រទេសសិង្ហបុរីបានដាក់ឱ្យដំណើរការ App ស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ដែលជាការពិសោធន៍ចុងក្រោយបង្អស់របស់ប្រទេសនេះ

មុនឡើងឆាក Paris Fashion Week 2026 ពេជ្រ វត្តីសារ៉ាវឌ្ឍី និង មាលា ឆ្លៀតយកស្បៃខ្មែរនៅបង្ហាញនៅ Tour Eiffel សិន

នៅ​យប់ថ្ងៃ ២ ខែ​តុលា ឆ្នាំ ២០២៦ (ត្រូវ​ថ្ងៃ ៣ នៅ​កម្ពុជា) ពេជ្រ វត្តីសារ៉ាវឌ្ឍី និង Mélia Constantin ត្រូវដើរ​លើ​ឆាក Paris Fashion Week 2026 ក្នុងនាមជាម៉ូដែល បង

ពណ៌ក្បិនរបស់អ្នកហាត់រាំរបាំបុរាណខ្មែរ បញ្ជាក់ពីតួនាទី

ក្បិន ត្រូវ​បាន​ជនជាតិ​ខ្មែរ​ប្រើ​តាំង​ពី​លទ្ធិ​ព្រហ្មញ្ញ​សាសនា ឬ​ហិណ្ឌូ​ចូល​ក្នុង​ស្រុក​នៅ​សតវត្សរ៍​ទី១។ ការ​ប្រើប្រាស់ ក្បិន​មាន​ភាព​ពេញ​និយម​ខ្លាំង​ណាស់ ក្នុ

ទស្សនិកជនបង្ហាញអារម្មណ៍ក្ដុកក្ដួលក្រោយទស្សនាភាពយន្ត “LOOT” ដែលលាតត្រដាងការពិតពីក្រោយដំណើរវិលត្រឡប់មកកាន់មាតុភូមិរបស់វត្ថុបុរាណកម្ពុជា

ក្រោយពីបានទស្សនាភាពយន្តឯកសាររឿង “LOOT៖ ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា” ទស្សនិកជនបានបង្ហាញពីអារម្មណ៍ស្រណោះដល់ចម្លាក់បុរាណខ្មែរដែលរសាត់អណ្ដែតទៅផុត

ភាពយន្តខ្លីរបស់សមិទ្ធិករខ្មែរ និងបរទេសជាច្រើន ត្រូវបានគណៈ​កម្មការជ្រើសរើស សម្រាប់មហោស្រពភាពយន្តខ្លីចតុមុខនៅក្នុងឆ្នាំ ២០២៦

កាលពីថ្ងៃទី២៥ ខែកញ្ញា មហោស្រពភាពយន្តខ្នាតខ្លីចតុមុខ (Chaktomuk Short Film Festival/ CSFF) បានប្រកាសនៅគ្រប់បណ្តាញសង្គមអំពីការបិទទទួលរឿងខ្លី ពីសមិទ្ធិករជាតិ និងអន

តើបេក្ខភាពជើងខ្លាំងក្រុមណាក្លាយជាម្ចាស់ពាន ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦ ?

លើស​ពី​ផ្ទាំង​ទស្សនីយភាព​សម្ដែង ស្អែក​នេះ​ក៏​នឹង​មាន​ការ​ប្រកួត​ប្រជែង​សមត្ថភាព​លើ​ផ្នែក​ល្ខោន​និយាយ​ពី​សំណាក់​បេក្ខភាព​ជើង​ខ្លាំង​ទាំង ៥ ក្រុម​ដែល​បាន​សម្រិតសម

ពីអតីតអ្នកលួចប្រាសាទបុរាណ ប្រែខ្លួនមកជាអ្នកប្រយុទ្ធដើរស្រោចស្រង់ និងនាំយកដួងព្រលឹងដូនតាត្រឡប់មកមាតុភូមិវិញ!

ចុងក្រោយនៃជីវិត លោក Lion អតីតចោរលួចវត្ថុបុរាណបានប្រែខ្លួនមកជាអ្នកផ្តល់ព័ត៌មានសម្ងាត់ ជាជំហានដ៏សំខាន់ក្នុងការនាំយករតនសម្បត្តិទាំងនោះវិលត្រឡប់មកប្រទេសកម្ពុជាវិញ