កាន់តែខ្ទរខ្ទារ! ភាពយន្តខ្មែររឿង «បណ្ដាសានាងរាត្រី» ត្រៀមចាក់បញ្ចាំងនៅប្រទេសរុស្សី នាខែកញ្ញាខាងមុខ

ភាពយន្ត​ខ្នាត​ធំ​របស់​ផលិតកម្ម​ក្នុង​ស្រុក​ អិល ​ឌី​ ភាពយន្ត ​កំពុង​បាច​សាច​ភាព​ល្បីល្បាញ​របស់​ខ្លួន​កាន់​តែ​ខ្លាំង​​ឡើងៗ ខណៈ​រឿង​ខ្មែរ​ដ៏​រន្ធត់​ ព្រឺព្រួច​មួយ​នេះ​​​ត្រៀម​នឹងចាក់​បញ្ចាំង​នៅ​​ប្រទេស​រុស្សី ​នា​ខែ​កញ្ញា​ខាង​មុខ​នេះ​។​

ភាពយន្តខ្មែររឿង «​បណ្ដា​សានាង​រាត្រី​» ​ជា​ខ្សែ​រឿង​ខ្នាត​ធំ​របស់​ខ្មែរ​ ដែល​ទទួល​បាន​ការ​គាំទ្រ​យ៉ាង​ផុលផុស​នៅ​ក្នុង​ស្រុកកាលពី​ពេល​កន្លង​ទៅ​។ ​ភាពយន្ត​ខ្នាត​ធំ​ដ៏​សែន​រន្ធត់​ ព្រឺព្រួច ​និង​គួរ​ឱ្យ​ភ័យ​ខ្លាច​មួយ​នេះ​មិន​ត្រឹម​តែ​ទទួល​ជោគជ័យ​ក្រាស់​ក្រែល​នៅក្នុងការចាក់បញ្ចាំងក្នុងស្រុក ថែមទាំងទទួលបានការ​គាំទ្រ​ពី​សំណាក់​អ្នក​ទស្សនា​ផ្ទាល់​ឱ្យ​ពិន្ទុ​​ 10/10​ ពេញ​ៗ​តែ​ម្ដង​។​

នៅមិន​អស់​នោះ​ទេ​ភាពយន្ត​ខ្មែរ​ដ៏​ល្បី​មួយ​នេះ​បាន​ក្លាយ​ជា​ភាពយន្ត​ដែល​បំបែក​កំណត់​ត្រា​រក​បាន​ចំណូល​បាន​ច្រើន​បំផុត​​ពី​ការ​លក់​សំបុត្រ​ចូល​ទស្សនា​នៅ​ប្រទេស​​តៃវ៉ាន់ផងដែរ ។ ​​​​​​​ដោយឡែក នា​ថ្ងៃ​ទី​១២​ ខែ​កញ្ញា​ ឆ្នាំ​២០២៤ ​​​​ខាង​មុខ​នេះ​ភាពយន្ត​​ខ្មែរ​ខ្នាត​ធំ​របស់​ផលិតកម្ម​ក្នុង​ស្រុក​ អិល ​ឌី​ ភាពយន្ត​ នឹង​ត្រៀម​ចាក់​បញ្ចាំង​នៅ​តាម​បណ្ដា​រោង​កុន​នៅ​ក្នុង​ប្រទេស​រុស្សី​។

គួរ​បញ្ជាក់​ជា​ថ្មី​ម្ដង​ទៀត​ថា​ ភាពយន្តខ្មែររឿង «​បណ្ដា​សា​នាង​រាត្រី​»​ មិន​ត្រឹម​តែ​ជា​ខ្សែ​រឿង​ដែល​បញ្ចូល​នូវ​ទិដ្ឋភាព​ដ៏​គួរ​ឱ្យ​រន្ធត់​ ព្រឺព្រួច​ និង​ភ័យ​ខ្លាច​ប៉ុណ្ណឹងទេ។ ខ្សែ​រឿង​ដ៏​អស្ចារ្យ​មួយ​នេះ​​គឺ​មាន​ការ​ចូល​រួម​សម្ដែង​ពី​សំណាក់​ព្រះនាង​ នរោត្តម​ ជេន​ណា​ តារា​​ស្រី​លំដាប់​ប្រទេស​ ស៊ីន​ យូប៊ីន និង​តារា​ប្រុស​ភូមា Paing Takhon រួមជាមួយតារាសម្ដែងជាច្រើនរូបទៀតផងដែរ​៕​​​​​​



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

វិទ្យាល័យព្រះអង្គឌួង បានធ្វើមុនគេនូវ “ប្រអប់ទុកទូរសព្ទ” របស់សិស្សក្នុងម៉ោងរៀន

កាលពី​ម្សិលមិញ​សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត គឺជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាន​ណែនាំ​ឲ្យ​លោក​គ្រូ​អ្នក​គ្រូ​ទាំងអស់ ដក​យក​ទូរសព្ទ​ដៃ​ពី​សិស្ស​សាលា

ម្ចាស់ស្នាដៃសៀវភៅ The Man Who stole the gods នឹងបង្ហាញវត្តមាននៅកម្ពុជា

ម្ចាស់​ស្នាដៃ​សៀវភៅ «The Man Who stole the gods» នឹង​បង្ហាញ​វត្តមាន​ដោយ​ផ្ទាល់​នៅ​កម្ពុជា​ដើម្បី​ចូលរួម​ចែក​រំលែក និង​បក​ស្រាយ​រឿងរ៉ាវ​នៃ​ការ​លួច​និង​ជួញ​ដូរ​វត

“រឿងរ៉ាវក្មេងប្រុសកម្សត់ AI” ក្លាយជាអន្ទាក់ផ្លូវចិត្ត បោកប្រាស់យកប្រាក់ពីមនុស្សចាស់នៅចិន

មនុស្សចាស់នៅប្រទេសចិនចាញ់បោកវីដេអូដែលបង្កើតដោយ AI ដោយជួយទិញទំនិញដែលមានតម្លៃខ្ពស់ជាងទីផ្សារ ខណៈជនខិលខូចអាចរកប្រាក់កម្រៃចន្លោះ ២ ០០០ ទៅ ៣ ០០០ យ៉ន់

ការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតកំពុងវាយលុកប្រព័ន្ធទូទឹកកកផ្សារទំនើបទូទាំងអឺរ៉ុប ស្របពេលប្រទេសជាច្រើនប្រកាសឱ្យប្រជាជនទិញស្បៀងត្រៀមទុក

ការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតបានវាយលុកលើហាងទំនិញគ្រឿងទេស និងផ្សារទំនើបនានានៅក្នុងប្រទេសអឺរ៉ុបយ៉ាងហោចណាស់ចំនួនប្រាំបួន កាលពីថ្ងៃចន្ទ ដែលបានជំរុញឱ្យសហភាព

បុរសចិនម្នាក់ប៉ងធ្វើអត្តឃាតក្រោយបែកធ្លាយវីដេអូអាក្រាត និងទិន្នន័យផ្ទាល់ខ្លួនទាំងអស់ បន្ទាប់ពីធ្លាក់ចូលក្នុងអន្ទាក់ Romance Scam

ថ្មីៗនេះយោងតាមតម្រុយរាយការណ៍ពីប្រជាពលរដ្ឋ សមត្ថកិច្ចប៉ូលិសទីក្រុង Huludao ខេត្ត Liaoning បានបំបែកក្រុមឧក្រិដ្ឋកម្មពាក់ព័ន្ធនឹងអំពើទុច្ចរិតថ្មីមួយដែលដឹកនាំដោយ

ឱកាសសម្រាប់អ្នក Single! ហ្វាំងឡង់ផ្តល់ដំណើរកម្សាន្តឥតគិតថ្លៃដល់អ្នកឥតគូ មកស្វែងរកស្នេហ៍ពិតលើទឹកដីប្រទេសខ្លួន

ប្រទេសហ្វាំងឡង់កំពុងស្វែងរកអ្នកនៅលីវពីជុំវិញពិភពលោកចំនួន ១៦ នាក់ ដែលស្ម័គ្រចិត្តចូលរួមដំណើរកម្សាន្តដោយឥតគិតថ្លៃរយៈពេល ៤ ថ្ងៃ ដើម្បីធ្វើការណាត់ជួបបែប Blind date

មាលា ជាប់ក្នុងបញ្ជីឈ្មោះបេក្ខភាព The 100 most beautiful faces 2026 ពី វេទិកា​កម្សាន្ត TC Candler

កូន​ខ្មែរ​កាត់​បារាំង Mélia Constantin ត្រូវ​បាន TC Candler ដែល​ជាវេទិកាកម្សាន្ត​ដ៏​ល្បីល្បាញ​លើ​ពិភពលោក បាន​ជ្រើសរើស​ឲ្យ​មាន​ការ​បោះឆ្នោត ដើម្បី​ក្លាយ​ជា​បេក្ខ

អបអរសាទរ! ក្រសួងវប្បធម៌ប្រកាសពីការប្រគល់ត្រលប់វត្ថុសិល្បៈខ្មែរចំនួន ១៨ ពីទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស

នៅល្ងាចថ្ងៃទី៣០ ខែតុលានេះ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ប្រកាសអំពីការប្រគល់ត្រឡប់មកកម្ពុជាវិញនូវវត្ថុសិល្បៈខ្មែរចំនួន១៨ រូប/បំណែក ដែលបានស្វែងរកឃើញ

កម្ពុជា​រក​ឃើញ​ផូស៊ីល​ឈើ​បុរាណ ៣ កន្លែងទៀតក្នុង​ស្រុកសេសាន ខេត្ត​ស្ទឹងត្រែង

ថ្មីៗ នេះ​ក្រុម​ការងារ​ជំនាញ​នៃ​ការងារ​កំណាយ​ស្រាវជ្រាវ​ផូស៊ីល​ឈើ​បុរាណ ដែល​មាន​អាយុកាល​ចាប់​ពី ១០ម៉ឺន​ឆ្នាំ ដល់ ២ លាន​ឆ្នាំ បាន​ស្វែង​រក​ឃើញ​រណ្ដៅ​សំខាន់ៗ​ចំនួ

ឲ្យពិន្ទុប៉ុន្មាន? រូបសំណាក «បង្កងទឹកសាប» លេចចេញជារូបរាង លើទឹកដីខេត្តតាកែវ

ខេត្ត​តាកែវ បង្កើត​សមិទ្ធផល​ថ្មី​មួយ​ទៀត​នៅ​លើ​ទឹក​ដី​របស់​ខ្លួន។ រូប​សំណាក់ «បង្កង​ទឹក​សាប» កំពុង​លេច​រូបរាង​នៅ​លើ​ទឹក​ដី​នៃ​ខេត្ត​តាកែវ ថែម​ទទួល​បាន​ការ​សរសើរ