ដៃទូលាយ! Jackson ហុចកាដូប្រេនតម្លៃជាង ៤០០០ ដុល្លារជូនដល់អ្នកគាំទ្រ ២ នាក់

តារាប្រុស Jackson Wang ដែលជាសមាជិកក្រុមចម្រៀង GOT7 បានធ្វើឲ្យមហាជនជាច្រើនភ្ញាក់ផ្អើល ក្រោយរូបលោកជូនកាដូដល់អ្នកគាំទ្រខ្លួន ២ នាក់មានតម្លៃជាង ៤០០០ ដុល្លារអាមេរិក។

ថ្មីៗ នេះ តារាប្រុស Jackson Wang បានចូលរួមកម្មវិធីរបស់ប្រេន Louis Vuitton ឬ LV នៅឯទីក្រុង Kuala Lumpur ប្រទេស ម៉ាឡេស៊ី ក្នុងនាមជាទូតសុឆ្ឆន្ទៈ។ ស្របពេលដែលអ្នកគាំទ្រលោកជាច្រើនបានប្រមូលផ្ដុំគ្នា ដើម្បីមកគាំទ្រ និងជួបរូបលោកក្នុងកម្មវិធី។

នៅពេលដែលលោកបង្ហាញវត្ដមានភ្លាម អ្នកគាំទ្រជាច្រើនបានស្រែកគាំទ្រយ៉ាងខ្លាំងដល់រូបលោក។ កាន់តែពិសេស លើកនេះតារាប្រុស Jackson Wang បានផ្ដល់ជូនការភ្ញាក់ផ្អើលដល់អ្នកគាំទ្ររបស់លោកចំនួន ២ នាក់។ លោកបានជ្រើសរើសអ្នកគាំទ្រ ២ រូបដែលមានសំណាង និងជូនកាដូមានតម្លៃខ្ទង់ពាន់ដុល្លារ ដល់ពួកគេ។

លោកបានជូនកាដូជាកាបូបម៉ាក LV Keepall Bandouliere 25 ដែលកាបូបមួយនេះត្រូវបានរាយការណ៍ថា មួយមានតម្លៃ ២២៧០ ដុល្លារអាមេរិក កាដូទាំងពីរនេះមានតម្លៃសរុបជាង ៤៥០០ ដុល្លារអាមេរិក។ សកម្មភាពរបស់លោក បានក្លាយជាប្រធានបទក្ដៅក្នុងបណ្ដាញសង្គម ដោយមានមតិជាច្រើនបានសរសើរពីទឹកចិត្ដរបស់លោកចំពោះអ្នកគាំទ្រ រីឯអ្នកខ្លះក៏លួចច្រណែនដល់អ្នកគាំទ្រមានសំណាង ២ រូបនោះផងដែរ មិនត្រឹមតែបានកាបូប អ្នកទាំងពីរក៏ទទួលបានហត្ថលេខា និងថតរូបថែមទៀត។

គួរបញ្ជាក់ថា Jackson ជាតារាប្រុសម្នាក់ដែលមានទឹកចិត្ដល្អ ជាពិសេសលោកចាត់ទុកអ្នកគាំទ្រដូចជាមិត្ដភក្ដិរបស់ខ្លួន ជារឿយៗ លោកតែងត្រូវអ្នកគាំទ្រជាច្រើនសរសើរពីទឹកចិត្ដ និងអត្ដចរិតរួសរាយរាក់ទាក់របស់លោក នៅខាងក្រៅ។ Jackson ជាសមាជិកក្រុម GOT7 និងបានបញ្ចេញមុខជាផ្លូវការក្នុងឆ្នាំ ២០១៤ លោកបានចាកចេញពីផលិតកម្ម JYP ក្នុងឆ្នាំ ២០២១​ និងបន្ដអាជីពសិល្បៈរបស់ខ្លួននៅឯប្រទេសចិនវិញ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ

ទីបំផុត ប្រតិមានៅប្រាសាទចិនដែលលួចលក់អំឡុងទសវត្ស ៧០ បានវិលមកកម្ពុជាខ្លះៗ ហើយ

តាម​ការ​បញ្ជាក់​លើ​ផេក​ផ្លូវ​ការ​នាយកដ្ឋាន​បុរាណ​វត្ថុ ក្នុង​អំឡុង​ពេល​ដែល​កម្ពុជា​ស្ថិត​ក្នុង​ភ្លើង​សង្គ្រាម ឆ្នាំ ១៩៧៥ មាន​ជន​ឆ្លៀត​ឱកាស​បាន​ចូល​ក្នុង​ប្រាសាទ

យុវជនចិនបដិសេធការឡើងតំណែង ដើម្បីគេចចេញពីសម្ពាធការងារ

បុគ្គលិកជនជាតិចិនជាច្រើនរូបបានចែករំលែកស្គ្រីបអំពីវិធីបដិសេធការឡើងតំណែងតាមអ៊ីនធឺណិត ដើម្បីចៀសវាងពីសម្ពាធការងារបន្ថែម។ នេះចាត់ទុកថាជាសកម្មភាពដែលផ្ទុយ

សែលកាត​បង្វែរ​ប្រាក់​ចំណេញ​ពីអតិថិជន មកជួយទ្រទ្រង់សមាគមសិល្បករខ្មែរ ដោយឆ្នាំទី៣នេះឧបត្ថម្ភ ៤០០ លានរៀល

ក្រុមហ៊ុនសែលកាត ដែល​ជា​ប្រតិបត្តិករ​ទូរគមនាគមន៍​ឌីជីថល និង​សមាគម​សិល្បករ​ខ្មែរ បាន​រៀបចំ​កម្មវិធី​ប្រគល់ និង​ទទួល​ថវិកា​ទ្រទ្រង់​សម្រាប់​​ឆ្នាំ​ទី ៣ មានចំនួន

ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ ប្រទេសជប៉ុនមានប្រជាជនអាយុចាប់ពី ១០០ ឆ្នាំឡើងទៅ លើស ១ សែននាក់

ប្រទេសជប៉ុនបានជួបប្រទះនូវការធ្លាក់ចុះនៃចំនួនប្រជាជនអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ប៉ុន្តែមានក្រុមអាយុមួយដែលកំពុងកើនឡើងសមាជិកថ្មីៗ ហើយមានចំនួនច្រើនជាងពេលណាៗ

អ្នកជំនួញវ័យក្មេង ងន ដេវីដសំបូរ ប្រើទុនជាង ៦លានដុល្លារ បើករោងចក្រផលិតត្រីខ នៅកម្ពុជា

ហ៊ាន​សម្រេច​ចិត្ត​ត្រឡប់​មក​កម្ពុជា ត្បិត​លោក​ជឿជាក់​​ប្រជាជន​កម្ពុជា​ថែ​របស់​ដែល​ខ្លួន​អាច​បង្កើត​បាន ហើយនេះជាហេតុផលដែលអ្នក​ជំនួញ​វ័យ​ក្មេង​ ងន ដេវីដសំបូរ ​ចំណ