មនុស្សស្រីទោះមានដៃគូក៏គួររក្សាទុកប្រាក់មួយកញ្ចប់សម្រាប់ខ្លួនឯងដោយសារមូលហេតុទាំង ៣ នេះ

ជាការពិតជឿជាក់ថាមនុស្សស្រីនៅពេលមានដៃគូ ច្បាស់ណាស់នាងជាមនុស្សម្នាក់ហ៊ានលះបង់គ្រប់យ៉ាងដើម្បីតែមនុស្សដែលនាងស្រឡាញ់យ៉ាងពិតប្រាកដ។ ប៉ុន្តែត្រូវចាំថាមុនពេលស្រឡាញ់គេ យើងត្រូវស្រឡាញ់ខ្លួនឯងជាមុនសិន ជាពិសេសការរៀបចំកញ្ចប់ប្រាក់មួយចំណែកទំនុកបម្រុងសម្រាប់ខ្លួន​ឯងតែម្ដង។ ប្រសិនបើឆ្ងល់ហេតុអ្វីចាំបាច់ត្រូវបម្រុងសម្រាប់ខ្លួនឯង ងាកមកមើល ៣ ហេតុផលខាងក្រោមនេះ៖

១. មនុស្សប្រុសអាចប្រែចិត្តបានគ្រប់ពេល

ស្នេហារវាងមនុស្សពីរនាក់គឺជាអារម្មណ៍ដ៏ជ្រាលជ្រៅ និងងប់ងុលបំផុត។ ប៉ុន្តែអារម្មណ៍ទាំងនោះក៏អាចផ្លាស់ប្ដូរបានទៅតាមពេលវេលាដែរ។ មិនត្រូវគិតថាគេស្រឡាញ់យើងថ្ងៃនេះ ហើយនឹងបន្ដស្រឡាញ់យើងជារៀងរហូតនោះទេ។ ដូច្នេះជាមនុស្សស្រី យើងត្រូវតែប្រាកដចិត្តថាខ្លួនឯងមានលំនឹងសេដ្ឋកិច្ចមួយដ៏រឹងមាំដែលមិនថានៅពេលមានបញ្ហាជាមួយដៃគូ ក៏យើងនៅតែមានសុវត្ថិភាពទាំងផ្លូវកាយ និងផ្លូវចិត្តដដែល។

២. បម្រុងសម្រាប់រឿងដែលមិនបានគ្រោងទុកមុន

ពេញមួយជីវិតរបស់មនុស្សម្នាក់ៗច្បាស់ណាស់គឺមិនអាចទៅមុខដោយរលូនបានតាមអ្វីដែលគ្រោងទុកនោះទេ។ ជាក់ស្ដែងស្ថានភាពខ្លះកើតឡើងភ្លាមធ្វើឱ្យយើងនឹកស្មានដល់ដែលតម្រូវឱ្យមានការដោះស្រាយភ្លាមៗដូចគ្នា។ ក្នុងស្ថានភាពបន្ទាន់បែបនេះ យើងមិនអាចរងចាំការសម្រេចចិត្តពីភាគីម្ខាងទៀតបាននោះទេ ដូច្នេះប្រសិនបើយើងមានកញ្ចប់ប្រាក់មួយចំណែកសម្រាប់ត្រៀមទុកក្នុងហេតុការណ៍បែបនេះ នៅពេលដែលជួបប្រទះបញ្ហាភ្លាមៗគឺក្លាយជាដំណោះស្រាយដ៏ល្អបំផុតតែម្ដង។

៣. សម្រាប់ការចំណាយផ្ទាល់ខ្លួន

ជាមនុស្សស្រីជៀសមិនផុតនោះទេចំពោះតម្រូវការផ្ទាល់ខ្លួនមួយចំនួនដូចជាគ្រឿងសម្អាង សម្លៀកបំពាក់ ឬស្បែកជើងស្អាតៗនោះទេ។ ហេតុនេះយើងមិនអាចចេះតែលាដៃសុំពីដៃគូ ឬដកប្រាក់ពីការសន្សំរួមគ្នានោះដែរ ទើបការបម្រុងទុកសម្រាប់ខ្លួនឯងគឺពិតជាសំខាន់។ មិនដូច្នោះយើងច្បាស់ជាជួបអារម្មណ៍ខកចិត្តច្រើនដងជាមិនខាន ឬឈានដល់មានជម្លោះជាមួយនឹងដៃគូថែមទៀតផង៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ស្វាគមន៍មកកាន់កម្ពុជា! តារាសម្ដែងចិន Li Meng និង Jiang Yiyi នឹងចូលរួមមហោស្រពភាពយន្តកម្ពុជាអាស៊ី ២០២៦ ក្នុងនាមទូតសុច្ឆន្ទៈ

តារាសម្ដែងស្រីចិនពីររូបគឺ Li Meng និង Jiang Yiyi ត្រូវបានប្រកាសតែងតាំងជាទូតសុច្ឆន្ទៈ និងទូតសុច្ឆន្ទៈយុវជននៃមហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ ដែលរៀបចំឡើង

លោកអភិបាលក្រុងឡុងប៊ិច Rex Richardson ទទួល​ស្វាគមន៍ ព្រះនាង ជេនណា យ៉ាងកក់ក្ដៅ

កាលពី​ជាង ១ សប្ដាហ៍​មុន ព្រះនាង នរោត្តម ជេនណា បាន​ធ្វើ​ដំណើរ​ទៅ​កាន់​សហរដ្ឋអាមេរិក និង​បាន​ទៅ​កាន់​ទីក្រុង​ឡុងប៊ិច ហើយ​លោក Rex Richardson បាន​ទទួល​ស្វាគមន៍​យ៉ាង

Dolly Parton និងកេរតំណែលនៃទឹកចិត្តដ៏សប្បុរសដែលពិភពលោកនឹងបន្តចងចាំ

នៅថ្ងៃទី២៥ ខែសីហានេះ គឺជាថ្ងៃមួយដែលពិភពលោកបានបាត់បង់នារីដ៏សប្បុរសម្នាក់ ឈ្មោះថា Dolly Parton។

អ្នកវិទ្យាសាស្ត្របកស្រាយមូលហេតុបង្កឱ្យមានទឹកជំនន់បាក់ដីដ៏សាហាវនៅព្រំដែនទីបេ-នេប៉ាល់

មូលហេតុនៃការរអិលបាក់ដី និងទឹកជំនន់ដ៏សាហាវនៅតាមបណ្តោយព្រំដែននេប៉ាល់-ទីបេមិនទាន់មានសេចក្ដីបញ្ជាក់ប្រាកដ ១០០% នៅឡើយទេ ប៉ុន្តែអ្នកជំនាញនិយាយថា ហានិភ័យនៃ

Billboard  ហ្វីលីពីន បញ្ចូលឈ្មោះ វណ្ណដា ​ក្នុង​ចំណោម​សិល្បករ ១៥រូប កំពុង​រួមចំណែកកំណត់ទិសដៅថ្មី​វិស័យ​ហ៊ីបហប​នៅ​អាស៊ីអាគ្នេយ៍

កំពូល​តារា​រ៉េប វណ្ណដា នៅតែ​ធ្វើឲ្យ​អ្នក​គាំទ្រ​មាន​មោទនភាព និង​ភ្ញាក់ផ្អើល ដោយ​ថ្មី​ៗ​នេះ​លោក​បាន​បង្ហាញ​មុខ​នៅ Billboard Philippine។ វណ្ណដា ដែល​ជា​សិល្បករ​

ចូលរួមម្ដងទៀតហើយ! ប្រេនខ្មែរ ALmée Couture នឹងទៅ New York Fashion Week 2026 ខែក្រោយនេះ

ជា​ថ្មី​ម្ដង​ទៀត​ប្រេន​សម្លៀកបំពាក់​កូន​ខ្មែរ​ដែល​ល្បី​លំដាប់​អន្តរជាតិ ALmée Couture ដែល​កសាង​ឡើង​ដោយ​ដៃ​ស្ត្រី​វ័យ​ក្មេង​ដ៏​ស្រស់​ស្អាតTaing Sokhang។ កាលពី​

CSFF ចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយ ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និង​ផ្សព្វផ្សាយ​ទេសចរណ៍កម្ពុជា

កាលពី​ថ្ងៃ ២១ ខែ សីហា ឆ្នាំ ២០២៦ កន្លង​ទៅ ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និង​ផ្សព្វផ្សាយ​ទេសចរណ៍កម្ពុជា (CTB) និង​មហោស្រពភាពយន្តខ្លីចតុមុខ (CSFF)

ប្រទេសអូស្ត្រាលីប្រកាសហាមឃាត់មិនឱ្យបទចម្រៀងបង្កើតដោយ AI ចូលតារាងចម្រៀងផ្លូវការណាមួយឡើយ

ថ្មីៗនេះសមាគមឧស្សាហកម្មថតសំឡេងអូស្ត្រាលី (ARIA) បានចេញវិធានការថ្មីដោយហាមឃាត់បទចម្រៀងដែលបង្កើតឡើងដោយបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត

មកស្គាល់ពីត្បូង Zircon ខៀវ របស់ខេត្តរតនគិរី ល្បីសុះសាយរហូតដល់ក្រុមហ៊ុន LV ជ្រើសច្នៃគ្រឿងអលង្ការតម្លៃមហាសាល

ដូច​ដែល​ដឹង​ស្រាប់​ហើយ​ថា កាលពី​ប៉ុន្មាន​ថ្ងៃ​មុន​ល្បី​រឿង​ក្រោយ​ក្រុមហ៊ុន Louis Vuitton របស់​បារាំង បាន​ច្នៃ​ត្បូង Zircon ខៀវ របស់​ខេត្ត​រតនគិរី នៃ​ប្រទេស​

«កន្លាស់អាវរូបចាបទាំងគ្រាប់» បច្ចុប្បន្នក្លាយជាគ្រឿងតុបតែង​លម្អ​កាយា​កូនក្រមុំ ក្នុងថ្ងៃមង្គលការ

សម្ដេច​ព្រះ​វររាជ​នី នាថ វ័ណ ជា​ម្ចាស់ «កន្លាស់​ចាប​ទាំង​គ្រាប់» ដ៏​ប្រណីត កាលពី​អតីតកាល បាន​កំពុង​ក្លាយ​ជា​គ្រឿងអលង្ការ​ដ៏​ថ្លៃថ្លា នា​ថ្ងៃ​មង្គលការ​កូន​ក្រមុំ



Leave a Reply

Your email address will not be published.Required fields are marked *