ក្មេងទេ​ តែទឹកចិត្តប្រពៃណាស់! Kim Yoo Jung បរិច្ចាគទឹកប្រាក់ ១០០ លានវ៉ុនដល់មនុស្សចាស់ និងកុមារ

Kim Yoo Jung តារាសម្ដែងកូរ៉េខាងត្បូង បានបរិច្ចាគទឹកប្រាក់ចំនួន ១០០ លានវ៉ុន ឬប្រមាណ៧ម៉ឺន៥ពាន់ដុល្លារដល់អង្គការចំនួន ២ ផ្សេងគ្នា។

តារាសម្ដែងវ័យ ២៥ឆ្នាំរូបនេះ បានធ្វើការបរិច្ចាគដ៏សប្បុរសជាទឹកប្រាក់ចំនួន ៥០លានវ៉ុនដល់ Elderly Support Center ជាមជ្ឈមណ្ឌលដែលគាំពារដល់ចាស់ជរាដែលរស់នៅម្នាក់ឯង និង៥០លានវ៉ុនទៀតដល់មូលនិធិ Green Umbrella Children’s Foundation ដែលជាអង្គការជួយដល់កុមារមានពិការភាព។

តំណាងរបស់ផលិតកម្ម Awesome ENT ដែលនាងកំពុងតែច្រកកោនបានលើកឡើងថា សិល្បកររបស់ខ្លួនធ្វើការបរិច្ចាគនេះ​ ដោយមានគោលបំណងចង់ឱ្យអ្នកដែលខ្វះខាតទាំងនោះអាចរស់នៅក្នុងស្ថានភាពប្រសើរជាងមុន។ លុយបរិច្ចាគនេះនឹងប្រើប្រាស់សម្រាប់ទំនុក​បម្រុងលើស្បៀងអាហារ និងផ្ដល់ការព្យាបាលមួយចំនួនដល់មនុស្សចាស់ដែលទទួលជំនួយពី Elderly Support Center ។ រីឯនៅ Green Umbrella Children’s Foundation លុយនេះនឹងប្រើប្រាស់សម្រាប់ថ្លៃព្យាបាល និងការមើលថែទាំដល់កុមារមានពិការភាពធ្ងន់ធ្ងរដែលមិនមានការផ្គត់ផ្គង់ពីគ្រួសារ។​

គួររំឭកផងដែរថា នេះមិនមែនជាលើកទីមួយទេសម្រាប់តួឯកស្រីនៅក្នុងរឿង My Demon ព្រោះកាលពីដើមឆ្នាំនេះ ពោលគឺនៅក្នុងខែកុម្ភៈ នាងក៏បានបរិច្ចាគទឹកប្រាក់ក្នុងចំនួនតែមួយទៅកាន់មូលនិធិ Korea Pediatric Cancer Foundation ដែលជាទីតាំងផ្ដល់ជំនួយដល់ក្មេងៗដែលកើតជំងឺមហារីក មហារីកគ្រាប់ឈាម និងជំងឺកម្រដទៃទៀត។

បន្ថែមពីនេះទៀត កាលពីឆ្នាំ២០២១ នាងក៏បានប្រើប្រាស់ប្រាក់របស់ខ្លួន ៣០លានវ៉ុន​ (ប្រហែល ២២០០០ដុល្លារអាមេរិក) ដើម្បីជួយដល់កុមារដែលជាជនរងគ្រោះនៃឧក្រិដ្ឋកម្មនានា។​ នេះនៅមិនទាន់អស់ទេ តារាស្រីម្ចាស់ពានរង្វាន់ Face of Asia ពីវេទិកា Asia Star Awards ធ្លាប់ធ្វើការចែករំលែកបែបនេះជាញឹកញយ។ ក្រៅពីជាថវិកា​ នាងក៏ធ្លាប់បរិច្ចាគជាអាវ និងសូម្បីតែស្ម័គ្រចិត្តបញ្ចូលសំឡេងដោយឥតគិតថ្លៃសម្រាប់ភាពយន្តឯកសារ “New Life to Children ទៀតផង។

គួរបញ្ជាក់ផងដែរថា បច្ចុប្បន្ន Kim Yoo Jung ជាម្ចាស់ជំនួយដែលមានអាយុក្មេងជាងគេរបស់ Green Noble Club ដែលជាក្រុមរបស់អ្នកផ្ដល់ជំនួយជាន់ខ្ពស់នៅ Green Umbrella Children’s Foundation៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សមាគមសិល្បករខ្មែរដឹកនាំដោយអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង នាំ​ក្រុមសិល្បករទស្សនាភាពយន្ត «LOOT»ដើម្បីបំផុសការ​​ស្វែងយល់អំពីដំណើរនៃប្រវត្តិសាស្ត្រ

អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំឱ្យសិល្បករខ្មែរប្រមាណ ៥០រូប ចូលរួមទស្សនាខ្សែភាពយន្តឯកសារអន្តរជាតិ «LOOT: ការវិលត្រឡប់មកវិញនូវរតន

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត



Leave a Reply

Your email address will not be published.Required fields are marked *