ហេតុ​អ្វី​បាន​ជា​អ្នក​តែង​តែ​ពន្យារ​ពេល​ក្នុង​ការ​ធ្វើ​អ្វី​មួយ?

មនុស្ស​គ្រប់​គ្នា​ ឬ​មនុស្ស​មួយ​ចំនួន​ធំ​សុទ្ធ​តែ​ធ្លាប់​និយាយ​ថា​ ចាំ​បន្តិច​ទៀត ចាំ​ថ្ងៃ​ស្អែក ចាំ​ខែ​ក្រោយ ចាំ​ៗ​រហូត​ដល់​មិន​ធ្វើ​ពេល​ខ្លះ​។ ការ​ពន្យារ​ក្នុង​ការ​ធ្វើ​អ្វី​មួយ​ យើង​តែង​គិត​ថា​ដោយ​សារ​តែ​ភាព​ខ្ជិល​ តែ​ពេល​ខ្លះ​ទៀត​ហេតុ​អ្វី​​មនុស្ស​ពន្យារ​ពេល​ក្នុង​ការ​ធ្វើ​រឿង​សំខាន់ៗ​ បើ​ថា​វា​​ដោយ​សារ​ភាព​ខ្ជិល​ ដូចជា​មិន​មែន​ទេ។ យ៉ាង​ណា​យើង​មក​ស្វែង​យល់​ពី​ហេតុផល​បែប​ចិត្តវិទ្យា​៥ ​អំពី​ការ​​ពន្យារ​ពេល​ក្នុង​ការ​ធ្វើ​អ្វី​មួយ។

១ អ្នក​ជា​មនុស្ស​ឥត​ខ្ចោះ​និយម (Perfectionist)

ពេល​ខ្លះ​ការ​ក្លាយ​ខ្លួន​ជា​មនុស្ស​ឥត​ខ្ចោះ​និយម​ជួយ​ឲ្យ​កិច្ចការ ឬ​ផលិតផល​របស់​អ្នក​មាន​ភាព​គុណ​ភាព​ និង​ល្អ តែ​យ៉ាង​ណា​ការ​ក្លាយ​ជា​មនុស្ស​ឥត​ខ្ចោះ​និយម ក៏​នឹង​ជំរុញ​ឲ្យ​អ្នក​គេចវេះ​ពី​ការ​ធ្វើ​កិច្ចការ​ ឬ​ពន្យារ​ពេល​ធ្វើ​ដោយ​សារ​តែ​អ្នក​បារម្ភ​ថា​លទ្ធផល​ចេញ​មក​មិន​បាន​ល្អ​ឥត​ខ្ចោះ។ នៅ​ក្នុង​ការ​ស្រាវជ្រាវ​មួយ​ក្នុង​ឆ្នាំ ២០១៧ ក៏​បាន​បញ្ជាក់​ថា​ មនុស្ស​ឥត​ខ្ចោះ​និយម​តែង​តែ​ពន្យារ​ពេល​ក្នុង​ការ​ធ្វើ​កិច្ចការ​អ្វី​មួយ។

២ ខ្លាច​បរាជ័យ

មនុស្ស​ដែល​ទុក​កិច្ចការ​​ត្រូវ​ធ្វើ​ ឬ​ចង់​ធ្វើ​ចោល ដោយ​សារ​ពួក​គេ​​មាន​អារម្មណ៍​សុវត្ថិភាព​ហើយ​ទំនង​ គិត​ថា​ខ្លួន​នឹង​មិន​ប្រឈម​​ការ​បរាជ័យ។ នរណា​ក៏​មាន​ដែរ ​ភាព​ភ័យ​ខ្លាច​ក្នុង​ការ​បរាជ័យ​ តែ​ការ​ភ័យ​ខ្លាច​រហូត​ដល់​ទុក​រឿង​ដែល​ចាំ​បាច់​ចោល​មិន​មែន​ជា​រឿង​ត្រឹម​ត្រូវ​ឡើយ ផ្ទុយ​មក​វិញ​បើ​​ខ្លាច​បរាជ័យ​អ្នក​គួរ​ខិតខំ​ធ្វើ​ឲ្យ​កាន់​តែ​ខ្លាំង​វិញ​ទើប​ជា​ការ​ប្រសើរ។ ក្នុង​លោក​នេះ​មាន​តែ​មនុស្ស​ដែល​មិន​ដែល​ធ្វើ​អ្វី​ថ្មី​ទេ ដែល​មិន​ជួប​បរាជ័យ។

៣ មើល​ស្រាល​កិច្ចការ

មនុស្ស​ទំនង​ពន្យារ​ពេល​ កាល​ណា​កិច្ចការ​មាន​ថ្ងៃ​ផុត​កំណត់​រយៈ​ពេល​យូរ ហើយ​ខ្លួន​គិត​អាច​ធ្វើ​វា​បាន​ក្នុង​រយៈ​ពេល​ខ្លី។ និស្សិត​សកលវិទ្យាល័យ​ប្រហែល​ជា​យល់​ច្បាស់​ពី​ទម្លាប់​នេះ កិច្ចការ​មាន​រយៈពេល​យូរ​សម្រាប់​ធ្វើ​តែ​បែរ​ជា​ជ្រើស​រើស​ធ្វើ​តែ​មួយ​យប់​ដល់​ធ្លាក់​ភ្នែក​ទៅ​វិញ។ ការ​មើល​ស្រាល​កិច្ចការ​ជះ​ឥទ្ធិពល​មិន​ល្អ​ដល់​លទ្ធផល​ការងារ​ ការ​ធ្វើ​ដោយ​ប្រញិបប្រញាប់​មិន​ល្អ​ដូច​ការ​រៀប​ចំ​រយៈ​ពេល​យូរ​នោះ​ទេ ហេតុនេះ​បើ​មាន​ពេល​ធ្វើ​ឲ្យ​ហើយ​មុន​ក៏​ជា​រឿង​ល្អ គ្រាន់​តែ​អ្នក​ត្រូវ​ពិបាក​បង្ខំ​ខ្លួន​ឯង​បន្តិច។

៤ រឿង​ដទៃ​អូសទាញ ឬ​មិន​ចេះ​គ្រប់​គ្រង​ខ្លួន​ឯង

ការ​ពន្យារ​ពេល​ងាយ​នឹង​កើត​ឡើង​ប្រសិន​បើ​វិន័យ​ក្នុង​ការ​ធ្វើ​កិច្ចការ​​របស់​មនុស្ស​​មាន​កម្រិត​ទាប​។ លើស​ពី​នេះ​ការ​គ្មាន​វិន័យ​ក្នុង​ការ​ធ្វើ​កិច្ចការ​ ធ្វើ​ឲ្យ​ខ្លួន​របស់​អ្នក​ងាយ​នឹង​ត្រូវ​បាន​អូស​ទាញ​ពី​រឿង​ដទៃ​។ ស្ថិត​ក្នុង​ពេល​ដែល​ត្រូវ​ធ្វើ​កិច្ចការ​បែរ​ទៅ​ជា​ដើរ​លេង ឬ​ធ្វើ​រឿង​ដទៃ​ ទាំង​នោះ​ហើយ​ជា​ការ​កង្វះ​វិន័យ​ និង​មិន​ចេះ​គ្រប់​គ្រង​ខ្លួន​ឯង។

៥ មើល​ទៅ​កិច្ចការ​ ជា​ចំណោទ​ធំ​ខ្លាំង​ពេក

ឧទាហរណ៍​ថា​ មេ​របស់​អ្នក​ឲ្យ​អ្នក​ត្រៀម​ខ្លួន​សម្រាប់​ធ្វើ​បទ​បង្ហាញ​សម្រាប់​អតិថិជន​ថ្មី​ ប្រសិន​បើ​អ្នក​ចាត់​ទុក​វា​ជា​កិច្ចការ​ដែល​ធំ​ អ្នក​នឹង​មាន​អារម្មណ៍​សម្ពាធ ពន្យារ​ពេល ហើយ​ទំនង​នឹង​គេចវេះ​ពី​កិច្ច​ការ​ទាំង​នោះ​។

អត្ថបទ​មួយ​នេះ​ មិន​មែន​ផលិត​ឡើង​ក្នុង​គោល​បំណង​លើក​ទឹក​ចិត្ត​ឲ្យ​អ្នក​បន្ត​ពន្យារ​ពេល​ធ្វើ​កិច្ច​ការ​អ្វី​មួយ​នោះ​ទេ​ តែ​ជា​អត្ថបទ​ដែល​ជីក​រក​ហេតុ​ផល ឬ​មូលហេតុ​ដើម្បី​ឲ្យ​អ្នក​យល់​ពី​ខ្លួន​ឃើញ​ ដឹង​ពី​មូលហេតុ​ ហើយ​ព្យាយាម​ដោះ​ស្រាយ​វា​ ដើម្បី​ជួយ​ខ្លួន​អ្នក​កុំ​ឲ្យ​ខាត​ពេល​វេលា​មាន​តម្លៃ​របស់​ខ្លួន​ត​ទៅ​ទៀត៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តភាគ “ស៊ុនអ៊ូខុង” AI កំពុងផ្ទុះខ្លាំងនៅចិន ខណៈមានអ្នកមើលជិត ៣០០ លានដងក្រោយចេញបានត្រឹម ៥ ភាគ

ភាពយន្តភាគ AI ខ្នាតវែងដំបូងបង្អស់របស់ប្រទេសចិន រឿង «ស៊ុនអ៊ូខុង វគ្គបន្ត» ឬ «Sequel to Journey to the West» ទទួលបានចំនួនទស្សនាជិត ៣០០ លានដង សម្រាប់ត្រឹម

ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ ដាក់បង្ហាញស្នាដៃសិល្បៈចម្រុះមកពីតំបន់ផ្សេងៗជាច្រើនលើពិភពលោក

លើស​ពី​ការ​តាំង​បង្ហាញ​រូប​ថត «ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ» ជា​ការ​ឆ្លុះ​បញ្ចាំង​អំពី​អនាគត​ដែល​មនុស្ស ធម្មជាតិ វប្បធម៌ និង​បច្ចេកវិទ្យា អាច​រស់​នៅ​ជាមួយ​គ្នា

ក្រសួងវប្បធម៌ ​នឹងរៀបចំសិក្ខាសាលាតម្រង់ទិស ក្រោមប្រធានបទ “ស្បៃខ្មែរ និងរបៀបប្រើប្រាស់ ក្នុងទំនៀមទម្លាប់ប្រពៃណី”

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ប្រកាស​ជូន​ដំណឹង​ជា​ថ្មីម្តងទៀត ស្តី​ពី​ការ​រៀបចំ​សិក្ខាសាលា​ តម្រង់​ទិស ក្រោម​ប្រធានបទ “ស្បៃខ្មែរ និង​របៀប​ប្រើប្រាស់ ក្នុ

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ