ចំណុច​គួរ​ឲ្យ​ចាប់​អារម្មណ៍​មួយ​ចំនួន​​នៅ​លើ​អាវ​បង្កប់​មុខងារ​​ដែល​យើង​មិន​​បាន​ដឹង

នៅ​ជីវិត​ប្រចាំ​ថ្ងៃ​របស់​យើង​មាន​រឿង​តូច​ៗ​ ជាច្រើន​ដែល​យើង​ពុំ​សូវ​បាន​ចាប់​អារម្មណ៍​។ តួ​យ៉ាង​ដូចជា​អាវ​ដែល​យើង​ពាក់​រាល់​ថ្ងៃ​​មាន​ចំណុច​មួយ​ចំនួន​​ជា​មុខងារ​មួយ​ ដែល​យើង​មិន​ធ្លាប់​បាន​ដឹង​ ឬ​មិន​សូវ​ចាំ​អារម្មណ៍​ពី​វា។ ​ខាង​ក្រោម​នេះ​ជា​មុខងារ​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​មួយ​ចំនួន​នៅ​លើ​អាវ​ដែល​យើង​ពុំ​ធ្លាប់​បាន​ដឹង។

១ ត្រីកោណ​នៅ​លើ​អាវយឺត​ដៃ​វែង

ភាគ​ច្រើន​នៃ​អាវយឺត​ដៃ​វែង​បច្ចុប្បន្ន​នេះ​នៅ​តែ​មាន​ត្រីកោណ​នៅ​លើ​កអាវ​។ ត្រី​កោណ​នៅ​លើ​អាវ​នេះ​ដើរ​តួនាទី​ប្រមូល​ញើស​របស់​អ្នក​ប្រើប្រាស់ ហើយ​ម្យ៉ាង​ទៀត​វា​ជួយ​ការ​មិន​ឲ្យ​កអាវ​យា​រធ្លាក់​លឿន​ពេក​ផង​ដែរ។ កាល​ការ​ផលិត​ដំបូង​ត្រីកោណ​នៅ​លើ​អាវយឺត​ប្រភេទ​នេះ​មាន​សភាព​ក្រាស់​ជាង​នេះ​ តែ​ដើរ​តួនាទី​តែ​មួយ​ជា​មួយ​នឹង​ត្រីកោណ​បច្ចុប្បន្ន។

២ ឡេវ​លើ​ស្មា​អាវ​ក្រៅ​

ឡេវ​លើ​ស្មា​អាវ​ជា​ទូទៅ​មាន​នៅ​លើ​អាវ​ក្រៅ ឯក​សណ្ឋាន​ និង​អាវ​នគរបាល​ជា​ដើម​។ ឡេវ​នៅ​លើ​ស្មា​អាវ​រចនា​ឡើង​សម្រាប់​ដាក់​កាបូប​ស្ពាយ​ចំហៀង​របស់​មនុស្ស​ស្រី និង​មុខងារ​សំខាន់​មួយ​ទៀត​នោះ​គឺ​ការពារ​កុំ​ឲ្យ​អាវ​ក្រៅ​ទាំង​នោះ​ធ្លាក់​ស្មា។

៣ ហោប៉ៅ​តូច​ៗ​ពីរ​នៅ​លើ​អាវ​ធំ

អាវ​ក្រៅ​មាន​ច្រើន​ម៉ូត​ខ្លាំង​ណាស់​បច្ចុប្បន្ន​នេះ តែ​យើង​នៅ​អាច​ឃើញ​មាន​អាវ​ក្រៅ​ប្រភេទ​ខ្លះ​នៅ​បន្ត​ដាក់​ហោប៉ៅ​តូច​ៗ​ពីរ​នៅ​ខាង​ស្ដាំ​អាវ។ សព្វ​ថ្ងៃ​ហោប៉ៅ​ទាំង​នោះ​មិន​មាន​មុខងារ​អ្វី​ឡើយ​ តែ​ក្នុង​អតីតកាល​គេ​ផលិត​ឡើង​ជា​កន្លែង​​ដាក់​សំបុត្រ​រថភ្លើង​សម្រាប់​បុរស ។

៤ ទំពក់​នៅ​ខ្នង​អាវ

អាវ​ដែល​មាន​ទំពក់​នៅ​ខ្នង​អាវ​ពេញ​និយម​ខ្លាំង​សម្រាប់​នាវិក​ដែល​មិន​សូវ​មាន​កន្លែង​សម្រាប់​ព្យួរ​អាវ។ ហើយ​ទំពក់​នេះ​មាន​មុខងារ​បែប​នេះ គឺ​​ផ្ដល់​ភាព​ងាយ​ស្រួល​ដល់​អ្នក​ប្រើប្រាស់​សម្រាប់​ព្យួរ​កុំ​ឲ្យ​ទក់​អាវ។

៥ ស្មា​សំលៀក​បំពាក់​ឈើ

ទោះ​មិន​មែន​នៅ​លើ​អាវ​តែ​ស្មា​អាវ​ឈើ​មាន​មុខងារ​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​មួយ។ ក្នុង​អតីតកាល​ស្មា​អាវ​គឺ​មាន​តែ​ឈើ​ប៉ុណ្ណោះ​ផ្ទុយ​ពី​បច្ចុប្បន្ន​ដែល​មាន​ទាំង​ដែក និង​ជ័រ​ផង​ដែរ។ ស្មា​អាវ​ឈើ​ត្រូវ​បាន​គេ​ផលិត​ឡើង​ពី​ឈើ​តែ​ប៉ុន្មាន​ប្រភេទ​ប៉ុណ្ណោះ ហើយ​មុខងារ​របស់​វា​គឺ​ការពារ​ដង្កូវ និង​សត្វ​ល្អិត​ផ្សេងៗ ដោយ​សារ​ក្លិន​នៃ​ឈើ​នឹង​បណ្ដេញ​សត្វ​ល្អិត​ទាំង​នោះ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

លោកយាយវ័យ ៨៤ ឆ្នាំ សម្រេចក្តីស្រមៃរៀនចប់ថ្នាក់បណ្ឌិត ក្រោយតស៊ូនឹងជំងឺមហារីក

ក្នុងវ័យ ៨៤ ឆ្នាំ លោកស្រីបណ្ឌិត Prasanna Mukundan បានសម្រេចក្តីសុបិន ដោយទទួលបានសញ្ញាបត្របណ្ឌិត ទាំងដែលលោកស្រីធ្លាប់គិតថា វាជាក្តីស្រមៃមួយដែលមិនអាចឈោងដល់។

ពីកិច្ចប្រជុំហ្វ្រង់កូហ្វូនីដល់ទឹកដីអង្គរ៖ ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីបារាំង Macron ផ្សារភ្ជាប់វប្បធម៌ និងទេសចរណ៍កម្ពុជា

ក្នុងកំលុងពេលកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះកាលពីថ្ងៃទី១៤ ដល់ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ វត្តមានរបស់ឯកឧត្តម Emmanuel Macron

មកទស្សនកិច្ចកម្ពុជា ២ យប់ ៣ ថ្ងៃ ភរិយាប្រធានាធិបតីបារាំង លោកស្រី ប្រ៊ីហ្ស៊ីត ម៉ាក្រុង បានទៅ​ទីកន្លែងសំខាន់ៗទាំងនេះ

នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​ផ្លូវរដ្ឋ ឬ​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​នៅ​ក្រៅ​ប្រទេស​ម្ដង​ៗ ភរិយា​ថ្នាក់ដឹកនាំ​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ផ្នែក «ការទូតទន់ភ្លន់» (So

មក​ស្គាល់ «បិតា​ស្ថាបនិក» ឆ្នើម​ទាំង ៤ នៃ​អង្គការ​អន្តរជាតិហ្វ្រង់កូហ្វូនី

កូន​ខ្មែរ​ត្រូវ​ចាំ! ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ «ព្រះបរមរតនកោដ្ឋ» គឺជា​ឥស្សរ

កំពូលតារាហូលីវូដ Angelina Jolie មកដល់ខ្មែរ មិនរំលង​​ផ្សារ​ទួលទំពូង ព្រោះសម្បូរវត្ថុ​អនុស្សាវរីយ៍​

កាលពី​ថ្មីៗ​នេះ​កំពូល​តារា​ហូលីវូដ Angelina Jolie បាន​បង្ហាញ​វត្តមាន​លើ​ទឹកដី​កម្ពុជា​ដែល ជា​ផ្ទះ​របស់​អ្នកនាង។ ក្រៅ​ពី​បាន​ទៅ​ទស្សនា​ពិព័រណ៍​អចិន្ត្រៃយ៍​របស់​

សិល្បករខ្មែរ ទទួលបានកិត្តិយស ថតរូបជាអនុស្សាវរីយ៍ជាមួយ ប្រធានាធិបតីបារាំង និងស្រ្តីទី១

កាល​ពី​រាត្រី​ថ្ងៃ ១៥ ខែ​វិច្ឆិកា ឆ្នាំ ២០២៦ សិល្បករ​ខ្មែរ​ទាំង​សម័យ និង​បុរាណ​ច្រើន​រូប​បាន​សម្ដែង​ជូន​ឱកាស​ប្រធានាធិបតី​បារាំង លោក Emmanuel Macron និង​លោក​ស្រ

ប្រជាជនកម្ពុជារួមស្មារតីខ្មែរតែ១ ស្វាគមន៍ពិភពលោកមកកាន់ទឹកដីអច្ឆរិយៈនៃព្រះរាជាណាចក្រកម្ពុជា ក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០

ប្រជាជនកម្ពុជាកំពុងស្វាគមន៍យ៉ាងកក់ក្តៅ និងប្រកបដោយមោទនភាព ចំពោះការអញ្ជើញមកដល់របស់ប្រតិភូជាន់ខ្ពស់ ថ្នាក់ដឹកនាំ និងភ្ញៀវអន្តរជាតិទាំងអស់ មកចូល

ព្រឹត្តិការណ៍កីឡាជាតិ ឆ្នាំ២០២៦ បិទបញ្ចប់ដោយជោគជ័យយ៉ាងត្រចះត្រចង់ ក្រោមការឧបត្ថម្ភផ្តាច់មុខ និងការគាំទ្រយ៉ាងសកម្មពីក្រុមហ៊ុន វឌ្ឍនៈ ដើម្បីបន្តលើកស្ទួយវិស័យកីឡាកម្ពុជា

ព្រឹត្តិការណ៍កីឡាជាតិ លើកទី៥ និងកីឡាជាតិជនពិការ លើកទី៣ ឆ្នាំ២០២៦ ដែលជាមហាព្រឹត្តិការណ៍កីឡាថ្នាក់ជាតិដ៏សំខាន់បំផុតប្រចាំឆ្នាំ បានបិទបញ្ចប់ជាស្ថាពរប្រកប

កម្ពុជា​ដាក់បង្ហាញសិល្បៈ​បុរាណ​ខ្មែរ​ក្នុង​ព្រឹត្តិការណ៍​អន្តរជាតិ «ហ្វ្រង់កូហ្វូនី»

ព្រឹត្តិការណ៍ «ភូមិហ្វ្រង់កូហ្វូនី ឆ្នាំ២០២៦» បើក​ជា​ផ្លូវ​ការ​នា​វេលា​ព្រឹក​ថ្ងៃ​ទី ១៣ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​នៃ​សម្ដេចមហាបវរធិបតី

សារព័ត៌មាន The Star បានចុះផ្សាយពី ជូរី ល្អហួស និងរបាំបុរាណខ្មែរ ដែលនាងយកទៅបង្ហាញក្នុងកម្មវិធីប្រកួតសម្រស់ នៅហ្សាកាតា

ម្មវិធីការ​ប្រកួត Miss Teen Icon International ២០២៦ ដែល​ឥណ្ឌូណេស៊ីធ្វើ​ជា​ម្ចាស់​ផ្ទះ ហើយ​ក៏​មាន​ការ​ចូលរួមពី ជូរីល្អហួស Miss Teen Icon Cambodia 2026 ទទួល​បាន​