អាហារ​សម្រន់​ ៤ប្រភេទ​មិន​ប៉ះពាល់​ដល់​សុខភាព និង​អាច​ញ៉ាំ​​យប់​ជ្រៅ​បាន

ពេល​ឃ្លាន​ជា​ពេល​ដ៏​តប់​ប្រមល់ និង​ពិបាក​ទ្រាំ​សម្រាប់​មនុស្ស​គ្រប់​គ្នា​។ ការ​ឃ្លាន​នៅ​ពេល​ថ្ងៃ​អ្នក​អាច​ញ៉ាំ​អាហារ​អ្វី​ក៏​បាន​ តែ​ការ​ឃ្លាន​នៅ​ពេល​យប់​អ្នក​មិន​អាច​ញ៉ាំ​អាហារ​គ្រប់​យ៉ាង​បាន​ទេ​ ហើយ​មាន​តែ​អាហារ​តិច​តួច​ប៉ុណ្ណោះ​ដែល​មិន​ប៉ះពាល់​សុខភាព។ មនុស្ស​ដែល​តែង​តែ​យូរ​ចូល​គេង​ ជា​ពិសេស​យុវវ័យ​ប្រាកដ​ជា​ប្រឈម​នឹង​ការ​ឃ្លាន​នៅ​ពេល​យប់​នេះ​ តែ​ភាគ​ច្រើន​នៃ​ពួកគេ​មិន​សូវ​បាន​ប្រយ័ត្ន​អំពី​អ្វី​ដែល​ខ្លួន​ញ៉ាំ​ដែល​អាច​បង្ក​ផល​ប៉ះពាល់​ដល់​សុខភាព។ យ៉ាង​ណា​ខាង​ក្រោម​នេះ​គឺ​ជា​អាហារ​សម្រន់​ ៤​ប្រភេទ​ដែល​មិន​ប៉ះពាល់​ដល់​សុខភាព។

១ ផ្លែ​ឈើ​គ្រប់​ប្រភេទ

សាមញ្ញ​ ឆ្ងាញ់ និង​មាន​សារជាតិ​ចិញ្ចឹម​ខ្ពស់​។ ប្រសិន​បើ​អ្នក​និយម​អាហារ​សម្រន់​កែច្នៃ​ ការ​ផ្លាស់​ប្ដូរ​មក​ញ៉ាំ​ផ្លែ​ឈើ​វិញ​ជា​រឿង​ដ៏​ល្អ​ និង​ជួយ​កាត់​បន្ថយ​ការ​កើន​ឡើង​ជាតិ​ស្ករ​ពី​អាហារ​សម្រន់​ទាំង​អស់​នោះ​។ លើស​ពី​នេះ​ទៅ​ទៀត​ផ្លែ​ឈើ​ក៏​មិន​ប៉ះពាល់​ដល់​ដំណេក​របស់​អ្នក​ និង​បំបាត់​ភាព​ឃ្លាន​ពេញ​មួយ​យប់។

២ ពោត​លីង​រស​ជាតិ​ដើម (Popcorn)

ពោត​លីង​ជា​អាហារ​សម្រន់​​ផ្ទុក​ដោយ​ជាតិ​សរសៃ​ដែល​មាន​អត្ថប្រយោជន៍​ដល់​បញ្ហា​សុខភាព​មួយ​ចំនួន និង​សុវត្ថិភាព​ក្នុង​ការ​ញ៉ាំ​នៅ​ពេល​យប់​។ ពោត​លីង​ជា​អាហារ​សម្រន់​ដ៏​ល្អ​មួយ​ក្នុង​ការ​ញ៉ាំ​នៅ​ពេល​យប់​ដោយ​សារ​អ្នក​អាច​ញ៉ាំ​ដោយ​មិន​ចាំ​បាច់​បារម្ភ​ពី​ការ​កើន​ឡើង​កាឡូរី​នោះ​ទេ ពោត​លីង​៣​កំប៉ុង​ធំ​ផ្ទុក​ត្រឹម​តែ ១០០ កាឡូរី​ប៉ុណ្ណោះ។

៣ ស៊ុតស្ងោរ

ពងមាន់​ស្ងោរ ឬ​ពង​ទា​ស្ងោរ​គឺ​ជា​អាហារ​សម្រន់​ដែល​សាមញ្ញ និង​ជា​អាហារ​សម្រន់​ដែល​មាន​សារជាតិ​ចិញ្ចឹម​ខ្ពស់​បំផុត​។ អ្វី​ដែល​ពិសេស​បំផុត​នោះ​គឺ​ស៊ុត​ជា​អាហារ​ដែល​​មាន​កាឡូរី​កម្រិត​ទាប​ ហើយ​​ងាយ​ស្រួល​ធ្វើ និង​លឿន​។

៤ គ្រាប់​ធញ្ញជាតិ

បើ​យោង​ទៅ​តាម​ FDA ការ​ញ៉ាំ​គ្រាប់​ធញ្ញជាតិ​ជា​ប្រចាំ​ជួយ​កាត់​បន្ថយ​ភាព​ធាត់ និង​ហានិភ័យ​នៃ​ជំងឺ​បេះដូង​។ ពពួក​គ្រាប់​ធញ្ញជាតិ​ទាំង​អស់​មាន​សារជាតិ​ មេឡាតូនីន​ខ្ពស់​បំផុត ដែល​វា​ជួយ​ទៅ​ដល់​ការ​គេង​របស់​មនុស្ស​។ គ្រាប់​ធញ្ញជាតិ​ជា​អាហារ​សម្រន់​ដែល​ងាយ​ស្រួល​ញ៉ាំ​នៅ​ពេល​យប់​ និង​មិន​រញ៉េរញ៉ៃ​ច្រើន​ កាន់​តែ​មួយ​កញ្ចប់​ទៅ​រួច​តែ​ម្ដង។ គ្រាប់​ធញ្ញជាតិ​ដូចជា​ គ្រាប់​ស្វាយ​ចន្ទី​ និង​អាល់ម៉ុន​ជា​អាហារ​សម្រន់​ដែល​ពេញ​និយម​ និង​ងាយ​ស្រួល​រក​ដែល​អ្នក​គួរ​សាក​ល្បង៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តភាគ “ស៊ុនអ៊ូខុង” AI កំពុងផ្ទុះខ្លាំងនៅចិន ខណៈមានអ្នកមើលជិត ៣០០ លានដងក្រោយចេញបានត្រឹម ៥ ភាគ

ភាពយន្តភាគ AI ខ្នាតវែងដំបូងបង្អស់របស់ប្រទេសចិន រឿង «ស៊ុនអ៊ូខុង វគ្គបន្ត» ឬ «Sequel to Journey to the West» ទទួលបានចំនួនទស្សនាជិត ៣០០ លានដង សម្រាប់ត្រឹម

ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ ដាក់បង្ហាញស្នាដៃសិល្បៈចម្រុះមកពីតំបន់ផ្សេងៗជាច្រើនលើពិភពលោក

លើស​ពី​ការ​តាំង​បង្ហាញ​រូប​ថត «ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ» ជា​ការ​ឆ្លុះ​បញ្ចាំង​អំពី​អនាគត​ដែល​មនុស្ស ធម្មជាតិ វប្បធម៌ និង​បច្ចេកវិទ្យា អាច​រស់​នៅ​ជាមួយ​គ្នា

ក្រសួងវប្បធម៌ ​នឹងរៀបចំសិក្ខាសាលាតម្រង់ទិស ក្រោមប្រធានបទ “ស្បៃខ្មែរ និងរបៀបប្រើប្រាស់ ក្នុងទំនៀមទម្លាប់ប្រពៃណី”

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ប្រកាស​ជូន​ដំណឹង​ជា​ថ្មីម្តងទៀត ស្តី​ពី​ការ​រៀបចំ​សិក្ខាសាលា​ តម្រង់​ទិស ក្រោម​ប្រធានបទ “ស្បៃខ្មែរ និង​របៀប​ប្រើប្រាស់ ក្នុ

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ