អាហារទាំង ៥ មានអេស្រ្តូសែនខ្ពស់ជួយបន្ទាបកូឡេស្តេរ៉ូលក្នុងរាងកាយ

អេស្រ្តូសែនគឺជាអ័រម៉ូនសំខាន់មួយក្នុងរាងកាយដែលមានតូនាទីជួយគ្រប់គ្រងវដ្តរដូវ ប្រព័ន្ធបន្តពូជ ប្រព័ន្ធទឹកនោម សរសៃឈាមបេះដូង ឆ្អឹង ស្បែក និងក្រចកបានយ៉ាងល្អ។ មិនតែប៉ុណ្ណោះ អេស្រ្តូសែនក៏អាចជួយកាត់បន្ថយកម្រិតកូឡេស្តេរ៉ូលក្នុងរាងកាយ និងបន្ទាបហានិភ័យនៃជំងឺបេះដូងថែមទៀតផង។ ចំណែកឯវិធីដែលអាចទទួលបាននូវអេស្រ្តូសែនក្នុងរាងកាយគឺទីមួយគ្រប់គ្រងភាពតានតឹង ផ្លាស់ប្ដូរទម្លាប់រស់នៅ និងធ្វើលំហាត់ប្រាណ។ ឯវិធីទីពីរវិញនោះគឺការទទួលទានអាហារ ហើយអាហារទាំងនោះមានដូចជា៖

១. សណ្ដែកសៀង

សណ្ដែកសៀងគឺជាអាហារមួយប្រភេទមានអេស្រ្តូសែនខ្ពស់ដែលអាចជួយកាត់បន្ថយហានិភ័យនៃជំងឺបេះដូង និងពង្រឹងសុខភាពរាងកាយក្រោយពេលអស់រដូវផងដែរ។ លើសពីនេះទៀត ការទទួលទានសណ្ដែកសៀងក៏អាចជួយកាត់បន្ថយការឡើងសម្ពាធឈាម ពង្រឹងសុខភាពសរសៃឈាម ពង្រឹងសុខភាពឆ្អឹង ការពារពីជំងឺមហារីកផ្សេងៗ និងពង្រឹងមុខងារខួរក្បាលថែមទៀតផង។ យើងអាចញ៉ាំបានគ្រប់ប្រភេទនូវអាហារដែលធ្វើពីសណ្ដែកសៀងដូចជាទឹកសណ្ដែក និងតៅហ៊ូជាដើម។

២. គ្រាប់រីករាយ

បើប្រៀបធៀបទៅនឹងគ្រាប់ធញ្ញជាតិដទៃទៀត គ្រាប់រីករាយគឺត្រូវបានគេចាត់ទុកជាអាហារដែលមានកម្រិតអេស្រ្តូសែនខ្ពស់ដែរ។ ការទទួលទានគ្រាប់រីករាយ យើងនឹងទទួលបាននូវសារធាតុចិញ្ចឹមជាច្រើនដល់រាងកាយ សារធាតុប្រឆាំងអុកស៊ីតកម្ម ប្រូតេអ៊ីនខ្ពស់ ជួយគ្រប់គ្រងទម្ងន់ សម្រួលសុខភាពពោះវៀន បន្ទាបជាតិកូឡេស្តេរ៉ូល កាត់បន្ថយការឡើងសម្ពាធឈាម និងកាត់បន្ថយការឡើងកម្រិតជាតិស្ករថែមទៀតផង។

៣. គ្រាប់ walnut

គ្រាប់ walnut ក៏ជាគ្រាប់ធញ្ញជាតិមួយដែលមានអេស្រ្តូសែនខ្ពស់ដែរ។ មិនតែប៉ុណ្ណោះ វាក៏សម្បូរនូវប្រូតេអ៊ីន អាស៊ីតខ្លាញ់អូមេហ្គា ៣ និងសារធាតុចិញ្ចឹមសំខាន់ៗផ្សេងទៀតដែលជួយប្រឆាំងអុកស៊ីតកម្ម កាត់បន្ថយការរលាក ជំនួយសុខភាពពោះវៀន កាត់បន្ថយហានិភ័យនៃជំងឺមហារីក គ្រប់គ្រងទម្ងន់ គ្រប់គ្រងការកើតជំងឺទឹកនោមផ្អែម បន្ទាបការឡើងសម្ពាធឈាម និងពន្យឺតភាពចាស់ផងដែរ។ លើសពីនេះទៀត ការទទួលទានគ្រាប់ walnut ក៏អាចទ្រទ្រង់ដល់សុខភាពខួរក្បាល គ្រប់គ្រងជាតិខ្លាញ់ក្នុងឈាម ក៏ដូចជាជួយដល់សុខភាពបន្តពូជរបស់បុរសថែមទៀតផង។

៤. សណ្ដែកបណ្ដុះ

សណ្ដែកបណ្ដុះគឺបន្លែមួយប្រភេទជាប្រភពនៃអេស្រ្តូសែន ហ្វូលេត ជាតិដែក វីតាមីន B-complex និងជាតិសរសៃ។ ការទទួលទានសណ្ដែកបណ្ដុះអាចជួយការពារពីការកើតជំងឺមហារីក ជំងឺបេះដូង ជំងឺពុកឆ្អឹង ពង្រឹងប្រព័ន្ធភាពស៊ាំ ជួយរំលាយអាហារ និងផ្ដល់សារធាតុចិញ្ចឹមដល់ស្បែកផងដែរ។ លើសពីនេះទៀត វាក៏ជួយទៅដល់ការសម្រកទម្ងន់ ពន្យឺតភាពចាស់ សម្អាតជាតិពុលក្នុងរាងកាយ ពង្រឹងសុខភាពថ្លើម ក៏ដូចជាជួយកាត់បន្ថយភាពផុយស្រួយនៃសក់ និងក្រចកដែរ។

៥. ផ្លែស្រ្តបឺរី

ផ្លែស្រ្តបឺរីគឺជាផ្លែឈើមួយប្រភេទ​សម្បូរទៅដោយអ័រម៉ូនអេស្រ្តូសែន និងសារធាតុចិញ្ចឹមផ្សេងៗជាច្រើនទៀតដែលអាចជួយពង្រឹងសុខភាពស្បែក សក់ និងបន្ទាបហានិភ័យនៃជំងឺធាត់ផងដែរ។ លើសពីនេះទៀត ការទទួលទានផ្លែស្រ្តបឺរីអាចជួយទ្រទ្រង់ដល់សុខភាពបេះដូង រក្សាតុល្យភាពនៃកម្រិតជាតិស្ករ ការពារការកើតជំងឺទឹកនោមផ្អែមប្រភេទទី ២ កាត់បន្ថយហានិភ័យនៃជំងឺមហារីក ក៏ដូចជាជួយគ្រប់គ្រងការឡើងទម្ងន់ថែមទៀតផង៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តភាគ “ស៊ុនអ៊ូខុង” AI កំពុងផ្ទុះខ្លាំងនៅចិន ខណៈមានអ្នកមើលជិត ៣០០ លានដងក្រោយចេញបានត្រឹម ៥ ភាគ

ភាពយន្តភាគ AI ខ្នាតវែងដំបូងបង្អស់របស់ប្រទេសចិន រឿង «ស៊ុនអ៊ូខុង វគ្គបន្ត» ឬ «Sequel to Journey to the West» ទទួលបានចំនួនទស្សនាជិត ៣០០ លានដង សម្រាប់ត្រឹម

ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ ដាក់បង្ហាញស្នាដៃសិល្បៈចម្រុះមកពីតំបន់ផ្សេងៗជាច្រើនលើពិភពលោក

លើស​ពី​ការ​តាំង​បង្ហាញ​រូប​ថត «ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ» ជា​ការ​ឆ្លុះ​បញ្ចាំង​អំពី​អនាគត​ដែល​មនុស្ស ធម្មជាតិ វប្បធម៌ និង​បច្ចេកវិទ្យា អាច​រស់​នៅ​ជាមួយ​គ្នា

ក្រសួងវប្បធម៌ ​នឹងរៀបចំសិក្ខាសាលាតម្រង់ទិស ក្រោមប្រធានបទ “ស្បៃខ្មែរ និងរបៀបប្រើប្រាស់ ក្នុងទំនៀមទម្លាប់ប្រពៃណី”

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ប្រកាស​ជូន​ដំណឹង​ជា​ថ្មីម្តងទៀត ស្តី​ពី​ការ​រៀបចំ​សិក្ខាសាលា​ តម្រង់​ទិស ក្រោម​ប្រធានបទ “ស្បៃខ្មែរ និង​របៀប​ប្រើប្រាស់ ក្នុ

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ