“កៀកថ្ងៃមែនទែនហើយគ្នាយើង! តោះមករៀនវេចនំអន្សមរួមគ្នាដែលរៀបចំឡើងដោយ សហភាព​សហព័ន្ធ​យុវជនកម្ពុជា”

នៅសល់តែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ កម្មវិធី «ភ្ជុំបិណ្ឌ៖ តោះ​ទៅ​វេច​នំអន្សម​រួម​គ្នា»នឹងចូលមកដល់ហើយ សហភាព​សហព័ន្ធ​យុវជនកម្ពុជា បានត្រៀមរួចរាល់សម្រាប់ទទួលស្វាគមន៍បងប្អូនជនរួមជាតិខ្មែរ និងបរទេសដែលចង់ស្វែងយល់ អំពីរបៀបនៃការធ្វើនំអន្សមខ្មែរ ឲ្យកាន់តែច្បាស់ ក៏ដូចជាការមកទស្សនាកម្សាន្តផ្សេងៗ។

កម្មវិធី «ភ្ជុំបិណ្ឌ៖ តោះ​ទៅ​វេច​នំអន្សម​រួមគ្នា»  នឹងប្រព្រឹត្តទៅ៖ ថ្ងៃ​ទី ១៥ ខែ​កញ្ញា ឆ្នាំ ២០២២ (ចាប់ពី​ម៉ោង​ ២ រសៀល​តទៅ) ថ្ងៃ​ទី ១៧ និង ១៨ ខែ​កញ្ញា ឆ្នាំ ២០២២ (ចាប់ពី​ម៉ោង ៩ ព្រឹក ដល់​ម៉ោង ៤ រសៀល) នៅទី​ស្នាក់​ការ សហភាពសហព័ន្ធ​យុវជន​កម្ពុជា​​រាជធានី​​ភ្នំពេញ (អាគារ​ខេមរានី)។

ក្នុងកម្មវិធីនេះផងដែរ បាន​អញ្ជើញ​ចុងភៅ​ល្បី​ៗ​ដូចជា Chef ណាក់ និង Chef អ៊ីម ដើម្បីត្រៀមជួយ​សម្របសម្រួល​ដល់​អ្នក​ចូលរួម​វេច​នំ​អន្សម​ និង​បង្ហាត់បង្ហាញ​ឲ្យ​គ្រប់​គ្នា​ធ្វើ​បាន​ល្អ​។

ក្រៅពីការរៀនវេចនំអន្សម អ្នកចូលរួមក៏អាចថត​រូប​អនុស្សាវរីយ៌នៅស្តង់តាំងបង្ហាញផ្សេងៗ   ទស្សនាការ​សម្ដែង «ឱ! ផ្ទៃ​ស្រុក​ខ្មែរ» ​​​ព្រមទាំងមានភ្លេង​ប្រគំ​​កំដរ​បរិយាកាសផងដែរ។ មិនត្រឹមតែប៉ុណ្ណោះកម្មវិធីក៏បាន​រៀបចំ​ តំបន់នំ​អន្សមប្លែកៗ ដែល​អាចឲ្យលោកអ្នក​ ដើរ​​មើល ភ្លក់នំ​ និងជាវនំខ្មែរបានដូចគ្នា។

រូបភាពគំរូនៃកម្មវិធី

គួររំលឹកផងដែរ នំអន្សមខ្មែរ មានប្រវត្តិតាំងពីយូរលង់ណាស់មកហើយ ពីមួយជំនាន់ទៅមួយជំនាន់ ដែលរៀនចេះតៗគ្នារហូតមកដល់បច្ចុប្បន្ន។ សហភាព​សហព័ន្ធ​យុវជនកម្ពុជា តែងតែយកចិត្តទុកដាក់ផ្តួចផ្តើម និងរៀបចំព្រឹត្តការណ៍ផ្សេងៗ ដូចជាការបំបែកគំណត់ត្រាពិភពលោកក្នុងការធ្វើនំអន្សមយក្ស កាលពីឆ្នាំ ២០១៥។

ក៏ដូចគ្នានេះដៃរសហភាពសហព័ន្ធ​យុវជន​កម្ពុជា​​ បង្កើត​កម្មវិធី «ភ្ជុំបិណ្ឌ៖ តោះ​ទៅ​វេច​នំអន្សម​រួម​គ្នា»​ក្នុង​​គោល​បំណង​ ​រលឹក​ និង​បង្កើត​អនុស្សាវរីយ៍ បង្កើន​មិត្តភាព សាមគ្គីភាព ហើយ​មួយ​វិញ​ទៀត​គឺ​ចង់​បង្កើត​ឱកាស​យុវជន​ជួបជុំ​គ្នា និង​ឲ្យ​មហាជន​ងាក​មក​ចាប់អារម្មណ៍​លើ​ការ​ចម្អិន និង​វេច​នំ​អន្សម​ខ្មែរ​ រួម​ទាំង​​ការ​បង្ហាញ​វប្បធម៌​ការ​ចែក​រំលែក ចេះ​ជួយ​គ្នា​ទៅវិញទៅមក ឲ្យ​សម្រេច​គោលដៅ​រួម។ សូមគោរពអញ្ជើញបងប្អូនជនរួមជាតិទាំងខ្មែរ និងបរទេសចូលរូមក្នុងកម្មវិធីឲ្យបានច្រើនកុះករ។ សម្រាប់បងប្អូនដែលមិនបានចូលរួមទស្សនាផ្ទាល់ក៏អាចតាមដានតាមរយៈការផ្សាយផ្ទាល់ពីហ្វេសបុកផេក AMS infotainment និងសហភាពសហព័ន្ធយុវជនកម្ពុជា Union of Youth Federations of Cambodia៕

 
រូបភាពគំរូនៃកម្មវិធី
រូបភាពគំរូនៃកម្មវិធី


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សមាគមសិល្បករខ្មែរដឹកនាំដោយអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង នាំ​ក្រុមសិល្បករទស្សនាភាពយន្ត «LOOT»ដើម្បីបំផុសការ​​ស្វែងយល់អំពីដំណើរនៃប្រវត្តិសាស្ត្រ

អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំឱ្យសិល្បករខ្មែរប្រមាណ ៥០រូប ចូលរួមទស្សនាខ្សែភាពយន្តឯកសារអន្តរជាតិ «LOOT: ការវិលត្រឡប់មកវិញនូវរតន

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត