ភាពស្ងៀមស្ងាត់ជាជម្រើសល្អបំផុត សម្រាប់ស្ថានភាពទាំង ៤ នេះ

ភាគច្រើនមនុស្សស្ទើរគ្រប់គ្នាគិតថាមានតែការបកស្រាយទេទើបដោះស្រាយបញ្ហា និងស្ដារស្ថានភាពឱ្យបានប្រសើរឡើង។ ប៉ុន្តែក្នុងកាលៈទេសៈខ្លះ ភាពស្ងាត់ស្ងៀមគឺជាចម្លើយ និងជម្រើសដ៏ល្អបំផុតដែលអាចដោះស្រាយបញ្ហាមួយចំនួនបាន។ ជាក់ស្ដែងភាពស្ងាត់ស្ងៀមគឺជាជម្រើសដ៏ល្អបំផុត ក្នុងស្ថានភាពទាំង ៤ នេះ៖

១. ពេលកំពុងខឹង

មនុស្សនៅពេលកំពុងមានកំហឹងក្នុងខ្លួន ពាក្យសម្ដីដែលនិយាយចេញមកច្បាស់ជាទៅតាមអារម្មណ៍ ហើយអាចឈានដល់ការបង្កើតបញ្ហាកាន់តែធំ ឬបាត់បង់អ្វីមួយដោយមិនដឹងខ្លួននាំឱ្យមានភាពស្ដាយក្រោយជាមិនខាន។ ដូច្នេះនៅពេលកំពុងខឹងត្រូវព្យាយាមរម្ងាប់អារម្មណ៍ខ្លួនឯងជាមុនសិនមុនពេលនិយាយ។

២. ពេលមិនដឹងនិយាយអ្វី

ជឿជាក់ថាមនុស្សយើងទាំងអស់គ្នាសុទ្ធតែបានជួបប្រទះនឹងស្ថានភាពមួយនេះ។ វាអាចធ្វើឱ្យមានភាពងាយស្រួលក្នុងការចាប់ផ្ដើមប្រធានបទ ប៉ុន្តែប្រសិនបើរឿងដែលនិយាយចេញទៅនោះប៉ះពាល់ ឬមិនសាកសមនឹងពេលវេលា វានឹងធ្វើឱ្យស្ថានភាពកាន់តែយ៉ាប់យ៉ឺនទៅវិញនោះទេ។ ដូច្នេះយើងគួររក្សាភាពស្ងាត់ស្ងៀមជាមុនសិន និងគិតឱ្យបានហ្មត់ចត់មុនពេលចង់និយាយអ្វីមួយ។

៣. ពេលអ្នកណាម្នាក់ត្រូវការចំណាប់អារម្មណ៍

ភាគច្រើននៅពេលអ្នកណាម្នាក់ត្រូវការចំណាប់អារម្មណ៍ មនុស្សម្នាក់នោះតែងតែយកមនុស្សជុំវិញមកធ្វើប្រធានបទដោយមិនបានពីទឹកចិត្តច្រើននោះទេ។ ដូច្នេះហើយក្នុងស្ថានភាពបែបនេះ យើងគួរតែព្យាយាមរក្សាភាពស្ងាត់ស្ងៀមល្អជាជាងនិយាយច្រើន ហើយទុកឱ្យពួកគេនិយាយអ្វីតាមតែចិត្តចុះ។

៤. ពេលខ្លួនឯងត្រឹមត្រូវ

មិនថាបែបណានោះទេ នៅពេលដែលមនុស្សឈ្លោះគ្នាតែងតែប្រកែកចង់បានភាពត្រឹមត្រូវរៀងៗខ្លួន។ ប៉ុន្តែនៅពេលដែលភាគីទាំង ២ ខ្លាំងរៀងខ្លួនបែបនេះ ជម្លោះច្បាស់ជាមិនចប់ ហើយថែមទាំងអាចប្រែបញ្ហាពីសទៅជាខ្មៅទៀតផង។​ ដូច្នេះប្រសិនបើដឹងថាខ្លួនឯងត្រឹមត្រូវហើយ មិនចាំបាច់ចំណាយពេលទៅប្រកែកអ្វីច្រើនឡើយ គ្រាន់តែស្ងាត់ហើយនោះលទ្ធផលនឹងចេញមកដោយឯកឯង៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សមាគមសិល្បករខ្មែរដឹកនាំដោយអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង នាំ​ក្រុមសិល្បករទស្សនាភាពយន្ត «LOOT»ដើម្បីបំផុសការ​​ស្វែងយល់អំពីដំណើរនៃប្រវត្តិសាស្ត្រ

អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំឱ្យសិល្បករខ្មែរប្រមាណ ៥០រូប ចូលរួមទស្សនាខ្សែភាពយន្តឯកសារអន្តរជាតិ «LOOT: ការវិលត្រឡប់មកវិញនូវរតន

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត