កូនខ្មែរមួយរូបពីបុគ្គលិកធ្វើការនៅហាងអ៊ីនធើណិតតូចមួយ ក្លាយជាអគ្គនាយក IT នៅប្រទេសកាណាដា

ពិត​មែន​ថា​ ការ​ចាប់​ផ្ដើម​មនុស្ស​ម្នាក់ៗ​មិន​ដូច​គ្នា​ តែ​ការ​ចាប់​ផ្ដើម​ពី​សូន្យ​តស៊ូ​រហូត​ដល់​ចំណុច​ដ៏​ខ្ពស់​បំផុត​មួយ​នៃ​អ្វី​ដែល​ខ្លួន​ធ្វើ​មិន​មាន​មនុស្ស​អាច​ធ្វើ​បាន​ច្រើន​ឡើយ​បើ​ទោះ​ជា​មាន​ធនធាន និង​អ្នក​ចាំ​ជ្រោមជ្រែង​ពី​ក្រោយ​ក្ដី។ នៅ​ក្នុង​រង្វង់​ការងារ ការ​ចាប់​ផ្ដើម​ពី​បុគ្គលិក​តូច​តាច​​ រហូត​ដល់​កៅអី​ដែល​មាន​ឈ្មោះ​ថា​ «នាយក​» នៅ​បរទេស​ គ្រប់​គ្រង​បុគ្គលិក​ស្បែក​ស ឬ​បុគ្គលិក​ប្រទេស​អ្នក​មាន​មិន​មែន​ជា​រឿង​ងាយ​ស្រួល​ និង​មនុស្ស​គ្រប់​គ្នា​អាច​ធ្វើ​បាន​នោះ​ទេ។

លោក គិត ពិនវិជ័យវិសេស គឺ​ជា​កូន​ខ្មែរ​មួយ​រូប​ដែល​មាន​ជំនាញ​ខ្ពស់​ផ្នែក​បច្ចេកវិទ្យា​ និង​ប្រព័ន្ធ​សណ្ឋាគារ​ដែល​ជោគជ័យ​ខ្លាំង​រហូត​មាន​សមត្ថភាព​កាន់​តំណែង​ធំ​ក្នុង​ក្រុមហ៊ុន Marriott International hotel ដែល​ជា​សណ្ឋាគារ​មួយ​មាន​សាខា​ជាង ៧៥០០ សណ្ឋាគារ​ជុំវិញ​ពិភព​លោក។ លោក​វិសេស​ កាន់​តំណែង​ជា​ នាយក​បច្ចេកវិទ្យា​សណ្ឋាគារ​ (Director Hotel Technology) ដែល​គ្រប់​គ្រង​បុគ្គលិក​បរទេស​រាប់​រយ​នាក់​នៅ​ប្រទេស​កាណាដា។ លើស​ពី​នេះ​លោក​ក៏​​មាន​បទ​ពិសោធន៍​យូរ​ឆ្នាំ​ក្នុង​វិស័យ​សណ្ឋាគារ​នៅ​ឯ​អារ៉ាប់​រួម ព្រម​ទាំង​គ្រប់​គ្រង​បច្ចេកវិទ្យា​នៃ​សណ្ឋាគារ​ផ្កាយ​៧ នៅ​​ក្រុង​ឌូបៃ ផង​ដែរ។​

ផ្ដើម​ចេញ​ពី​និស្សិត​ជំនាញ​បច្ចេកវិទ្យា​ព័ត៌មាន​វិទ្យា​ដែល​មាន​ជីវភាព​មិន​ធូរធារ​ លោក​ វិសេស បាន​ឲ្យ​ដឹង​ថា​ «ខ្លួន បាន​ចេញ​ប្រឡូក​ការងារ តាំង​ពី​ឆ្នាំ​ទីពីរ (២០០២) ជា​អ្នក​គ្រប់​គ្រង​ប្រព័ន្ធ​ Network ក្នុង​ហាង​អ៊ីនធឺណិត​កាហ្វេ​មួយ អស់​រយៈ​ពេល​ ៣ឆ្នាំ​រហូត​ចប់​បរិញ្ញាបត្រ។»​

ក្រោយ​ទទួល​បាន​សញ្ញាប័ត្រ​ជំនាញ​បច្ចេកវិទ្យា​ព័ត៌មាន​វិទ្យា​ពី​សកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​លោក វិសេស បាន​​ប្ដូរ​ការងារ​ទៅ​សៀមរាប ជា “ផ្នែក​IT” នៅ​សណ្ឋាគារ​លំដាប់​ផ្កាយ​ប្រាំ Le Meridien ​។

រហូត​ដល់​​ឆ្នាំ​ ២០០៧ ​ចំណុច​របត់​ធំ​មួយ​របស់​លោក​វិសេស​បាន​មក​ដល់​។ អ្នក​ជំនាញ​ IT រូប​នេះ​បាន​បន្ត​ឲ្យ​ដឹង​ថា​ពី​ឆ្នាំ​ ២០០៧-២០១៦ «​លោក​បាន​ផ្លាស់​ប្ដូរ​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​អារ៉ាប់​រួម​ ដែល​នៅ​ទី​នោះ​លោក​បាន​ធ្វើ​ជា​អ្នក​​ជំនាញ IT ជុំ​វិញ​វិស័យ​សណ្ឋាគារ​ដដែល​គឺ​ផ្នែក​បច្ចេកវិទ្យា​ព័ត៌មានវិទ្យា​។ នៅ​ទី​នោះ​ជា​ទី​ដែល​អាជីព​ការងារ​របស់​លោក​ហែល​ឆ្លង​បទពិសោធន៍​ច្រើន​ជាង​គេ ដែល​អ្នក​ជំនាញ​ IT រូប​នេះ​បាន​ធ្វើ​ការ​ច្រើន​ខ្លាំង​មែន​ទែន ពោល​​ជុំ​វិញ​​ទីក្រុង​ធំៗ​ជា​ច្រើន​រួម​ទាំង​ ឌូប៊ៃ​ នៅ​តាម​សណ្ឋាគារ​ប្រណិត​កំពូលៗ លំដាប់​ផ្កាយ៧ ​និង​លំដាប់​ពិភព​លោក​ជា​ច្រើន​ផ្សេង​ទៀត។»

បន្ទាប់​មក​ទៀត​គឺ​នៅ​ក្នុង​ឆ្នាំ ២០២០ លោក​វិសេស​បាន​ផ្លាស់​ប្ដូរ​ការងារ​ចាក​ចេញ​ពី​តំបន់​អារ៉ាប់​ បន្ត​ទៅ​ប្រទេស​កាណាដា​។ លោក​វិសេស​បន្ត​ថា «អញ្ចឹង​ឆ្នាំ ២០២២ លោក​បាន​ផ្លាស់​ទៅ​ចូល​រួម​ជា​មួយ​ក្រុមហ៊ុន​ធំ​មួយ​គឺ​សណ្ឋាគារ​ Rosewood ដែល​សណ្ឋាគារ​នេះ​ក៏​មាន​សាខា​នៅ​លើ​អគារ​វឌ្ឍន​ប្រទេស​កម្ពុជ​យើង​ផង​ដែរ។ នៅ​ទី​នោះ​ លោក​បាន​ធ្វើ​ជា​ នាយក​ព័ត៌មានវិទ្យា អស់​ប្រមាណ​ ២ឆ្នាំ​ ទើប​ចុង​ក្រោយ​បំផុត​នេះ​លោក​បាន​ផ្លាស់​ចេញ​ទៅ​ក្រុមហ៊ុន Marriott International hotel នា​ទីក្រុង​តូរ៉ុនតូ​ កាន់​តំណែង​ នាយក​បច្ចេកវិទ្យា​សណ្ឋាគារ ព្រម​ទាំង​កាន់​កាប់​សណ្ឋាគារ​ធំ​ជាង​គេ​បង្អស់​នៅ​ក្នុង​ទី​ក្រុង​ និង​ជួយ​សម្របសម្រួល​បច្ចេកវិទ្យា​ព័ត៌មាន​វិទ្យា​សណ្ឋាគារ​ផ្សេង​ទៀត​របស់​ក្រុម​ហ៊ុន​ Marriott ក្នុង​តំបន់​តូរ៉ុនតូ»។

រយៈ​ពេល​ ២១​ឆ្នាំ​នៃ​ការ​ប្រឡូក​ការងារ​ទាំង​ក្នុង​ និង​ក្រៅ​ប្រទេស ​លោក វិសេស បាន​ក្រើន​រំលឹក​ និង​ផ្ដល់​ដំបូន្មាន​ទៅ​ដល់​មនុស្ស​ជំនាន់​ក្រោយ​ថា​ «ទី១ គឺ​ភាព​ស្មោះ​ត្រង់​នឹង​ការងារ​ ស្មោះត្រង់​ជា​មួយ​មនុស្ស​ជុំ​វិញ​ខ្លួន និង​ព្យាយាម​អំណត់​ អត់​ធ្មត់​នឹង​ការងារ​ដែល​យើង​ធ្វើ​នោះ​លទ្ធផល​វិជ្ជមាន​នឹង​តប​ស្នង​មក​យើង​ជា​ពុំខាន។ ទី២ គឺ​ត្រូវ​តែ​ស្រលាញ់​ និង​ចូល​ចិត្ត​អ្វី​ដែល​ខ្លួន​ធ្វើ​ បន្ទាប់​មក​ទី៣ ត្រូវ​គិត​ឲ្យ​ធំ​ និង​វិជ្ជមាន​ ចំណែក​ទី៤ គឺ​សាមញ្ញ​មែន​ទែន អ្នក​ត្រូវ​មាន​ការ​គិត​ថា​ គេ​អាច​ធ្វើ​បាន​យើង​ក៏​អាច​ធ្វើ​បាន​ដែរ​ ឬ​យ៉ាង​ហោច​ណាស់​ត្រឹម​ស្មើ​គេ​ និង​មើល​ពី​ចំណុច​ខ្វះ​ខាត​របស់​ខ្លួន​ ក៏​ដូច​ជា​រៀន​សូត្រ​ពី​គេ​ផង​ដែរ។ សម្រាប់​ចំណុច​ចុង​ក្រោយ​គឺ​ ការ​ចែក​រំលែក​ ដែល​វា​ជា​កត្តា​សំខាន់​ ជួយ​ដោះ​ទុក្ខ​ធុរៈ​គ្នា​ទៅ​វិញ​ទៅ​វិញ ជួយ​ជា​ដំណោះ​ស្រាយ​ទៅ​មិត្ត​រួម​ការងារ​ និង​ក្រុម​គ្រួសារ​យើង​ជា​ដើម។ អ៊ីចឹង​ហើយ​យើង​គ្រប់​គ្នា​ត្រូវ​តែ​មាន​កូន​ចិត្ត​ដើម្បី​ជួយ​អ្នក​ដទៃ ឬ​តប​ស្នង​ទៅ​សហគមន៍​ដើម្បី​ភាព​ជោគជ័យ​ និង​សុភមង្គល​នៃ​ជីវិត។

សូម​បញ្ជាក់​ថា​ លោក គិត ពិន​វិជ័យ​វិសេស មាន​ដើម​កំណើត​នៅ ​​​ភូមិ​ព្រែក​មហាទេព​ សង្កាត់​ស្វាយប៉ោ ​ស្រុក​បាត់ដំបង ​ខេត្ត​បាត់ដំបង។ បច្ចុប្បន្ន​លោក​មាន​វ័យ ៣៦ឆ្នាំ ធ្វើ​ការ​ និង​រស់​នៅ​ប្រទេស​កាណាដា​ ជាមួយ​ ភរិយា ព្រម​ជា​មួយ​​កូន​ប្រុស​២រូប ស្រី១​។ ក្នុង​ការ​សម្ភាស​ជា​មួយ AMS Infotainment លោក​វិសេស​បាន​ផ្ញើ​សារ​ថា «បង​សង្ឃឹម​ថា​ ការ​ចែក​រំលែក​នូវ​បទពិសោធន៍​ផ្ទាល់​ខ្លួន​បន្តិច​បន្តួច​នេះ​នឹង​អាច​ជួយ​ដល់​សង្គម​ខ្មែរ​យើង​ ហើយ​បង​ចាំ​ជួយ​ និង​សប្បាយ​ចិត្ត​ជា​មួយ​ការ​ចែក​រំលែក​នេះ»៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

លោក ឯល ប៊ុនណុល ចង់ឱ្យមានសិស្សរៀនជំនាញសិល្បៈបុរាណត្រូវផ្ដល់ក្ដីសង្ឃឹម និងការត្រួសត្រាយផ្លូវ

លោក ឯល ប៊ុនណុល គឺជាមន្ត្រីជាន់ខ្ពស់ និងជាអ្នកដឹកនាំក្នុងវិស័យសិល្បៈវប្បធម៌ខ្មែរ ដោយបច្ចុប្បន្នលោកមានតួនាទីជាអនុប្រធាននាយកដ្ឋានសិល្បៈទស្សនីយភាព នៃក្រសួងវប្បធម៌ ន

ព្រះនាង នរោត្តម ជេនណា ឲ្យតម្លៃការសិក្សាខ្លាំង សុខចិត្តបោះបង់ឱកាសក្លាយជាតារា Kpop

ព្រះនាង នរោត្តម ជេនណា ដែល​ជាខត្តិយៈ​ត្រកូល​ខ្មែរ បាន​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​ទាំង​បុរាណ និង​សម័យ​តែងតែ​ត្រូវ​បាន​គេ​ប្រសិទ្ធិនាម​ថា ឯកអគ្គរដ្ឋទូត​វប្បធម៌​វ័យ​

ការសិក្សា៖ ទឹកនោមពីអ្នកឡើងភ្នំ ធ្វើឱ្យទឹកកកលើភ្នំ Everest រលាយអស់ជាង ១៥៤ តោនត្រឹមពេល ៥០ថ្ងៃ

វត្តមានមនុស្សរាប់ពាន់នាក់ដែលឡើងលើភ្នំ Everest បានបញ្ចេញទឹកនោមប្រមាណ ៦ ០០០ លីត្រជារៀងរាល់ថ្ងៃ ដែលអាចរួមចំណែកដល់ការរលាយទឹកកកប្រមាណ ១៥៤ តោន ក្នុងរដូវកាលឡើងភ្នំ

រដ្ឋមន្ត្រីក្រសួងអប់រំផ្ដល់អាហារូបករណ៍ដល់សិស្សទី១២ ដែលរស់នៅតាមបណ្ដាខេត្តថៃឈ្លានពាន

ដំណឹង​ល្អ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ​ យុវជន និងកីឡា បាន​​សម្រេច​ផ្ដល់​ជូន​ដល់​សិស្ស​ទើប​ចប់​ទី១២ ក្នុង​ឆ្នាំ​ន

ស្រាយចម្ងល់ ជនរងគ្រោះពីការបាក់ដីនៅនេប៉ាល់អាចនៅរស់របៀបណា ក្រោយជាប់នៅក្រោមដីដាច់បាយដាច់ទឹកអស់ ៩ ថ្ងៃ?

កាលពីថ្ងៃទី ២៦ ខែសីហា គ្រោះមហន្តរាយបាក់ផ្ទាំងទឹកកកដ៏ធ្ងន់ធ្ងរនៅជ្រលងភ្នំ Trishuli ប្រទេសនេប៉ាល់ បានបង្កឱ្យមានជំនន់ទឹកភក់ និងការបាក់ដីយ៉ាងសន្ធឹក

កម្មវិធីសំពះគ្រូ ដែលរៀបចំឡើងរាល់ឆ្នាំមានអត្ថន័យធំធេងខ្លាំង

សិស្ស​របាំ​ច្រើន​ខេត្ត​ក្រុង​បាន​មក​រាជធានី​ភ្នំពេញ ​ដើម្បី​រៀបចំ​កម្មវិធី​គ្រូល្ខោនប្រចាំឆ្នាំ២០២៦ ក្រោម​ប្រធាន​បទ «មោ​ទ​ក​ភាព​គ្រូ» រៀបចំ​ដោយ​ក្រុម​សិល្បៈ​យុវ

កុំខកខាន! «វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣» រៀបចំឡើងកាន់តែធំ និងអស្ចារ្យជាងមុននៅកោះពេជ្រ

ព្រឹត្តិការណ៍ពាណិជ្ជកម្មឌីជីថលដ៏ធំសម្បើមប្រចាំឆ្នាំគឺ «វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣» នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១១ ដល់ ១៣ ខែកញ្ញា

​សាស្ត្រាចារ្យ​សិល្បៈ ប៉ុក សុវណ្ណា ចំណុច​ពិសេស «ល្ខោន​និយាយ» តួ​អង្គ​ចេះ​បង្កើត​ទំនាក់ទំនង​ជាមួយទស្សនិកជន

មិន​បត់​បែន​វែង​ឆ្ងាយ​បែក​ជា​អូរ​ហូរ​ជា​ស្ទឹង សាស្ត្រាចារ្យ​សិល្បៈ​ខ្មែរ​អ្នក​គ្រូ ប៉ុក សុវណ្ណា បង្ហាញ​ប្រាប់​ពី​តម្លៃ​ពិត​នៃ​ទម្រង់​ល្ខោន​និយាយ ថា​បើ​សិន​រៀប​ច

តារាម៉ូដែល Ya gal Terry កូនកាត់ខ្មែរ-ចិន ធ្លាប់ថត TVC ជាមួយតារាប្រុសកូរ៉េ Park Seo Joon

កញ្ញា Ya gal Terry ដែល​មហាជន​ខ្មែរ​ស្គាល់​យ៉ាង​ច្បាស់​ថា ជា​ម៉ូដែល​ឲ្យ​សាប៊ូ​កក់​សក់​របស់​អ្នកនាង ផន សុផារី អ្នក​ផលិត​មាតិកា​ខ្មែរ ដែល​មាន​ផលិតផល​ថែរក្សា​សម្រស់

អ្នកជាប់បាក់ឌុបត្រៀមខ្លួនចូលរៀនជំនាញ IT សាកលវិទ្យាល័យ និងវិទ្យាស្ថានទាំង ១១ នេះអាចគិតគូរពិចារណា

លទ្ធផល​នៃ​ការ​ប្រឡង​​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) បាន​ចេញ​រួចរាល់​ហើយ ដូចនេះ​អ្នក​ដែល​ដឹង​ពី​និទ្ទេស និង​លំដាប់​ពិន្ទុ ក៏​អាច​កាន់តែ​ងាយស្រួល​ក្នុង​