គ្រឿងផ្សំ៖
គ្រឿងសមុទ្រ ២ ខាំកន្លះ
ស្លឹកម្រះព្រៅ (តាមចំណូលចិត្ត)
ម្ទេស ២ ស្លាបព្រាបាយ (ហាន់ហើយ)
ខ្ទឹមសចិញ្រ្ចាំ ២ ស្លាបព្រាបាយ
ទឹកស៊ីអ៊ីវ កន្លះស្លាបព្រាបាយ
ទឹកត្រី កន្លះស្លាបព្រាបាយ
ប្រេងខ្យង ២ ស្លាបព្រាបាយ
ស្ករស ១ ស្លាបព្រាកាហ្វេ
ទឹក កន្លះពែង
វិធីធ្វើ៖
- ដំបូងដាក់ខ្ទះឱ្យក្ដៅហើយសឹមរំលីងខ្ទឹម និងម្ទេស។
- រំលីងឱ្យឡើងឈ្ងុយបន្តិច ហើយចាក់ទឹកចូលជាមួយប្រេងខ្យង ទឹកស៊ីអ៊ីវ ទឹកត្រី និងស្ករសរួចកូរឱ្យរំលាយគ្រឿងសព្វ។
- ក្រោយគ្រឿងរលាយអស់ហើយ អាចចាក់គ្រឿងសមុទ្រចូលរួចឆាឱ្យឆ្អិន។
- ចុងក្រោយមើលល្មមឆ្អិនហើយ បិទភ្លើងរួចដាក់ស្លឹកម្រះព្រៅចូលជាការស្រេច៕






















Account
Security
Favourite Content