បង្ហាញមុខ Content Creator នារីកម្ពុជាល្បីៗ ៥រូប ស្អាតៗ ពូកែរក Concept ប្លែកៗ ជួយដល់សង្គមទៀត

មាតិកាកម្សាន្តបង្កប់ការអប់រំ និងជួយទៅដល់សង្គមបានទៀត យើងឃើញថាមិនសូវជាមានច្រើននោះទេ ចំពោះអ្នកដែលព្យាយាមស្វែងរកគំនិតបែបនេះ ដើម្បីផលិតមកបង្ហោះនៅលើបណ្ដាញសង្គមនានា។ អ្នកបង្កើតមាតិកាទាំងនេះចាត់ទុកថាជាធនធានដ៏ល្អនៅក្នុងសង្គម ដែលជាការចូលរួមចំណែកលុបបំបាត់នូវមាតិកាទាំងឡាយណា ដែលអាចជះផលអវិជ្ជមានទៅដល់សង្គម ជាពិសេសយុវជនវ័យក្មេង។ ដូច្នេះនៅថ្ងៃនេះ AMS-Infotainment​ សូមចម្រាញ់យកអ្នកបង្កើតមាតិកា និងជា Influencer ដ៏មានប្រជាប្រិយភាពផ្នែកនារី ៥រូប មិនត្រឹមតែមានរូបសម្រស់ស្អាត​នោះទេ ពួកគេមានស្នាដៃល្អៗផ្សព្វផ្សាយនៅលើបណ្ដាញសង្គមទៀតផង។

១.នីគី នីគី

អ្នកទាំងអស់គ្នាស្គាល់គាត់ដំបូងតាមរយៈបទចម្រៀង POP ពីរោះៗ អត្ថន័យល្អៗ ជាមួយនឹងទឹកដមសំនៀងពីរោះប្លែកពីគេ។ ប៉ុន្តែបច្ចុប្បន្នប្រជាប្រិយភាពរបស់តារាស្រីរូបនេះ កំពុងឡើងស្រឺតៗ មានអ្នកគាំទ្ររាប់លាននាក់ តាមរយៈវីដេអូខ្លីៗដែលនាងបានផលិតជាមួយនឹងក្រុមការងារ និងវីដេអូទោលជាច្រើន។ អ្វីដែលធ្វើឱ្យយុវវ័យចូលចិត្ត នីគី នីគី នោះ គឺខ្លឹមសារនីមួយៗនៃវីដេអូរបស់នាង សុទ្ធតែបានផ្ដល់សារល្អៗ និងតម្លៃអប់រំ ព្រមជាមួយការលើកទឹកចិត្ត តាមរយៈបទពិសោធដែលនាងបានឆ្លងកាត់កន្លងមក។ រាល់ការបកស្រាយរបស់ នីគី នីគី គឺច្បាស់ៗ ចំៗចំណុច ងាយយល់ ងាយទទួលបាន និងធ្វើឱ្យយើងមានអារម្មណ៍ធូរស្បើយក្នុងចិត្តពេលស្ដាប់ហើយ។

២.ជា ស្រីនា

មកដល់គូដណ្ដឹងរបស់លោក ហេង វិសាល គឺ ជា ស្រីនា ឬអ្នកទាំងអស់គ្នាស្គាល់យុវតីរូបនេះ តាមរយៈបណ្ដាញសង្គម SreyNea Nea។ ស្រីនា ចាប់ផ្ដើមមានប្រជាប្រិយភាពខ្លាំងឡើងៗ នៅពេលដែលនាងបង្កើតនូវមាតិកាល្អៗជាច្រើន ប្រកបដោយភាពច្នៃប្រឌិត ធ្វើឱ្យអ្នកទស្សនាទទួលបានចំណេះដឹងល្អៗ បទពិសោធល្អៗ ដែលនាងបានចែករំលែក។ ស្រីនា ជាអ្នកបង្កើតមាតិកាបែបកម្សាន្ត ចម្រុះ សំបូរបែប ប៉ុន្តែរាល់វីដេអូរបស់នាងតែងបង្កប់សារអ្វីមួយទៅកាន់អ្នកទស្សនា។ មិនថាជាការចែករំលែកទាក់ទងនឹងការសិក្សា ការថែរក្សាសម្រស់ គន្លឹះ តិចនិកល្អៗជាច្រើនទៀត។ ពាក្យសម្ដីពីរោះ មានអត្ថន័យ មានខ្លឹមសារ មាតិកាប្លែកៗ ធ្វើឱ្យយុវតីរូបនេះមានអ្នក Follow រាប់ម៉ឺននាក់ទាំង FB & IG។

៣.ពេជ្រ ពិសី

ដោយឡែកមកដល់អ្នកបង្កើតមាតិកាកំពុងផ្ទុះប្រជាប្រិយភាពស្ទើរទប់មិនជាប់នេះវិញ ក៏សមគួរដែលឱ្យយើងលើកយកនាងមកនិយាយដែរ។ ថ្វីដ្បិតតែនាងចូលចិត្តស្ទីលតែងខ្លួនបែបសិចស៊ីបន្តិច ប៉ុន្តែមួយរយៈចុងក្រោយនេះ ពេជ្រ ពិសី តែងបង្កើតមាតិកាបែបកម្សាន្តហើយថែមទាំងជួយទៅដល់មនុស្សជុំវិញខ្លួន អ្នកដែលកំពុងជួបការខ្វះខាតជាដើម។ វីដេអូនីមួយៗរបស់ ពេជ្រ ពិសី មានអ្នកទស្សនារាប់លានដង និងតែងទទួលបានមតិល្អៗពីអ្នកទស្សនាចំពោះខ្លឹមសារដែលនាងបានចែករំលែក។ ភាពកំប្លុកកំប្លែងនៅក្នុងវីដេអូនីមួយៗ បង្កប់អត្ថន័យបែបអប់រំ នាំអ្នកទស្សនាទៅដល់កន្លែងផ្សេងៗ ព្រមទាំងសកម្មភាពប្លែកៗ ទាំងនេះហើយដែលនាំឱ្យ ពិសី ទទួលបាននូវប្រជាប្រិយភាពយ៉ាងឆាប់រហ័ស។

៤.Jasmine Hang

ផ្ដើមចេញពី Vlogger មួយរូប ពេលនេះ Jasmine Hang ក៏បានវិវត្តន៍ខ្លួនមកជាអ្នកបង្កើតមាតិកាវីដេអូល្អៗជាច្រើន ហើយក៏កំពុងទទួលបានការគាំទ្រខ្លាំងគួរឱ្យកត់សម្គាល់។ វីដេអូរបស់ក្មេងស្រីម្នាក់នេះ គឺផ្ដោតទៅលើ Challenge​ ផ្សេងៗ ដែលបង្កប់នូវគំនិតច្នៃប្រឌិត ការបង្កើតថ្មី ក្នុងន័យផ្ដល់ឱ្យអ្នកទស្សនាទទួលបាននូវភាពរីករាយ ហើយក៏ទទួលបានគំនិតល្អៗដូចគ្នា។ វីដេអូនីមួយៗរបស់ Jasmine មានលក្ខណៈបែបសប្បាយៗ ធ្វើឱ្យអ្នកទស្សនារីករាយ និងស្រស់ស្រាយ ជាពិសេសគំនិតថ្មីៗដែលនាងរកនឹកឃើញមកបង្កើត ពិតជាគួរឱ្យសរសើរ។

៥.A Dose of Cath

ចុងក្រោយនេះ គឺគ្មានអ្នកណាក្រៅពីអ្នកបង្កើតមាតិកាបែបអប់រំ និងបែប Debate A Dose of Cath នោះទេ។ យុវតីរូបនេះអាចចាត់ទុកថាជាស្ត្រីខ្មែរវ័យក្មេង ដែលមានភាពក្លាហាននៅក្នុងការនិយាយជាសាធារណៈ ពាក់ព័ន្ធនឹងសុខភាពផ្លូវភេទ។ នាងជាមនុស្សម្នាក់ដែលនាំឱ្យប្រជាជនកម្ពុជា លែងគិតថាបញ្ហាសុខភាពផ្លូវភេទ ជារឿងដែលមិនគួរនិយាយ។ ការបកស្រាយចំៗ និយាយលះៗ ទាក់ទងនឹងរឿងផ្លូវភេទនេះ ធ្វើឱ្យយុវតីម្នាក់នេះ ទទួលបាននូវការចាប់អារម្មណ៍ជាខ្លាំង។ ក្រៅពីវីដេអូដែលទាក់ទងនឹងចំណេះដឹងផ្លូវភេទ នាងក៏ជាអ្នកដែលតែងតែបញ្ចេញមតិយោបល់ទៅលើព្រឹត្តិការណ៍ ហេតុការណ៍នានា ដើម្បីយកមកវែកញែក រកខុសត្រូវឱ្យអ្នកទស្សនា ចេះវិភាគ និងឈរនៅចំណុចកណ្ដាល។ ក្រៅពីនេះមាតិកាផ្សេងៗទៀតរបស់នាង សុទ្ធតែបង្កប់ន័យអប់រំ សារលើកទឹកចិត្តជាដើម៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ទៅ​សៀមរាប​កុំ​ភ្លេច​ចូល​មើល​ពិព័រណ៍​សំលៀកបំពាក់​ប្រពៃណី​បុរាណ​ខ្មែរ សម្រាប់ភ្ញៀវ​ខ្មែរ​ ១ពាន់​រៀល​ប៉ុណ្ណោះ

ដំណឹង​ល្អ​សម្រាប់​ទេសចរ​ដែល​ទៅ​លេង​លេង​កម្សាន្ត​ក្នុង​ខេត្ត​សៀមរាប​កុំ​ភ្លេច​ឆៀង​ចូល​ទស្សនា ពិព័រណ៍​សម្លៀកបំពាក់​បុរាណ​ដែល​ជា​កេរ្តិ៍​ដំណែល​ដូន​តា​បាន​បន្សល់​ទុក​តាំង​ពី​យូរ​លង់​នៅ​ឯ​សារមន្ទីរ​វាយនភណ្ឌ​ប្រពៃណី​អាស៊ី។

កម្ពុជាត្រូវជ្រើសជា «ប្រទេសកិត្តិយស» ក្នុងមហោស្រពភាពយន្តនិយាយភាសាបារាំងទីក្រុង Angoulême

អបអរ​កម្ពុជា​ដែល​ត្រូវ​បាន​ជ្រើស​រើស​ជា​ប្រទេស​កិត្តិយស​សម្រាប់​មហោស្រព​ភាពយន្ត​និយាយ​ភាសា​បារាំង​ទីក្រុង Angoulême លើក​ទី​១៩ ចាប់​ពី​ថ្ងៃ​ទី ២៤ ដល់​ថ្ងៃ​ទី ២៩ ខែ សីហា ឆ្នាំ ២០២៦។

ឆ្នាំមុនមករៀបចំកម្មវិធីបង្ហាញម៉ូដនៅប្រាសាទខ្មែរ ស្រាប់តែស្ងាត់ៗនេះប្រធានក្រុមហ៊ុន Bvlgari Jc babin ត្រឡប់មកសៀមរាបម្ដងទៀត

ជឿ​ថា​ប្រិយមិត្ត​ពិត​ជា​ចាំ​ពី​ព្រឹត្តិការណ៍ Bvlgari Aeterna Angkor Thom High Jewelry នៅ​ខេត្ត​សៀមរាប កាលពី​ថ្ងៃ​២១ ខែ​កុម្ភៈ ឆ្នាំ ២០២៥ ដោយ​បាន​នាំ​យក​គ្រឿងអលង្ការ​មាន​តម្លៃ និង​ជា​របស់​ប្រណិត​មក​កម្ពុជា មាន​តម្លៃ​

សាស្ត្រាចារ្យ ខ្លូត រតនា ចង់ឱ្យមានអ្នកបន្តវេន ត្បិតមិនចង់ឃើញ «ល្ខោននិយាយ» ត្រូវបាត់បង់

មិន​ត្រឹម​ជា​សាស្ត្រាចារ្យ​មួយ​រូប​ដែល​កំពុង​បង្ហាត់​បង្រៀន​កូន​សិស្ស​លើ​ជំនាញ​សិល្បៈ​បុរាណ​លោក ខ្លូត រតនា ជា​ជើង​ចាស់​មួយ​រូប​ដែល​ធ្លាប់​បាន​ប្រឡូក​ក្នុង​វិស័យ​ភាពយន្ត​ក្នុង​នាម​ជា​ផលិតករ តារា​សម្ដែង និង​ជា​អ្នក​ដឹក​

សឹងមិនគួរឲ្យជឿតារាចម្រៀងប្រុសអាមេរិក Jason Derulo ស្នើសុំ មាលា ធ្វើវីដេអូខ្លីសម្រាប់បទចម្រៀងថ្មីលោក

តារា​ម៉ូដែល និង​ជា​តារា​ភាពយន្ត​កម្ពុជា Mélia Constantin ជា​កូន​កាត់​ខ្មែរ​បារាំង បាន​សាង​រឿង​ភ្ញាក់ផ្អើល​មួយ​នា​ថ្ងៃ​នេះ ដោយ​កញ្ញា​បាន​បង្ហាញ​សារ​ឆ្លើយឆ្លង​រវាង​នាង និង​តារា​ចម្រៀង​អាមេរិក Jason Derulo

ChatGPT និង Gemini ក្លាយជា AI ដែលមានអ្នកប្រើប្រាស់ដល់ខ្ទង់ពាន់លាននាក់!

ប្រសិនបើត្រឡប់ទៅប៉ុន្មានឆ្នាំមុន គ្មាននរណានឹកស្មានដល់ថា Chatbot AI នឹងក្លាយជាសេវាកម្មដែលមានអ្នកប្រើប្រាស់រហូតដល់កម្រិត «ពាន់លាននាក់» នោះឡើយ។ ប៉ុន្តែនៅពេលនេះ រូបភាពនោះកំពុងតែក្លាយជាការពិត

ប្រធាន​នាយកដ្ឋាន​សិល្បៈ​ភាពយន្ត បញ្ជាក់ច្បាស់ថា Zhu ZhengTing នឹង​មក​កម្ពុជា​ ចូលរួម 4th CAFF

តារា​សម្ដែង/ចម្រៀង​ចិន​ល្បី​ឈ្មោះ Zhu ZhengTing នឹង​ធ្វើ​ដំណើរ​មក​កម្ពុជា​ចូលរួម​ព្រឹត្តិការណ៍​មហោស្រព​ភាពយន្ត​អាស៊ី​កម្ពុជា ដើម្បី​ដើរ​លើ​វេទិកា​កម្រាល​ព្រំ​ក្រហម ក្នុង​នាម​ជា​ទូត​សុឆន្ទៈ 4th CAFF ។

ក្រោយឈ្នះជយលាភី 2nd Runner up Face of Cambodia 2026 សំអុល គុណយ៉ាន្នី សម្រេចបន្តក្ដីស្រមៃ​ចេញទៅសិក្សានៅអាមេរិក

កញ្ញា សំអុល គុណយ៉ាន្នី តារាម៉ូដែលវ័យក្មេងពោរពេញដោយសមត្ថភាព ថ្មី​ៗ​នេះ​ទើប​តែ​ដណ្ដើម​បាន​ជយលាភី​លំដាប់​រង​ទី ២ ក្នុង​កម្មវិធី Face of Cambodia 2026 បាន​សម្រេច​ចិត្ត​ចេញ​ទៅ​បន្ត​ការ​សិក្សា​នៅ​សហរដ្ឋអាមេរិក

ដឹងតែល្អមើលឆ្នាំនេះ! មហោស្រព​ល្ខោននិយាយទូទាំងប្រទេស ក្រោមប្រធានបទ «ចង្កឹះមួយបាច់»

ជា​ទស្សនីយភាព​មួយ​ដ៏​កម្រ និង​មាន​តម្លៃ​បំផុត​នៅ​កម្ពុជា ខណៈ​ដែល​អ្នក​បន្តវេន​ថែ​វប្បធម៌​ខ្មែរ​បាន​ពូត​ដៃ​រួបរួម​គ្នា​ជា​កម្លាំង​រៀប​ចំ​ឱ្យ​មាន​ព្រឹត្តិការណ៍​មហោស្រព​ល្ខោន​និយាយ​ទូទាំង​ប្រទេស​ក្នុង​ឆ្នាំ ២០២៦ នេះ។

ពូកែមែនយប់មិញ Isabella Galliano ក្លាយជាជើងឯក Face of Cambodia Kids & Junior 2026

យុវតី Isabella Galliano កូន​ខ្មែរ​កាត់​អាមេរិក ដែល​ទើប​តែ​ឈ្នះ Cosmo Kid’s Star 2026 ដោយ​បាន​ផ្ដួល​បេក្ខជន​ជាច្រើន​នៅ​ប្រទេស​វៀតណាម​កាលពី​សប្ដាហ៍។ រំលង​តែ​ប៉ុន្មាន​ថ្ងៃ Isabella បាន​ដណ្ដើម​បាន​ជ័យជម្នះ​មួយ​ទៀត​នៅ​ក្នុង​ស្រុក គឺ​ក្លាយ​ជា

Leave a Reply

Your email address will not be published.Required fields are marked *