ចម្រាញ់យកស្ត្រីខ្មែរ ៣រូប អ្នកបង្កើតមាតិកាធ្វើម្ហូប ពូកែច្នៃប្រឌិត ម្ហូបប្លែកៗ ប្រកបដោយភាពថ្លៃថ្នូរ

អ្នកបង្កើតមាតិកាធ្វើម្ហូបនៅលើបណ្ដាញសង្គមមានការកើនឡើងគួរឱ្យកត់សម្គាល់។ យ៉ាងណាមិញពួកគេមួយចំនួនធំគ្រាន់តែបង្ហាញមុខម្ហូបដែលប្រជាជនខ្មែរតែងធ្វើជាប្រចាំទៅហើយ ដើម្បីយកមកបង្ហាញ។ ដោយឡែកថ្ងៃនេះ AMS-Infotainment សូមលើកយកតែស្ត្រីខ្មែរ ៣រូបប៉ុណ្ណោះ ដែលពួកគេមិនត្រឹមតែចេះចម្អិនម្ហូបទូទៅនោះទេ គឺពួកគេថែមទាំងមានគំនិតច្នៃប្រឌិតបង្កើតមុខម្ហូបថ្មីៗ ដែលពេលខ្លះអ្នកទស្សនាមិនដែលជួប មិនដែលប្រទះពីមុនមកទេ។ ក្រៅពីការចម្អិនម្ហូបពួកគេក៏អាចធ្វើជាអាហារផ្សេងៗ មានជាបង្អែមនំនែក និងអាហារសម្រន់ប្លែកៗ គួរឱ្យសរសើរ ស័ក្ដិសមឱ្យ Admin លើកយកនិយាយនៅទីនេះ។ អ្នកទាំង ៣ ដែលបានជាប់ជម្រើសក្រោយវិនិច្ឆ័យដោយច្បាស់លាស់រួមមាន៖

១. ឆម ស្រីផាច ឬ Chhom Sreypach

យុវតីរូបនេះ គឺជាអ្នកបង្កើតមាតិកាផ្នែកម្ហូបអាហារកំពុងមានឈ្មោះល្បីមួយរូប មានប្រភពដើមកំណើតមកពីខេត្តបន្ទាយមានជ័យ។ ភាសានិយាយបែបស្រុកកំណើតរបស់ខ្លួន បង្ហាញអ្វីដែលជាធម្មជាតិរបស់នាង មិនថាម្ហូបអាហារ ការនិយាយស្ដី ការរៀបចំខ្លួន ដោយមិនមានការរៀបប្រិតព្រៀង គឺជាអ្វីដែលនាំឱ្យនាងទទួលបាននូវការចាប់អារម្មណ៍ជាខ្លាំង។ អ្វីដែលធ្វើឱ្យគ្រប់គ្នាសរសើរក្មេងស្រីស្រុកស្រែជនបទរូបនេះ គឺនាងតែងតែរិះរកម្ហូបថ្មីៗ ដែលធ្វើឡើងពីបន្លែបន្លុក ត្រីសាច់ដែលនៅជុំវិញផ្ទះរបស់នាងតែម្ដង។ បើមិនអីចឹងទេ នាងតែងរុករកនៅតាមស្រែ តាមបឹង លើភ្នំ ដើម្បីយកមកធ្វើជាម្ហូបប្រចាំថ្ងៃ អមដោយទេសភាពដ៏ស្រស់ត្រកាល។ មុខម្ហូបប្លែកៗកម្របានឃើញ មានគ្រប់សព្វ គ្រៀមភាសាប្លែកៗមិនធ្លាប់ឮពីមុន ការរៀបរាប់ហូហែរសឹងមិនដកបង្ហើម សុទ្ធតែជាចំណុចទាក់ទាញរបស់ស្រីផាច។ បើទោះជានាង ជាអ្នកបង្កើតមាតិកាផ្នែកធ្វើម្ហូបអាហារក៏ពិតមែន ស្រីផាច តែងរក្សានូវភាពថ្លៃថ្នូរ ចម្អិនម្ហូបប្រកបដោយអនាម័យជានិច្ច។

២.ឃុន គីមហៃ

មកដល់អ្នកម៉ាក់វ័យក្មេង ឃុន គីមហៃ វិញ គឺជាម្ចាស់ភោជនីយដ្ឋានមួយកន្លែង នៅស្រុកថ្មគោល ខេត្តបាត់ដំបង គឺជាចុងភៅដ៏ពូកែមួយរូប ដែលតែងតែចែករំលែកការចម្អិនមុខម្ហូបប្លែកៗ និងត្រឹមត្រូវតាមក្បួនច្បាស់លាស់។ ដ្បិតថាមុខម្ហូបខ្លះ យើងធ្លាប់ទទួលទានក៏ពិតមែន ប៉ុន្តែក្រោយបានទស្សនាការបង្ហាញពីរបៀបធ្វើរបស់ គីមហៃ គឺធ្វើឱ្យយើងទទួលបានចំណេះដឹងល្អៗ គន្លឹះល្អៗ ដើម្បីធ្វើឱ្យមុខម្ហូបមួយនោះ កាន់ងតែមានសោភណភាព កាន់តែមានភាពទាក់ទាញ កាន់តែមានក្លិនឈ្ងុយ និងកាន់តែឆ្ងាញ់ថែមទៀត។ ក្រៅពីនេះយើងក៏ឧស្សាហ៍បានឃើញនាង ចែករំលែកនូវរូបមន្តធ្វើម្ហូប ធ្វើទឹកជ្រលក់ ធ្វើនំ ធ្វើបង្អែម ប្លែកៗ ដែលយើងមិនធ្លាប់បានដឹងពីមុនអំពីរូបមន្ត និងរបៀបធ្វើនោះទេ។ អ្វីដែលគួរឱ្យសរសើរនោះ គឺនាងពន្យល់ច្បាស់ៗ ពីមួយដំណាក់កាល ទៅមួយដំណាក់កាល រហូតចេញជាលទ្ធផល ដែលអាចឱ្យអ្នកទស្សនាយកអនុវត្តបានដោយខ្លួនឯងនៅផ្ទះ ឬក៏អាចធ្វើយកទៅលក់ទៀតផង។

៣.អ្នកនាង ម៉ូនីកា

ដោយឡែកមកដល់អ្នកនាង ម៉ូនីកា វិញ ដែលអ្នកទាំងអស់គ្នាប្រហែលជាធ្លាប់បានស្គាល់តាមរយៈទំព័រហ្វេសប៊ុកផេក Monika & Michael / Germany ក៏ជាអ្នកបង្កើតមាតិកាផ្នែកម្ហូបអាហារដ៏ទាក់ទាញមួយរូបផងដែរ។ ស្ត្រីខ្មែរ ដែលមានស្វាមីជាជនជាតិអាហ្លឺម៉ងរូបនេះ កំពុងទទួលបាននូវការគាំទ្រគួរឱ្យកត់សម្គាល់ មិនត្រឹមតែទៅលើមុខម្ហូបដែលនាងបានចែករំលែកនោះទេ គឺទៅលើភាពផ្អែមល្ហែមនៃជីវិតគូរបស់នាង ពិតជាគួរឱ្យសរសើរ។ អ្នកនាង ម៉ូនីកា មិនត្រឹមតែមានរូបសម្រស់ស្អាតបែបនារីខ្មែរដ៏ទន់ភ្លន់នោះទេ ថែមទាំងពូកែធ្វើម្ហូបជាច្រើនមុខ នំនែក បង្អែមជាដើម។ អ្នកនាង តែងតែបង្ហាញពីរបៀបនៅក្នុងការធ្វើមុខម្ហូបទាំងនោះ ប្រកបដោយពាក្យសម្ដីពីរោះ ថ្លៃថ្នូរគួរឱ្យចង់ស្ដាប់។ អ្វីដែលធ្វើឱ្យអ្នកទស្សនាតែងញញឹមនោះ គឺបន្ទាប់ពីធ្វើហើយ អ្នកនាងតែងទទួលទានពីរនាក់ស្វាមី ហើយតែងទទួលបានពាក្យសរសើរមិនដាច់ពីមាត់ពីស្វាមីថាឆ្ងាញ់ស្ទើរគ្រប់មុខម្ហូប៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

វិទ្យាល័យព្រះអង្គឌួង បានធ្វើមុនគេនូវ “ប្រអប់ទុកទូរសព្ទ” របស់សិស្សក្នុងម៉ោងរៀន

កាលពី​ម្សិលមិញ​សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត គឺជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាន​ណែនាំ​ឲ្យ​លោក​គ្រូ​អ្នក​គ្រូ​ទាំងអស់ ដក​យក​ទូរសព្ទ​ដៃ​ពី​សិស្ស​សាលា

ម្ចាស់ស្នាដៃសៀវភៅ The Man Who stole the gods នឹងបង្ហាញវត្តមាននៅកម្ពុជា

ម្ចាស់​ស្នាដៃ​សៀវភៅ «The Man Who stole the gods» នឹង​បង្ហាញ​វត្តមាន​ដោយ​ផ្ទាល់​នៅ​កម្ពុជា​ដើម្បី​ចូលរួម​ចែក​រំលែក និង​បក​ស្រាយ​រឿងរ៉ាវ​នៃ​ការ​លួច​និង​ជួញ​ដូរ​វត

“រឿងរ៉ាវក្មេងប្រុសកម្សត់ AI” ក្លាយជាអន្ទាក់ផ្លូវចិត្ត បោកប្រាស់យកប្រាក់ពីមនុស្សចាស់នៅចិន

មនុស្សចាស់នៅប្រទេសចិនចាញ់បោកវីដេអូដែលបង្កើតដោយ AI ដោយជួយទិញទំនិញដែលមានតម្លៃខ្ពស់ជាងទីផ្សារ ខណៈជនខិលខូចអាចរកប្រាក់កម្រៃចន្លោះ ២ ០០០ ទៅ ៣ ០០០ យ៉ន់

ការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតកំពុងវាយលុកប្រព័ន្ធទូទឹកកកផ្សារទំនើបទូទាំងអឺរ៉ុប ស្របពេលប្រទេសជាច្រើនប្រកាសឱ្យប្រជាជនទិញស្បៀងត្រៀមទុក

ការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតបានវាយលុកលើហាងទំនិញគ្រឿងទេស និងផ្សារទំនើបនានានៅក្នុងប្រទេសអឺរ៉ុបយ៉ាងហោចណាស់ចំនួនប្រាំបួន កាលពីថ្ងៃចន្ទ ដែលបានជំរុញឱ្យសហភាព

បុរសចិនម្នាក់ប៉ងធ្វើអត្តឃាតក្រោយបែកធ្លាយវីដេអូអាក្រាត និងទិន្នន័យផ្ទាល់ខ្លួនទាំងអស់ បន្ទាប់ពីធ្លាក់ចូលក្នុងអន្ទាក់ Romance Scam

ថ្មីៗនេះយោងតាមតម្រុយរាយការណ៍ពីប្រជាពលរដ្ឋ សមត្ថកិច្ចប៉ូលិសទីក្រុង Huludao ខេត្ត Liaoning បានបំបែកក្រុមឧក្រិដ្ឋកម្មពាក់ព័ន្ធនឹងអំពើទុច្ចរិតថ្មីមួយដែលដឹកនាំដោយ

ឱកាសសម្រាប់អ្នក Single! ហ្វាំងឡង់ផ្តល់ដំណើរកម្សាន្តឥតគិតថ្លៃដល់អ្នកឥតគូ មកស្វែងរកស្នេហ៍ពិតលើទឹកដីប្រទេសខ្លួន

ប្រទេសហ្វាំងឡង់កំពុងស្វែងរកអ្នកនៅលីវពីជុំវិញពិភពលោកចំនួន ១៦ នាក់ ដែលស្ម័គ្រចិត្តចូលរួមដំណើរកម្សាន្តដោយឥតគិតថ្លៃរយៈពេល ៤ ថ្ងៃ ដើម្បីធ្វើការណាត់ជួបបែប Blind date

មាលា ជាប់ក្នុងបញ្ជីឈ្មោះបេក្ខភាព The 100 most beautiful faces 2026 ពី វេទិកា​កម្សាន្ត TC Candler

កូន​ខ្មែរ​កាត់​បារាំង Mélia Constantin ត្រូវ​បាន TC Candler ដែល​ជាវេទិកាកម្សាន្ត​ដ៏​ល្បីល្បាញ​លើ​ពិភពលោក បាន​ជ្រើសរើស​ឲ្យ​មាន​ការ​បោះឆ្នោត ដើម្បី​ក្លាយ​ជា​បេក្ខ

អបអរសាទរ! ក្រសួងវប្បធម៌ប្រកាសពីការប្រគល់ត្រលប់វត្ថុសិល្បៈខ្មែរចំនួន ១៨ ពីទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស

នៅល្ងាចថ្ងៃទី៣០ ខែតុលានេះ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ប្រកាសអំពីការប្រគល់ត្រឡប់មកកម្ពុជាវិញនូវវត្ថុសិល្បៈខ្មែរចំនួន១៨ រូប/បំណែក ដែលបានស្វែងរកឃើញ

កម្ពុជា​រក​ឃើញ​ផូស៊ីល​ឈើ​បុរាណ ៣ កន្លែងទៀតក្នុង​ស្រុកសេសាន ខេត្ត​ស្ទឹងត្រែង

ថ្មីៗ នេះ​ក្រុម​ការងារ​ជំនាញ​នៃ​ការងារ​កំណាយ​ស្រាវជ្រាវ​ផូស៊ីល​ឈើ​បុរាណ ដែល​មាន​អាយុកាល​ចាប់​ពី ១០ម៉ឺន​ឆ្នាំ ដល់ ២ លាន​ឆ្នាំ បាន​ស្វែង​រក​ឃើញ​រណ្ដៅ​សំខាន់ៗ​ចំនួ

ឲ្យពិន្ទុប៉ុន្មាន? រូបសំណាក «បង្កងទឹកសាប» លេចចេញជារូបរាង លើទឹកដីខេត្តតាកែវ

ខេត្ត​តាកែវ បង្កើត​សមិទ្ធផល​ថ្មី​មួយ​ទៀត​នៅ​លើ​ទឹក​ដី​របស់​ខ្លួន។ រូប​សំណាក់ «បង្កង​ទឹក​សាប» កំពុង​លេច​រូបរាង​នៅ​លើ​ទឹក​ដី​នៃ​ខេត្ត​តាកែវ ថែម​ទទួល​បាន​ការ​សរសើរ



Leave a Reply

Your email address will not be published.Required fields are marked *