មុនពេលចេញទៅវត្ត ដើម្បីកុំឱ្យភ្លាត់ ត្រូវធ្វើរឿងទាំងនេះ!

ការ​ធ្វេស​ប្រហែស​តែ​បន្តិច គឺ​​ងាយ​នឹង​បង្ក​ជា​គ្រោះ​ថ្នាក់ ឬ​រឿង​ហេតុ​តូច​ធំ ដែល​យើង​មិន​បាន​រំពឹង​ទុក​ជាមុន ហេតុនេះ​ហើយ ដើម្បី​ធានា​បាន​សុវត្ថិភាព​ទាំង​មុន​ពេល ក្នុងអំឡុងពេល និង​ក្រោយ​ពេល​ទៅ​វត្ត អ្នក​គួរតែ​កុំ​ភ្លេច​ពិនិត្យ​​មើល​នូវ​ចំណុច​មួយ​ចំនួន​ខាង​ក្រោម​នេះ។

ពិនិត្យ​មើល​ផ្ទះ​បាយ/ ចង្ក្រាន​បាយ

ចំណុច​នេះ ផ្ដោត​ពិសេស​ចំពោះ​អ្នក​ចម្អិន​អាហារ​ដោយ​ខ្លួនឯង​នៅ​ផ្ទះ មិន​ថា​ប្រើ​ប្រាស់ ចង្ក្រាន ហ្គាស ឬ​ចង្ក្រាន​អុស​ធ្យូង​នោះ​ទេ ត្រូវតែ​ប្រុង​ប្រយ័ត្ន​ខ្ពស់ ហើយ​ត្រូវ​ប្រាកដ​ថា​មិន​មាន​បន្សល់​ទុក​នូវ​ដើម​ហេតុអ្វី​ដែល​អាច​បង្ក​ជា​ការ​ឆាប​ឆេះ​ក្នុង​រូប​ណាមួយ។

យក​ចិត្ត​ទុក​ដាក់​រៀប​ចំ​ចង្ហាន់​ក្នុង​ចាន​ស្រាក់

អ្នក​មិន​គួរ​ធ្វើ​កិច្ចការ​នេះ​ដោយ​ខ្ជីខ្ជា​ឡើយ ព្រោះ​បើ​អ្នក​មិន​បាន​រៀបចំ ឬ​ទុក​ដាក់​ឱ្យ​បាន​ត្រឹមត្រូវ និង​ស្រួលបួល​ទេ ពេល​ធ្វើ​ដំណើរ​តាម​ផ្លូវ ចង្ហាន់​នៅ​ក្នុង​នោះ​អាច​នឹង​កំពប់ ឬ​ខ្ទាត​ចេញ ធ្វើ​ឱ្យ​ប្រឡាក់​ដល់​សម្លៀកបំពាក់ និង​ខកខាន​ដំណើរ ករណី​អ្នក​ដាក់​ម្ហូប​ច្រើន​ខ្លាំង​ពេក ឬ​រៀប​ចាន​ស្រាក់​មិន​បាន​ត្រឹមត្រូវ។

ពិនិត្យ​មើល​ភ្លើង​ធូប​ទៀន

គ្រួសារ​ខ្លះ​អាច​នឹង​មាន​រៀប​ចំ​សែន​នៅ​ក្នុង​ផ្ទះ​ខ្លួនឯង​ផង​ដែរ ដូចនេះ​មុន​ពេល​ចេញ​ទៅ​ខាង​ក្រៅ ដើម្បី​ជា​ការ​ប្រសើរ អ្នក​គួរតែ​រង់ចាំ​ឱ្យ​ធូប​ទៀន​ដែល​បាន​ដុត​ទាំង​អស់​ឆេះ​អស់​សិន។​ ធ្វើ​បែប​នេះ អ្នក​នឹង​មិន​សូវ​បារម្ភ​ពី​ការ​ឆេះ​រាល​ដោយ​ប្រការ​ណា​មួយ។

រៀបចំ​ទុក​ដាក់​ម្ហូប​អាហារ​​ឱ្យ​បាន​ល្អ

អាហារ​ដែល​បាន​ចម្អិន​ហើយ ក្រៅពី​រៀប​ជា​ចង្ហាន់​សម្រាប់​ប្រគេន​ព្រះសង្ឃ ក៏​នៅ​មួយ​ចំណែក​ទៀត​សម្រាប់​ក្រុម​គ្រួសារ​ទទួលទាន​ជុំ​គ្នា។ ហេតុនេះ អ្នក​គួរ​រៀបចំ​ទុក​ដាក់​ឱ្យ​បាន​ល្អ ដោយ​ធ្វើ​យ៉ាង​ណា រក្សា​បាន​នូវ​គុណភាព និង​រសជាតិ ក៏​ដូចជា​បង្ការ​បញ្ហា​លួច​គាស់កកាយ ករណី​មាន​សត្វ​ចិញ្ចឹម។

ចាក់សោ​រក្សា​សុវត្ថិភាព

ជាពិសេស​ករណី​ចេញ​ទៅ​វត្ត​ទាំងអស់​គ្នា ដោយ​មិន​មាន​​នរណា​ម្នាក់​នៅ​ចាំ​ផ្ទះ អ្នក​មិន​គួរ​ធ្វេសប្រហែស​ឡើយ​អំពី​សុវត្ថិភាព និង​សន្តិសុខ​នៅ​ក្នុង​លំនៅឋាន​របស់​អ្នក។ សូម​ពិនិត្យ​មើល​ឱ្យ​បាន​គ្រប់​ជ្រុងជ្រោយ មុន​នឹង​ធ្វើ​ដំណើរ​ទៅ​កាន់​ទី​វត្តអារាម​ជិត ឬ​ឆ្ងាយ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត

ការញៀនមើលរឿង AI អាចជះផលប៉ះពាល់រយៈពេលវែងដល់សុខភាពផ្លូវចិត្ត

ទោះបីជាដឹងយ៉ាងច្បាស់ថា តួអង្គមិនមែនជាមនុស្សពិត សាច់រឿងមានភាពស្រដៀងគ្នា និងបង្កប់អត្ថន័យច្រំដែល ក៏ប៉ុន្តែមនុស្សជាច្រើនរូបនៅតែបន្តទស្សនារឿងភាគខ្លីដែលផលិតឡើងដោយ