បកអាក្រាតប្រវត្តិសាស្រ្តពិតដ៏ខ្មៅងងឹត ពីរឿង Bon Appetit, Your Majesty

ភាពយន្តភាគកូរ៉េរឿង Bon Appetit, Your Majesty បាននិទានសាច់រឿងនៅក្នុងសម័យ Joseon​ ដោយមានតួឯកប្រុស Yi Heon គឺជាសេ្ដចគ្រប់គ្រងនៅក្នុងសម័យនោះ។ យ៉ាងណាមិញ នៅក្នុងជីវិតពិត ស្ដេចរូបនេះ មានព្រះនាមថា Yeonsan ជាស្ដេចគ្រប់គ្រងដ៏ឃោឃៅ បានបញ្ចប់ជីវិតដោយសោកនាដកម្ម។  

រឿងភាគ Bon Appetit, Your Majesty ដែលសម្ដែងដោយ Im Yoona និង Lee Chae-min កំពុងទទួលបានការពេញនិយម និងជាទីចាប់អារម្មណ៍របស់ទស្សនិកជនមិនថា សម្រាប់ការចាក់បញ្ចាំងនៅលើទូរទស្សន៍ និងការចាក់ផ្សាយនៅលើ Netflix នោះទេ។

ជាក់ស្ដែងភាពយន្តចុងភៅឆ្លងភពនេះ បានកើតឡើងនៅក្នុងសម័យ Joseon ដែលជាសម័យដ៏ពេញនិយមមួយសម្រាប់ភាពយន្តបុរាណរបស់កូរ៉េខាងត្បូង តែគ្រានេះ tvN បានជ្រើសរើសផលិតសាច់រឿងដែលកើតឡើងក្នុងរជ្ជកាល Yeosangun ដែលមានវត្តមាននៅចន្លោះឆ្នាំ ១៤៩៤ ដល់ឆ្នាំ ១៥០៦។

មិនខុសពីភាពយន្តកូរ៉េដទៃទេ ដ្បិតនេះជារឿងបុរាណផ្អែកទៅលើហេតុការណ៍ពិតក៏ពិតមែន តែភាពយន្តមួយចំណងជើងនេះគ្រាន់តែជារឿងប្រតិដ្ឋ មិនមែនជាការចងក្រងដំណើរប្រវត្តិសាស្រ្តពិតទាំងស្រុងឡើយ។ បន្ថែមពីនេះ បើទោះបីជា Bon Appetit, Your Majesty បានយកគម្រូពីប្រលោមលោក Surviving as Yeonsangun’s Chef ក៏ពិតមែន តែរវាងភាពយន្តភាគ និងប្រលោមលោកក៏មានការកែសម្រួលខ្លះដែរ។

នៅក្នុងស្នាដៃដើមរបស់អ្នកនិពន្ធ Park Guk-jae សាច់រឿងបានដើរតាមដំណើរឆ្លងពេលវេលារបស់ Ji-yeong ដែលបានក្លាយទៅជាមេចុងភៅប្រចាំរាជវាំងស្ដេច Yeonsan ដែលជាមនុស្សពិតនៅក្នុងអតីតកាល។ ដោយឡែកនៅក្នុងរឿងភាគវិញ តួអង្គសំខាន់នេះ​ បានប្ដូរទៅជាឈ្មោះស្ដេច Yi Heon ដែលរក្សាគម្លាតពីរឿងប្រតិដ្ឋ និងការពិតឱ្យនៅដាច់ពីគ្នា។  

យោងតាមការចងក្រងរបស់ទស្សនាវដ្ដី TIME ស្ដេច Yeonsan គឺជាព្រះរាជាមួយអង្គដែលមានភាពលេចធ្លោក្នុងសម័យកាល Joseon។ ដូចគ្នានឹងតួអង្គស្ដេច Yi Heon ដែរ ព្រះមាតារបស់ស្ដេច Yeonsan ត្រូវបានប្រហារជីវិតតាំងតែព្រះអង្គនៅក្មេងនៅឡើយ។

ព្រះអង្គចម្រើនវ័យដោយគិតថា ម្ចាស់ក្សត្រី Jeonghyeon ដែលជាភរិយាទីបីរបស់ព្រះបិតា គឺជាព្រះមាតាបង្កើតរបស់ទ្រង់។ លុះនៅពេលដែលបានឡើងសោយរាជ្យហើយថ្មីៗ ទើបព្រះអង្គដឹងការពិតថា ព្រះមាតាបង្កើតរបស់ព្រះអង្គគឺជា ម្ចាស់ក្សត្រី Yun ដែលជាភរិយាទីពីររបស់ព្រះបិតាទៅវិញទេ។

ម្ចាស់ក្សត្រី Yun បានសោយទិរង្គតដោយសារការបង្ខំឱ្យសោយថ្នាំពុល បន្ទាប់ពីម្ចាស់ក្សត្រីបាននិរទេសចេញពីរាជវាំង ដោយសារតែអំពើឃោឃៅរបស់ម្ចាស់ក្សត្រី។ នៅគ្រាដែលព្រះអង្គព្យាយាមស្ដារកេរ្តិ៍ឈ្មោះរបស់ព្រះមាតាឡើងវិញ ទ្រង់ក៏ជួបនឹងការតតាំងនានា រហូតព្រះអង្គត្រូវបញ្ជាឱ្យបុគ្គលដែលទ្រង់គិតថា ជាអ្នកបានរួមចំណែកក្នុងការសោយទិរង្គតរបស់ព្រះមាតា ធ្លាក់ក្នុងទោសប្រហារជីវិត ឬធ្វើអត្តឃាតដោយខ្លួនឯង។

នេះមិនមែនជាហេតុផលតែមួយគត់ដែលស្ដេច Yeonsan ធ្វើបាប និងសម្លាប់ប្រជារាស្ត្រទេ។ ក្នុង​នាម​ជា​ស្ដេច​គ្រប់​គ្រង ព្រះអង្គល្បីល្បាញក្នុងនាមជាស្ដេចដែលគាបសង្កត់ប្រជារាស្ត្រ រារាំងការអប់រំ ក៏ដូចជាសេរីភាពក្នុងការបញ្ចេញមតិ។

ព្រះអង្គបានបិទទ្វារសាកលវិទ្យាល័យរាជវង្ស Sungkyunkwan ដើម្បីយកទីនោះជាកន្លែងកម្សាន្ត ដូចគ្នានឹងបានចាប់ពង្រាត់ក្មេងស្រី និងស្រ្តីរាប់រយនាក់យកមកធ្វើជាអ្នកបម្រើផ្ទាល់ព្រះអង្គ ដោយចំណុចនេះក៏បានបញ្ចូលទៅក្នុងប៉ុន្មានវគ្គដំបូងនៃរឿង Bon Appetit, Your Majesty ផងដែរ។

បន្ថែមពីនេះ ស្ដេច Yeonsan បានហាមឃាត់ការប្រើប្រាស់ភាសាសរសេរ Hangul ព្រោះនៅគ្រានោះ មានអ្នកប្រើប្រាស់ភាសានេះ ដើម្បីសរសេររិះគន់ព្រះអង្គនៅលើផ្ទាំងរូបភាពនានា ខណៈទ្រង់ក៏ព្យាយាមទម្លាក់ឥទ្ធិពលនៃព្រះពុទ្ធសាសនា ដោយបិទវត្ត​ Wongaksa និងព្យាយាមលុបប្រព័ន្ធសាសនាទាំងមូល។

លើសពីនេះទៀត ព្រះរាជាអង្គនេះ ក៏បានបញ្ជាឱ្យបង្ក្រាប និងសម្លាប់អ្នកណាដែលហ៊ានតវ៉ានឹងព្រះអង្គ ថែមទាំងបញ្ជាឱ្យបោសសម្អាតក្រុមអ្នកប្រាជ្ញ Sarim ដែលជាបុគ្គលមានអំណោចក្នុងនយោបាយផងដែរ។

គ្រប់គ្រងព្រះរាជបល្ល័ង្កបានត្រឹម ១២ឆ្នាំ ក្រុមអភិជន និងក្រុមមន្ត្រីបានផ្ដួលអំណាចសេ្ដច Yeonsan បានសម្រេច ដោយព្រះអនុជដែលមានព្រះមាតាផ្សេងគ្នា បានឡើងសោយរាជ្យជំនួសវិញ។ ឯព្រះអង្គក៏សោយទិវង្គត បន្ទាប់ពីការនិរទេសបាន ២ខែ។

ការសម្រេចចិត្តផ្លាស់ប្ដូរឈ្មោះតួអង្គឯកនៅក្នុងរឿង Bon Appetit, Your Majesty គឺជាវិធីសាស្រ្តដ៏ឈ្លាសវៃមួយ ព្រោះសាច់រឿងមិនបានផ្ដោតទៅលើរឿងរ៉ាវប្រវត្តិសាស្រ្តជាគោលនោះទេ តែគឺផ្ដោតទៅលើរឿងរ៉ាវស្នេហា ដែលកើតឡើងនៅក្នុងប្រវត្តិសាស្រ្ត ដោយមានធាតុផ្សំដែលជារឿងពិត ដូចជាការចាប់ពង្រាត់ស្រ្តី និងការរឹបអូសយកផ្ទះប្រជារាស្រ្តដើម្បីធ្វើជាទីប្រមាញ់សត្វរបស់ស្ដេច Yi Heon ជាដើម។

យ៉ាងណាមិញ រឿងរ៉ាវពិតរបស់ស្ដេច Yeonsan ក៏បានបង្ហាញក្នុងភាពយន្តកូរ៉េជាច្រើនចំណងជើងដែរ រួមមានរឿង Prince Yeonsan (1961), រឿង The King and the Clown (2005) និង រឿង The Treacherous (2015)៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត

ការញៀនមើលរឿង AI អាចជះផលប៉ះពាល់រយៈពេលវែងដល់សុខភាពផ្លូវចិត្ត

ទោះបីជាដឹងយ៉ាងច្បាស់ថា តួអង្គមិនមែនជាមនុស្សពិត សាច់រឿងមានភាពស្រដៀងគ្នា និងបង្កប់អត្ថន័យច្រំដែល ក៏ប៉ុន្តែមនុស្សជាច្រើនរូបនៅតែបន្តទស្សនារឿងភាគខ្លីដែលផលិតឡើងដោយ



Leave a Reply

Your email address will not be published.Required fields are marked *