រុក្ខជាតិប្លែកៗ ស្តង់អាហារឆ្ងាញ់ៗ វត្ថុអនុស្សាវរីយ៍ Cute Cute បង្ហាញខ្លួនត្រៀបត្រានៅពិព័រណ៍រុក្ខជាតិ

ព្រឹត្តិការណ៍ពិព័រណ៍រុក្ខជាតិ និងសួនច្បារភ្នំពេញលើកទី៥ បានចាប់ផ្ដើមហើយ ពីថ្ងៃទី១២ នេះ រហូតដល់ថ្ងៃទី១៤ កញ្ញា នៅ​មជ្ឈមណ្ឌល​ Connexion កោះពេជ្រ។

រុក្ខជាតិលម្អប្លែកៗ ចម្រុះពណ៌ មានច្រើនប្រភេទ ច្រើនសណ្ឋាន កំពុងបង្ហាញខ្លួនយ៉ាងទាក់ទាញនៅក្នុងព្រឹត្តិការណ៍ពិព័រណ៍រុក្ខជាតិថ្ងៃទី១។ ដោយឡែកក្រៅពីស្តង់លក់រុក្ខជាតិ ក៏មានបណ្ដាស្តង់អាហារ ភេសជ្ជៈ និងវត្ថុអនុស្សាវរីយ៍ជាច្រើនទៀត រង់ចាំស្វាគមន៍សាធារណជនចូលទស្សនា និងស្វែងរកទិញតាមចំណូលចិត្ត។

ប្រាប់មកកាន់ AMS Infotainment សហស្ថាបនិកនៃព្រឹត្តិការណ៍ពិព័រណ៍រុក្ខជាតិ និងសួនច្បារភ្នំពេញ យុវជន ហែម ចាន់សុភ័ក្រ ដែលជានិស្សិតបញ្ចប់ការសិក្សាមកពីសាកលវិទ្យាល័យភូមិន្ទកសិកម្មជំនាញ ក្សេត្រសាស្ត្រ បានរៀបរាប់អំពីគោលបំណង នៃការរៀបចំព្រឹត្តិការណ៍នេះថា ចង់ផ្សព្វផ្សាយពីរុក្ខជាតិ ឱ្យប្រជាជនកម្ពុជា បានស្គាល់ពីភាពសម្បូរបែបនៃរុក្ខជាតិ ព្រោះថាប្រទេសកម្ពុជា ស្ថិតនៅក្នុងតំបន់ត្រូពិក ដែលអំណោយផលដល់វត្តមានរុក្ខជាតិជាច្រើនប្រភេទ។

បន្ថែមលើពីនេះ លោក រួមនឹងសហស្ថាបនិកម្នាក់ទៀត គឺលោក ឆាន់ វីរៈ ចង់ជំរុញឱ្យមានការអភិវឌ្ឍន៍ ទីក្រុង និងសហគមន៍ប្រកបដោយចីរភាព ក្នុងន័យនេះ លោកចង់ឱ្យមានការអភិវឌ្ឍន៍ ដែលគិតគូរពីសុខមាលភាពរបស់ប្រជាជន ក្នុងនោះរួមមានការកសាងសួនរុក្ខឧទ្យាន មានឧទ្យានបៃតង មានសួនសាធារណៈ សម្រាប់សហគមន៍ជាដើម។

តាមរយៈព្រឹត្តិការណ៍ពិព័រណ៍មួយនេះ លោក ហែម ចាន់សុភ័ក្រ បច្ចុប្បន្នជាអ្នកឌីហ្សាញសួនច្បារម្នាក់ផងនោះ សង្ឃឹមថា អ្វីដែលលោករួមនឹងក្រុមការងារខិតខំបង្កើតឡើងនេះ នឹងក្លាយជាកម្មវិធីសំខាន់មួយ ឱ្យប្រជាជនខ្មែរ ចាប់ផ្ដើមគិតគូរពីបញ្ហាសុខមាលភាព បណ្ដុះក្ដីស្រឡាញ់រុក្ខជាតិ ការបង្កើតទម្លាប់ដាំដើមឈើលម្អរ ការរៀបចំតុបតែងជាសួនច្បារ។ ជាពិសេសប្រជាជនដែលទីធ្លារនៅផ្ទះអាចបង្កើតជាសួនច្បារ ឬក៏អ្នកមិនមានដីធ្លីក៏អាចរៀបចំដាំលម្អក្នុងផើង លើដំបូលផ្ទះជាដើម ដើម្បីធ្វើយ៉ាងណាឱ្យទីក្រុងមួយ សហគមន៍មួយ ពោរពេញដោយភាពបៃតង។

សហស្ថាបនិកព្រឹត្តិការណ៍ខាងលើ សង្ឃឹមថា ប្រជាជនខ្មែរ ជាពិសេសអ្នកទីក្រុងភ្នំពេញ នឹងអញ្ជើញមកចូលរួមឱ្យបានច្រើនកុះករ ព្រោះកម្មវិធីនេះឡើង រៀបចំដោយក្ដីស្រឡាញ់ មិនមានធនធានថវិកាអ្វីច្រើននោះទេ។

តាមរយៈការចូលរួមមួយនេះ ប្រជាជនកម្ពុជានឹង បានស្គាល់ដើមឈើ រុក្ខជាតិដ៏សំបូរបែប ជាពិសេសបានឈ្វេងយល់តាមរយៈកិច្ចពិភាក្សាពីសំណាក់វាគ្មិនជាច្រើនរូប។ លើសពីនេះក៏មានការតាំងពិព័រណ៍សិល្បៈបែបរុក្ខសាស្ត្រ ទៅលើប្រធានបទ វដ្ដនៃជីវិត បានយល់ពីសុខមាលភាពទាំងផ្លូវកាយ និងផ្លូវចិត្ត ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សេង ណាអូមី ទទួលបានមកុដ Miss Face Of The Universe Global Ambassador 2026

កញ្ញា សេង ណាអូមី បាន​នឹង​កំពុង​ក្ដោប​ប្រជាប្រិយភាព​មក​កម្ពុជា​វិញ បន្ទាប់ពី​ត្រឡប់ពីប្រកួត​កម្មវិធី Face Universe Pageant 2026 នៅ​ប្រទេស​មីយ៉ាន់ម៉ា កាលពី​ពេល​ថ្មី​ៗ។ តំណាង​ឲ្យ​ប្រទេស​កម្ពុជា លើ​វេទិកា​បវរកញ្ញា​អន្តរជាតិ ណាអូមី

ទស្សនីយភាពល្ខោនក្បាច់បុរាណ «រឿង ខ្យងស័ង្ខបញ្ជជន្យៈ»

ស្មារតីនៃការអភិរក្ស និងអភិវឌ្ឍន៍សិល្បៈវប្បធម៌បុរាណក្នុងចំណោមកុលបុត្រកុលធីតាខ្មែរជំនាន់ក្រោយ ត្រូវបានបង្ហាញយ៉ាងលេចធ្លោតាមរយៈទស្សនីយភាពរបាំក្បាច់បុរាណក្រោមចំណងជើង «ខ្យងស័ង្ខបញ្ជជន្យៈ» ដក

ឡឺរេន ដែលធ្វើឲ្យទស្សនិកជនវៀតណាមចំហ​មាត់កាលពីពេលថ្មីៗនេះ មានបទពិសោធន៍ជោគជាំលើឆាកបង្ហាញម៉ូដតាំងពីអាយុ ៥ ឆ្នាំ

វីដេអូ​ដែល​ម៉ូដែល​ខ្មែរ​វ័យ​ក្មេង ឡឺរេន បាន​ដើរ​បង្ហាញ​ម៉ូដ​លើ​ឆាក CAMUSE Bridal 2026 Collection នៃ​កម្មវិធី COSMIC ROYALE – RULE THE COSMO កាលពី​ពេល​ថ្មីៗ ហើយ​ត្រូវ​បាន​មហាជន​ទាំង​ក្នុង​ស្រុក​ក៏​​ផ្ទាល់​ភ្ញាក់ផ្អើល​ពី​

កន្លាស់​ច្នៃជាម៉ូដ​មកុដ​អប្សរាដែលព្រះនាង នរោត្តម ជេនណា គ្រងពិតជាប្រណីត សក្តិសមខ្លាំងនឹងកិត្តិយសទ្រង់

ក្នុង​នាម​ជា​សែ​រាជវង្ស​ខ្មែរ​ព្រះនាង នរោត្តម ជេនណា មិន​ដែល​ឲ្យ​មហាជន​អ្នក​គាំទ្រ​ខក​បំណង​ឡើយ​ពេល​បង្ហាញ​ខ្លួន​ម្ដង​ៗ។ ដូច​កាលពី​ពេល​ថ្មី​ៗ​នេះ ពេល​ឡើង​សម្ដែង​នៅ​ពិធី​បើក​ព្រឹត្តិការណ៍​ប្រកួត​បាល់ទាត់​ដ៏​ធំ ការប្រកួត​ដណ្ដើម​ពាន​រង្វាន់

ពិបាករកគូ​ខ្លាំងពេក យុវជននៅកូរ៉េខាងត្បូងនាំគ្នាចូលរួម “កម្មវិធីប្រតិបត្តធម៌រកគូព្រេង” រំពឹងបានជួបស្នេហ៍ពិតនៅក្នុងវត្ត

នៅពេលដែលអត្រាអត្រាកំណើតធ្លាក់ចុះក្លាយជាវិបត្តិ ហើយការស្វែងរកគូស្រករក្លាយជារឿងពិបាកជាងការប្រណាំងប្រជែងក្នុងអាជីពសម្រាប់មនុស្សជំនាន់ថ្មី ‘វត្តអារាម’ ក៏លែងត្រឹមតែជាទីកន្លែងសម្រាប់ប្រតិបត្តិធម៌ទៀត

ជប៉ុនផលិត «ទូទឹកកកក្លាសេមនុស្ស» ដើម្បីទប់ទល់នឹងកម្ដៅដែលកើនឡើងដល់ ៤០ អង្សាសេ

បញ្ហាកម្ដៅឡើងខ្លាំង បានរុញច្រានឱ្យក្រុមហ៊ុនមួយនៅជប៉ុនផលិតទូរទឹកកកសម្រាប់ក្លាសេមនុស្ស លក់ចេញក្នុងតម្លៃ ៩ ៣០០ ដុល្លារអាមេរិក ដោយមានអតិថិជនគោលដៅជាអ្នកធ្វើការតាមការដ្ឋានសំណង់ រោងចក្រ និងឃ្លាំង

អ្នកដឹកនាំរឿង Odyssey៖ ភាពយន្តខ្លាំងមិនបាច់ពឹង CG ជីវិតពិតមិនបាច់ពឹងស្មាតហ្វូន

អ្នកគាំទ្រភាពយន្តហូលីវូដភាគច្រើនអាចនឹងចងចាំហើយថាភាពយន្តរបស់ Christopher Nolan ដែលជាផលិតករ អ្នកដឹកនាំ និងជាអ្នកនិពន្ធពីក្រោយភាពយន្តធំៗដូចជា The Odyssey, Oppenheimer និង Interstellar... គឺ

លោក​ជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ផ្ដល់អនុសាសន៍បំផុសគំនិតលើកស្ទួយមង្គលការខ្មែរ

លោក​ជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ស្ត្រី​ទី​១​នៃ​កម្ពុជា​បាន​បង្ហាញ​វត្តមាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​បើក​ពិព័រណ៍​អាពាហ៍ពិពាហ៍ លើក​ទី៣។ ជាមួយ​គ្នា លោក​ជំទាវ​ក៏​បាន​ផ្ដល់​ជា​អនុសាសន៍​សំខាន់ៗ ៥ ចំណុច​ដើម្បី​ឱ្យ​មង្គលការ​

ប្រជាជនជប៉ុនពិចារណាទិញ “ផ្ទះមានខ្មោច” ក្នុងពេលទីផ្សារអចលនទ្រព្យឡើងថ្លៃ

ប្រសិនបើដឹងថាផ្ទះមួយនេះធ្លាប់មានប្រវត្តិគួរឱ្យខ្លាច តើអ្នកនៅតែហ៊ានទិញ ឬជួលដែរឬទេ? សម្រាប់ប្រជាជនជប៉ុន សំណួរនេះអាចមិនមែនត្រឹមតែជាជំនឿទាក់ទងនឹងរឿងខ្មោចនោះទេ ប៉ុន្តែវាក៏ជះឥទ្ធិពលដល់ទីផ្សារ

Julia Russell បវរកញ្ញាកូនកាត់ខ្មែរ-អង់គ្លេស មានទាំងចំណេះដឹង និងរូបសម្រស់ អាចចេញទៅប្រកួតលើឆាកអន្តរជាតិម្ដងទៀតឬទេ?

រ៉ូសស្យែល ហ្សូលីយ៉ា កូន​ខ្មែរ​កាត់​អង់គ្លេស​ដែល​មាន​ទាំង​ចំណេះដឹង រូប​សម្រស់ និង​ធ្លាប់​តំណាង​កម្ពុជា​លើ​ឆាក​អន្តរជាតិ​ទៀត​នោះ បាន​វិល​មក​កាន់​ឆាក​ប្រកួត​បវរកញ្ញា​ក្នុង​ស្រុក​ម្ដង​ទៀត​ហើយ ដើម្បី​អាច​មាន​ឱកាស​ចេញ​ទៅ​តំណាង​កម្ពុជា លើ​ឆាក​បវរកញ្ញា​

Leave a Reply

Your email address will not be published.Required fields are marked *