ប្រជាជនជប៉ុនពិចារណាទិញ “ផ្ទះមានខ្មោច” ក្នុងពេលទីផ្សារអចលនទ្រព្យឡើងថ្លៃ

ប្រសិនបើដឹងថាផ្ទះមួយនេះធ្លាប់មានប្រវត្តិគួរឱ្យខ្លាច តើអ្នកនៅតែហ៊ានទិញ ឬជួលដែរឬទេ? សម្រាប់ប្រជាជនជប៉ុន សំណួរនេះអាចមិនមែនត្រឹមតែជាជំនឿទាក់ទងនឹងរឿងខ្មោចនោះទេ ប៉ុន្តែវាក៏ជះឥទ្ធិពលដល់ទីផ្សារអចលនទ្រព្យផងដែរ។

Jiko bukken គឺជាពាក្យដែលប្រជាជនជប៉ុនសំដៅទៅលើផ្ទះណាដែលធ្លាប់មានមនុស្សស្លាប់ក្នុងស្ថានភាពគួរឱ្យរន្ធត់ ដូចជា ឃាតកម្ម ការធ្វើអត្តឃាត អគ្គិភ័យ ឬការស្លាប់របស់អ្នករស់នៅតែម្នាក់ឯងជាដើម។ ផ្ទះប្រភេទនេះ តែងមានតម្លៃទាបជាងទីផ្សារប្រមាណពី ១០ ទៅ ៥០ ភាគរយ អាស្រ័យទៅលើកម្រិតនៃភាពរន្ធត់នៃការស្លាប់របស់អ្នករស់នៅមុន។ យ៉ាងណាមិញ ពីមុនមក មនុស្សជាច្រើននៅតែព្យាយាមចៀសវាង jiko bukken ដោយសារតែមានជំនឿលើផ្លូវងងឹត តែអាចនឹងមិនមែនដូច្នេះទៀតទេក្នុងពេលបច្ចុប្បន្ន។

ទន្ទឹមគ្នានឹងការចាប់អារម្មណ៍ខ្លាំងលើ jiko bukken នេះហើយ ទើបធ្វើឱ្យ “សេវាកម្មកម្ចាត់ខ្មោច” ទទួលបានប្រជាប្រិយភាពកើនឡើងជាបន្តបន្ទាប់តាមពីក្រោយមក។​ ជាក់ស្ដែង ក្រុមហ៊ុន Kajimode នៅទីក្រុងតូក្យូ បានផ្តល់សេវាកម្មត្រួតពិនិត្យ jiko bukken ដោយប្រើប្រាស់កាមេរ៉ាចាប់កម្តៅ និងឧបករណ៍ផ្សេងៗទៀតដើម្បីស្វែងរកព្រលឹង ឬអ្វីដែលមើលមិនឃើញ។ ក្នុងករណីដែលរកមិនឃើញរឿងរ៉ាវលើសពីធម្មជាតិទេ ក្រុមហ៊ុននឹងចេញលិខិតបញ្ជាក់ជូនថា ផ្ទះនោះគ្មានខ្មោចលងឡើយ។

ឧទាហរណ៍មួយទៀតគឺ សេវាកម្មជួលមនុស្សឱ្យទៅគេងចាំផ្ទះខ្មោច ដោយម្ចាស់ផ្ទះអាចចំណាយប្រាក់រហូតដល់ ៨៨ ០០០ យ៉េន ឬប្រមាណ ៥៤០ ដុល្លារអាមេរិក ដើម្បីបង្ហាញឱ្យអ្នកទិញ ឬអ្នកជួលដឹងថា ផ្ទះនោះមានសុវត្ថិភាព មិនមានអព្ភូតហេតុរន្ធត់អ្វីនោះឡើយ។

ការស្ទង់មតិកាលពីខែមីនា កន្លងទៅ បានបង្ហាញថា តម្លៃបន្ទប់ប្រភេទស្ទូឌីយោសម្រាប់ជួល នៅកណ្តាលក្រុងតូក្យូ បានកើនឡើង ១៣ ភាគរយ បើធៀបនឹងឆ្នាំមុន ដែលនេះជាកម្រិតខ្ពស់បំផុតមិនធ្លាប់មានជាប់ៗគ្នារហូតដល់ ២២ ខែមកហើយ។ ឆ្លើយតបនឹងបញ្ហានេះ លទ្ធផលស្ទង់មតិនាពេលថ្មីៗ បានចង្អុលបង្ហាញថា ប្រជាជនជប៉ុនកាន់តែច្រើនកំពុងពិចារណារស់នៅក្នុង jiko bukken។

ចំណែកឯអ្នកវិនិយោគវិញ ក៏មានការចាប់អារម្មណ៍លើផ្ទះប្រភេទនេះខ្លាំងជាងមុនដែរ។ ដោយហេតុថា​ នៅក្នុងប្រទេសជប៉ុនមានច្បាប់ដែលចែងថា ម្ចាស់ផ្ទះមិនចាំបាច់លាតត្រដាងព័ត៌មានពីការស្លាប់នៅក្នុងផ្ទះឡើយ បន្ទាប់ពីហេតុការណ៍ទាំងនេះកន្លងផុតទៅ ៣ ឆ្នាំ។

ទន្ទឹមគ្នាដែរ កាលពីឆ្នាំ ២០២១ រដ្ឋាភិបាលជប៉ុនធ្លាប់បានចេញគោលការណ៍ណែនាំថា ម្ចាស់ផ្ទះដែលមានករណីស្លាប់បែប kodokushi ដែលជាការស្លាប់ដោយម្នាក់ឯង និងមិនមានអ្នកដឹងរយៈពេលយ៉ាងហោចណាស់ ៨ ថ្ងៃ មិនចាំបាច់លាតត្រដាងព័ត៌មាននោះឡើយ។ ដូច្នេះ សម្រាប់អ្នកវិនិយោគដែលបានទិញ jiko bukken នៅពេលបញ្ចុះតម្លៃ អាចបង្កើតប្រាក់ចំណេញបាន ប្រសិនបើលក់បន្តក្នុងតម្លៃពេញនៅពេលក្រោយ។

មិនថាខ្មោចមានពិត ឬមិនមានពិតនោះទេ ប៉ុន្តែអ្វីដែលពិតប្រាកដនោះគឺ jiko bukken មិនមែនគ្រាន់តែជារឿងផ្ទះខ្មោចដែលគេនិយាយតៗគ្នាទៀតឡើយ ប៉ុន្តែវាបានឆ្លុះបញ្ចាំងពីសង្គមជប៉ុនដែលកំពុងប្រឈមមុខនឹងបញ្ហាប្រជាជន ការកើនឡើងនៃការចំណាយក្នុងការរស់នៅ និងទីផ្សារអចលនទ្រព្យដែលកំពុងផ្លាស់ប្តូរ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត

ការញៀនមើលរឿង AI អាចជះផលប៉ះពាល់រយៈពេលវែងដល់សុខភាពផ្លូវចិត្ត

ទោះបីជាដឹងយ៉ាងច្បាស់ថា តួអង្គមិនមែនជាមនុស្សពិត សាច់រឿងមានភាពស្រដៀងគ្នា និងបង្កប់អត្ថន័យច្រំដែល ក៏ប៉ុន្តែមនុស្សជាច្រើនរូបនៅតែបន្តទស្សនារឿងភាគខ្លីដែលផលិតឡើងដោយ



Leave a Reply

Your email address will not be published.Required fields are marked *