ពិបាករកគូ​ខ្លាំងពេក យុវជននៅកូរ៉េខាងត្បូងនាំគ្នាចូលរួម “កម្មវិធីប្រតិបត្តធម៌រកគូព្រេង” រំពឹងបានជួបស្នេហ៍ពិតនៅក្នុងវត្ត

នៅពេលដែលអត្រាអត្រាកំណើតធ្លាក់ចុះក្លាយជាវិបត្តិ ហើយការស្វែងរកគូស្រករក្លាយជារឿងពិបាកជាងការប្រណាំងប្រជែងក្នុងអាជីពការងារសម្រាប់មនុស្សជំនាន់ថ្មី ‘វត្តអារាម’ ក៏លែងត្រឹមតែជាទីកន្លែងសម្រាប់ប្រតិបត្តិធម៌ទៀតហើយ ប៉ុន្តែវាកំពុងតែប្រែខ្លួនក្លាយជាទីកន្លែងបង្កើតទំនាក់ទំនងក្នុងទម្រង់ថ្មីមួយនៅក្នុងប្រទេសកូរ៉េខាងត្បូង។

ប្រសិនបើជាការប្រតិបត្តិធម៌ធម្មតា ការអប់រំទូន្មានដែលពួកគេទទួលបានប្រហែលជារឿងនៃការបោះបង់ចោលនូវកិលេស និងរក្សាចិត្តក្នុងភាពស្ងប់ស្ងាត់ តែនៅវត្តដុងហ្វាសា (Donghwasa) អ្វីដែលព្រះសង្ឃមានសង្ឃដីកាទៅកាន់យុវជននិងយុវនារី ដែលអង្គុយតម្រៀបជួរគ្នានៅពីមុខនោះ បែរជាប្រយោគ​ថា៖

“អ្នកគ្រប់គ្នាអញ្ជើញមកទីនេះដើម្បីបំពេញបេសកកម្មសង្គ្រោះជាតិ តាមរយៈការស្វែងរកគូស្រករ និងមានកូននៅថ្ងៃអនាគត”។

ផ្អែកតាមសារព័ត៌មាន BBC នេះមិនមែនជាឈុតបើកឆាកនៃកម្មវិធី Reality រកគូស្នេហ៍អ្វីនោះទេ ប៉ុន្តែវាគឺជាសកម្មភាពប្រតិបត្តិធម៌ដើម្បីរឹតបន្តឹងចំណងទំនាក់ទំនង ឬហៅថា ‘Dating Retreat’ រយៈពេលជាង ៣០ ម៉ោង ដែលមានពិតប្រាកដនៅប្រទេសកូរ៉េខាងត្បូង ដោយក្នុងនោះព្រះសង្ឃត្រូវប្តូរតួនាទីមកជាមេអណ្ដើក ដោយសារតែបញ្ហាអត្រាកំណើតថយចុះ និងការស្វែងរកគូស្នេហ៍កាន់តែមានការលំបាកខ្លាំងឡើងរបស់មនុស្សជំនាន់ថ្មី។

សំណួរសួរថា ហេតុអ្វីបានជាមនុស្សវ័យក្មេងក្នុងប្រទេសកូរ៉េខាងត្បូងមិនចេញ​ណាត់ជួបគ្នា?

ទោះបីជាអ្នកខ្លះមើលឃើញថា មូលហេតុបណ្តាលមកពីថ្លៃចំណាយក្នុងការរស់នៅ ថ្លៃផ្ទះសម្បែងដែលហក់ឡើងខ្ពស់ ឬការដែលស្ត្រីផ្តល់សារសំខាន់ទៅលើអាជីពការងារក៏ដោយ ប៉ុន្តែលទ្ធផលនៃការសិក្សាស្រាវជ្រាវបានបង្ហាញថា យុវជននិងយុវនារីចេញក្រៅណាត់ជួប និងមានការប្រាស្រ័យទាក់ទងគ្នាតិចជាងមុនយ៉ាងខ្លាំង។

ការនិយាយស្វាគមន៍ជនប្លែកមុខនៅក្នុងទីក្រុងធំៗគឺកម្រនឹងកើតមានណាស់ ការជួបជុំផឹកស៊ីត្រូវបានកាត់បន្ថយ កម្មវិធីស្វែងរកគូស្នេហ៍ (Dating Apps) មិនឆ្លើយតបតាមតម្រូវការ សូម្បីតែកម្មវិធី Tinder ក៏ត្រូវងាកមកធ្វើទីផ្សារក្នុងនាមជាកម្មវិធីស្វែងរកមិត្តភក្តិវិញដែរ។

កាន់តែពិបាកនៅក្នុងវិស័យការងារខ្លះឱកាសក្នុងការជួបមនុស្សភេទផ្ទុយគ្នាគឺស្ទើរតែគ្មានទាល់តែសោះ ហើយនោះហើយដែលធ្វើឱ្យវប្បធម៌ណាត់ជួបតាមរយៈអ្នកស្គាល់គ្នាចាប់ផ្តើមបាត់បង់ប្រសិទ្ធភាព។

Sun Hye-ji បុគ្គលិកការិយាល័យវ័យ ២៨ឆ្នាំ បាននិយាយត្រង់ៗតែម្ដងថា៖ “នាងគ្មានឱកាសបានជួបប្រុសៗទោះបន្តិចឡើយ”។

នាងបានរៀបរាប់ពីជីវិតបន្ទាប់ពីបានផ្លាស់មកធ្វើការនៅខេត្ត ដែលមានសកម្មភាពក្នុងមួយថ្ងៃៗគ្រាន់តែធ្វើដំណើរទៅមករវាងផ្ទះនិងកន្លែងធ្វើការប៉ុណ្ណោះ។

ដូចគ្នាផងដែរទៅនឹង Enyo ជាបុរសវ័យ ៣០ឆ្នាំមកពីរោងចក្រផលិតទឹកដោះគោ ដែលមានមិត្តរួមការងារជាបុរសរហូតដល់ទៅ ៩៧ភាគរយ ទោះបីជាគាត់ធ្លាប់ឆ្លងកាត់ការណាត់ជួបមើលចិត្តគ្នារហូតដល់ជាង ១០ដងរួចមកហើយក្តី ប៉ុន្តែគ្រប់ពេលទាំងអស់បែរជាបញ្ចប់ទៅវិញយ៉ាងឆាប់រហ័ស។

នៅពេលដែលជីវិតពិតគ្មានឱកាសបានជួបប្រទះមនុស្សថ្មីៗ ការបានចូលមកក្នុងវត្តអារាមនាពេលនេះបានក្លាយជាក្តីសង្ឃឹម ដែលឆ្លុះបញ្ចាំងតាមរយៈតួលេខអ្នកដាក់ពាក្យសុំចូលរួមដែលហក់ឡើងខ្ពស់ជាង ១៥៨០ នាក់ ដែលគ្រប់គ្នាយល់ព្រមបញ្ជូនវីដេអូណែនាំខ្លួន និងឆ្លើយសំណួរយ៉ាងលម្អិត ដើម្បីបង្ហាញពីភាពយកចិត្តទុកដាក់ រហូតនៅសល់អ្នកឆ្លងកាត់វគ្គជម្រុះត្រឹមតែប្រមាណជាង២០នាក់ប៉ុណ្ណោះ។

ពេញមួយរយៈពេល ៣០ម៉ោងនៅក្នុងវត្តអារាមនេះ ផ្លូវថ្នល់និងទីធ្លា​បានប្រែក្លាយជាកន្លែងនៃឱកាស ចាប់តាំងពីនាទីដំបូងដែលខាងប្រុសប្រញាប់ប្រញាល់រត់ទៅជួយខាងស្រីយួរអីវ៉ាន់ ការព្យាយាមបង្ហាញមន្តស្នេហ៍តាមរយៈនំ​ធ្វើដោយដៃ និងការដើរនិយាយគ្នានៅតាមផ្លូវអមទៅដោយព្រៃឈើដ៏ស្ងប់ស្ងាត់។

លើសពីនេះក៏មានចំណុចលេចធ្លោដែលបំផ្លាញចោលនូវរបាំងនៃភាពខ្មាសអៀន ដូចជាការសម្តែងសមត្ថភាពពិសេស ដែលមានទាំងការរាំតាមក្បាច់វីដេអូ K-Pop ដែលកំពុងល្បី ការផ្លុំខ្លុយ រហូតដល់ការណែនាំខ្លួនជាភាសាអេស្ប៉ាញបែបរដាក់រដុប មុននឹងបិទបញ្ចប់កម្មវិធីពេលយប់ជាមួយសុន្ទរកថាអំពីភារកិច្ចបន្តពូជពង្សដើម្បីជាតិ។

គួរបញ្ជាក់ថា កន្លងមករដ្ឋាភិបាលកូរ៉េខាងត្បូងធ្លាប់បានចំណាយប្រាក់ដោះស្រាយវិបត្តិប្រជាជនថយចុះ អស់ជាង ២៥០ ពាន់លានដុល្លារ ក្នុងការរៀបចំកម្មវិធីចាប់គូគ្រប់ទម្រង់ ចាប់តាំងពីសិក្ខាសាលាកែច្នៃឈើ រហូតដល់ពិធីជប់លៀងឌីជេមាត់ទឹក ប៉ុន្តែអត្រាអត្រាកំណើតសរុបរបស់ប្រទេសក៏នៅតែធ្លាក់ចុះមកនៅត្រឹម ០.៧២ ក្នុងឆ្នាំ ២០២៣។

រហូតទាល់តែតួលេខចាប់ផ្តើមផ្តល់សញ្ញាកម្រើកឡើងយ៉ាងយឺតៗនៅក្នុងពេលបន្តបន្ទាប់មក ព្រមជាមួយនឹងផ្នត់គំនិតរបស់អ្នកនៅលីវដែលមានចំពោះអាពាហ៍ពិពាហ៍ក្នុងផ្លូវវិជ្ជមានជាងមុន ហើយសម្រាប់ការរៀបចំសកម្មភាព Dating Retreat នៅក្នុងវត្តអារាមពេលនេះ បានបញ្ជូនគូស្នេហ៍ថ្មីថ្មោងត្រឡប់ចេញទៅវិញរហូតដល់ទៅ ៨គូ ដែលរួមបញ្ចូលទាំងគូស្នេហ៍របស់បុគ្គលិកអ្នករៀបចំកម្មវិធីផងដែរ។

ប៉ុន្តែសម្រាប់អ្នកដែលមិនបានសម្រេចបំណងប្រាថ្នាក្នុងរឿងស្នេហា ពួកគេក៏មិនបានត្រឡប់ទៅផ្ទះវិញដោយដៃទទេដែរ។

លោក Enyo ត្រូវដើរចេញពីវត្តដើម្បីទៅប្រឈមមុខនឹងភាពនៅលីវដដែល ប៉ុន្តែគាត់បែរជាយកតាមខ្លួននូវក្តីសង្ឃឹម និងកម្លាំងចិត្តពេញទំហឹងក្នុងការសាកល្បងសាជាថ្មីម្តងទៀត ខណៈដែល Sun Hye Ji បានគេងនិយាយគ្នាលេងជាមួយមិត្តភក្តិស្រីៗផ្សេងទៀតនៅក្នុងបន្ទប់ស្នាក់នៅរហូតដល់ម៉ោង៣ភ្លឺ ហើយពេលនេះពួកគេកំពុងតែរៀបចំផែនការណាត់ញ៉ាំអាហារពេលព្រឹកថ្ងៃសម្រាករួមគ្នាទៀតផង។

សម្រាប់នាង បទពិសោធន៍ ៣០ម៉ោងនេះគឺប្រៀបដូចជាការមកស្នាក់នៅផ្ទះមិត្តភក្តិ វាជួយព្យាបាលភាពអផ្សុក និងធ្វើឱ្យនាងមានអារម្មណ៍ស្រស់ស្រាយហាក់បីដូចជាបានត្រឡប់ទៅជាវ័យជំទង់ដែលហ៊ានសម្រេចចិត្តធ្វើតាមបេះដូងខ្លួនឯងម្តងទៀត ដូចគ្នាទៅនឹងក្រុមបុរសនៅលីវដែលបានណាត់គ្នាសប្បាយជុំវិញតុសាច់អាំង និងគ្រឿងស្រវឹងបន្តទៀតបន្ទាប់ពីនេះ។

ជាចុងក្រោយ សកម្មភាពណាត់ជួបគ្នាក្នុងវត្តអារាមនេះប្រហែលជាកំពុងបន្សល់ទុកនូវការគិតគូរដ៏មានសារសំខាន់ដល់សង្គមថា ពេលខ្លះការដោះស្រាយបញ្ហាវិបត្តិអត្រាកំណើតដែលថយចុះ និងការស្វែងរកគូស្នេហ៍ពិបាក ប្រហែលាមិនមែនជារឿងនៃការប្រើប្រាស់ថវិកាឧបត្ថម្ភកញ្ចប់ធំ ឬគោលនយោបាយរចនាសម្ព័ន្ធពីរដ្ឋាភិបាលជានិច្ចនោះទេ។

ប៉ុន្តែវាគឺជាការមាន «ទីកន្លែងដែលអំណោយផលឱ្យយើងបានរួចផុតពីរង្វង់ជីវិតដដែលៗ» រវាងផ្ទះនិងកន្លែងធ្វើការ ដើម្បីមានឱកាសបានជួបមនុស្សថ្មីៗក្នុងជីវិតពិត និងមានពេលវេលាស្វែងយល់ពីគ្នាទៅវិញទៅមកយ៉ាងយឺតៗ ជាជាងការត្រូវពឹងផ្អែកលើកម្មវិធីស្វែងរកគូស្នេហ៍ ឬការណាត់ជួបមើលចិត្តគ្នាដែលឆាប់រហ័សហួសហេតុពេក ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ប្រពៃណីបណ្ដែតប្រទីបអ្នកស្រុកអង្គរ បន្តថែដល់សព្វថ្ងៃលើទឹកដីសៀមរាប

បុណ្យ​បណ្ដែត​ប្រទីប​ជា​មរតក​វប្បធម៌​ប្រចាំ​តំបន់​របស់​អ្នក​ស្រុក​អង្គរ ដែល​ធ្វើ​ជា​រៀងរាល់​ឆ្នាំ​តាំង​ពី​ដើម​រៀង​មក ហើយ​ក៏​ក្លាយ​ជា​ទំនៀម​ទម្លាប់​ជាប់​នឹង​ជីវភា

បច្ចុប្បន្ននារីរាំក្បាលទូក មិនសូវជាឃើញមានច្រើនឡើយ ក្នុងពិធីប្រណាំងទូក

ក្នុង​ពិធី​ប្រណាំង​ទូកង​ខ្មែរ ដែល​តែងតែ​ប្រារព្ធ​ឡើង​ជា​រៀងរាល់​ឆ្នាំ​ ជា​ប្រពៃណី​តាំងពី​បរម​បុរាណមកម្ល៉េះ។ សម្រាប់​ចំណុះ​ទូក​នីមួយ​ៗ មាន​បែងចែក​តួនាទី​រៀងៗ

កាដូដ៏មានតម្លៃ! កម្ពុជាសម្រិតសម្រាំង ស្បៃខ្មែរ ជូនគណៈប្រតិភូក្នុងកិច្ចប្រជុំកំពូល ហ្វ្រង់កូហ្វូនី

ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ កម្ពុជា​បាន​គិត​គូរ​ដិត​ដល់​ដោយ​បានប៉ាក់ឌិន ស្បៃ​ប្រណីត​របស់​ខ្មែរ ដើម្បី​ជូន​មេ​ដឹក​នាំ​កំពូល​មក​ពី​បណ្ដា​ប្រទេស​នានា​ដែល​នឹង​បង្ហាញ​វត្តមាន​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​កំពូល ហ្រ្វង់កូហ្វូនី លើក​ទី២០។ ចាប់​ពី​ថ្ងៃ​ទី ១៤ ទៅ ១៦ ខែ វិច្ឆិកា ឆ្នាំ ២០២៦ ព្រះរាជាណាចក្រកម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀប​ចំ​កិច្ច​ប្រជុំ​កំពូល​ហ្វ្រង់កូហ្វូនី លើក​ទី​២០ (20e Sommet de la

មូលនិធិគ្រួសារ Herbalife (HFF) បន្តភាពជាដៃគូជាមួយអង្គការដើម្បីស្នាមញញឹមនៃកុមារ (PSE) នៅប្រទេសកម្ពុជា

មូលនិធិគ្រួសារ Herbalife (HFF) បានប្រកាសពីការបន្តភាពជាដៃគូជាមួយ អង្គការដើម្បីស្នាមញញឹមនៃកុមារ (PSE) ដែលជាអង្គការមិនស្វែងរកប្រាក់ចំណេញដែលផ្តល់

កម្មវិធីប្រកួតវប្បធម៌ ២១ ប្រទេស នៅកូរ៉េខាងត្បូង កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ៣

កន្លង​ទៅ​ថ្មីៗ ប្រទេស​កូរ៉េ​ បាន​រៀប​ចំ​កម្មវិធី​ប្រកួត​វប្បធម៌ ២១ ប្រទេស ក្នុង​នោះ​ក៏​មាន​កម្ពុជា​ចូលរួម​ផង​ដែរ។ កាន់​តែ​រំភើប​និង​អស្ចារ្យ​នៅ​ក្នុង​ពិធី​នេះ ប្រទេស​កម្ពុជា​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​៣ ក្នុង​ចំណោម​ប្រទេស​ចូលរួម​ទាំង ២១។ កាល​ពី​ថ្ងៃ​ទី ២៣ ដល់ថ្ងៃ​ទី ២៥ ខែ តុលា ឆ្នាំ ២០២៦ ព្រឹត្តិការណ៍​មហោស្រព​ចម្រុះ​វប្បធម៌ MAMF

មហោស្រពភាពយន្តខ្លី ចតុមុខ ជំនាន់ទី១៥ ឆ្នាំ២០២៦ មានគោលបំណងលើកកម្ពស់ស្នាដៃ ភាពយន្តខ្លី

នា​ថ្ងៃ​២៣ ខែ​តុលា ឆ្នាំ ២០២៦ កន្លង​ ទៅ​មហោស្រពភាពយន្តខ្លី ចតុមុខ បាន​រៀបចំ​កម្មវិធី​សន្និសីទ​សារព័ត៌មានដោយមានការចូលរួមយ៉ាងច្រើនពី​អ្នក​ជាប់​ពាក់ព័ន្ធ។ មហោស្រព

ក្រោយ ALmée Couture បង្ហាញម៉ូដនៅ New York Fashion Week 2026 កេរ្តិ៍ឈ្មោះកាន់តែកើន តារាចិនល្បីៗចាប់អារម្មណ៍ជាបន្តបន្ទាប់

ប៉ុន្មាន​ថ្ងៃ​មកនេះ កេរ្តិ៍ឈ្មោះ​ប្រេន​សម្លៀកបំពាក់ កូន​ខ្មែរ ALmée Couture ​បាន​រីក​សាយភាយ​កាន់តែ​ល្បី​ខ្លាំង​បន្ថែម​ទៀត បន្ទាប់ពី​តារា​ស្រី​ល្បី​ៗ​​របស់​ប្រទេ

ប្រធានសមាគមសិល្បករខ្មែរអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង រៀបចំឱ្យក្រុមសិល្បករទស្សនាភាពយន្ត «LOOT»ដើម្បីបំផុសការ​​ស្វែងយល់អំពីដំណើរនៃប្រវត្តិសាស្ត្រ

អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំឱ្យសិល្បករខ្មែរប្រមាណ ៥០រូប ចូលរួមទស្សនាខ្សែភាពយន្តឯកសារអន្តរជាតិ «LOOT: ការវិលត្រឡប់មកវិញនូវរតន

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម



Leave a Reply

Your email address will not be published.Required fields are marked *