ភាពយន្ត ១០ រឿងដែលផលិតតាមវីដេអូហ្គេមរកចំណូលបានច្រើនបំផុត

ឥឡូវ​នេះ​ការ​នាំ​យក​វីដេអូ​ហ្គេម​មក​ផលិត​ជា​ខ្សែភាពយន្ត​លែង​ជា​រឿង​ចម្លែក​អ្វី​ត​ទៅទៀតហើយ ព្រោះ​ហ្គេម​នីមួយៗ​មាន​ចំនួន​អ្នក​គាំទ្រ​យ៉ាង​ច្រើន​សន្ធឹកសន្ធាប់។ ថ្ងៃនេះ​យើង​នឹងនាំ​អារម្មណ៍​ប្រិយមិត្ត​មក ទស្សនា​ខ្សែ​ភាពយន្ត​ដែល​ផលិត​ឡើង​ពី​វីដេអូ​ហ្គេម​ហើយ​អាច​សាង​ប្រាក់​ចំណូល​បានយ៉ាង​ច្រើន​មហាសាល។ ចង់ដឹងថាមានរឿងអ្វីខ្លះយើងទៅ​ទស្សនាទាំងអស់គ្នា។

លំដាប់ទី ១០ រឿង​ “Assassin Creed”

ភាពយន្តនេះត្រូវបានផលិតឡើងពីវីដេអូហ្គេម Assassin Creed ។ នេះជាហ្គេម​ដែល​តម្រូវឲ្យអ្នកលេងធ្វើជាឃាតករ ដែល​មានភាពច្របូកច្របល់​ច្រើន​គួរសម។ ចំណែក​ឯសាច់រឿង​ក្នុង​ខ្សែភាពយន្ត​វិញគឺដើរទៅតាមលំនាំនៃហ្គេមតែម្តង។ សាច់រឿងគឺមានភាពច្របូកច្របល់ ត្រឡប់​គ្នាទៅមកបង្កប់ទៅដោយអាថ៌កំបាំង។ ភាពយន្ត​នេះចាក់បញ្ចាំង​នៅក្នុងឆ្នាំ ២០១៦ រកចំណូលបាន ២៤០,៦ លានដុល្លារ ដោយបានចំណាយដើមទុនក្នុងការផលិតចំនួន ១២៥ លានដុល្លារ។​

លំដាប់ទី ៩ រឿង “Tomb Raider”

ជាការ​វិលត្រឡប់មកវិញសាជាថ្មី​របស់​អ្នក​ប្រមាញ់​ស្រី​រូប​ស្រស់​ដែល​ជា​ទី​ពេញចិត្ត​របស់​ទស្សនិកជន​ទាំងក្នុង​ហ្គេម​និងក្នុង​ខ្សែ​ភាពយន្ត។ រឿង​នេះ​ធ្លាប់​បាន​ផលិត​មក​ជា​ភាពយន្ត​រួចម្តង​មក​ហើយ​ដែល​សម្តែង​ដោយ Angelina Jolie ។ រឿងរ៉ាវ​របស់​តួ​ឯក​ស្រី​ក្នុង​ដំណើរ​ផ្សង​ព្រង​ដើម្បី​ស្វែង​រក​ឪពុក​របស់​នាង ដោយ​ការ​ផ្សងព្រេង​លើក​នេះ​ធ្វើឲ្យ​នាង​ត្រូវ​ប្រឈម​ជាមួយ​នឹង​ឧបសគ្គ​ជា​ច្រើន។ ភាពយន្ត​នេះ​ចាក់​បញ្ចាំង​នៅឆ្នាំ ២០១៨ រក​ចំណូល​បាន ២៧៤, ៦ លានដុល្លារ​ដោយ​បាន​ចំណាយ​ដើមទុន​ក្នុង​ការ​ផលិត​អស់​ចំនួន ៩៤ លាន​ដុល្លារ។

លំដាប់ទី ៨ រឿង “Lara Croft: Tomb Raider”

ភាពយន្ត​នេះ​អាច​ហៅ​បាន​ថា​ជាខ្សែ​ភាពយន្ត​ដែល​ផលិត​ចេញ​ពី​វីដេអូ​ហ្គេម​ដំបូង​បំផុត​ដែល​ទទួល​បាន​ជោគជ័យ​យ៉ាង​ខ្លាំង​ក៏​ថា​បាន។ នេះ​ជា Tomb Raider Version ដំបូង​បំផុត ដែល​សម្ដែង​ដោយ​កំពូល​តារាស្រី Angelina Jolie ។ Lara Croft បាន​ប្រទះ​ជាមួយ​នឹង​នាឡិកា​របស់​ឪពុក​នាង ដែល​នាឡិកា​នោះ​អាច​បើក​ទ្វារ​ពិភពលោក​ទៅ​កាន់​ពិភព​ថ្មីមួយ​ទៀត។ ស្របពេល​ដែល​នាង​មាន​ពេល​ត្រឹមតែ ៤៨ម៉ោង​មុន​ពេល​ដែល​ផ្កាយព្រះគ្រោះ​ទាំង​បី​ដូង​គោចរ​មក​ជួបគ្នា​នាង​ត្រូវ​ចេញ​ទៅ​ស្វែងរក​កូនសោ​សំខាន់​ឲ្យ​គ្រប់​ចំនួន​ដើម្បី​យក​មក​ផ្គុំចូល​គ្នា ហើយ​ជួយសង្គ្រោះ​ចក្រវាល​នេះ។ ភាពយន្ត​នេះចាក់​បញ្ចាំង​នៅ​ក្នុង​ឆ្នាំ ២០០១ រក​ចំណូល​បាន ២៧៤, ៧លឆានដុល្លារ ដោយ​បាន​ចំណាយ​ដើមទុន​ក្នុង​ការ​ផលិត​ចំនួន ១១៥ លាន​ដុល្លារ។

លំដាប់ទី ៧ រឿង​ “Resident Evil: Afterlife”

រឿងរ៉ាវ​របស់ Alice ដែល​បាន​សម្រេច​ចិត្ត​ចេញ​ទៅ​បង្ក្រាប​ពួក​ក្រុម​អ្នក​បង្កើតវីរុស Zombie ។ នាង​ធ្វើដំណើរ​ទូទាំងពិភពលោក ក្រោយមក​នាង​បាន​ធ្វើដំណើរមក​ដល់​ Los Angeles តែ​នាង​ក៏​ត្រូវ​បានពួក Zombie ឡោមព័ទ្ធ​សា​ជាថ្មីម្តងទៀត។ ភាពយន្ត​នេះ​មាន​ការដាក់​បញ្ចូល​ទីកន្លែងថ្មីៗជាច្រើនខុស​ពីក្នុងហ្គេម ដែល​មាន​តែនៅ​ក្នុង​ប្រាសាទ​ងងឹត​ៗ។ ភាពយន្ត​នេះ​ចាក់​បញ្ចាំងនៅក្នុងឆ្នាំ ២០១០ រក​ចំណូល​បាន ៣០០,២ លានដុល្លារ ដោយ​បាន​ចំណាយដើមទុន​ក្នុងការផលិតអស់ចំនួន ៦០ លានដុល្លារ។

លំដាប់ទី ៦ រឿង “Resident Evil: The Final Chapter”

ចាប់តាំងពីវគ្គដំបូងនៅក្នុងឆ្នាំ ២០០២ រហូតមកដល់វគ្គ ៥ នៅក្នុងឆ្នាំ ២០១២ រឿងនេះនៅ​តែអាចគ្រង​តំណែងខ្សែភាពយន្តដែល​ផលិត​ចេញ​ពី​វីដេអូ​ហ្គេម​ដែល​រកចំណូល​បាន​ច្រើន​បំផុត។​ មកដល់​វគ្គចុង​ក្រោយ​នេះ​ក៏​ស្ថិត​នៅ​ក្នុង​ការ​តស៊ូ​រវាង​មនុស្ស​និង​ពួក Zombie ដ៏ដែល។ Alice ជាម្នាក់ក្នុង​ចំណោម​អ្នក​ផ្សេងទៀត​ដែល​បាន​រួច​ជីវិតពី​ការ​តាម​ប្រមាញ់​របស់ពួក Zombie នាងត្រូវ​តស៊ូ​និង​រក​គ្រប់វិ​ធី​ក្នុងការកំចាត់ Zombie ទាំងនេះ។ ភាពយន្ត​នេះ​ចាក់បញ្ចាំងនៅក្នុងឆ្នាំ ២០១៦ រកចំណូល​បាន ៣១២, ២ លាន​ដុល្លារ ដោយ​បាន​ចំណាយ​ដើម​ទុន​ក្នុង​ការ​ផលិត​អស់ចំនួន ៤០ លាន​ដុល្លារ។

លំដាប់ទី ៥ រឿង “Sonic The Hedgehong”

រឿងរ៉ាវរបស់​តុក្កតា​មាន​ជីវិតដែលអាចបង្វិលខ្លួនដូចជាកូនបាល់ និងមានកម្លាំងចរន្តអគ្គីសនីក្នុងខ្លួន ដោយ​វា​រស់នៅក្នុង​ចក្រវាល​មួយ​ផ្សេងទៀត។ តែថ្ងៃ​មួយ​មាន​អភូតហេតុ​នឹក​ស្មាន​មិនដល់​មួយកើត​ឡើងធ្វើឲ្យ​វាធ្លាក់​ចូលមក​ក្នុងពិភព​របស់​មនុស្សលោក តែក្នុង​ខ្លួន​របស់​វា​ក៏​នៅ​តែ​មាន​កម្លាំង​ថាមពលខ្លាំង​ដដែល ហើយ​បាន​សាងភាព​វឹកវរ​យ៉ាង​ច្រើន​ដល់​ពិភព​របស់​មនុស្ស​លោក។ ភាពយន្ត​នេះ​ចាក់​បញ្ចាំងនៅក្នុងឆ្នាំ ២០២០ រកចំណូល​បាន ៣១៩, ៧ លាន​ដុល្លារ ដោយ​បាន​ចំណាយ​ដើមទុន​ក្នុង​ការ​ផលិត​ចំនួន ៨៥ លាន​ដុល្លារ។

លំដាប់ទី ៤ រឿង​ “Prince of Persia: The Sands of Time”

ភាពយន្ត​នេះ​ត្រូវបានផលិត​ឡើង​ពី​វីដេអូ​ហ្គេម​ដែល​មាន​ឈ្មោះ​ល្បីល្បាញ​តាំង​ពីឆ្នាំ១៩៩៩​។ រឿងរ៉ាវ​របស់​ព្រះអង្គ​ម្ចាស់​ដែល​ត្រូវ​រួម​ដៃ​ជាមួយ​ព្រះនាង​ដើម្បី​ការងារ​វត្ថុបុរាណ​ដែល​អាច​បញ្ចេញ​កម្លាំងធាតុ​ចេញ​មក​ជា​ខ្សាច់​បាន។ វត្ថុ​បុរាណ​នេះ​អាច​បង្វិល​ពេលវេលា​ទៅ​មក​បាន​តាម​តម្រូវការ ហើយ​ធ្វើ​ឲ្យ​បុគ្គល​ដែល​បាន​គ្រប់គ្រង​វា​មាន​ជីវិត​អមត។ ភាពយន្ត​នេះ​ចាក់​បញ្ចាំង​នៅ​ក្នុងឆ្នាំ ២០១០ រក​ចំណូល​បាន ៣៣៦, ៣ លាន​ដុល្លារ ដោយ​ចំណាយ​ដើមទុន​ក្នុង​ការ​ផលិត​អស់​ចំនួន ២០០ លាន​ដុល្លារ។

https://www.youtube.com/watch?v=bZ7Li5w2I-k

លំដាប់ទី ៣ រឿង​ “Rampage”

Rampage ជាហ្គេ​មដែលបានដាក់លក់​នៅ​ក្នុងឆ្នាំ ១៩៨៦ ហើយ​ទទួលបានការ​គាំទ្រយ៉ាងខ្លាំង។​ នៅពេល​ដែល​យក​មក​ផលិត​ជា​ខ្សែភាពយន្ត​ក៏ទទួលបានភាពជោគជ័យយ៉ាងខ្លាំងដូចគ្នា។ រឿងរ៉ាវ​របស់​សត្វស្វាធំមួយក្បាលដែលត្រូវគេយកមកធ្វើ​ការ​ពិសោធ តែនៅ​ពេលដែល​ការពិសោធ​ភ្លាត់ស្នៀត ធ្វើឲ្យ​សត្វស្វា​មួយក្បាល​នោះ​ប្រែ​ទៅ​ជាកាច​សាហាវ ព្រមទាំង​ចេញទៅ​កម្ទេច​ទីក្រុងនិង​សម្លាប់មនុស្សអស់ជាច្រើន។ ភាពយន្ត​រឿងនេះ​ចាក់​ញ្ចាំង​នៅ​ក្នុងឆ្នាំ ២០១៨ រក​ចំណូល​បាន ៤២៨ លាន​ដុល្លារ ដោយបាន​ចំណាយ​ដើម​ទុនក្នុងការផលិតចំនួន ១២០ លានដុល្លារ។

លំដាប់ទី ២ រឿង “Pokémon: Detective Pikachu”

ជឿជាក់ថាគ្មាន​នរណា​ម្នាក់នោះទេដែលថាមិនស្គាល់ឈ្មោះនេះ។ ខ្សែ​ភាពយន្ត​នេះផលិត​ចេញមកពីហ្គេម Pokémon ជាហ្គេមដែល​មានឈ្មោះល្បីល្បាញ​ទូទាំង​ពិភពលោក។ រឿងរ៉ាវរបស់ Pikachu ដែល​បាន​ចុះ​ពី​លើ​ស្មា​របស់ សាតូឈិ តួ​ឯកប្រុសក្នុងរឿងនេះ។ ដំណើរ​ផ្សងព្រេង ការបាត់​ខ្លួនទៅ​យ៉ាង​សំងាត់​របស់​កំពូល​អ្នក​ស៊ើប​អង្កេត Hellly good man ឪពុក​របស់​តួ​ឯក​ប្រុស។​ធ្វើឲ្យ​អ្នក​ទាំងពីរ​ត្រូវ​ធ្វើ​ដំណើរ​ចេញ​ទៅ​តាម​រក។ ភាពយន្ត​នេះ​ចាក់​បញ្ចាំង​នៅក្នុងឆ្នាំ ២០១៩ រក​ចំណូលបាន ៤៣៣ លាន​ដុល្លារ ដោយ​បាន​ចំណាយ​ដើមទុនក្នុងការ​ផលិតអស់ចំនួន ១៥០ លាន​ដុល្លារ។

លំដាប់ទី ១ រឿង “Warcraft”

ហ្គេម Warcraft ជា​ប្រភេទហ្គេមដែល​ឲ្យលោក​អ្នកមានចំគំរោងក្នុងការធ្វើចម្បាំង។ ចំណែកខ្សែ​ភាពយន្តក៏​មិន​ខុសពីគ្នាដែរ តែ​មាន​ឈុតឆាក​ធ្វើ​សឹក​សង្គ្រាម​យ៉ាងធំ​សម្បើម។ បើនិយាយ​ពីការរៀបចំ​ឆាក និង CG វិញពិត​ជាធំ​សម្បើម​សក្ដិសម​ជាមួយ​នឹង​ការ​ទន្ទឹង​រង់ចាំរបស់ទស្សនិកជន​យ៉ាង​ខ្លាំង។ ភាពយន្ត​នេះ​ចាក់​បញ្ចាំង​នៅក្នុងឆ្នាំ ២០១៦ រក​ចំណូល​បាន​ខ្ពស់​បំផុត​ដល់ទៅ ៤៣៩ លានដុល្លារ ដោយ​បាន​ចំណាយ​ដើម​ទុនក្នុងការ​ផលិតអស់​ចំនួន ១៦០ លានដុល្លារ។



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សមាគមសិល្បករខ្មែរដឹកនាំដោយអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង នាំ​ក្រុមសិល្បករទស្សនាភាពយន្ត «LOOT»ដើម្បីបំផុសការ​​ស្វែងយល់អំពីដំណើរនៃប្រវត្តិសាស្ត្រ

អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំឱ្យសិល្បករខ្មែរប្រមាណ ៥០រូប ចូលរួមទស្សនាខ្សែភាពយន្តឯកសារអន្តរជាតិ «LOOT: ការវិលត្រឡប់មកវិញនូវរតន

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត