ចង់​ស្គាល់​ចិត្ត និង​ចរិត​Crush ​កាន់​តែ​ច្បាស់​អត់? ​គ្រាន់​តែ​មើល​តាម​អក្សរ​កាត់​នៃ​ឈ្មោះ ​អាច​ដឹង​បាន

​ជឿ​ថា​មនុស្ស​ជា​ច្រើន​សុទ្ធ​តែ​ធ្លាប់​មាន Crush ​និយាយ​ឲ្យ​ចំ​គឺ​លួច​ស្រឡាញ់​គេ​តែ​ម្ដង។ មិន​តែ​ប៉ុណ្ណោះ​ គឺ​ថា​មួយ​ថ្ងៃៗ ​លួច​មើល​គេ ​លួច​ស្ងប់​ស្ញែង​គេ ​​ពេល​ខ្លះ​ចាប់​អារម្មណ៍​គេ​ស្ទើរ​តែ​គ្រប់​ពេល​ទៀត​ផង​។ ​បើ​ជ្រុល​ជា​ចង់​ដឹង​ ​ចង់​លឺ​ពី​ Crush បែបនេះ ​ប្រិយមិត្ត​ ​អាច​សាកល្បង​ទាយ​អត្តចរិត​ ​តាមរយៈ​ឈ្មោះ​របស់​គេ​បញ្ចប់​ដោយ​អក្សរ​អ្វី។ ​តោះ​មក​ដឹង​ថា​ Crush របស់​អ្នក​ជា​មនុស្ស​ប្រភេទ​បែប​ណា៖​

១ ឈ្មោះ​បញ្ចប់​ដោយ​អក្សរ​ A

​Crush របស់​ប្រិយមិត្ត​ ជា​មនុស្ស​ដែល​មាន​ទឹក​ចិត្ត​អាណិត​អាសូរ​អ្នក​ដទៃ​ និង​មាន​ភាព​ជា​អ្នក​ដឹកនាំ​។ ថែម​ទាំង​ជា​មនុស្ស​ដែល​មាន​គោល​ដៅ​​ជីវិត​ច្បាស់លាស់ ហើយ​មិន​​អនុញ្ញាត​ឲ្យ​គំនិត​របស់​អ្នក​ដទៃ​មាន​ឥទ្ធិពល​មក​លើ​ខ្លួន​ឡើយ។

ឈ្មោះ​បញ្ចប់​ដោយ​អក្សរ​ J និង S

គេ​ជា​មនុស្ស​ដែល​ចូល​ចិត្ត​សេរីភាព និង​ហ៊ាន​បញ្ចេញ​នូវ​អារម្មណ៍​របស់​ខ្លួន​ឯង​មក​ខាង​ក្រៅ​ ក៏​ជា​មនុស្ស​ដែល​មាន​ភាព​ស្មោះ​ត្រង់​ណាស់​ដែរ ហើយ​តែង​តែ​ចូលចិត្ត​ញញឹម។ តែ​ក៏​ជា​មនុស្ស​ដែល​រឹងរូស​គួរ​សម បើ​គេ​សម្រេច​ចិត្ត​ធ្វើ​អ្វី​ហើយ​ ពិត​ជា​ពិបាក​កែ​ប្រែ​ចិត្ត​គេ​ខ្លាំង​ណាស់។

ឈ្មោះ​បញ្ចប់​ដោយ​អក្សរ​ E

​អាច​និយាយ​បាន​ថា មនុស្ស​នេះ​ពិត​ជា​អាថ៌កំបាំង​ គេ​ចូលចិត្ត​ភាព​ស្ងប់​ស្ងាត់​ជា​ជាង​អ៊ូអរ ហើយ​ស្អប់​បំផុត​មនុស្ស​ដែល​វាយ​តម្លៃ​ទាំង​ដែល​មិន​ទាន់​ដឹង​ច្បាស់​ពី​គេ។

ឈ្មោះ​បញ្ចប់​ដោយ​អក្សរ​ B,K និង T

កុំ​ធ្វើ​អ្វី​ឲ្យ​ក្នក់​ចិត្ត​ឲ្យ​សោះ ព្រោះ​មើល​ពី​ក្រៅ​​គេ​ជា​មនុស្ស​ដែល​ឆាប់​អន់​ចិត្ត និង​ឆាប់​មាន​ប្រតិកម្ម​ តែ​តាម​ពិត​ទៅ​ គេ​គឺ​ទន់​ភ្លន់​ស្មាន​មិន​ដល់ និង​ចិត្ត​ល្អ។

ឈ្មោះ​បញ្ចប់​ដោយ​អក្សរ​ H និង L

ក្រុម​មនុស្ស​ដែល​ឈ្មោះ​​បញ្ចប់​ដោយ​អក្សរ H និង L គឺ​​មាន​ភាព​ស្មោះ​ត្រង់ មិន​ចេះ​បោក​ប្រាស់ ឬ​កេង​ចំណេញ​លើ​អ្នក​ដទៃ ថែម​ទាំង​ចេះ​គោរព​គេ​ទៀត​ផង។

៦ ឈ្មោះ​បញ្ចប់​ដោយ​អក្សរ​ I និង R

សម្រាប់​អ្នក​មាន​ឈ្មោះ​បញ្ចប់​ដោយ​អក្សរ​ ២ ​នេះ​ ជា​មនុស្ស​ដែល​​ទាក់​ទាញ​​មានស្នេហ៍​ ​ខិត​ខំ​ប្រឹង​ប្រែង​ តស៊ូ និង​ឧស្សាហ៍​ព្យាយាម​។

ឈ្មោះ​បញ្ចប់​ដោយ​អក្សរ​ O

ជា​មនុស្ស​ដែល​ចេះ​បត់​បែន​ ស្គាល់​កាលៈទេសៈ​ ដឹង​ថា​ពេល​ណា​គួរ​ធ្វើ​អ្វី​ ពេល​ណា​មិន​គួរ​ធ្វើ​ និង​ចូលចិត្ត​រៀន​អ្វី​ដែល​ថ្មីៗ ​រហូត​។

ឈ្មោះ​បញ្ចប់​ដោយ​អក្សរ​ N និងM

​ប្រភេទ​មនុស្ស​នេះ​ គឺ​ថ្លៃថ្នូរ​ណាស់​ ថែម​ទាំង​មាន​អត្តចរិត​ល្អ តែ​អាថ៌កំបាំង​បន្តិច​​ ហើយ​គេ​មាន​ឥទ្ធិពល​អាច​ឲ្យ​អ្នក​ចាប់​អារម្មណ៍ ឬ​លង់​ស្នេហ៍​គ្រាន់​តែ​ជួប​លើក​ដំបូង។

ឈ្មោះ​បញ្ចប់​ដោយ​អក្សរ​ Y និងT

គេ​ជា​មនុស្ស​មាន​ទំនាក់​ទំនង​ល្អ​ណាស់ យក​ចិត្ត​ទុក​ដាក់​ចំពោះ​មនុស្ស​ក្បែរ​ខ្លួន និង​ចេះ​យក​ចិត្ត​គេ ដាក់​ចិត្ត​ខ្លួន​ឯង​។ អ៊ីចឹង​ហើយ មិន​ប្លែក​ទេ ដែល​មនុស្ស​ជា​ច្រើន​ចូលចិត្ត និង​ស្រឡាញ់​រាប់​អាន​គេ។

១០ឈ្មោះ​បញ្ចប់​ដោយ​អក្សរ​ C និងU

ភាគ​ច្រើន​គេ​មិន​ចេះ​នៅ​ស្ងៀម​ទេ គឺ​ទំនេរ​មិន​បាន មិន​ចេះ​ទុក​ឲ្យ​ពេល​វេលា​ហួស​ទៅ​ដោយ​ឥត​ប្រយោជន៍​ឡើយ ហើយ​គេ​ជា​មនុស្ស​ក្លាហាន​ណាស់ និង​ធ្វើ​អ្វី​ដែល​គេ​ចង់​ធ្វើ។

១១ ឈ្មោះ​បញ្ចប់​ដោយ​អក្សរ​ D និងV

​ពូកែ​អត់​ធ្មត់ ងាយ​ស្រួល​ចុះ​សម្រុង​ ទុក​ចិត្ត​លើ​ អ្នក​មាន ​ឈ្មោះ​បញ្ចប់​ដោយ​អក្សរ​ D និង V ចុះ​។ ហើយ​​ថែម​ទាំង​ជា​មនុស្ស​ចូលចិត្ត​ជួយ​យក​អាសា​​ និង​តែង​តែ​គោរព​អ្នកដទៃ​ទៀត។ ​​​

១២ឈ្មោះ​បញ្ចប់​ដោយ​អក្សរ​ W

ចំពោះ W មិន​ចូលចិត្ត​ធ្វើ​អ្វី​ដដែលៗ ទេ ហើយ​មិន​ចូលចិត្ត​គិត​ច្រើន ដែល​ធ្វើ​ឲ្យ​ជីវិត​ស្មុគស្មាញ​ឡើយ។ តែ​ពេល​ខ្លះ​ក៏​រឹងរូស​ណាស់​ដែរ។​

១៣ ឈ្មោះ​បញ្ចប់​ដោយ​អក្សរ​ F និង X

សម្រាប់ F និង X គឺ​ទន់​ភ្លន់​ និង​មាន​ភាព​ទាក់​ទាញ​ណាស់ ស្រឡាញ់​រាប់​អាន​មនុស្ស​ជុំ​វិញ​។ គេ​ជា​មនុស្ស​ដែល​មាន​សិល្បៈ​ក្នុង​ខ្លួន និង​ចូលចិត្ត​ស្លៀក​អ្វី​ដែល​ស្អាត​បាត​ ចេញ​មក​ Fashion កប់។

១៤ ឈ្មោះ​បញ្ចប់​ដោយ​អក្សរ​ G P និងY

ជា​មនុស្ស​ម៉ឺងម៉ាត់​ និង​និយាយ​ត្រង់ៗ មាន​ទំនួល​ខុសត្រូវ​ គិត​ច្បាស់លាស់ ​និង​ហ៊ាន​សាក​ល្បង​អ្វី​ដែល​ថ្មីៗ។

១៥ ឈ្មោះ​បញ្ចប់​ដោយ​អក្សរ​ H Q និងZ

គេ​ជា​មនុស្ស​ដែល​មិន​សូវ​និយាយ​ច្រើន និង​អត់​ធ្មត់​ខ្លាំង​ ​មិន​ចូលចិត្ត​រញ៉េរញ៉ៃ និង​ស្រឡាញ់​ភាព​ស្ងប់​ស្ងាត់៕

តើ​​Crush ប្រិយមិត្ត​ ​ជា​មនុស្ស​ដែល​មាន​អត្តចរិត​បែប​ណា​?



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ

ទីបំផុត ប្រតិមានៅប្រាសាទចិនដែលលួចលក់អំឡុងទសវត្ស ៧០ បានវិលមកកម្ពុជាខ្លះៗ ហើយ

តាម​ការ​បញ្ជាក់​លើ​ផេក​ផ្លូវ​ការ​នាយកដ្ឋាន​បុរាណ​វត្ថុ ក្នុង​អំឡុង​ពេល​ដែល​កម្ពុជា​ស្ថិត​ក្នុង​ភ្លើង​សង្គ្រាម ឆ្នាំ ១៩៧៥ មាន​ជន​ឆ្លៀត​ឱកាស​បាន​ចូល​ក្នុង​ប្រាសាទ

យុវជនចិនបដិសេធការឡើងតំណែង ដើម្បីគេចចេញពីសម្ពាធការងារ

បុគ្គលិកជនជាតិចិនជាច្រើនរូបបានចែករំលែកស្គ្រីបអំពីវិធីបដិសេធការឡើងតំណែងតាមអ៊ីនធឺណិត ដើម្បីចៀសវាងពីសម្ពាធការងារបន្ថែម។ នេះចាត់ទុកថាជាសកម្មភាពដែលផ្ទុយ

សែលកាត​បង្វែរ​ប្រាក់​ចំណេញ​ពីអតិថិជន មកជួយទ្រទ្រង់សមាគមសិល្បករខ្មែរ ដោយឆ្នាំទី៣នេះឧបត្ថម្ភ ៤០០ លានរៀល

ក្រុមហ៊ុនសែលកាត ដែល​ជា​ប្រតិបត្តិករ​ទូរគមនាគមន៍​ឌីជីថល និង​សមាគម​សិល្បករ​ខ្មែរ បាន​រៀបចំ​កម្មវិធី​ប្រគល់ និង​ទទួល​ថវិកា​ទ្រទ្រង់​សម្រាប់​​ឆ្នាំ​ទី ៣ មានចំនួន

ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ ប្រទេសជប៉ុនមានប្រជាជនអាយុចាប់ពី ១០០ ឆ្នាំឡើងទៅ លើស ១ សែននាក់

ប្រទេសជប៉ុនបានជួបប្រទះនូវការធ្លាក់ចុះនៃចំនួនប្រជាជនអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ប៉ុន្តែមានក្រុមអាយុមួយដែលកំពុងកើនឡើងសមាជិកថ្មីៗ ហើយមានចំនួនច្រើនជាងពេលណាៗ