កូរ៉េខាងត្បូងគ្រោងដំឡើងអាយុចូលនិវត្តន៍ ខណៈការបាត់បងឱកាសការងារសម្រាប់មនុស្សជំនាន់ថ្មីជាក្ដីព្រួយបារម្ភ

កូរ៉េខាងត្បូង គឺជាប្រទេសមួយក្នុងចំណោមប្រទេសដែលកំពុងឈានចូល Super-aged society ដោយមានប្រជាជនអាយុចាប់ពី ៦៥ ឆ្នាំឡើងទៅច្រើនជាង ២០ ភាគរយនៃប្រជាជនសរុប។ ហេតុនេះ ការជជែកពិភាក្សាអំពី “អាយុចូលនិវត្តន៍” ដែលសមស្រប ត្រឡប់មកជាប្រធានបទក្ដៅម្ដងទៀតនៅក្នុងប្រទេសមួយនេះ។

ផ្អែកតាមសារព័ត៌មាន The Korea Times នៅក្នុងជួររដ្ឋាភិបាល និងក្រុមហ៊ុនឯកជនភាគច្រើននៅកូរ៉េខាងត្បូង កំណត់អាយុចូលនិវត្តន៍ត្រឹម ៦០ ឆ្នាំ ប៉ុន្តែក៏មានក្រុមហ៊ុនមួយចំនួនដែលអាចកំណត់លក្ខខណ្ឌអាយុទៅតាមកិច្ចព្រមព្រៀងរវាងនិយោជក និងនិយោជិត។

កាលពីខែមុន គណបក្សប្រជាធិបតេយ្យកូរ៉េ (DPK) ដែលជាគណបក្សកាន់អំណាច បានស្នើគំនិតក្នុងការបង្កើនអាយុចូលនិវត្តន៍ពី ៦០ ឆ្នាំ ទៅ ៦៥ ឆ្នាំ។  ប៉ុន្តែការជំរុញគោលនយោបាយនេះ ត្រូវធ្វើឡើងដោយការប្រុងប្រយ័ត្នខ្ពស់ ដោយសារវាជាបញ្ហាដែលអាចប៉ះពាល់ដល់ឱកាសការងាររបស់យុវជនជំនាន់ក្រោយ ដែលធ្វើឱ្យគណបក្សនេះត្រូវព្យាយាមបង្កើតតុល្យភាពរវាងការពន្យាពេលវេលាធ្វើការសម្រាប់មនុស្សចាស់ និងការចំណាយដែលអាចកើតមានដោយសារការបាត់បង់ឱកាសការងាររបស់យុវជន។

ចំណុចសំខាន់នៃបញ្ហានេះ ដោយសារតែមានគម្លាតប្រាក់ចំណូលដែលកើតឡើងរវាង “អាយុចូលនិវត្តន៍” និង “លក្ខខណ្ឌអាយុដែលមានសិទ្ធិទទួលបានប្រាក់សោធននិវត្តន៍ជាតិ”។ ជាក់ស្ដែង អ្នកដែលកើតមុនឆ្នាំ ១៩៥២ នឹងទទួលបានប្រាក់សោធននិវត្តន៍ចាប់ពីអាយុ ៦០ឆ្នាំ ខណៈអ្នកកើតចាប់ពីឆ្នាំ ១៩៦៩ ឡើងទៅ នឹងទទួលបានពីអាយុ ៦៥ឆ្នាំតទៅ។

នេះមានន័យថា អ្នកដែលកើតចាប់ពីឆ្នាំ ១៩៦៩ គឺការត្រូវរស់នៅដោយមិនទទួលបានប្រាក់សោធននិវត្តន៍ជាតិរហូតដល់ទៅ ៥ ឆ្នាំក្រោយពេលចូលនិវត្តន៍ ដែលធ្វើឱ្យអ្នកចូលនិវត្តន៍ត្រូវប្រឈមមុខនឹងហានិភ័យហិរញ្ញវត្ថុក្នុងចន្លោះពេលនេះ។

ទាក់ទងនឹងបញ្ហានេះ លោក Lee Jae Myung ប្រធានាធិបតីនៃប្រទេសកូរ៉េខាងត្បូង បានសន្យានៅពេលយុទ្ធនាការឃោសនាបោះឆ្នោតកាលពីឆ្នាំមុនថា នឹងពន្យារអាយុចូលនិវត្តន៍ឱ្យស្របទៅនឹងលក្ខខណ្ឌអាយុដែលមានសិទ្ធិទទួលបានប្រាក់សោធននិវត្តន៍ជាតិ ដែលនេះជាប្រភពនៃការស្នើដំឡើងអាយុចូលនិវត្តន៍ទៅ ៦៥ ឆ្នាំ និងដើម្បីដោះស្រាយបញ្ហាអត្រាកំណើតទាប ព្រមទាំងសង្គមមនុស្សចាស់ផងដែរ។

គណបក្ស DPK នឹងបង្កើតគណៈកម្មាធិការពិសេសមួយដើម្បីពិចារណាលើបញ្ហានេះ ដោយរំពឹងថានឹងជំរុញឱ្យមានការកែសម្រួលដំឡើងអាយុចូលនិវត្តន៍ជាបណ្តើរៗពី ៦០ ឆ្នាំ ទៅ ៦១ ឆ្នាំនៅក្នុងឆ្នាំ ២០២៩ និងដំឡើងម្ដង ១ ឆ្នាំ រៀងរាល់ ២ ឆ្នាំម្តង រហូតដល់អាយុ ៦៥ ឆ្នាំនៅក្នុងឆ្នាំ ២០៣៧។

មតិចម្រុះ

បន្ទាប់ពីមានការជំរុញគោលនយោបាយនេះ ខាងសហព័ន្ធសហជីពពាណិជ្ជកម្មកូរ៉េ ឬ Korean Confederation of Trade Unions ដែលសមាជិកជាង ១ លាននាក់ យល់ឃើញថា គួរតែមានការកែសម្រួលអាយុចូលនិវត្តន៍តាមច្បាប់ឱ្យស្របទៅនឹងលក្ខខណ្ឌអាយុដែលមានសិទ្ធិទទួលបានប្រាក់សោធន ហើយរដ្ឋាភិបាលចាំបាច់ត្រូវដោះស្រាយបញ្ហានេះឱ្យបានឆាប់បំផុត ដោយសារប្រជាពលរដ្ឋជាច្រើននៅក្នុងវ័យ ៦០ ឆ្នាំ កំពុងជួបប្រទះនឹងស្ថានភាពប្រាក់ចំណូលធ្លាក់ចុះយ៉ាងគំហុក។

ទោះជាយ៉ាងណាក៏ដោយ វិស័យអាជីវកម្មបែរជាមើលឃើញថា ការទាមទារឱ្យពន្យារអាយុចូលនិវត្តន៍អាចបង្កើតជាសំណួរតាមមកថា តើនរណានឹងក្លាយជាអ្នកទទួលបានផលប្រយោជន៍ ហើយនរណានឹងក្លាយជាអ្នករងផលប៉ះពាល់?

វិស័យអាជីវកម្មយល់ថា ចុងក្រោយទៅ ផលប្រយោជន៍ពីការពន្យារអាយុចូលនិវត្តន៍នឹងធ្លាក់ទៅលើបុគ្គលិកវ័យចំណាស់នៅក្នុងក្រុមហ៊ុនខ្នាតធំ ក្រុមហ៊ុនដែលបើកដំណើរការដោយរដ្ឋ និងអង្គភាពរដ្ឋាភិបាល។ នៅក្នុងស្ថានភាពដែលកញ្ចប់ថវិកាប្រាក់ឈ្នួលរបស់ក្រុមហ៊ុន ឬអង្គភាពនីមួយៗមានកម្រិតកំណត់ ការដែលបុគ្គលិកចាស់នៅតែបន្តធ្វើការងារ នឹងធ្វើឱ្យឱកាសទទួលបុគ្គលិកថ្មីមានតិចជាងមុន។

ខណៈពេលដែលបញ្ញាសិប្បនិម្មិត (AI) ក៏កំពុងបង្កើតសម្ពាធលើមុខតំណែងការងារតូចៗស្រាប់ទៅហើយ ការពន្យារអាយុចូលនិវត្តន៍នេះអាចនឹងរឹតតែធ្វើឱ្យស្ថានភាពបែបនេះកាន់តែអាក្រក់ឡើង។

ការពន្យារអាយុចូលនិវត្តន៍ត្រូវតែមកទន្ទឹមគ្នានឹងការកែទម្រង់ប្រព័ន្ធការងារនិងប្រាក់ឈ្នួល

អ្នកជំនាញភាគច្រើននៅក្នុងប្រទេសកូរ៉េខាងត្បូង យល់ស្របដូចគ្នាអំពីភាពចាំបាច់ក្នុងការពន្យារអាយុចូលនិវត្តន៍ ប៉ុន្តែបានបញ្ជាក់ថា វាត្រូវតែមកទន្ទឹមនឹងការអភិវឌ្ឍមុខតំណែងការងារ និងការកែទម្រង់ប្រព័ន្ធប្រាក់ឈ្នួល ដែលគិតគូរពីភាពខុសគ្នារវាងមនុស្សជំនាន់ផ្សេងគ្នា ។

លោក Park Ji-soon សាស្ត្រាចារ្យផ្នែកច្បាប់មកពីសាកលវិទ្យាល័យ Korea University បានព្រមានថា ប្រសិនបើគ្មានការកែសម្រួលការផ្ដល់ប្រាក់ឈ្នួលទេ ការពន្យាររយៈពេលធ្វើការឱ្យកាន់តែយូរ នឹងបណ្តាលឱ្យមានការចំណាយខ្ពស់កប់ពពក។

លោកបានបន្ថែមថា តាមធម្មតាមុខតំណែងការងារនឹងទំនេរនៅពេលបុគ្គលិកដែលមានអាយុច្រើនចូលនិវត្តន៍ ដែលធ្វើឱ្យបុគ្គលិកជំនាន់ថ្មីអាចចូលមកជំនួសកន្លែងបាន។ ប៉ុន្តែប្រសិនបើមុខតំណែងទាំងនោះនៅតែត្រូវបានកាន់កាប់ដោយបុគ្គលិកចាស់បន្តទៅទៀតរហូតដល់ ៥ ឆ្នាំ ឱកាសសម្រាប់មនុស្សជំនាន់ថ្មីក៏នឹងថយចុះទៅតាមនោះដែរ។

លោកសាស្ត្រាចារ្យរូបនេះបានស្នើឱ្យមានការកែសម្រួលតួនាទីរបស់បុគ្គលិកវ័យចំណាស់ទៅកាន់មុខតំណែងដែលសមស្របនឹងកម្រិតរបស់ខ្លួន ដោយមានការបង្កើតមុខតំណែងការងារថ្មី និងកែសម្រួលការផ្ដល់ប្រាក់ឈ្នួលដែលស្របនឹងតួនាទីទាំងនោះ។

ចំណែកលោក Kim Sung-hee សាស្ត្រាចារ្យពីសាកលវិទ្យាល័យតែមួយ បានវែកញែកថា ការពន្យារអាយុចូលនិវត្តន៍មិនបាននាំទៅរកបញ្ហាចម្រូងចម្រាស់រវាងមនុស្សជំនាន់ផ្សេងគ្នាដោយផ្ទាល់នោះទេ ដោយសារកម្រិតជំនាញ បទពិសោធន៍ និងការចូលចិត្តការងាររបស់មនុស្សម្នាក់ៗគឺខុសគ្នា។

ទោះជាយ៉ាងណាក៏ដោយ ហានិភ័យនៅតែមានសម្រាប់មុខតំណែងការងារដែលមានតម្រូវការខ្ពស់នៅក្នុងអង្គភាពខ្នាតធំ និងវិស័យសាធារណៈ ដោយសារអង្គភាពនីមួយៗបានកំណត់ចំនួនបុគ្គលិក និងកញ្ចប់ថវិកាជាក់លាក់។​ដូច្នេះ ការបង្កើនចំនួនមនុស្សនៅក្នុងផ្នែកមួយ គឺត្រូវតែកាត់បន្ថយចំនួនមនុស្សនៅក្នុងផ្នែកមួយទៀត។ ប្រព័ន្ធនេះចាំបាច់ត្រូវតែមានការកែប្រែទម្រង់ ដោយមិនត្រូវឱ្យមានបញ្ហាផ្នែកកញ្ចប់ថវិកាជាឧបសគ្គនោះឡើយ។

ខណៈពេលដែលសាធារណជនមួយចំនួនមើលឃើញថា ការធ្វើការងាររហូតដល់អាយុ ៦៥ ឆ្នាំ គឺជាអ្វីដែលសមហេតុផល ដែលធ្វើឱ្យការត្រៀមខ្លួនចូលនិវត្តន៍កាន់តែប្រសើរឡើង។ យ៉ាងណាមិញ កំណែទម្រង់នេះត្រូវធ្វើឡើងយ៉ាងហ្មត់ចត់ ដើម្បីអនាគតរបស់មនុស្សជំនាន់ថ្មី៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត

ការញៀនមើលរឿង AI អាចជះផលប៉ះពាល់រយៈពេលវែងដល់សុខភាពផ្លូវចិត្ត

ទោះបីជាដឹងយ៉ាងច្បាស់ថា តួអង្គមិនមែនជាមនុស្សពិត សាច់រឿងមានភាពស្រដៀងគ្នា និងបង្កប់អត្ថន័យច្រំដែល ក៏ប៉ុន្តែមនុស្សជាច្រើនរូបនៅតែបន្តទស្សនារឿងភាគខ្លីដែលផលិតឡើងដោយ



Leave a Reply

Your email address will not be published.Required fields are marked *