អបអរ ផលិតករខ្មែរ ប៉ាន់ រិទ្ធី ឈ្នះពាន​រង្វាន់ពីកម្មវិធីមហោស្រពភាពយន្តក្រុងប៊ែរឡាំង


ផលិតករភាពយន្តកម្ពុជាដ៏ល្បីឈ្មោះ លោក ប៉ាន់ រិទ្ធី និង​ក្រុមការងារ​ បាន​ទទួលពាន​រង្វាន់​ខ្លាឃ្មុំ​ប្រាក់សម្រាប់ស្នាដៃ​សិល្បៈ ឬ Silver Bear Outstanding Artistic Contribution Best Film Award ពីមហោស្រព​ភាពយន្ត​ប៊ែរឡាំង ប្រទេស​អាល្លឺម៉ង់ ដែល​បាន​ធ្វើ​ការ​ប្រកាស​កាល​ពី​ថ្ងៃ​ពុធ​។

ភាពយន្តរបស់ លោកដែលបាន​ឈ្នះ​ពាន​នៅ​មហោស្រព​​អន្តរជាតិ​ដ៏ល្បីនេះ មាន​ចំណងជើង​ថា “Everything Will Be OK” ជា​ភាពយន្ត​បែប​ស្រមើ​ស្រមៃ​អំពីពិភពលោកមួយ​​ដែលត្រូវ​បាន​កាន់កាប់អំណាច​ដោយសត្វ និងឆ្លុះបញ្ចាំង​ពី​ព្រឹត្តិការណ៍ធំៗ​ជាច្រើន​ដែលកើតឡើងក្នុង​ពិភពលោក​ នារយៈពេល ​២ឆ្នាំ​ចុងក្រោយ។

ដូច​ភាពយន្ត “The Missing Picture” របស់​លោក​ដែល​បាន​ចូលរួមប្រកួតកម្មវិធី​ពាន​រង្វាន់​អូស្កា​កាល​ពី​ឆ្នាំ​២០១៤​ដែរ ភាពយន្ត​នេះ​ត្រូវ​បាន​សម្ដែង​ដោយ​តួអង្គ​ជា​រូបសូន​ពី​ដី​អិដ្ឋ។

ក្រោយទទួលបានពានរង្វាន់​នេះ ប៉ាន់ រិទ្ធី បានប្រាប់​អ្នកសារព័ត៌មាន​ថា៖ “ខ្ញុំ​រីករាយ​ចំពោះក្រុម​ការងារ​របស់លោក ហើយ​នេះ​គឺ​ជា​សមិទ្ធផលដ៏វិចិត្រ និងជា​ពានរង្វាន់​ដ៏​ស្រស់ស្អាត សម្រាប់គ្រប់គ្នា​ដែល​បាន​ចូលរួម​ចំណែក​ផលិត​ភាព​យន្ត​នេះ​ ​វា​​ពិត​ជា​អស្ចារ្យណាស់”។​

ភាពយន្តដទៃទៀតដែលឈ្នះពានរង្វាន់​ពីកម្មវិធីមហោស្រពភាពយន្តក្រុង​ប៊ែរឡាំងលើក​ទី៧២ មាន​ដូចជា​ភាព​យន្ត​ “Alcarras”  របស់អ្នកដឹកនាំរឿង​អេស្ប៉ាញបានឈ្នះពានរង្វាន់​ធំខ្លាឃ្មុំមាស ខណៈដែលផលិតករបារាំង Claire Denis ជាមួយស្នាដៃភាពយន្ត “Both Side of the Blade” ឈ្នះពាន​រង្វាន់​​អ្នកដឹកនាំរឿងល្អដាច់គេ។

សូមបញ្ជាក់ថា មហោស្រព​ភាពយន្ត​ក្រុង​ប៊ែរឡាំង​ឆ្នាំ​នេះ​មាន​ភាពយន្ត​ជាង ២៥០ភាពយន្ត​ត្រូវបានចាក់​បញ្ចាំង និង​មាន​ភាព​យន្ត​ចំនួន​១៨​បាន​ឈរឈ្មោះប្រកួត​ដណ្ដើម​យក​ពាន​រង្វាន់ ៕

រូបភាព៖ REUTERS/Hannibal Hanschke
រូបភាព៖ REUTERS/Christian Mang
រូបភាព៖ REUTERS/Christian Mang


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត

ការញៀនមើលរឿង AI អាចជះផលប៉ះពាល់រយៈពេលវែងដល់សុខភាពផ្លូវចិត្ត

ទោះបីជាដឹងយ៉ាងច្បាស់ថា តួអង្គមិនមែនជាមនុស្សពិត សាច់រឿងមានភាពស្រដៀងគ្នា និងបង្កប់អត្ថន័យច្រំដែល ក៏ប៉ុន្តែមនុស្សជាច្រើនរូបនៅតែបន្តទស្សនារឿងភាគខ្លីដែលផលិតឡើងដោយ